ar
Feedback
បច្ចេកវិទ្យាអប់រំកម្ពុជា - EdTech Cambodia

បច្ចេកវិទ្យាអប់រំកម្ពុជា - EdTech Cambodia

الذهاب إلى القناة على Telegram

Cambodia Education Technology Community (EdTech Cambodia), Join us at https://fb.com/edtechcambodia.org

إظهار المزيد
2 154
المشتركون
-124 ساعات
-17 أيام
-730 أيام
أرشيف المشاركات
OECD Digital Education Outlook 2026 The OECD has recently released the Digital Education Outlook 2026, which focuses on the e
OECD Digital Education Outlook 2026 The OECD has recently released the Digital Education Outlook 2026, which focuses on the effective use of generative AI in education. Full report at: https://www.oecd.org/content/dam/oecd/en/publications/reports/2026/01/oecd-digital-education-outlook-2026_940e0dd8 #OECD #EdTech #EdTechCambodia #DigitalEducation

🤖🤖 ទោះបីជា AI អាចជួយសម្រួលកិច្ចការរបស់យើងបានក៏ដោយ ប៉ុន្តែមិនអាចនិយាយថាវាមានតែអត្ថប្រយោជន៍ទេ។ 💡💡 មាតិកានេះបកស្រាយត្រួសៗអំព
+5
🤖🤖 ទោះបីជា AI អាចជួយសម្រួលកិច្ចការរបស់យើងបានក៏ដោយ ប៉ុន្តែមិនអាចនិយាយថាវាមានតែអត្ថប្រយោជន៍ទេ។ 💡💡 មាតិកានេះបកស្រាយត្រួសៗអំពីផលវិបាកនៃបញ្ញាសិប្បនិមិត្ត (AI) និងវិធានការការពារ។ 👉 សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះផ្សេងៗទៀតសូមចូលទៅកាន់គេហទំព័រ godigital.gov.kh #AI #Scam #Deepfake #Digital #DigitalAwareness #ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល #GoDigitalCambodia #GoDigitalGoTogether .................... ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់កម្មវិធីតាមរយៈតំណភ្ជាប់ https://t.me/godigital_cambodia  ................................... 👉បណ្ដាញសង្គមរបស់កម្មវិធី 🌐Website 🌐Telegram 🌐Facebook 🌐Tiktok 🌐  Instagram ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល Go Digital Go Together

តើអុីមែលគឺជាអ្វី? អុីមែលគឺជាសារអេឡិចត្រូនិកដែលប្រើសម្រាប់ទំនាក់ទំនងគ្នាលើឧបករណ៍អេឡិចត្រូនិចដើម្បីបញ្ចូន និងទទួលសារពីមនុស្សម្ន
+5
តើអុីមែលគឺជាអ្វី? អុីមែលគឺជាសារអេឡិចត្រូនិកដែលប្រើសម្រាប់ទំនាក់ទំនងគ្នាលើឧបករណ៍អេឡិចត្រូនិចដើម្បីបញ្ចូន និងទទួលសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬច្រើននាក់។ Email is an electronic message used for communication on devices to send and receive messages from one person to another or from many people. ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org #EdTechCambodia #Email

សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ --- ក្រសួងប្រៃ
+3
សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ --- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤... សូមចុចអាន https://go.gov.kh/mptc/20251111 *កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស - បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgclassrecruitment ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី -បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬសម្ភាសជាមួយគណៈកម្មការជ្រើសរើស។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ លោក ទេព សួគានី ០៨៩ ៦៤៣ ៥៩៣ (Cellcard) កញ្ញា ម៉េត ស្រីភា ០៨៦ ៦៣៣ ៥៥១ (Smart) និង លោក ស៊ុយ វណ្ណា ០១២ ៦៩៧ ៧៧៣ (Cellcard)។ #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក MPTC Speed Test: iOS | Android

សូមស្វាគមន៍មកកាន់ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជិថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល --- សូមទស្សនាវីដេអូ៖ https://www.facebook.com/reel/25201446846148581 ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។ ក.ប.ទ. សូមអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលខាងលើ ដើម្បីតាំងបង្ហាញថ្នាល ដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថលចុងក្រោយជូនដល់សាធារណជន។ ជាមួយគ្នានេះ ក.ប.ទ. សូមអញ្ជើញឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជន ចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជាផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩២ ៨៨៦ ២៤២/០៩៦ ៧៧៧ ៧៥១៥ ឬអ៊ីមែល pr@dgc.gov.kh (សម្រាប់វេទិការដ្ឋាភិបាលឌីជីថល) និង ០១២ ៧១៣ ៧១៤ ឬអ៊ីមែល kamrang-eang@mptc.gov.kh (សម្រាប់ស្តង់ពិព័រណ៍ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល)។ ចុះឈ្មោះចូលរួមតាមរយៈ https://dgf.gov.kh/register #DGF #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក MPTC Speed Test: iOS | Android

