ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

الذهاب إلى القناة على Telegram
1 272
المشتركون
لا توجد بيانات24 ساعات
-27 أيام
-1830 أيام
أرشيف المشاركات
សូមជូនពរដល់បងប្អូនកងទ័ពជួរមុខ គ្រប់ទិសទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា៕ 🙏❤️🇰🇭👮‍♂️

ត្រៀមរួចរាល់រងចាំតែបទបញ្ជា🇰🇭👮‍♂️🫡

ធ្លាក់ភ្លៀង នឹកឃើញមុនគេ គឺកងកម្លាំងយើងឈរជើងនៅជួរមុខ។ សូមជូនពរពូៗបងៗសុខសប្បាយទាំងអស់គ្នា។ 🙏❤️🇰🇭👮‍♂️

ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី ២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ ជាសំណាងល្អខ
+9
ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី ២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។ ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និង បន្តនៅជាមួយប្រជាជនដើម្បីបន្ត អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។ ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់ ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ឡើយព្រោះម្ចាស់នៃនយោបាយ ឈ្នះ ឈ្នះបានស្លាប់ទៅហើយនិង ប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្ត សៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។ គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេល នេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំ បន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕

តំបន់ច្រកជាំសាងាំ កំពុងភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់!

ផ្គរលាន់សោះ ប៉ុន្តែអ្នកជាប់ព្រំដែន មានការភ័យខ្លាច ព្រោះសម្លេងដូចពេក155mm 🥹

គ្រប់សមរភូមិ គឺស្ងប់ស្ងាត់ធម្មតា កងកម្លាំងមានការត្រៀម!

ម៉ោង5:55នាទីល្ងាចនេះ មានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនិងខ្យល់កន្ត្រាក់នៅតំបន់ជួរភ្នំដងរែក!

🚨ម៉ោង​១៣:៤៥នាទី​ថ្ងៃទី​២៤​ កញ្ញា​២០២៥​ នៅមុខបង្គោលសីម៉ាលេខ៤៤​ ឮសូមសម្លេងផ្ទុះ៣គ្រាប់ក្នុងទឹកដីថៃទល់មុខភូមិអូរបីជាន់! ប្រភពពី: បង ផែង វណ្ណៈ

លោកវរសេនីយ៍ទោ រុន រ៉ាឌី ដឹកនាំកម្លាំងផែនការងារសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរ
+9
លោកវរសេនីយ៍ទោ រុន រ៉ាឌី ដឹកនាំកម្លាំងផែនការងារសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរណ្ដៅគ្រាប់ធ្លាក់សង្រ្គាមឈ្លានពានរបស់សៀម លើដងផ្លូវតាមខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរែក ដើម្បីជាសញ្ញា ជៀសវាងការជួបគ្រោះថ្នាក់ដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨ :៣០នាទី ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ទី៣ ទី៤ និងទី៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់ លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល ដឹកនាំកម្លាំងផែនការងារសណ្ដាប់ធ្នាប់សារធារណៈ ចុះដាក់កោណចរាចណ៍សុវត្តិភាព(សាជី) និងបិទចំណាំងផ្លាត នៅតាមរណ្ដៅគ្រាប់ធ្លាក់ដោយសារសង្រ្គាមឈ្លានពានរបស់សៀម លើដងផ្លូវតាមខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរែក ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ដើម្បីជាសញ្ញា ជៀសវាងការជួបគ្រោះថ្នាក់ដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ។

🚨មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សៀម បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈ និងផ្តល់ការលើកទឹកចិត្តដល់យោធិន នគរបាល និងការពារជាតិ ទ
+1
🚨មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សៀម បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈ និងផ្តល់ការលើកទឹកចិត្តដល់យោធិន នគរបាល និងការពារជាតិ ទាំង៣រូប ក្នុងការត្រៀមទប់ស្ថានការណ៍នៅព្រំដែនស្រះកែវ ក្នុងស្រុកបានណងចាន់ និងណងយ៉ាកែវ។

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជា
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។ យោធភូមិភាគទី៥កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ។

យោធាជើងគោកថៃ ឃាត់ខ្លួនសួរនាំទាហានបញ្ជូនផែនទី ទីតាំងយោធាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ (ថៃ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានកា
យោធាជើងគោកថៃ ឃាត់ខ្លួនសួរនាំទាហានបញ្ជូនផែនទី ទីតាំងយោធាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ (ថៃ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការប៉ុស្តិ៍ផ្សព្វផ្សាយទីតាំងរបស់កងទ័ពថៃ ដោយគ្មានការបិទបាំង Sensor ពីការប្រឈមមុខនឹងគ្រោះថ្នាក់របស់កងទ័ពថៃនៅជួរមុខ ពីការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវពីអ្នកសារព័ត៌មានប៉ុស្តិ៍ល្បីៗធំៗរបស់ថៃ ។ ក្នុងផែនទីនោះចង្អុលបង្ហាញអំពីទីតាំងសំខាន់ចំនួន ៣ ដែលដាក់ពង្រាយកាំភ្លើងធំ ។ ទោះបីជាមាន Drones ហោះដើម្បីថតទីតាំងកងទ័ពក៏ដោយ ក៏វាមិនច្បាស់ដូចការបង្ហាញរូបភាពនៅលើផែនទីមួយនេះទេ ដែលអាចធ្វើឲ្យភាគីកម្ពុជាយកទៅធ្វើការវិភាគ ហើយស្គាល់ទីតាំងពិតប្រាកដច្បាស់តែម្ដង។ ដូចជាហួសពេលទោះបីលុបវិញ បុគ្គលនេះរងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយធ្វើជាក្រុមស៊ើបការសម្ងាត់ផ្ដល់ព័ត៌មានឲ្យសត្រូវ។ តទៅទៀតនៅពេលដែលមានការថ្លែងជាមួយនឹងអ្នកសារព័ត៌មាន មិនគួរបង្ហាញរូបភាពផែនទីពីទីតាំងកងទ័ពបន្តទៀតនោះទេ៕

ម៉ោង1:00នាទីរសៀលនេះ តំបន់ជួរភ្នំដងរែកកំពុងតែមានភ្លៀងធ្លាក់!

បងប្អូននៅចាំទាហានសៀមម្នាក់នេះទេ ដែលចូលមកបាញ់ទាហានយើងស្លាប់ម្នាក់ កាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2025 កន្លងទៅ! 🙏❤️🇰🇭👮‍♂️😭
+1
បងប្អូននៅចាំទាហានសៀមម្នាក់នេះទេ ដែលចូលមកបាញ់ទាហានយើងស្លាប់ម្នាក់ កាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2025 កន្លងទៅ! 🙏❤️🇰🇭👮‍♂️😭

🚨កងទ័ពពិសេសកុម្ម៉ង់ដូ និងអ្នកលបបាញ់Sniper គឺបញ្ជូនទៅតំបន់ប្រាសាទតាក្របី និងភ្នំទ្រព្យ! ប្រភពពី: ទាហានសៀម

🚨*លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពន្លះខ្លាំងៗលើ (UN) ដែលអសមត្ថភាព ក្នុងការបញ្ចប់សង្គ្រាមទាំង ៧នៅលើពិភពលោក ដោយក្នុងនោះ ក៏មានសង្គ្រាមរវាងកម្ពុជា-ថៃ ផងដែរ៕ (ប្រភព : New York Times)

🚨ដំណឹងបន្ទាន់! អង្គភាព​អ្នក​លបបាញ់​ពី​កង​កម្លាំង​ពិសេស​ Sniper កម្រិត​ទី​១ របស់សៀម បាន​ចូល​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ (ទីតា
+1
🚨ដំណឹងបន្ទាន់! អង្គភាព​អ្នក​លបបាញ់​ពី​កង​កម្លាំង​ពិសេស​ Sniper កម្រិត​ទី​១ របស់សៀម បាន​ចូល​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ (ទីតាំង​​ត្រូវបានលាក់មិនបង្ហាញ)៕