CPP_PP Official
الذهاب إلى القناة على Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
إظهار المزيد1 693
المشتركون
لا توجد بيانات24 ساعات
+77 أيام
+6830 أيام
أرشيف المشاركات
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០១-កញ្ញា-២០២៥
១) ភ្នំពេញ៖ ទៅចូលរួមបុណ្យឯករាជ្យជាតិវៀតណាមនៅហាណូយ សម្ដេច ហ៊ុន សែន គ្រោងជួបមេដឹកនាំបរទេសជាច្រើន។ (ប្រភព៖ kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមរបស់ SCO ដើម្បីការពារសន្ដិសុខតំបន់។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ អគ្គលេខាធិការ UN ទទួលយកសំណើ ក្នុងការជំរុញឱ្យភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេចអគ្គលេខាធិការ UN ទទួលយកសំណើ ក្នុងការជំរុញឱ្យភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកលរបស់ចិន ក្នុងការពង្រឹងសណ្ដាប់ធ្នាប់សកលដែលមាន អង្គការសហប្រជាជាតិជាស្នូល។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញជំនួបសម្តែងការគួរសម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ បូក។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ អំណាចសាមគ្គីជាតិ គឺជាគន្លឹះឈ្នះនៃសង្គ្រាមការទូត កុំឲ្យព័ត៌មានបំពុលរបស់ក្រុមជ្រុលនិយមបំបែកជាតិខ្មែរ។ (ប្រភព៖ FRESH NEWS ) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំសំខាន់ៗនៃពិភពលោកចូលរួមកិច្ចប្រជុំកំពូលតំបន់នៅចិន។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៨) អន្តរជាតិ៖ ស៊ី ជីនពីង ប្រកាសពីជំនួយអភិវឌ្ឍន៍ថ្មី កម្មវិធីអប់រំសម្រាប់ប្រទេស SCO។ (ប្រភព៖ kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ ពូទីន បន្ទោសលោកខាងលិចនាំឲ្យមានសង្គ្រាមនៅអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូល SCO។ (ប្រភព៖ kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថៃ៥នាក់ហើយត្រូវបានដកតំណែង ដែលសុទ្ធសឹងជាមនុស្សជំនិតរបស់លោក ថាក់ស៊ីន ចាប់តាំងពីឆ្នាំ២០០៨មក។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+8
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ។ បន្ទាប់ពីបញ្ចប់ជំនួប សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។
រសៀល ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ព្រឹកថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣១-សីហា-២០២៥
១) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ជជែកជាមួយលោក ស៊ី ជីនពីង អំពីការការពារអំណាចរបស់កម្ពុជាប្រឆាំងការឈ្លានពានពីប្រទេសដទៃ។ (ប្រភព៖ kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីកម្ពុជា-ថៃ ចៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៥) ភ្នំពេញ៖ សមាជិកសភាអាមេរិក ចុះជួបពលរដ្ឋខ្មែរ រងគ្រោះដោយសារសង្គ្រាម នៅខេត្តព្រះវិហារ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ បក្សប្រឆាំងធំបំផុតនៅថៃ ទាមទារដាច់ខាតឲ្យ«រំលាយសភា និងធ្វើប្រជាមតិកែរដ្ឋធម្មនុញ្ញ» ជាថ្នូរគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។ (ប្រភព៖ Kampucheatmey daily) ចុចអាន
៧) អន្តរជាតិ៖ ចិន ជំរុញហ្វីលីពីនឲ្យបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយទៅកាន់កងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក គីម ជុងអ៊ុន សន្យាផ្ដល់ជីវិតល្អប្រសើរសម្រាប់គ្រួសាររបស់ទាហានស្លាប់ ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ (ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ សេដ្ឋវិទូកំពូលអាមេរិកថា ពន្ធ 50% របស់ប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលរបស់ឥណ្ឌា អាចនឹងជំរុញឱ្យឥណ្ឌា ចូលកាន់តែជិតសមាជិក BRICS។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ គុយបា ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ពង្រាយយោធា នៅតំបន់ការ៉ាប៊ីន។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-សីហា-២០២៥
១) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទៅបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ និងទិវាបុណ្យឯករាជ្យជាតិនៅទីក្រុងហាណូយ ប្រទេសវៀតណាមរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ១-២ ខែកញ្ញា។។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ជជែកជាមួយលោក ស៊ី ជីនពីង អំពីការការពារអំណាចរបស់កម្ពុជាប្រឆាំងការឈ្លានពានពីប្រទេសដទៃ។ (ប្រភព៖ Kampucheathmey Dialy) ចុចអាន
៣) ភ្នំពេញ៖ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ (ប្រភព៖ CEN NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់កំពូល ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៥។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ អាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) ភ្នំពេញ៖ សមាជិកសភាអាមេរិក ចុះជួបពលរដ្ឋខ្មែរ រងគ្រោះដោយសារសង្គ្រាម នៅខេត្តព្រះវិហារ។ (ប្រភព៖ DAP NEWS ) ចុចអាន
៧) ភ្នំពេញ៖ កម្ពុជា គ្រោងនឹងប្តូរឈ្មោះផ្លូវជាតិលេខ៤ ទៅជាផ្លូវហាវ៉េ ដូណាល់ ត្រាំ ចំពោះតួនាទីរបស់លោកក្នុងការចរចា សន្តិភាពជាមួយប្រទេសថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ បក្សប្រឆាំងធំបំផុតនៅថៃ ទាមទារដាច់ខាតឲ្យ«រំលាយសភា និងធ្វើប្រជាមតិកែរដ្ឋធម្មនុញ្ញ» ជាថ្នូរគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ចិន ជំរុញហ្វីលីពីនឲ្យបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយទៅកាន់កងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ លោក គីម ជុងអ៊ុន សន្យាផ្ដល់ជីវិតល្អប្រសើរសម្រាប់គ្រួសាររបស់ទាហានស្លាប់ ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ សេដ្ឋវិទូកំពូលអាមេរិកថា ពន្ធ 50% របស់ប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលរបស់ឥណ្ឌា អាចនឹងជំរុញឱ្យឥណ្ឌា ចូលកាន់តែជិតសមាជិក BRICS។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
ពិធីសំណេះសំណាលដោយឡែកពីគ្នាជាមួយគណៈកម្មាធិការគណបក្សសង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ
.................................................................
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោក ឃឹម ស៊ុនសូដា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌកំបូល អមដំណើរដោយលោកប្រធានមន្ទីរគណបក្សខណ្ឌ ប្រធានគណៈចាត់តាំងគណបក្សខណ្ឌ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ ទទួលបន្ទុកចុះពង្រឹងសង្កាត់ បានអញ្ជើញចុះជួបសំណេះសំណាលដោយឡែកពីគ្នាជាមួយគណៈកម្មាធិការគណបក្សសង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នៅទីស្នាក់ការគណបក្សសង្កាត់នីមួយៗ ដើម្បីពង្រឹងតួនាទី សិទ្ធិ ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការគណបក្សសង្កាត់។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ÷នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ មានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តប្រចាំខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ។
នាឱកាសនោះ លោកប្រធានគណបក្សខណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ ជូនដល់ក្រុមការងារ និងសូមថ្លែងអំណរអរគុណដល់បងប្អូនជាមន្ត្រីគណបក្ស ដែលតែងតែបានខិតខំបំពេញការងារក្នុងការជួយដល់កិច្ចការក្នុងមូលដ្ឋានខណ្ឌអោយកាន់តែមានប្រសិទ្ធភាពខ្ពស់បម្រើដល់ឧត្ដមប្រយោជន៍ជាតិ និងប្រជាជនបានយ៉ាងល្អ។ ជាមួយគ្នានេះ លោកប្រធានគណបក្សខណ្ឌ បានជម្រាបជូនដល់អង្គប្រជុំ ជាពិសេស ការវិវត្តន៍សភាពការណ៍ថ្មីៗរបស់ប្រទេសជាតិជាមួយប្រទេសជិតខាងអំពីបញ្ហាប្រទេសថៃ ឈ្លានពាន រំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខណ្ឌ លោកប្រធានគណបក្សខណ្ឌសូមគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយនានារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា ចំពោះការដោះស្រាយបញ្ហាជាមួយប្រទេសថៃ ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
