អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
الذهاب إلى القناة على Telegram
إظهار المزيد
1 359
المشتركون
-224 ساعات
-87 أيام
-4430 أيام
أرشيف المشاركات
ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជាកិត្តិយសណាស់ចំពោះភាពជោគជ័យនេះ របស់ប្រជាជននិងប្រទេសកម្ពុជា លើវិស័យបរិស្ថាននិងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក បានឆ្លុះបញ្ចាំងពីកត្តាស្នូល ដែលបានដឹកនាំការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលការងារ និងកិត្យានុភាពទាំងនេះ គឺជាកេរមរតកដ៏មានតម្លៃ ដែលបន្តវេនមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់ ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានបង្កើតបានសមិទ្ធផលថ្មីៗ លើវិស័យបរិស្ថាននិងធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យបន្តទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
"យុទ្ធសាស្ត្រចក្រាមានសសរស្ដំបី ភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតមានសសរស្ដំបីដែរ នោះគឺភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួននៅក្នុងប្រទេសកម្ពុជា និងភាពស្អាតលើឆាកអន្តរជាតិ។ នៅពេលនេះភាពស្អាតទាំបីកំពុងលេចចេញជារូបរាងហើយ។ លទ្ធផលនេះជាស្នាដៃនៃកិច្ចប្រឹងប្រែងការពារ និងការថែរក្សាបរិស្ថានធម្មជាតិកម្ពុជារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងបន្តដោយសម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត ។" មានប្រសាសន៍លើកឡើងបន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ U.S. News & World Report និងបានផ្សាព្វផ្សាយតាមគេហទំព័រ SEA Infographics បានបង្ហាញថាកម្ពុជាជាប្រទេសដែលមាន បរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក និងដូចគ្នាដែរ ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅក្នុងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ប្រទេសកម្ពូជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា (ប្រមាណ ៤១% នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យព្រៃឈើ ត្រូវបានការពារនិងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។
ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ត្រូវបានធានាដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែម ការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងជំរុញការដាំស្តារព្រៃឈើ ក្នុងនោះក្រសួងបរិស្ថានបានជំរុញសកម្មភាពបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ យ៉ាងតិចចំនួន១លានដើម ដែលមិនត្រឹមតែស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕
+5
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជេីញលើកទឹកចិត្ត និង ពិនិត្យការសម្តែងសាកល្បងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង "កំពង់ធំជំរុំចិត្ត"
នារសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញមកលើកទឹកចិត្ត និងពិនិត្យការសម្តែងសាកល្បងនូវផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង "កំពង់ធំជំរុំចិត្ត" នៅសាលមហោស្រពសិល្បៈទស្សនីយភាព។ វត្តមានក្នុងឱកាសនោះដែរ មានលោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខា លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា-ជំនួយការ និង ថ្នាក់ដឹកនាំនៃនាយកដ្ឋានសិល្បៈទស្សនីយភាពជាច្រើនរូបទៀត។
https://www.facebook.com/share/p/1DDXJb52rG/?mibextid=wwXIfr
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «MARADY THAM» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «VANNARA CHENG» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «ស៊ូ ធារ៉ា» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
+1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ3x4/4x5 និងទឹកសុទ្ធជាច្រើន» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮♂️
*ទំនាក់ទំនងផ្ទាល់: 0886593528
+4
លោក គង់សុជាតិ ចាងហ្វាងអង្គភាព ព្រះខ័នញូស៍ បានចូលរួមកិច្ចប្រជុំតម្រង់ទិស ស្តីពីការអនុវត្តន៍យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងប្រជាពលរដ្ឋកម្ពុជាបង្កបង្កើន និងអាស្រ័យផលជាយូរណាស់មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជានិងថៃ បានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកម្ល៉េះ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ភាគីកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវជំហរមិនងាករេរបស់ខ្លួនថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា ក៏ដូចជាអាជ្ញាធរមូលដ្ឋានពុំមានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះទេ។ ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិនៃប្រទេសទាំងពីរនៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ (JSTs) ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។ ភាគីកម្ពុជាតែងតែបញ្ជាក់ជំហរមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម, ផែនទីដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, កំណត់ហេតុរបស់គណៈកម្មការ JBC, MOU 2000 និងTOR 2003 ជាដើម។ លើសពីនេះ ភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត និងស្នើជំរុញភាគីថៃឯកភាពក្នុងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារ ព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឱ្យបានឆាប់បំផុត។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពនិងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
+6
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់៖ «ដ្រូនអត្តឃាតជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ជាប់សំណាញ់បង់ត្រី! ក្នុងស្រះទឹកចិញ្ចឹមត្រី! ។ ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦»៕
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
សង្គមយើងមិនត្រូវការទំពាំងស្អុយបែបនេះទេ! តើអនាគតទៅមុខទៀត និងទៅជាយ៉ាងណា?