AI អាច​បង្កើតព័ត៌មានមិនពិត វីដេអូ៖ AI អាចផ្ដល់ព័ត៌មានមិនត្រឹមត្រូវ កុំទុកចិត្តលើ AI ទាំងស្រុង #GlobalMILWeek #ThinkCriticallyClickWisely 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok         🌐Telegram  🤖 MIL Chatbot

អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭 ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៥ 🕊️
អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭 ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៥ 🕊️

វីដេអូ៖ AI អាច​មាន​កំហុស AI អាច​ផ្តល់​ព័ត៌មាន​សុខភាព​ខុស ហើយ​សុខុមាលភាព​របស់​អ្នក​មិន​អាច​ប្រថុយ​នឹង​ AI បាន​ទេ។ #MIL #ThinkCriticallyClickWisely 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok         🌐Telegram  🤖 MIL Chatbot

ក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាមិនត្រឹមតែជាឧបករណ៍ទៀតទេ ប៉ុន្តែជាចំណេះដឹងសំខាន់ក្នុងការបង្កើតឱកាស និងបង្កើនជំនាញថ្មីៗ។​ បច្ចេក
+4
ក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាមិនត្រឹមតែជាឧបករណ៍ទៀតទេ ប៉ុន្តែជាចំណេះដឹងសំខាន់ក្នុងការបង្កើតឱកាស និងបង្កើនជំនាញថ្មីៗ។​ បច្ចេកវិទ្យាឌីជីថល ជួយលើកកម្ពស់ប្រសិទ្ធភាព កែលម្អគុណភាពការងារ និងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍជីវិត និងសង្គម។ In the digital age, technology is no longer just a tool, but a key knowledge in creating opportunities and developing new skills. Digital technology helps increase efficiency, improve work quality, and create new opportunities for life and social development. ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org #EdTechCambodia #បច្ចេកវិទ្យា #ICT #EdTech

ការយល់ដឹងអំពីសុវត្ថិភាព និងឯកជនភាពរបស់អ្នកនៅលើអ៊ីនធឺណិត ឯកជនភាពលើអ៊ីនធឺណិតរបស់អ្នកអាចប្រឈមនឹងហានិភ័យ ប្រសិនបើនរណាម្នាក់ដែលអ្ន
+3
ការយល់ដឹងអំពីសុវត្ថិភាព និងឯកជនភាពរបស់អ្នកនៅលើអ៊ីនធឺណិត ឯកជនភាពលើអ៊ីនធឺណិតរបស់អ្នកអាចប្រឈមនឹងហានិភ័យ ប្រសិនបើនរណាម្នាក់ដែលអ្នកមិនស្គាល់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនអំពីអ្នក។ Be aware about your own safety and privacy on the Internet with consideration and caution. Your online privacy may be at risk if someone you don't know shares personal information about you. ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org #privacy #Information #Internet #EdTechCambodia

អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួន
អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញដោយបញ្ញាសិប្បនិម្មិត។ ប្រធានបទខាងលើនេះ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធានធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថា ជាសសរស្ដម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយចីរភាព របស់ប្រទេស។ ៥ តុលា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

កាលយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI) លើកម្រិតស៊ីជម្រៅ បញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែជាបច្ចេកវិទ្យាដែលអាចរៀន និងដំណើរការ
+3
កាលយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI) លើកម្រិតស៊ីជម្រៅ បញ្ញាសិប្បនិម្មិត (AI) មិនមែនគ្រាន់តែជាបច្ចេកវិទ្យាដែលអាចរៀន និងដំណើរការទិន្នន័យទេ។ វាភ្ជាប់ជាមួយចំណុចសំខាន់ៗដូចជា៖ សីលធម៌ក្នុងការប្រើប្រាស់ ការយល់ដឹងអំពីភាពលម្អៀង (AI Bias) និងការវាយតម្លៃលើភាពទុកចិត្តបាន។ ការយល់ដឹងទាំងនេះជួយឱ្យយើងប្រើប្រាស់ AI ដោយមានទំនួលខុសត្រូវ និងមានប្រសិទ្ធភាពក្នុងសង្គមឌីជីថលសម័យថ្មី។ Artificial Intelligence (AI) is not just a technology that can learn and process data. It is connected to important issues such as: ethical use, understanding AI bias, and assessing trustworthiness. These insights help us use AI responsibly and effectively in the modern digital society. ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org # ជំនាញឌីជីថល #FutureReady #EdTechCambodia #Edtech

📊 យុវជនក្នុងយុគសម័យឌីជីថលត្រូវមានជំនាញបច្ចេកវិទ្យា និងការគិតវិភាគ ដើម្បីបង្កើតឱកាសថ្មីៗក្នុងការងារ និងអាជីវកម្ម។ ដូច្នេះ ចូរ
+3
📊 យុវជនក្នុងយុគសម័យឌីជីថលត្រូវមានជំនាញបច្ចេកវិទ្យា និងការគិតវិភាគ ដើម្បីបង្កើតឱកាសថ្មីៗក្នុងការងារ និងអាជីវកម្ម។ ដូច្នេះ ចូរចាប់ផ្តើមសិក្សា បង្កើនជំនាញរបស់អ្នក និងកសាងអនាគតដ៏ល្អប្រសើរ ដោយការយល់ដឹងឱ្យបានពេញលេញអំពីយុគសម័យបច្ចេកវិទ្យាអ៊ីនធឺណិតទំនើប។ 📊 Youth in the digital age need to have technological skills and analytical thinking to create new opportunities in jobs and businesses. So, start studying, improve your skills, and build a better future by fully understanding the modern internet technology era. ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org # ជំនាញឌីជីថល #FutureReady #EdTechCambodia #Edtech

តស់ ស្វែងយល់ពីអត្ថប្រយោជន៍ខ្លះៗរបស់កុំព្យូទ័រទាំងអស់គ្នា! 💻🖥 កុំព្យូទ័រ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រការងារ ការរៀនសូត្រ
+3
តស់ ស្វែងយល់ពីអត្ថប្រយោជន៍ខ្លះៗរបស់កុំព្យូទ័រទាំងអស់គ្នា! 💻🖥 កុំព្យូទ័រ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រការងារ ការរៀនសូត្រ និងការបង្កើតការច្នៃប្រឌិតថ្មីៗ។ ការយល់ដឹង និងការប្រើប្រាស់កុំព្យូទ័រឱ្យបានត្រឹមត្រូវ នាំឱ្យមានប្រសិទ្ធភាព និងជោគជ័យ។ Computers are an important tool in supporting work, learning, and creating new innovations. Understanding and using computers correctly leads to efficiency and success. 💻 ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org #កុំព្យូទ័រ #ការអប់រំ #EducationTechnology #EdTechCambodia #EdTech

Get ready for CODE-C 2025: Developer Conference! Mark your calendars for OCT 10-11, 2025! 😉 Don't miss out on visionary talk
Get ready for CODE-C 2025: Developer Conference! Mark your calendars for OCT 10-11, 2025! 😉 Don't miss out on visionary talks, hands-on sessions, and networking with government leaders, global tech executives, and startup founders. We’ll be diving into the latest advancements in AI and beyond with program tracks covering: - AI & Machine Learning - Data Science - IoT & Robotics - Cybersecurity - Software Development - Fintech Be part of this amazing community, register via https://bookme.plus/t/events/code-c-2025 Event Details: 🗓 Date: October 10-11, 2025 📍 Venue: Innovation Center, CADT Follow our page: https://www.facebook.com/CodeC.Conference/ Join channel: t.me/CodeC_Conference 🔗 Learn more https://www.idri.edu.kh/events/code-c-2025/ #CODEC2024 #CADT #Throwback #DeveloperConference #Innovation #CODEC2025

តស់ស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយឆ្លាតវៃដើម្បីចែករំលែកមតិ និងព័ត៌មានដ៏មានតម្លៃ ហើយអនុវត្តវិជ្ជាជីវៈក្នុងក
+3
តស់ស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយឆ្លាតវៃដើម្បីចែករំលែកមតិ និងព័ត៌មានដ៏មានតម្លៃ ហើយអនុវត្តវិជ្ជាជីវៈក្នុងការទំនាក់ទំនង។ Use social media wisely to share valuable opinions and information, and practice professionalism in communication. ចូលរួមជាមួយ បច្ចេកវិទ្យាអប់រំកម្ពុជា https://www.facebook.com/edtechcambodia.org #SocialMedia #OnlineResponsibility #EdTechCambodia #EdTech