ar
Feedback
CPP_PP Official

CPP_PP Official

الذهاب إلى القناة على Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

إظهار المزيد
1 693
المشتركون
+524 ساعات
+67 أيام
+6930 أيام
أرشيف المشاركات
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៩-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ពន្យល់វីរកងទ័ព វីរនគរបាលជាតិ និងពលរដ្ឋអំពីជម្រើសបទឈប់បាញ់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ២) ភ្នំពេញ៖ JBC កម្ពុជា ផ្ញើកំណត់ទូតទៅ JBC ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែលថៃប្រគល់មកវិញ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ យោធាចិន នឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ ​​មហាជន និងយុវជនកម្ពុជា ប្រារព្ធពិធី សាសនាអបអរសាទរទិវាសន្តិភាព និងខួបលើកទី២៧នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា នៃនយោបាយ ឈ្នះ ឈ្នះ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​​កូរ៉េខាងជើង សាកល្បងមីស៊ីលបញ្ជាទិស ក្នុងន័យត្រៀមខ្លួនប្រយុទ្ធជាមួយសត្រូវពេញទី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) អន្តរជាតិ៖ ប្រធានាធិបតីសូម៉ាលីថ្កោលទោសអ៊ីស្រាអែល ដែលទទួលស្គាល់ Somaliland ជាប្រទេសឯករាជ្យ ​។(ប្រភព៖ Kampucheathmey daily)      ចុចអាន ៨) អន្តរជាតិ៖ ចិនប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជុំវិញកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន កាលពីដើមខែមុន។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ‎​​‎​លោក ត្រាំ ពិភាក្សាតាមទូរស័ព្ទរយៈពេលជាង ១ម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី ទាក់ទងនឹងការចរចាសន្តិភាពអ៊ុយក្រែន។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ឥណ្ឌា ត្រូវមកដឹកនាំ BRICS ក្នុងឆ្នាំ២០២៦ ចំពោះមុខបញ្ហាជម្លោះផលប្រយោជន៍ មហិច្ឆតាក្តោបក្តាប់សកល និងសម្ពាធពីអាមេរិក។(ប្រភព៖ FRESH NEWS)     ចុចអាន ១១) អន្តរជាតិ៖ លោក ត្រាំថា ប្រធានាធិបតីពូទីន មានចិត្តទូលាយណាស់ ចំពោះអ៊ុយក្រែន រួមទាំងការផ្គត់ផ្គង់ថាមពល អគ្គិសនី និងរបស់ផ្សេងទៀត ឲ្យអ៊ុយក្រែន ក្នុងតម្លៃទាបបំផុត។(ប្រភព៖ DAP NEWS)     ចុចអាន ១២) អន្តរជាតិ៖ លោកត្រាំជំរុញឲ្យ​មេ​ដឹកនាំ​អ៊ីស្រាអែល ឆាប់​អនុវត្ត​ដំណាក់កាល​ទី២ នៃ​ផែនការសន្តិភាពហ្គាហ្សា។(ប្រភព៖ Kampucheatmey Daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៩ ធ្នូ ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-ធ្នូ-២០២៥   ១) ភ្នំពេញ៖ មកទល់រសៀលនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់ ។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ«ផ្លូវថ្មើរជើងចតុមុខ»រយៈពេល០៣ថ្ងៃ អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៦ ស្របពេលរាជធានីភ្នំពេញត្រូវបានចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ រដ្ឋាភិបាលចិន ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់កម្ពុជា ដើម្បីជួយដល់ប្រជាជនភៀសសឹកនៅព្រំដែន។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ ​ប្រទេស​ដែលមាន​ឥទ្ធិពល​​​​សំខាន់ៗ បង្ហា​ញជំហរ​​​​ក្រោយ​កិច្ចព្រមព្រៀង​​បទ​ឈប់​បាញ់​​​កម្ពុជា​​-ថៃ​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៦) អន្តរជាតិ៖ ​​ជំហរ​​ហ្វីលីពីន​ នឹង​មិនខុស​ពីម៉ាឡេស៊ី​​ទេ ក្នុង​ការដោះស្រាយ​​​ជម្លោះ​កម្ពុជា​-ថៃ​ក្នុងឋានៈប្រធានអាស៊ាន​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) អន្តរជាតិ៖ ​​​ចិន​ប្រកាសជំនួយ​​មនុស្សធម៌ជិត​៣លានដុល្លារ​ដល់​កម្ពុជា ​និង​ត្រៀម​ជួយ​​​តាមដានបទឈប់បាញ់​​​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីទីម័រ ចេញ​មុខ​​​អំពាវនាវ​​ឲ្យ​មានសន្តិភាព​​​ក្នុងជម្លោះ​កម្ពុជានិង​ថៃ​​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៩) អន្តរជាតិ៖ ‎​​លោក​ ហ្សេឡនស្គី​ បង្ហាញឆន្ទៈក្នុងការនាំយកផែនការសន្តិភាព​ សម្រាប់ការបោះឆ្នោតប្រជាមតិ ប្រសិនបើរុស្ស៊ីយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ‎​។ (ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ក្រសួងការបរទេសចិនបានបង្ហាញថា ប្រទេសចិនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីបទឈប់បាញ់របស់កម្ពុជា និងថៃ។ (ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ លោក ហ្សេឡនស្គី​ បញ្ជាក់ថា​ លោកនឹងជួបជាមួយលោក ត្រាំ​ នៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ​ សម្រាប់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS)     ចុចអាន ១២) អន្តរជាតិ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំ ដើម្បីសិក្សានិងរៀបចំចាត់ចែងការងារកសាងឥរិយាបថបក្សនយោបាយស្អាតស្អំ និងការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពរបស់លោក Xi Jinping។ (ប្រភព៖ DAP NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ​ ឈ្នះ​ ឈ្នះ « ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ » ២៩ ធ្នូ ១៩៩៨ ~ ២៩ ធ្នូ ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-ធ្នូ-២០២៥   ១) ភ្នំពេញ៖ ភ្ជាប់បទឈប់បាញ់ថ្ងៃនេះ កងទ័ពកម្ពុជា១៨រូបអាចនឹងត្រូវដោះលែង ក្រោយ៧២ម៉ោងនៃបទឈប់បាញ់។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ២) ភ្នំពេញ៖ ចិន​ធ្វើការ​សម្របសម្រួល​ឲ្យ​កិច្ចប្រជុំ​ត្រីភាគី ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា​-​ថៃ នៅ​ប្រទេស​ចិន ដើម្បី​ជំរុញ​ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ៣) ភ្នំពេញ៖ លោក ឃួង ស្រេង៖ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាព និងសុខភាព ដល់បងប្អូនជនភៀសសឹកដោយមិនរំលងឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin អបអរសាទរដល់កម្ពុជា-ថៃ ដែលឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា នឹងបន្តពង្រឹងតួនាទី ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ (ប្រភព៖ DAP NEWS)     ចុចអាន ៦) អន្តរជាតិ៖ លោក Zelensky ប្រកាសថា នឹងមានជំនួបដោយផ្ទាល់មួយទៀត ជាមួយនឹងលោក Trump។ (ប្រភព៖ DAP NEWS)     ចុចអាន ៧) អន្តរជាតិ៖ ​​ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកជុំវិញការលក់អាវុធឲ្យតៃវ៉ាន់។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៨) អន្តរជាតិ៖ រដ្ឋមន្ត្រីបេឡារុស៖ ណាតូ កំពុងរៀបចំសង្គ្រាមដោយបើកចំហ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៩) អន្តរជាតិ៖ ‎​​នាយករដ្ឋមន្ត្រីម៉ាឡេស៉ី​ បង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ អ្នកនាំពាក្យសហភាពអឺរ៉ុប​ អបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ​ និងគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលចាំបាច់។ (ប្រភព៖ CNC HOT NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធគណៈចលនា​មហាជន​​គណបក្ស​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត
+9
ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធគណៈចលនា​មហាជន​​គណបក្ស​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល។ រសៀល​ថ្ងៃសៅរ៍​ ០៨កេីត​ ខែបុស្ស​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ រាជធានីភ្នំពេញ​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ​២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៦-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិក តាមទូរស័ព្ទ បញ្ជាក់ជំហរគោរពសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ (ប្រភព៖ FRESH NEWS )     ចុចអាន ២) ភ្នំពេញ៖ ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៣) ភ្នំពេញ៖ ការវាយប្រហារដ៏កំរោលពីយោធាថៃ ធ្វើឱ្យស្ត្រី និងកុមារកម្ពុជា ជាងកន្លះលាននាក់ក្លាយជា​ជន​ភៀស​សឹក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៤) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ (ប្រភព៖ BTV NEWS)     ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា-បារាំង ឯកភាពលើតម្រូវការក្នុងការពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សាកម្ពុជា។ (ប្រភព៖ BTV NEWS)     ចុចអាន ៦) ភ្នំពេញ៖ ​​កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី៣ បានបន្តចាប់ផ្តើមហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស លើកទី៣ នៅថ្ងៃស្អែក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៧) អន្តរជាតិ៖ ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ និងបុគ្គល ១០នាក់ ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៨) អន្តរជាតិ៖ ‎​​អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ មីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតដំណាក់កាលចុងក្រោយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)     ចុចអាន ១០) អន្តរជាតិ៖ នាយករដ្ឋមន្រ្តី​ជប៉ុន​ស្នើ​ឱ្យ​មាន​​​ជំនួប​កំពូល​​ ជប៉ុន-អាមេរិក ​មុន​​ត្រាំ​ទៅ​​ជួប​លោក ស៊ី​។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១១) អន្តរជាតិ៖ ​រុស្ស៊ី ប្រៀបធៀបការហ៊ុមព័ទ្ធរបស់អាមេរិកលើវេណេស៊ុយអេឡា ទៅនឹង «ចោរសមុទ្រ»។ (ប្រភព៖ FRESH NEWS)     ចុចអាន ១២) អន្តរជាតិ៖ គីម ជុងអ៊ុន ប្រកាស បន្តផលិតមីស៊ីលទៀត នៅ៥ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាព កុំឲ្យសត្រូវហ៊ានយាយី។(ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៥-ធ្នូ-២០២៥   ១) ភ្នំពេញ៖ ព្រឹទ្ធសភាទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវទង្វើឈ្លានពានលើកម្ពុជា។ (ប្រភព៖ Kampucheathmey Dialy )      ចុចអាន   ២) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ (ប្រភព៖ BTV NEWS )      ចុចអាន ៣) ភ្នំពេញ៖ ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជាមិនអាចចាញ់ ថៃក៏មិនអាចឈ្នះ! ប៉ុន្តែថៃនឹងអាប់យសដោយសារយុវជន ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ និងសម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចរបស់ថៃបុណ្ណោះ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖ ក្រុមអ្នកជំនាញ UN ថ្កោលទោសការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា ថាជាការឈ្លានពានខុសច្បាប់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ‎​​កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងបំណងវាយតម្លៃបច្ចេកវិទ្យាសម្រាប់អាវុធថ្មី។(ប្រភព៖ BTV NEWS)      ចុចអាន ៨) អន្តរជាតិ៖ សមាជិកសភាឥណ្ឌាមួយរូប ផ្ញើសារថា គ្មានសាសនាណាមួយបង្ហាញពី «សន្តិភាព» របស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៩) អន្តរជាតិ៖ មនុស្សម្នាក់ស្លាប់ ១២នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សា ទោះមានបទឈប់បាញ់ក៏ដោយ។(ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ ​ចិនជំរុញឱ្យអាមេរិក បញ្ឈប់សកម្មភាពបង្កើនភាពតាន តឹងប្រឆាំងនឹងប្រទេស វ៉េណេស៊ុយអេឡា។(ប្រភព៖ DAP NEWS)     ចុចអាន ១១) អន្តរជាតិ៖ សហភាពអឺរ៉ុប​ រិះគន់ការហាមឃាត់ការ ធ្វើដំណើររបស់អាមេរិក​ លើជនជាតិអឺរ៉ុបជុំវិញបទប្បញ្ញត្តិបច្ចេកវិទ្យា។(ប្រភព៖ DAP NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៤-ធ្នូ-២០២៥   ១) ភ្នំពេញ៖ ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បើកកិច្ចប្រជុំ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ទល់នឹងខេត្តច័ន្ទបុរី។ (ប្រភព៖ FRESH NEWS )     ចុចអាន ២) ភ្នំពេញ៖ ថៃ ប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ វាយទន្ទ្រានខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារតាំងពី៨ព្រឹក ដល់ម៉ោង៣រសៀលនេះ»។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា ការវាយប្រហារ មិនរើសគោលដៅរបស់ថៃ មកលើកម្ពុជា