កាលពីល្ងាចថ្ងៃពុធ ២៧ សីហា ២០២៥ វេលាម៉ោង៥:៣៥នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចុះសំណេះសំណាល សួរសុខទុក្ខ ជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សខណ្ឌ និងសាខាចំណុះ ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-សីហា-២០២៥
១) ភ្នំពេញ៖ ដូចការព្យាករណ៍មែន ! មិនទាន់គ្រប់៣ខែផងទីក្រុងបាងកក ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដូចការទស្សន៍ទាយរបស់បុរសខ្លាំងនៃកម្ពុជាមែន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរគណបក្សនយោបាយ និងភាពជាដៃគូ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី ប្រាប់លោក អាន់វ៉ា ថាទំនាក់ទំនាក់កម្ពុជា-ម៉ាឡេស៊ី កើតចេញពីការគោរព ទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែងថៃ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើគណៈប្រតិភូសភាអាមេរិក ជំរុញការវិនិយោគរបស់អាមេរិកមកកម្ពុជា។ (ប្រភព៖ FRESH NEWS ) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាសុំ UNDP ឱ្យជួយគាំទ្រសកម្មភាពបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះបន្សល់ដោយយោធាថៃ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជាប្ដេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងអាសិប ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច។ (ប្រភព៖ Kampucheatmey daily) ចុចអាន
៧) អន្តរជាតិ៖ EU ចង់លុបចោលពន្ធលើទំនិញអាម៉េរិក ដើម្បីត្រួសត្រាយផ្លូវទម្លាក់ពន្ធនាំចេញរថយន្តខ្លួន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ីប្រតិកម្មខ្លាំងៗ ក្រោយលោក ម៉ាក្រុង ហៅលោក ពូទីន ថាជា «យក្សកំណាច»។ (ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ ហុងគ្រី ប្រកាសប្តឹង សហភាពអឺរ៉ុប ជុំវិញបញ្ហាបង្វិលលុយ ដែលបានមកពីទ្រព្យសម្បត្តិបង្កក របស់រុស្សីទៅឲ្យអ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អឺរ៉ុបនឹងដាក់ទណ្ឌកម្មទី១៩ លើរុស្ស៊ី ជុំវិញការវាយប្រហារចុងក្រោយលើក្រុងគីវ បណ្ដាលឱ្យស្លាប់មនុស្ស ១៥នាក់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១១) អន្តរជាតិ៖ អូស្ត្រាលី កាណាដា និងហ្វីលីពីន ធ្វើសមយុទ្ធការពារដែនអាកាស ជុំវិញដែនទឹកការពារដោយចិន។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ កងកម្លាំងរុស្សី បាញ់ពន្លិចនាវា ឈ្លបយកការណ៍មួយគ្រឿង របស់អ៊ុយក្រែនក្បែរទន្លេ Danuble។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+1
សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អ៊ូ ឃីន យី ( U Khin Yi ) ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ ( USDP )នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ២៩ សីហា ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-សីហា-២០២៥
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ បានចុះMoU សំដៅជំរុញកិច្ចសហប្រតិបត្តិការ អន្តរគណបក្សនយោបាយ និងភាពជាដៃគូ។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ចំពោះទំនាក់ទំនងទ្វេភាគី , សម្តេចតេជោ ជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងកម្ពុជានិងទីម័រឡេស្តេ។ (ប្រភព៖ CEN NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា បដិសេធយ៉ាងដាច់ដាច់ខាត ចំពោះការចោទប្រកាន់របស់ភាគីថៃ ថា «កម្ពុជាដាក់មីនថ្មី» បន្ទាប់ពីទាហានថៃម្នាក់ទៀត ដើរជាន់មីនដាច់ជើង ក្នុងតំបន់ព្រំដែន។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រុមហ៊ុនប្រេងធំ របស់អាមេរិក មានផែនការ សហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ស្នើលោក ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃ ដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្សីបើកការវាយប្រហារដោយដ្រូនទំលាក់គ្រាប់បែក និងកាំជ្រួចមីស៊ីលទៅកាន់រដ្ឋធានីអ៊ុយក្រែនសម្លាប់មនុស្ស ១០នាក់ និងរបួស ៤៨នាក់។។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ) ចុចអាន
