ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

الذهاب إلى القناة على Telegram
1 272
المشتركون
لا توجد بيانات24 ساعات
-77 أيام
-2430 أيام
أرشيف المشاركات
🚨សត្វស្លាបហើរឆ្វេចឆ្វាច គយគន់ព្រឹក្សា!
🚨សត្វស្លាបហើរឆ្វេចឆ្វាច គយគន់ព្រឹក្សា!

🚨ព័ត៌មានក្តៅៗ: សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តស្រះកែវ៖ * កងវរសេនាធំថ្មើរជើងទី១២ថៃ🇹🇭 នឹងបើកវគ្គបណ្តុះបណ្តាលជាអង្គភាព
🚨ព័ត៌មានក្តៅៗ: សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តស្រះកែវ៖ * កងវរសេនាធំថ្មើរជើងទី១២ថៃ🇹🇭 នឹងបើកវគ្គបណ្តុះបណ្តាលជាអង្គភាព សម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ហ្វឹកហ្វឺន ភូមិណងម៉ាក់ហ្វៃ ភូមិចុងគរ ឃុំសេវ ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ និងតំបន់ហ្វឹកហ្វឺនស្រុកវ៉ាង ដែលនៅខេត្តសាកែវ។ * ការ ហ្វឹកហ្វឺននេះ នឹងប្រើប្រាស់អាវុធពិត គ្រាប់រំសេវ និងគ្រឿងផ្ទុះក្នុងការហ្វឹកហាត់។ * កងវរសេនាធំថ្មើរជើងលេខ១២ កងអង្គរក្ស សូមជូនដំណឹងដល់ប្រជាពលរដ្ឋ អំពី បញ្ហានេះ ដើម្បីការពារការយល់ច្រលំ និងគ្រោះថ្នាក់នៅក្នុងតំបន់។ បើចាំបាច់ សូមសម្របសម្រួល ជាមួយមន្ត្រីយោធាមូលដ្ឋាន ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមាន។ * ប្រភព: NBT

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា | ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដ
+4
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា | ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង Cambodian Human Rights Committee | Sexual rape is a crime and a serious human rights violation that must be punished without exception

🚨ព័ត៌មានក្តៅៗ:លោក ឧត្តមសេនីយ៍ឯក ធីរ៉ាពល ស្រីកាសេម ប្រធាននាយកដ្ឋានវិស្វករកងទ័ពភូមិភាគ២ថៃ🇹🇭 បានចុះពិនិត្យការសាងសង់លេណដ្ឋានសម
+9
🚨ព័ត៌មានក្តៅៗ:លោក ឧត្តមសេនីយ៍ឯក ធីរ៉ាពល ស្រីកាសេម ប្រធាននាយកដ្ឋានវិស្វករកងទ័ពភូមិភាគ២ថៃ🇹🇭 បានចុះពិនិត្យការសាងសង់លេណដ្ឋានសម្រាប់មូលដ្ឋានទ័ព និងប្រជាជនថៃតាមបណ្តោយព្រំដែន ដោយមូលនិធិ Hathai Thip គឺជាមូលនិធិមួយដែលត្រូវបានបង្កើតឡើងក្រោមមូលនិធិ Chulabhorn ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះនាងម្ចាស់ក្សត្រី Chulabhorn Walailak គឺព្រះនាង Srisavangavadhana Worakattiyaratna របស់ប្រទេសថៃ៖ * ការសាងសង់នេះ៖ គឺធ្វើឡើងនៅតាមបណ្តោយខេត្តដែលជាប់ព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭 ដែលស្ថិតនៅខេត្តសុីសាកេត ខេត្តSurin ខេត្តបុរីរម្យ និងខេត្តឧប៊ុនរ៉ាចាថានី ប្រទេសថៃ។ * លេណដ្ឋានទាំងអស់គឺសរុបចំនួន(50) ដោយផ្អែកទៅលើមូលដ្ឋាន២គឺ។ * ទី១: សម្រាប់ប្រជាជនថៃចំនួន(10)លេណដ្ឋាន ដែលអាចផ្ទុកមនុស្សបានចំនួន(40)នាក់ ក្នុងមួយលេណដ្ឋាន។ * ទី២: សម្រាប់កងទ័ព ដែលអាចផ្ទុកទ័ពបានចំនួន(2/3)នាក់ ក្នុងមួយលេណដ្ឋាន។ដែលមានចំនួន40លេណដ្ឋាន។ * និងនៅមានគម្រោងសាងសង់លេណដ្ឋាន ដែលមានចំនួន(278)បន្ថែមទៀត។