គឺជាឧក្រិដ្ឋកម្ម នៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ (ប្រភព៖ DAP NEWS)     ចុចអាន ៤) ភ្នំពេញ៖ កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត។ (ប្រភព៖ FRESH NEWS)     ចុចអាន ៥) ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថាន ហៅទង្វើថៃបាញ់ផ្សែងពុល ទម្លាក់គ្រាប់បែកឱ្យខូចខាតធនធានធម្មជាតិ ថាជា «ឧក្រិដ្ឋកម្មបរិស្ថាន»។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ ​​ក្រសួងការបរទេស ណែនាំស្ថានតំណាងកម្ពុជា​​ ប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេស​ឱ្យចៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ សភារបស់ប្រទេសវេណេហ្ស៊ុយអេឡា អនុម័តច្បាប់ការពារសេរីភាពនៃការធ្វើនាវាចរណ៍ ប្រឆាំងនឹងការលួចប្លន់ បន្ទាប់ពីអាមេរិករឹបអូសកប៉ាល់ដឹកប្រេងនៅតំបន់ការ៉ាបៀន។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ‎​​ប្រធានាធិបតីអាមេរិក អះអាងជាថ្មីថា លោកបានទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររ មិនឱ្យកើតឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ប្រមុខសិទ្ធិមនុស្ស UN ថា របបយោធាមីយ៉ាន់ម៉ា បង្ខំប្រជាជនឲ្យទៅបោះឆ្នោត។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ១០) អន្តរជាតិ៖ រុស្ស៊ី និងចិន ប៉ះទង្គិចគ្នាជាមួយអាម៉េរិក ជុំវិញបញ្ហាវេណេស៊ុយអេឡា។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ១១) អន្តរជាតិ៖ ​អូស្ត្រាលី​​អំពាវនាវ​ឲ្យភាគី​ជម្លោះ​ថៃ-កម្ពុជា ​​ចរចា​គ្នា​ដោយស្មោះត្រង់​ និង​គោរពច្បាប់​​អន្តរជាតិ​។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ១២) អន្តរជាតិ៖ សហភាពអឺរ៉ុប បារាំង និងអាល្លឺម៉ង់ ថ្កោលទោសការហាមឃាត់ទិដ្ឋាការរបស់អាមេរិក លើមន្ត្រីប្រឆាំងព័ត៌មានមិនពិតរបស់ខ្លួន។ (ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ « ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ « ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ» សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-ធ្នូ-២០២៥   ១) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា កិច្ចប្រជុំរដ្ឋមន្រ្ដីការទេសអាស៊ានជាលក្ខណៈនយោបាយ មិនមែនការកាត់សេចក្ដីទេ។ (ប្រភព៖ BTV NEWS )     ចុចអាន ២) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា «អ្វីដែលយើងចង់បាន គឺបញ្ឈប់ការប្រយុទ្ធគ្នា»។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៣) ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា​ស្នើ​ឲ្យ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ទាហាន​១៨​នាក់​កម្ពុជា​មក​វិញ និង​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់។ (ប្រភព៖ Kohsantepheap daily)     ចុចអាន ៤) ភ្នំពេញ៖ ជនភៀសសឹកកើនដល់ជិត៥៥ម៉ឺននាក់ ក្នុងនោះ ៨២,៥ភាគរយ ជាកុមារនិងស្ត្រី។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៥) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍​ឆ្លើយតបចំពោះ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៦) ភ្នំពេញ៖ ​​ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ កងទ័ពកម្ពុជា ត្រូវបានប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ប្រសិទ្ធនាម និងចារទុកថាជាវីរជនការពារជាតិ ប្រឆាំងនឹងសត្រូវឈ្លានពាន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ រុស្ស៊ី​ បដិសេធរបាយការណ៍ អំពីការជម្លៀសស្ថានទូត​ នៅក្នុងប្រទេសវេណេស៊ុយអេឡា។ (ប្រភព៖ DAP NEWS)     ចុចអាន ៨) អន្តរជាតិ៖ ‎​​យោធាអាមេរិក បើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងទៀត នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ យន្តហោះចម្បាំង Su-57 របស់រុស្ស៊ី មានសមត្ថភាពអាចវាយប្រហារសត្រូវទាំងលើអាកាស លើដី និងនៅលើទឹក ទោះក្នុងតំបន់នោះមានប្រព័ន្ធការពារដែនអាកាសទំនើបៗក៏ដោយ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ ប្រកាសបង្កើតនាវាចម្បាំងជំនាន់ថ្មី ដាក់ឈ្មោះខ្លួនឯង។(ប្រភព៖ THMEY THMEY NEWS)     ចុចអាន ១១) អន្តរជាតិ៖ មីយ៉ាន់ម៉ា និងថៃ ប្រឈមនឹងអស្ថិរភាពនយោបាយខ្លាំងជាង​គេក្នុងអាស៊ាន។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន ១២) អន្តរជាតិ៖ ចិនទទូចឱ្យអាមេរិកអនុវត្តការទទួលខុសត្រូវរបស់ខ្លួន ស្តីពីកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ក្រោយមន្ទីរបញ្ចកោណចេញរបាយការណ៍ អំពីមីស៉ីល ICBM របស់ចិន។ (ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ភ្នំពេញ 🇰🇭 #នគរូបនីយកម្មរាជធានីភ្នំពេញ #ការរៀបចំក្រុង #នគរូបនីយកម្ម #កម្ពុជាមាតុភូមិខ្ញុំ #ដង្ហើមសេដ្ឋកិច្ចរាជធានីភ្នំពេញ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជាប្រាប់រដ្ឋសមាជិកអាស៊ានពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់ក្នុងជម្លោះកម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៣) ភ្នំពេញ៖ រដ្ឋមន្ដ្រីការបរទេសកម្ពុជា បញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារប្រក្រតីភាពឡើងវិញ ដើម្បីសន្តិភាព និងវិបុលភាពរួម រវាងកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ ស្តី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន អំពី​ស្ថានភាព​បច្ចុប្បន្ន​កម្ពុជា​-​ថៃ នៅ​​កូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី២២ ធ្នូ ២០២៥។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ៥) ភ្នំពេញ៖ ថ្ងៃនេះ ថៃ វាយប្រហារខ្លាំងលើទីតាំងជនស៊ីវិលក្នុងភូមិសាស្ត្រស្រុកសំពៅលូន និងក្រុងប៉ោយប៉ែត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​​បក្សកុម្មុយនីស្តវៀតណាម បើកកិច្ចប្រជុំជ្រើសរើសមេដឹកនាំថ្មី។ (ប្រភព៖ THMEY  THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បញ្ជាក់ពីការប្ដេជ្ញាចិត្តគោរពព្រំដែនអន្តរជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖ ‎​​គុយបា ដិសេធការកំណត់របស់អាមេរិក ចំពោះប្រទេសវេណេស៊ុយអេឡា ថាជាអង្គការភេរវកម្មបរទេស។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន៖ ចិននឹងបន្តជួយយ៉ាងសកម្ម ដើម្បីឱ្យស្ថានការណ៍កម្ពុជា-ថៃ បានធូរស្រាលក្នុងពេលឆាប់ៗ ដើម្បីក្តីសុខប្រជាជន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ តម្លៃប្រេងកើនឡើង ក្រោយឮដំណឹងថាអាមេរិក តាមប្រមាញ់កប៉ាល់ដឹកប្រេងមួយគ្រឿង ចេញពីវ៉េណេស៊ុយអេឡា។(ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ ជប៉ុនត្រៀមដំណើរការឡើងវិញ រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេលើពិភពលោក ជិត១៥ឆ្នាំក្រោយមហន្តរាយ Fukushima។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ លោក ពូទីន ប្តេជ្ញា​ថានឹង​មិន​ធ្វើ​សង្រ្គាម​ទៀត​ទេ ប្រសិនបើប្រទេសលោក​ខាង​លិច​គោរព​រុស្ស៊ី។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិ
+7
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ រសៀលថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ភាពអយុត្តិធម៌ចំនួន៣ ដែលកម្ពុជាកំពុងទទួលពីជម្លោះកម្ពុជា-ថៃ ដូច្នេះរាស្ត្រ រដ្ឋ ស្ថាប័ន ត្រូវតែវេញគ្នាជាធ្លុងមួយដើម្បីភាពរឹងមាំនៃកម្ពុជាយើង៕ #Cambodia #Thailand #borderdispute សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២១-ធ្នូ-២០២៥   ១) ភ្នំពេញ៖ ស្អែក ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ២) ភ្នំពេញ៖ កាសែតធំៗផ្សាយថា ជនភៀសសឹក កម្ពុជា ជាងកន្លះលាននាក់ បង្ខំចិត្តចេញពីផ្ទះ ដោយសារយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៣) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ៖ អំពើឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យស្លាប់ពលរដ្ឋសុីវិលកម្ពុជាកេីនឡេីង ១៩នាក់។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ យោធាថៃ បន្តបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជំរុញឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងឯកភាពជាតិ និងគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ ​​ជប៉ុនផ្ដល់ជំនួយ១៤ម៉ឺនដុល្លារ សម្រាប់សង់ជម្រកឱ្យស្រ្តីរងគ្រោះពីការជួញដូរ និងស្ដារនីតិសម្បទាជនរងគ្រោះកណ្ដាលស្ទឹង។ (ប្រភព៖ THMEY  THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ វិមានក្រឹមឡាំងថា ការកែប្រែរបស់អឺរ៉ុបនិងអ៊ុយក្រែនលើសំណើអាមេរិក មិនជួយដល់សន្តិភាពទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ‎​​លោក អាន់វ៉ា សង្ឃឹមថា​កិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃចន្ទស្អែកនេះ ក្លាយជាវេទិកាសម្រាប់កម្ពុជា ​និងថៃចរចាបន្ធូរបន្ថយភាពតានតឹង។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល មានគម្រោងបញ្ចុះបញ្ចូលឱ្យលោក ត្រាំ វាយប្រហារជាថ្មីលើអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយលោក ម៉ាក្រុង ជុំវិញសង្រ្គាមអ៊ុយក្រែន។(ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ កូរ៉េខាងជើង អះអាងថា ជប៉ុន មានមហិច្ឆតាលើអាវុធនុយក្លេអ៊ែរ។(ប្រភព៖ Kampucheathmey Daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-ធ្នូ-២០២៥   ១) ភ្នំពេញ៖ កម្ពុជា-ចិន បញ្ជាក់ភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ ទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា។ (ប្រភព៖ BTV  NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ កងទ័ពថៃ បង្កឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលរបស់កម្ពុជា, ផ្ទះប្រជាពល​រដ្ឋ​នៅសង្កាត់កូនក្រៀល ក្រុងសំរោង ជាច្រើនខ្នងរងការខូចខាតដោយ​សារទម្ងន់គ្រាប់ផ្លោងរបស់ទ័ពថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ ក្រសួង​ព័ត៌មាន ៖ ថៃ​​បន្ត​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយជា​ច្រើន ក្នុង​នោះ​ក៏​បាន​ប្រើប្រាស់ AI ដើម្បី​ប្រឌិត បំភ្លៃការ​ពិត​ជុំវិញ​ស្ថានភាព​រំលោភ​ទឹកដី​កម្ពុជា។ (ប្រភព៖ kohsantepheap daily)      ចុចអាន ៦) អន្តរជាតិ៖ EU យល់ព្រមផ្តល់កម្ចី​៩០​ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដោយ​មិនប្រើ​ទ្រព្យ​បង្កករបស់រុស្ស៊ី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) អន្តរជាតិ៖ ​​លោក Putin សន្យាថានឹងនាំមក នូវជោគជ័យបន្ថែមទៀត សម្រាប់យោធានៅបំណាច់ឆ្នាំនេះ។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ធនាគារជាតិ របស់រុស្សីកាត់បន្ថយអត្រា ការប្រាក់ជាលើកទី៥ ដើម្បីទប់ទល់នឹងអតិផរណា។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ‎​​ប្រធានាធិបតីតៃវ៉ាន់​ សន្យា​បញ្ជា​ស៊ើបអង្កេតពេញលេញ​​ ទោះ​បី​​អ្នកវាយ​​​​ប្រហារ​ធ្វើអត្តឃាត ‎​។(ប្រភព៖ Kampucheathmey daily)      ចុចអាន ១០) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក បង្ហាញក្តីសង្ឃឹមថា កម្ពុជានិងថៃ នឹងអាចឈានដល់បទឈប់បាញ់ នៅត្រឹមថ្ងៃចន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ អ៊ុយក្រែន និងព័រទុយហ្គាល់ សហការគ្នាផលិតដ្រូនសមុទ្រ។ (ប្រភព៖ FRESH NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វត្តមានជនរួមជាតិទាំងអស់ ដែលបានចូលរួមព្យុហយាត្រា "ដើរដើម្បីសន្តិភាព" និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លឆ្លុះបញ្
+1
វត្តមានជនរួមជាតិទាំងអស់ ដែលបានចូលរួមព្យុហយាត្រា "ដើរដើម្បីសន្តិភាព" និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លឆ្លុះបញ្ចាំងថាខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន៕ The presence of all compatriots who joined the "March for Peace" and the strong will of our Khmer brothers and sisters is a testament of the fact that Khmer people always share happiness sorrow, and responsibility for their national destiny. សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok