ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha

រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha

الذهاب إلى القناة على Telegram

នាំពាក្យ ព័ត៌មាន សៀវភៅ និងឯកសារនានា

إظهار المزيد
2 462
المشتركون
-224 ساعات
-117 أيام
-5530 أيام
أرشيف المشاركات
ទេវតាក្នុងជំនឿ និងសាសនា យើងកើតមិនទាន់ និងក៏ពុំធ្លាប់ឃើញ តែទេវតានេះ យើងកើតទាន់ និងក៏បានឃើញ គឺសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម
+2
ទេវតាក្នុងជំនឿ និងសាសនា យើងកើតមិនទាន់ និងក៏ពុំធ្លាប់ឃើញ តែទេវតានេះ យើងកើតទាន់ និងក៏បានឃើញ គឺសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា។

កន្លែងកាហ្វេមានសៀវភៅ បើបានចូលកាហ្វេ សូមនិស្សិត និងសាធារណជន កុំរំលងការអានសៀវភៅនៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ។ អានច្រើន ចម្រ
កន្លែងកាហ្វេមានសៀវភៅ បើបានចូលកាហ្វេ សូមនិស្សិត និងសាធារណជន កុំរំលងការអានសៀវភៅនៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ។ អានច្រើន ចម្រើនបញ្ញា ថ្លាគំនិត គិតប្រសើរ ដើរត្រូវ ផ្លូវវិជ្ជមាន...

ជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត
+3
ជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ ខ្ញុំសូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។ ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ នាំខ្លួន ទោះយកទៅកន្លែងណាក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋនោះផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ទាំងនេះ គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង។ ពោលគឺ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ ជារួម ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះមតិយោបល់ ការស្នើសុំ ឬសំណូមពរពីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ ខ្ញុំមានភាពចាំបាច់ ត្រូវបញ្ជាក់ជូនសាធារណជន អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖ ទី១-ក្នុងករណីជួប ឬប្រទះឃើញ ឬមានតម្រុយព័ត៌មាន អំពីករណីមានជនស៊ីវិលប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវទទួលនិងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។ ទី២-ដូចគ្នាដែរ ប្រសិនបើមានកម្លាំងនគរបាល ឬមន្រ្តីពាក់ព័ន្ធក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ ពិសេសបានចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតព័ត៌មានដាក់បន្ទុក លើបងប្អូនដែលគ្មានកំហុសសោះឱ្យទៅជាពាក់ព័ន្ធបទល្មើស សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹង ទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលនៅជិតបំផុត ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវតែទទួលនិងចាត់ការពាក្យប្ដឹងជាដាច់ខាត។ លើសពីនេះ ក្នុងករណីចាំបាច់ ខ្ញុំសូមលើកទឹកចិត្តបងប្អូន រាយការណ៍តាមប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់ https://css-gdin.interior.gov.kh/home ។ សូមអរគុណ! 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

ជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត
+3
ជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ ខ្ញុំសូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។ ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ នាំខ្លួន ទោះយកទៅកន្លែងណាក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋនោះផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ទាំងនេះ គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង។ ពោលគឺ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ ជារួម ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះមតិយោបល់ ការស្នើសុំ ឬសំណូមពរពីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ ខ្ញុំមានភាពចាំបាច់ ត្រូវបញ្ជាក់ជូនសាធារណជន អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖ ទី១-ក្នុងករណីជួប ឬប្រទះឃើញ ឬមានតម្រុយព័ត៌មាន អំពីករណីមានជនស៊ីវិលប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវទទួលនិងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។ ទី២-ដូចគ្នាដែរ ប្រសិនបើមានកម្លាំងនគរបាល ឬមន្រ្តីពាក់ព័ន្ធក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ ពិសេសបានចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតព័ត៌មានដាក់បន្ទុក លើបងប្អូនដែលគ្មានកំហុសសោះឱ្យទៅជាពាក់ព័ន្ធបទល្មើស សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹង ទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលនៅជិតបំផុត ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវតែទទួលនិងចាត់ការពាក្យប្ដឹងជាដាច់ខាត។ លើសពីនេះ ក្នុងករណីចាំបាច់ ខ្ញុំសូមលើកទឹកចិត្តបងប្អូន រាយការណ៍តាមប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់ https://css-gdin.interior.gov.kh/home ។ សូមអរគុណ! ........ សារឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ប្រតិបត្តិតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការដឹកនាំតម
+9
ប្រតិបត្តិតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការដឹកនាំតម្រង់ទិសពីឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ នាយកខុទ្ទកាល័យ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្រុមអ្នកនាំពាក្យបានសហការជាមួយសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ រៀបចំបទឧទ្ទេសនាម ស្ដីពី ការគ្រប់គ្រងរដ្ឋបាលដែនដី រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ និងការគ្រប់គ្រងពន្ធនាគារ។ ពិធីបើក បទឧទ្ទេសនាមនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ និងលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយមាននិស្សិត និងយុវជន ស.ស.យ.ក. ចូលរួមចំនួន ៣៥០អង្គ/នាក់។ ប្រធានបទទាំង៣នេះ ឧទ្ទេសនាមដោយ លោកបណ្ឌិត ទូច សុឃៈ និងខ្ញុំបាទ រ៉េន រតនៈ៕

រដ្ឋមន្ត្រីមហាផ្ទៃរម្លឹកមន្ត្រីច្រកទ្វារព្រំដែនត្រូវបញ្ចៀសការប្រព្រឹត្តអំពើមិនល្អ ក្នុងពេលបំពេញការងារ -------- JOIN តេឡេក្រាម៖ https://t.me/kptnews

ចូលរួមជាមួយឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ដើម្បីពិនិត្យពិភាក្សាលើឯកសារត្រៀមកិច្ចប្រជុំកម្រិតតំបន់ ដ
+4
ចូលរួមជាមួយឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ដើម្បីពិនិត្យពិភាក្សាលើឯកសារត្រៀមកិច្ចប្រជុំកម្រិតតំបន់ ដែលក្រសួងមហាផ្ទៃ រៀបចំធ្វើជាម្ចាស់ផ្ទះ។ ២២.១០.២០២៦។

សប្ដាហ៍ទី៩ហើយ នៃសកម្មភាពបណ្ដុះបណ្ដាលជំនាញសារព័ត៌មាន លើកទី២ សប្ដាហ៍ទី៩ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
+7
សប្ដាហ៍ទី៩ហើយ នៃសកម្មភាពបណ្ដុះបណ្ដាលជំនាញសារព័ត៌មាន លើកទី២ សប្ដាហ៍ទី៩ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

