ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

الذهاب إلى القناة على Telegram
1 271
المشتركون
لا توجد بيانات24 ساعات
-17 أيام
-1830 أيام
أرشيف المشاركات
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៣ ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៣ ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ៣ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕ #បុណ្យកាន់បិណ្ឌ #បុណ្យភ្ជុំបិណ្ឌ #បុណ្យប្រពៃណីជាតិ #កម្ពុជា #ហ៊ុនសែន #HunSen

សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា! គិតត្រឹមម៉ោង 5:30នាទីល្ងាចនេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនេះតំបន់ជួរភ្នំដងរែកក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរបាទ។ សូមអរគុណ! 🙏❤️🇰🇭👮‍♂️

កងទ័ពអាកាសអូស្ត្រាលីបានដាក់ពង្រាយយ៉ាងពេញលេញនូវបុគ្គលិកចំនួន 500 នាក់សម្រាប់សមយុទ្ធរួមគ្នាជាមួយកងទ័ពអាកាសថៃ Thai Boomerang ដោយ
កងទ័ពអាកាសអូស្ត្រាលីបានដាក់ពង្រាយយ៉ាងពេញលេញនូវបុគ្គលិកចំនួន 500 នាក់សម្រាប់សមយុទ្ធរួមគ្នាជាមួយកងទ័ពអាកាសថៃ Thai Boomerang ដោយនាំយកយន្តហោះចម្បាំង F/A-18F Super Hornet ទៅហ្វឹកហាត់ជាមួយយន្តហោះចម្បាំង F-16 Fighting Falcon របស់កងទ័ពអាកាសថៃ និងយន្តហោះចម្បាំង JAS-39 Gripen នៅ Wing 1, Nakhon Ratchasima ។

សំឡេង​៖​ សាររបស់សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ពាក់ព័ន្ធ​នឹងការជជែកគ្នានៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ រាជធានីភ្នំពេញ​ រសៀលថ្ងៃអង្គារ​ ទី៩​ កញ្ញា​ ២០២៥

🚨BREAKING NEWS កងទ័ព​ភូមិភាគ​ទី​២ ត្រៀម​ខ្លួន​ចូលរួម​ជាមួយ​កម្ពុជា ប្រសិនបើ​ការចរចា​បរាជ័យ។ ជុំទីពីរនឹងកាន់តែអាក្រក់។ ទន្ទឹម
🚨BREAKING NEWS កងទ័ព​ភូមិភាគ​ទី​២ ត្រៀម​ខ្លួន​ចូលរួម​ជាមួយ​កម្ពុជា ប្រសិនបើ​ការចរចា​បរាជ័យ។ ជុំទីពីរនឹងកាន់តែអាក្រក់។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កំពុង​តវ៉ា​និង​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ អនុទីនបញ្ចប់​ការ​វាយ​ប្រហារ។

🚨កង​ទ័ព​ជើង​គោក​ថៃ​កោះ​ហៅ​កង​កម្លាំង​បម្រុង! ពួក​គេ​ប្តេជ្ញា​ថា​នឹង​មិន​បញ្ជូន​អ្នក​ទោស​ខ្មែរ​ទាំង​១៨​នាក់​នោះ​ទេ​រហូត​ដល់​ជ
🚨កង​ទ័ព​ជើង​គោក​ថៃ​កោះ​ហៅ​កង​កម្លាំង​បម្រុង! ពួក​គេ​ប្តេជ្ញា​ថា​នឹង​មិន​បញ្ជូន​អ្នក​ទោស​ខ្មែរ​ទាំង​១៨​នាក់​នោះ​ទេ​រហូត​ដល់​ជម្លោះ​ត្រូវ​បាន​បញ្ចប់។ Big Kung អម​ដោយ​មេបញ្ជាការ​ស្តីទី​យោធភូមិភាគ​ទី​២ បញ្ជា​ឲ្យ​មាន​ការ​ហាត់សម​ប្រយុទ្ធ។

🚨*ចាប់ពីថ្ងៃទី៨ កញ្ញា ដល់ថ្ងៃទី១៩ កញ្ញា ២០២៥ អាកាសយានិក នៃកងទ័ពជើងអាកាសរបស់ប្រទេសអូស្ត្រាលី 🇦🇺 ចំនួនជាង ៥០០នាក់ និងកងទ័ពជើ
+2
🚨*ចាប់ពីថ្ងៃទី៨ កញ្ញា ដល់ថ្ងៃទី១៩ កញ្ញា ២០២៥ អាកាសយានិក នៃកងទ័ពជើងអាកាសរបស់ប្រទេសអូស្ត្រាលី 🇦🇺 ចំនួនជាង ៥០០នាក់ និងកងទ័ពជើងអាកាសថៃ 🇹🇭 នឹងធ្វើលំហាត់សមយុទ្ធរួមគ្នារវាង (ថៃ-អូស្ត្រាលី) លើកទី២៥ របស់ខ្លួន នៅខេត្ត Nakhon Ratchasima នៃប្រទេសថៃ។ ក្នុងលំហាត់សមរភូមិនេះផងដែរ កងទ័ពជើងអាកាសថៃ នឹងប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួន ប្រភេទ (F-16 Fighting Falcon) របស់សហរដ្ឋអាម៉េរិក និងប្រភេទ (JAS-39 Gripen) ដែលផលិតនៅប្រទេសស៊ុយអែត ដើម្បីធ្វើការសមយុទ្ធរួមគ្នាជាមួយនឹង ទ័ពអាកាសអូស្រ្តាលី៕ ប្រភពពី: (Smeyy)

ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ÷ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? - បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន អោយប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។ ២. តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? - ចម្លើយខ្លី គឺគ្មានទេ។ រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។ ៣. តើការចរចារនានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ? - ចម្លើយខ្លី គឺគ្មានទេ។ ការចរចារបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចារទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។ ចំពោះកិច្ចការចរចារព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ ៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិអត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ? - ចម្លើយខ្លី គឺរាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានានិងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។ បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។ ជាមួយគ្នានេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី ២៤ កក្កដា មកម្ល៉េះ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។ ខ្ញុំសង្ឃឹមថាការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើនិងអាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ។ ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាអោយបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia

🚨BREAKING NEWS ថៃបានប្រើដ្រូនស៊ើបការណ៍មើលនៅតំបន់អូរបីជាន់ ហើយបាននិយាយថា(បើរំកិលទៅ 50 ម៉ែត្រទៀតអ្នកនឹងដឹងថាមានអ្វីកើតឡើង !!) ប្រភពពី: ព័ត៌មានថៃ

🚨BREAKING NEWS ចំពេលភាពតានតឹងក្នុងតំបន់ដែលកំពុងបន្ត រដ្ឋាភិបាលថៃកំពុងឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមលទ្ធកម្មយោធាសំខាន់ៗ ដើ
🚨BREAKING NEWS ចំពេលភាពតានតឹងក្នុងតំបន់ដែលកំពុងបន្ត រដ្ឋាភិបាលថៃកំពុងឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមលទ្ធកម្មយោធាសំខាន់ៗ ដើម្បីពង្រឹងការការពារជាតិ និងការពារផលប្រយោជន៍ជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ កងទ័ពអាកាសថៃបានទទួលការយល់ព្រមពីគណៈរដ្ឋមន្ត្រីសម្រាប់ការទិញជាដំណាក់កាលនៃយន្តហោះចម្បាំង Gripen-E/F ចំនួន 12 គ្រឿងក្នុងរយៈពេល 10 ឆ្នាំខាងមុខ ក្នុងតម្លៃថវិកាប្រមាណ 60 ពាន់លានបាត។ ការវិនិយោគនេះមានគោលបំណងលើកកំពស់ឧត្តមភាពផ្លូវអាកាសចំពេលមានការប្រកួតប្រជែងមហាអំណាចក្នុងតំបន់ និងធានាថាប្រទេសថៃរក្សាបាននូវសមត្ថភាពរារាំងដ៏គួរឱ្យជឿជាក់។ ទន្ទឹមនឹងនេះ កងទ័ពជើងទឹកភូមិន្ទថៃ បានទទួលការយល់ព្រមពីគណៈរដ្ឋមន្ត្រី សម្រាប់ការទិញនាវាចម្បាំងថ្មីពីរគ្រឿង ក្នុងថវិកា ៣៥ពាន់លានបាត។ លទ្ធកម្មនេះត្រូវបានរំពឹងថានឹងពង្រឹងសន្តិសុខដែនសមុទ្ររបស់ប្រទេសថៃយ៉ាងសំខាន់ និងពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការការពារផ្លូវសមុទ្រ និងធនធានសមុទ្រសំខាន់ៗ។ នេះនឹងពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម
+9
អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។ វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន
+1
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលបីថ្ងៃមកនេះ ក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរបានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២ ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២ ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕

សកម្មភាពអ្នកជំនាញអាមេរិក​ បំពាក់គ្រាប់បែកឆ្លាតវៃលើយន្តហោះចម្បាំង F-16 Fighting Falcon ​ ប្រភពពី: TheNews

មេឃភ្លៀងខ្លាំង អាណិតដល់កងទ័ពជួរមុខណាស់ មូសក៏ច្រើន ទឹកដក់ក្នុងកន្លែងសម្រាក និងបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច។ 🥹🙏❤️🇰🇭👮‍♂️

កងទ័ពជើងគោកថៃ (RTA) កាលពីថ្ងៃចន្ទនេះ បានការពារការឃុំខ្លួនបន្តរបស់ទាហានកម្ពុជា ១៨នាក់ ដោយនិយាយថាពួកគេត្រូវបានគេចាប់បានខណៈពេលកំ
កងទ័ពជើងគោកថៃ (RTA) កាលពីថ្ងៃចន្ទនេះ បានការពារការឃុំខ្លួនបន្តរបស់ទាហានកម្ពុជា ១៨នាក់ ដោយនិយាយថាពួកគេត្រូវបានគេចាប់បានខណៈពេលកំពុងប្រយុទ្ធនៅតែបន្ត និងសង្កត់ធ្ងន់ថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនមិនទាន់បញ្ចប់ទាំងស្រុងទេ។ . អ្នកនាំពាក្យ RTA លោក Maj Gen Winthai Suvaree ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ក្រសួងការពារជាតិកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមនៅមុននេះបន្តិចនៅថ្ងៃចន្ទនេះថា ទាហានទាំង ១៨នាក់ ត្រូវបានថៃឃាត់ខ្លួនដោយអនាធិបតេយ្យរយៈពេល ៤១ថ្ងៃ។

សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា! គិតត្រឹមម៉ោង 6:00នាទីយប់នេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនេះតំបន់ជួរភ្នំដងរែកក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរបាទ។ សូមអរគុណ! 🙏❤️🇰🇭👮‍♂️