ទិដ្ឋភាព និងសកម្មភាពប្រជាពលរដ្ឋនាពេលរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំថ្មដា ជាទឹកដ
+8
ទិដ្ឋភាព និងសកម្មភាពប្រជាពលរដ្ឋនាពេលរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំថ្មដា ជាទឹកដីជាប់ព្រំដែនជាមួយប្រទេសថៃ។ កាលពីមិនទាន់មានផ្លូវជាតិលេខ៥៥ ថ្មដា ជាតំបន់ព្រៃភ្នំដាច់ស្រយាលដ៏ស្ងប់ស្ងាត់មនុស្សរស់នៅតិចតួច ហើយគ្មានអ្នកនឹកនាមករស់នៅ ឬលេងកម្សាន្តនោះឡើយ។ ប៉ុន្តែបច្ចុប្បន្នថ្មដា បានក្លាយទៅជាកន្លែងមានសភាពអ៊ូអរ សំណង់អគារនានាជាច្រើនត្រូវបានសាងសង់ ពេលរាត្រីមានភ្លើងភ្លឺចិញ្ចែងចិញ្ចាច។ នេះហើយជាផ្លែផ្កានៃការកសាងជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

🚨បន្ទាប់ពីមេឃភ្លៀងចប់ ផ្ទៃមេឃស្រឡះ នៅម៉ោង9:00នាទីយប់ ថ្ងៃទី17 ខែវិច្ឆិកានេះ នៅច្រកអូរស្មាច់ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះចំនួ
🚨បន្ទាប់ពីមេឃភ្លៀងចប់ ផ្ទៃមេឃស្រឡះ នៅម៉ោង9:00នាទីយប់ ថ្ងៃទី17 ខែវិច្ឆិកានេះ នៅច្រកអូរស្មាច់ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះចំនួន2គ្រឿង!

សារពីកងកម្លាំងជួរមុខ: 📢យប់នេះ ទព័យេីងសូមមានការប្រុងប្រយត្ន័អោយបានខ្ពស់បំផុត! វាអាចជ្រលឆ្វេង វ៉ៃស្តាំ ល្បិចនេះគេដឹងអស់ហេីយ លោ
សារពីកងកម្លាំងជួរមុខ: 📢យប់នេះ ទព័យេីងសូមមានការប្រុងប្រយត្ន័អោយបានខ្ពស់បំផុត! វាអាចជ្រលឆ្វេង វ៉ៃស្តាំ ល្បិចនេះគេដឹងអស់ហេីយ លោកចោរ…។

ព្រះមហាក្សត្រថៃ បញ្ចប់ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន យាងទៅកាន់ប្រទេសវិញ។ រង់ចាំមើលក្រោយព្រះអង្គយាងដល់ប្រទេស តើសភាពកា
+2
ព្រះមហាក្សត្រថៃ បញ្ចប់ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន យាងទៅកាន់ប្រទេសវិញ។ រង់ចាំមើលក្រោយព្រះអង្គយាងដល់ប្រទេស តើសភាពការណ៍នឹងវិវត្តបែបណា? «បង វ៉ាន់ សារ៉ាយFN»

បើជាន់ហើយមិនដាច់កជើង ចាំបាច់ជាន់ធ្វើអ្វី?🇹🇭😬

🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ផាដុងដេត ភៅខាឆាង អនុប្រធានកងវរសេនាធំថ្មើរជើងទី១២របស់កងទ័ពថៃ🇹🇭បានថ្លែងប្
+3
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ផាដុងដេត ភៅខាឆាង អនុប្រធានកងវរសេនាធំថ្មើរជើងទី១២របស់កងទ័ពថៃ🇹🇭បានថ្លែងប្រាប់អ្នកយកព័ត៌មានថៃថា៖ * ស្ទើរតែ​មាន​ជើង​ទី8។ ទាហាន​ថៃ​ម្នាក់បាន​ជាន់​លើ​មីនប្រភេទ PMN-2 ថ្មី​មួយ។ * ​ប៉ុន្តែ​ជា​សំណាងល្អ គ្រាប់មីននេះ ​មិន​បាន​ផ្ទុះពេញកម្លាំង​ទាំងស្រុងនោះ​ទេ។ * ប្រភព: https://www.facebook.com/mgrphoto360?mibextid=wwXIfr&mibextid=wwXIfr