ឃុំរូបកាយ តែមិនឃុំចំណេះ! ៩ខែមកនេះ មានជនជាប់ឃុំជាង៨ពាន់នាក់ទទួលការបណ្តុះបណ្តាល និងជាង២០០នាក់បានវិញ្ញាបនបត្រ! ក្នុងរយៈពេល៩ខែ ឆ្
ឃុំរូបកាយ តែមិនឃុំចំណេះ! ៩ខែមកនេះ មានជនជាប់ឃុំជាង៨ពាន់នាក់ទទួលការបណ្តុះបណ្តាល និងជាង២០០នាក់បានវិញ្ញាបនបត្រ! ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបន្តជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។ របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងទៀតថា  ក្នុងចំណោមជនជាប់ឃុំជាង៨ពាន់នាក់ដែលទទួលបានការបណ្ដុះបណ្ដាលនោះ រួមមាន ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែងមានចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់មាន១.២០៩នាក់ និងការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ព្រមទាំងអង្គការដៃគូនានាចំនួន២.៤១៩នាក់។ ជំនាញសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធនាគារ បានបណ្ដុះបណ្ដាល រួមមាន ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។ ដោយឡែក សេវាអប់រំកែប្រែ និងស្តារនីតិសម្បទាក៏ត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ ដោយបច្ចុប្បន្នមានជនជាប់ឃុំកំពុងសិក្សាថ្នាក់អក្ខរកម្ម ថ្នាក់សមមូល (BEEP) និងថ្នាក់ភាសាបរទេស សរុបចំនួន ៩០ថ្នាក់ ស្មើនឹង ១.៥៨៩នាក់ (ស្ត្រី ១៧៨នាក់) ខណៈអ្នកជាប់ឃុំ ២.១៣៣នាក់ ទៀតកំពុងរៀនអក្ខរកម្មតាមបន្ទប់ និង៦៧.៩៤១នាក់ ទទួលបានការផ្សព្វផ្សាយអប់រំអំពីបទបញ្ជាផ្ទៃក្នុង បញ្ហាគ្រឿងញៀន សីលធម៌សង្គម សាសនា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌ។ ក្រៅពីនេះ អគ្គនាយកដ្ឋានពន្ធនាគារបានដាក់ឱ្យសាកល្បងដំណើរការគម្រោងណូម៉ាដឡាប កម្មវិធីសិក្សាតាមបែបឌីជីថលដោយមិនប្រើប្រាស់អ៊ីនធឺណិត នៅតាមពន្ធនាគារចំនួន ២៩ទីតាំង ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសរុប ១៩៩គ្រឿង មានជនជាប់ឃុំចូលរួមសិក្សាចំនួន ១៧.៨៦១នាក់។ មិនត្រឹមតែប៉ុណ្ណោះ មានជនជាប់ឃុំ៤៧.៤៣៨នាក់ បានចូលអានសៀវភៅក្នុងបណ្ណាល័យ និងចំនួន ៦៦.២៩៥នាក់ បានខ្ចីសៀវភៅអាន ខណៈសៀវភៅសរុបនៅតាមបណ្ណាល័យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែមានចំនួន ៨៤.៤៧៧ក្បាល។ បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំប្រមាណ ជាង៧២០០០នាក់ និងមានពន្ធនាគារចំនួន២៥ ព្រមទាំងមណ្ឌលអប់រំកែប្រែចំនួន៤៕ ដោយលោក សេង បូលីន

សូមកុំភ្លេច! គ្រប់មូលដ្ឋាន និងទីតាំង មានជនបរទេសស្នាក់នៅ ឬប្រមូលផ្ដុំ...គឺម្ចាស់ទីតាំងត្រូវតែរាយការណ៍
+3
សូមកុំភ្លេច! គ្រប់មូលដ្ឋាន និងទីតាំង មានជនបរទេសស្នាក់នៅ ឬប្រមូលផ្ដុំ...គឺម្ចាស់ទីតាំងត្រូវតែរាយការណ៍

១សប្ដាហ៍មកនេះ អាជ្ញាធរផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៣ពាន់លើក ខណៈករណីក្មេងទំនើង និងល្បែងស៊ីសងបង្ក្រាបបា
១សប្ដាហ៍មកនេះ អាជ្ញាធរផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៣ពាន់លើក ខណៈករណីក្មេងទំនើង និងល្បែងស៊ីសងបង្ក្រាបបានជិត៩០នាក់! ....... ក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រមាណជាង៣ពាន់លើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង១១ម៉ឺននាក់។ ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ និងជំរុញអាជ្ញាធរយកចិត្តទុកដាក់លើ ការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ ការជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ ក្មេងទំនើង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការឆ្លើយតបគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវជាដើម។ ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ ក៏បានបង្ក្រាបករណីក្មេងទំនើង១៦ករណី ឃាត់ខ្លួនក្រុមក្មេងទំនើង៦៧នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ខណៈករណីល្បែងស៊ីសង ក្នុងរយៈពេល៧ថ្ងៃដូចគ្នានេះ សមត្ថកិច្ចបង្ក្រាបបាន ៣ករណី ឃាត់ខ្លួនមនុស្ស ២១នាក់ ក្នុងនោះ ១២នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ៩នាក់ផ្សេងទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕ ដោយកញ្ញា សេង សុខហ៊ុន

យើងរង់ចាំ១០ឆ្នាំ ទើបសម្រេចបានលទ្ធផលនេះ កម្ពុជាតស៊ូ🇰🇭
យើងរង់ចាំ១០ឆ្នាំ ទើបសម្រេចបានលទ្ធផលនេះ កម្ពុជាតស៊ូ🇰🇭

គ្រោះថ្នាក់ចរាចរណ៍៖ ៧ថ្ងៃក្រោយភ្ជុំ ស្លាប់២៣នាក់ របួស ជាង៥០នាក់ ប៉ុន្តែថយចុះធៀបនឹងសប្ដាហ៍ភ្ជុំបិណ្ឌ! ក្នុងរយៈពេល ៧ថ្ងៃក្រោយពិ
គ្រោះថ្នាក់ចរាចរណ៍៖ ៧ថ្ងៃក្រោយភ្ជុំ ស្លាប់២៣នាក់ របួស ជាង៥០នាក់ ប៉ុន្តែថយចុះធៀបនឹងសប្ដាហ៍ភ្ជុំបិណ្ឌ! ក្នុងរយៈពេល ៧ថ្ងៃក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងសរុប ៣៨ករណី បណ្តាលឱ្យមនុស្ស ស្លាប់ ២៣នាក់ និងរបួសធ្ងន់ស្រាល ៥៨នាក់។ ចំនួននេះ បើប្រៀបធៀបនឹងរយៈពេល ៧ថ្ងៃដូចគ្នាកាលពីអំឡុងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានមានការថយចុះ២៧ករណី អ្នកស្លាប់ថយចុះ ២៣នាក់ និង អ្នករបួសថយចុះរហូត ៩១នាក់។ មូលហេតុចម្បងៗដែលបង្កឱ្យមានគ្រោះថ្នាក់ក្នុងសប្តាហ៍ចុងក្រោយនេះ រួមមានការបើកបរលើសល្បឿនកំណត់ ២១ករណី មិនគោរពសិទ្ធិអាទិភាព ៦ករណី វ៉ាជែង៤ ករណី បត់មិនប្រយ័ត្ន ៤ករណី មិនប្រកាន់ស្តាំ ២ករណី ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ១ករណី។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ ប៉ៃលិន បាត់ដំបង សៀមរាប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃបិណ្ឌទី១ រហូតដល់ថ្ងៃឈប់សម្រាកចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប ១៤៣ករណី បណ្តាលឱ្យមានមនុស្ស ស្លាប់ ៨៦នាក់ និង របួសធ្ងន់ស្រាល ២៥៨នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើង ២៦ករណី អ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករបួសកើនឡើង ១០២នាក់៕ ដោយលោក សេង បូលីន

ទទួលការប្រគល់ភារកិច្ចពីបងប្រធាន ចូលរួមប្រជុំក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ងិន បាណាល
ទទួលការប្រគល់ភារកិច្ចពីបងប្រធាន ចូលរួមប្រជុំក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារ។ ១៧.១០.២០២៦

សេចក្ដីជូនដំណឹងស្តីពីការបង្កលក្ខណៈងាយស្រួលជូនដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាព និងចូលរួមប្រ
+9
សេចក្ដីជូនដំណឹងស្តីពីការបង្កលក្ខណៈងាយស្រួលជូនដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាព និងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨

៣ថ្ងៃភ្ជុំបិណ្ឌ នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើងជាង១០នាក់ ថយជាងឆ្នាំមុន! .... ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលចាប់ព
៣ថ្ងៃភ្ជុំបិណ្ឌ នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើងជាង១០នាក់  ថយជាងឆ្នាំមុន! .... ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ បានថយចុះសរុប១៦នាក់ ។ ការថយចុះនៃបទល្មើសបង្កដោយក្រុមក្មេងទំនើង គឺជាសញ្ញាណវិជ្ជមានមួយដែលស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការថយចុះនេះដែរ ក៏បានស្ដែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសំដៅលុបបំបាត់ និងទប់ស្កាត់សកម្មភាពក្មេងទំនើងនៅតាមមូលដ្ឋាន។ កាលពីក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង សរុប៣០នាក់ ដោយភាគច្រើនបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ៕ ដោយកញ្ញា សេង សុខហ៊ុន

ទាន់ប្រតិទិនក្រហម ថ្ងៃនេះជាមួយបងប្រធាន និងសហការី បានចូលរួមពិនិត្យទីតាំង នៅ Ariya Convention Center Battambang
+9
ទាន់ប្រតិទិនក្រហម ថ្ងៃនេះជាមួយបងប្រធាន និងសហការី បានចូលរួមពិនិត្យទីតាំង នៅ Ariya Convention Center Battambang