៧) អន្តរជាតិ៖ ពលរដ្ឋអ៊ីស្រាអែល ធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារបទឈប់បាញ់ហ្គាហ្សា និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ រុស្ស៊ី នឹងប្រឈមផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច បើមិនបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៩) អន្តរជាតិ៖ ប្រទេសជាច្រើនច្រានចោលការបោះឆ្នោតរៀបចំដោយរបបសឹកមីយ៉ាន់ម៉ា។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ លោក Xi នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin និងលោក Modi ខណៈចិនបង្ហាញពីសាមគ្គីភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង។ (ប្រភព៖ BTV NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
“ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ”
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ និងអង្គពិធីទាំងមូល ដែលបានចូលរួមបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ និងទទួលបានលទ្ធផលដូចការរំពឹងទុក។
២) ជាធម្មតារាល់គណបក្សនយោបាយទាំងអស់លើពិភពលោក បង្កើតគណបក្សមក គឺដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ប្រទេស។ គណបក្សប្រជាជនកម្ពុជា ក៍ត្រូវបន្តរក្សានូវប្រៀបឈ្នះ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងអភិវឌ្ឍន៍ប្រទេស ស្របទៅតាមគោលនយោបាយរបស់គណបក្ស នាំនាវាកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
៣) ឯកឧត្តម ឃួង ស្រេង៖ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា រក្សាការអត់ធ្មត់ របៀបរាបរយ ចូលរួមជាមួយការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងកម្ពុជា-ថៃ។
៤) គណបក្សសង្កាត់ និងគណរក្បក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) ឯកឧត្តម ឃួង ស្រេង៖ បានឆ្លើយតបទៅនិងសំណូមពររបស់សាខាបក្សភូមិ ក្នុងរៀបចំសណ្តាប់ធ្នាប់ឱ្យបានកាន់តែល្អប្រសើរ ក្នុងបរិវេនផ្លូវថ្មើរជើងចតុមុខ-Walk Street ជាពិសេសរៀបចំចំណតឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ។
៤) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-សីហា-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និតទូតជប៉ុន ចែករំលែកព័ត៌មាន និងទស្សនៈ ជុំវិញការធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រវត្តិតស៊ូខ្លាំងក្នុងនយោបាយរហូតក្លាយជាអ្នកសម្របសម្រួលជម្លោះកម្ពុជានិងថៃ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៥) អន្តរជាតិ៖ អេហ្ស៊ីប និងអេស្បាញ ព្រមានពីផលប៉ះពាល់ នៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែលនៅប៉ាឡេស្ទីន ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិនងាកទៅអាហ្វ្រិកសម្រាប់ទីផ្សារនាំចេញ ចំពេល ត្រាំ បង្កើនគោលនយោបាយការពារនិយម។ (ប្រភព៖ Kampucheatmey daily) ចុចអាន
៧) អន្តរជាតិ៖ ប្រទេសស៊ុយអែត យល់ព្រមលក់យន្តហោះចម្បាំង Saab Gripen ចំនួន៤គ្រឿង ទៅឱ្យប្រទេសថៃ ក្នុងតម្លៃ ៥៥៦លានដុល្លារ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៊ីរ៉ង់ ថ្កោលទោសអូស្ត្រាលី ចំពោះការបណ្តេញ ឯកអគ្គរដ្ឋទូតរបស់ខ្លួន និងព្រមានពីវិធានការ សងសឹកទៅវិញទៅមក។ (ប្រភព៖ DAP NEWS ) ចុចអាន
៩) អន្តរជាតិ៖ សមាជិកសភាបក្សប្រឆាំងនៅស៊ុយអែត អំពាវនាវឱ្យបង្កកការលក់សព្វាវុធឱ្យទៅប្រទេសថៃ ក្រោយការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការឈ្លានពានលើកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ នឹងជាប្រធានកិច្ចប្រជុំស្តីពីហ្កាហ្សា ខណៈប្រមុខការទូតអាមេរិក និងអ៉ីស្រាអែល ជួបគ្នានៅក្នុងវ៉ាស៉ីនតោន។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន៖
១) ឯកឧត្តម ឃួង ស្រេង៖ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ សមាជិក សមាជិកាទាំងអស់ ដែលស្រលាញ់ពេញចិត្ត គាំទ្រគណបក្ស និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះគ្រប់ការបោះឆ្នោតទាំងអស់។
២) ជាទូទៅប្រជាជនកម្ពុជា កាន់តែបានឃើញ និងយល់ច្បាស់អំពីគុណសម្បត្តិដ៍ល្អផូរផង់របស់គណបក្សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសម្លេងគាំទ្រលើសលប់ ជាងគណបក្សផ្សេងៗនៅកម្ពុជា។