ខ្ញុំសង្ឃឹមថា៖ ក្រសួងអប់រំ យុវជន និងកីឡារ លោកគ្រូ អ្នកគ្រូ លោកនាយកសាលាទាំងអស់ អាណាព្យាបាលពាក់ព័ន្ធ គួរតែបន្ថែមការអប់រំណែនាំឲ្យពួកគេឈប់ប្រព្រឹត្តសកម្មភាព«ជក់បារី ឬគ្រឿងអេឡិចត្រនិច បែបនេះបន្តទៀត»។
បើប៉ុណ្ណឹងហើយនិយាយមិនស្តាប់ទៀត«គឺមានតែប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការហៅទៅអប់រំនៅប៉ុស្តិ៍អធិការម្តង»៕
ប្រភពវីដេអូ៖ សួន សំអាត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងសូមបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ការរៀបចំពិធីផ្លូវការ ការជួបជុំជាសាធារណៈ សកម្មភាពទេសចរណ៍នានា ក៏ដូចជាទម្រង់ណាមួយក៏ដោយ នៃការអនុវត្តអំណាចបែបរដ្ឋបាល ឬសកម្មភាពជានិមិត្តរូបដើម្បីកំណត់អធិបតេយ្យភាពរបស់ខ្លួន ដោយអាជ្ញាធរថៃ នៅតាមទីតាំងវប្បធម៌របស់កម្ពុជាទាំងនេះ គឺជាទង្វើខុសច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទង្វើទាំងនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ការបង្កើតនូវអង្គហេតុ និងក្របខណ្ឌគតិយុត្តក្លែងក្លាយដើម្បីការកាន់កាប់ទឹកដីរបស់កម្ពុជា តាមសកម្មភាពកាន់កាប់ជាក់ស្តែង (de facto) និងតាមរូបភាពផ្លូវច្បាប់ (de jure) គឺជាអំពើខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមធ្វើការបដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យការកាន់កាប់ខុសច្បាប់ទាំងនេះ មានលក្ខណៈស្របច្បាប់ ឬមានការទទួលស្គាល់តាមរយៈសកម្មភាពឯកតោភាគី តាមរយៈសកម្មសាធារណៈ សាសនា រដ្ឋបាល វប្បធម៌ ។ល។ ក្រោមច្បាប់អន្តរជាតិ រួមទាំងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ស្តីពីការមិនអនុញ្ញាតឱ្យទទួលបានទឹកដីតាមរយៈការប្រើកម្លាំង ទង្វើ ឬសកម្មភាពឯកតោភាគីណាមួយ ដែលអនុវត្តក្រោមការកាន់កាប់ មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើតំបន់ទាំងនេះបានឡើយ។
ព្រះរាជាណាចក្រកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះថា ជាការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងសូមកត់ត្រាទុកជាផ្លូវការនូវការមិនទទួលស្គាល់ និងការមិនយល់ព្រមទាំងស្រុងចំពោះទង្វើទាំងអស់នេះ។ សកម្មភាពទាំងនេះ គឺជាអំពើគ្មានសុពលភាព និងគ្មានអានុភាពផ្លូវច្បាប់ ហើយមិនអាចបង្កើត ឬផ្តល់សិទ្ធិ កម្មសិទ្ធិ ឬការអះអាងណាមួយដល់ប្រទេសថៃបានឡើយ។
ក្រសួងសូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតាមតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដោយដកចេញនូវវិធានការខុសច្បាប់ទាំងអស់ និងចៀសវាងសកម្មភាពបន្ថែមណាមួយ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាព ថែរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងបន្តអនុវត្តគ្រប់វិធានការផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ដែលសមស្រប ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តវ៉ាយ៉ាងដាច់ខាត ចំពោះភាគីថៃដែលបានធ្វើពិធីសាសនា និងបើកឲ្យចូលទស្សនាប្រាសាទខ្នារជាសាធារណ: ដែលទីតាំងបេតិកភណ្ឌនេះ គឺស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា !
+1
⚠️ ធនាគារជាតិនៃកម្ពុជា សូមច្រានចោលទង្វើខុសច្បាប់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានយកក្រដាសប្រាក់រៀលទៅបំប្លែងជារូបភាពផ្សេងៗ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ គណនីបណ្តាញសង្គមទាំងនេះត្រូវបានបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតបន្ត ហើយអ្នកប្រព្រឹត្តនឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។
សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងមានប្រសាសន៍ថា មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។
សម្តេចតេជោ បានបញ្ជាក់ថា៖ ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រមទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត៕
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