មីនទៀត!🇹🇭🤭

ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១
+6
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ គិតជាភាគរយសម្រេចបានប្រមាណ៥៦% (ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃច័ន្ទនេះថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។ ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

🌧️ទិសឧត្តរមានជ័យ និងព្រះវិហារនៅម៉ោងនេះ គឺស្ងប់ស្ងាត់ធម្មតា (តំបន់ខ្លះក៏មានភ្លៀងធ្លាក់ និងចុះត្រជាក់) សូមអរគុណ!🙏❤️🇰🇭👮‍♂️
🌧️ទិសឧត្តរមានជ័យ និងព្រះវិហារនៅម៉ោងនេះ គឺស្ងប់ស្ងាត់ធម្មតា (តំបន់ខ្លះក៏មានភ្លៀងធ្លាក់ និងចុះត្រជាក់) សូមអរគុណ!🙏❤️🇰🇭👮‍♂️

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា​ពាក់ព័ន្ធនិងស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រែប្រួល កម្ដៅឡើងចុះ និងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបន្ដគាំទ្រ និងជួយដល់វិស័យការពារជាតិ តាមរយៈការផ្ដល់ជំនួយ សម្ភារៈជួយដល់សុវត្ថិភាពរបស់កងទ័ព ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥

🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបញ្ជាក់ ពីវិមានរដ្ឋាភិបាលថៃ នៅរសៀល ថ្ងៃចន្ទ ទី១៧ ខែ
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបញ្ជាក់ ពីវិមានរដ្ឋាភិបាលថៃ នៅរសៀល ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «ក្រសួងការបរទេសថៃ 🇹🇭 គ្រប់ជាន់ថ្នាក់ទាំងអស់ នឹងលែងពន្យារពេល ឬបណ្តែតបណ្តោយពេលវេលាឱ្យអសារបង់ បន្តទៀតឡើយ ដោយក្រសួងនឹងចាត់វិធានការភ្លាមៗ ទាក់ទងនឹងឧបទ្ទវហេតុ រឿងទាហានថៃ ជាន់គ្រាប់មីន»។ *លោកបន្ថែមថា៖ «រឿងទាហានថៃជាន់គ្រាប់មីន គឺជាមូលហេតុចម្បង ដែលថៃផ្អាកការគោរព នូវកិច្ចព្រមព្រៀងសន្តិភាព ជាបណ្តោះអាសន្នសិន ប្រសិនបើភាគីកម្ពុជា 🇰🇭 គោរពតាមកិច្ចព្រមព្រៀងសន្តិភាពដោយស្មោះត្រង់ជាមុនសិន ទើបប្រទេសថៃគោរពតាមក្រោយ»។ *លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 បានសរសេរលិខិតអំពីរឿងគ្រាប់មីននេះ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិនានា ចំនួន ៦ដងរួចមកហើយ ដើម្បីស៊ើបអង្កេត ក៏ដូចជាបញ្ជាក់អំពីការពិត ប៉ុន្តែ ប្រទេសថៃ មិនទាន់មានការឆ្លើយតប ពីភាគីអន្តរជាតិណាមួយនៅឡើយទេ»៕ (Smeyy) *ប្រភព : THAI NEWS AGENCY (https://www.facebook.com/share/p/17YtNgRYiF/?mibextid=wwXIfr)

🚨BREAKING- ក្រុមជាតិនិយមជ្រុលថៃ គ្រោងធ្វើបាតុកម្មនៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៉ី ពាក់ព័ន្ធរឿងប្រធានាធិបតីអាមេរិក ផ្អាកចរ
🚨BREAKING- ក្រុមជាតិនិយមជ្រុលថៃ គ្រោងធ្វើបាតុកម្មនៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៉ី ពាក់ព័ន្ធរឿងប្រធានាធិបតីអាមេរិក ផ្អាកចរចាពន្ធគយជាមួយថៃ