៣) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកម្មជាអ្នកបន្តវេនដ៍អង់អាចក្លាហាន ដោះស្រាយបញ្ហាដោយភាពឆ្លាតវាងវៃ អានដាច់គ្រប់សភាពការណ៍ ការពារបូរណភាពទឹកដីពីចោរឈ្លានពាន ដោយយកគោលការណ៍ច្បាប់ និងការទូតមកប្រើ ដោយពុំចង់ឃើញកងទ័ពទាំងពីរភាគីពលីបន្តទៀតឡើយ។
៤) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។
៥) គណបក្សសង្កាត់ និងគណបក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-សីហា-២០២៥
១) ភ្នំពេញ៖ គណៈកម្មការអនុសញ្ញាអូតាវ៉ាទទួលយកការបំភ្លឺរបស់កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍ (IOT) ៥ប្រទេស កំពុងធ្វើដំណើរទៅសង្កេតការណ៍នៅខេត្តបន្ទាយមានជ័យ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា៖ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការពារជាតិ ៖ ពលរដ្ឋកម្ពុជា ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួស ដោយយោធាថៃ ក្នុងស្រុកអូរជ្រៅ គឺការពារទ្រព្យសម្បត្តិស្របច្បាប់ របស់ពួកគាត់ ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ទំនិញថៃ ចាប់ផ្តើមបង្វែរដោយដឹកចេញ តាមផែដែលគ្រប់គ្រងដោយអង្គការប្រដាប់អាវុធជនជាតិភាគតិច Karen បន្ទាប់ពីរបបយោធាបិទស្ពានព្រំដែន។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ប្រទេសស៊ុយអែត យល់ព្រមលក់យន្តហោះចម្បាំង Saab Gripen ចំនួន៤គ្រឿង ទៅឱ្យប្រទេសថៃ ក្នុងតម្លៃ ៥៥៦លានដុល្លារ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Trump អះអាងថា អាមេរិក លែងចំណាយលុយលើ អ៊ុយក្រែនទៀតហើយ។ (ប្រភព៖ DAP NEWS ) ចុចអាន
៩) អន្តរជាតិ៖ ឥណ្ឌូណេស៊ី-សហរដ្ឋអាម៉េរិក ចូលរួមសមយុទ្ធចម្រុះជាតិសាសន៍ ដើម្បីពង្រឹងស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការយោធា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អ្នកកាសែតបរទេស ៥រូបបន្ថែមទៀតបានស្លាប់ក្នុងតំបន់ហ្គាហ្សា អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល។ (ប្រភព៖ CNC NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារបឹងរាំង ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត ជាមួយគ្នានោះ ឯកឧត្តមក៍បានលើកឡើងថា៖
១) ឯកឧត្តម ឃួង ស្រេង៖ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់បឹងរាំង និងសមាជិក សមាជិការ ដែលបានចូលរួមរាល់សកម្មភាពរបស់គណបក្ស និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះគ្រប់ការបោះឆ្នោតទាំងអស់។
២) ចៅសង្កាត់ ដែលប្រសូតចេញពីគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំបំរើប្រជាពលរដ្ឋទ្វេរដង ដើម្បីតបស្នងដល់សមាជិក សមាជិកបក្សជាអង្គបោះឆ្នោត ហើយបានជឿងទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង។
៣) គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាង ៨០% ផ្តល់ជំនឿ និងសេចក្តីទុកចិត្ត បោះឆ្នោតជូន គឺដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានលះបង់គ្រប់បែបយ៉ាង ស្វែងរកសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិ ស្មោះត្រង់ ភក្តីភាពជាមួយមាតុភូមិ និងប្រជាជន រួមសុខ រួមទុក្ខ ប្រឈរមុខចំពោះសត្រូវឈ្លានពាន ពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។
៤) ឯកឧត្តម ឃួង ស្រេង៖ បានវាយតម្លៃថា យុវជនជំនាន់ក្រោយពិតជាបានយល់ដឹងជ្រៅជ្រះ ស្គាល់នូវសច្ចៈធម៌ប្រវត្តិសាស្រ្ត យល់ជ្រាបច្បាស់អំពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្ស និងបានតបស្នងជូនគណបក្សប្រជាជនកម្ពុជា ដោយយុត្តិធម៌បំផុត គឺបន្តអនុវត្តនូវគោលបំណងបក្ស និងឧត្តមគតិបក្ស។
៥) ឯកឧត្តម ឃួង ស្រេង៖ សុំចិត្តប្រជាពលរដ្ឋ ក៍ដូចជាសមាជិក សមាជិការគណបក្សសង្កាត់បឹងរាំងទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយនូវព័ត៌មានពិត ព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការសំខាន់ៗ អំពីការឈ្លានពានរបស់កងទ័ពសៀម។
៦) សង្កាត់ ត្រូវបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។
៧) គណៈកម្មាធិការគណបក្សសង្កាត់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ដោយយកផលប្រយោជន៍ជាគោលការណ៍នាំផ្លូវ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
