ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 199 مشتركاً، محتلاً المرتبة 4 926 في فئة السياسة والمرتبة 543 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 199 مشتركاً.

بحسب آخر البيانات بتاريخ 29 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -114، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.34‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.88‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 647 مشاهدة. وخلال اليوم الأول يجمع عادةً 600 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 30 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 199
المشتركون
-624 ساعات
-317 أيام
-11430 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររប
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅស្ទឹងត្រង់-ចំការលើ ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ២ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដោយផ្ទះថ្មី ៣ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងស្រុក ស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងឳកាសនោះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ផងដែរ។ នាឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។ រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។ សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដោយការគិតគូរយ៉ាងយកចិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម ។ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។ រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។ សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម ៕ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់
+9
ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សកម្ពុជា និងជាប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៦ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។

ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អនុប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
+9
ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អនុប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សកម្ពុជា និងជាប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៦ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។

ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អនុប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
+9
ស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អនុប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សកម្ពុជា និងជាប្រធានគណៈកម្មធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៦ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ក្រោមអធិបតីភាពឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។

នៅព្រឹកថ្ងៃសៅរ៍​ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃសៅរ៍​ ទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីកាត់ស្រោមវិញ្ញាសាធំ នៃការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលីរង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលកំពង់ចាម ។ ពិធីនេះដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក មន្ត្រីរាជការ អាជ្ញាធរដែនដី និងគណៈកម្មការប្រឡងគ្រប់ផ្នែកទាំងអស់។ មណ្ឌលកំពង់ចាម បេក្ខសមណៈ/បេក្ខជនមានចំនួន ៣៧៣អង្គ/នាក់ ស្មើនឹង ១៥ បន្ទប់ ។

ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការចុះ
+7
ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យនៃការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីសត្តឃាត នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅសាលាប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្ត តំណាងក្រុង ស្រុកទាំង១០ និងអ្នកពាក់ពន្ធ័ជាច្រើនរូបផងដែរ។ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាមន្ត្រីជំនាញពាក់ពន្ធ័ក្នុងកិច្ចប្រជុំថ្ងៃត្រូវមានតួនាទីនិងភារកិច្ច ត្រូវចុះពិនិត្យលើការអនុវត្តទាំងផ្នែកអ្នកវិនិយោគ អាជីវករ លើសៀវភៅបន្ទុក និងកិច្ចសន្យា ដើម្បី ពង្រឹងកែលម្អ បង្កើនការទទួលខុសត្រូវ ធ្វើការវាយតម្លៃចំណូលហិរញ្ញវត្ថុសាធារណៈ ចំណូលសារពើព័ន្ធនិងចំណូលមិនមែនសារពើពន្ធ គ្រប់គ្រងអាជីវកម្ម ដល់ទីតាំងផ្ទាល់ព្រមទាំងធ្វើការវាយតម្លៃនៅទីសត្តឃាតដ្ឋានលើផ្នែកហិរញ្ញវត្ថុ ភាស៊ី និងកាតព្វកិច្ចបង់ពន្ធ និងពន្ធផ្សេងៗ ស្របតាមច្បាប់។

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីមូលដ្ឋាន ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី ប៉ះពាល់ដីសាធារណៈរបស់រដ្ឋ

សិក្ខាសាលា ការប៉ាន់ ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍ និង តម្រូវការរបស់មន្ត្រីជួរមុខ ប្រឆាំងការជួញដូរ មនុស្ស
+7
សិក្ខាសាលា ការប៉ាន់ ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍ និង តម្រូវការរបស់មន្ត្រីជួរមុខ ប្រឆាំងការជួញដូរ មនុស្ស ក្នុងខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស គ.ខ.ប.ជ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត កំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប៉ាន់ ប្រមាណ ការស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញ បទពិសោធន៍ និង តម្រូវការរបស់មន្ត្រីជួរមុខ (នគរបាល ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីផ្នែកសង្គមកិច្ច) ក្នុងការអនុវត្តការងារប្រឆាំងការជួញដូរ មនុស្ស ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៦ ដែលរៀបចំឡើងដោយមានកិច្ចសការណ៍ រវាង រដ្ឋបាលខេត្ត ជាមួយនិង អង្គការបេសកកម្មយុត្តិធម៌អន្តរ ជាតិ ហៅកាត់ថា IJM នៅសាលប្រជុំសាលាខេត្ត ។

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអ
+9
នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីប្រជាពលរដ្ឋ៥ រូប ស្នើសុំសម្រួលកំណាត់ផ្លូវសាធារណៈ ១ខ្សែមកជាផ្លូវឯកជនរបស់គ្រួសារវិញ ដែលស្ថិតនៅភូមិទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កិច្ចប្រជុំនេះប្រព្រឹត្ដទៅនៅសាលាខេត្ដ ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ន
+9
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព នាសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ន
+9
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកទូច វឌ្ឍនា ប្រធានមន្ទីរ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត នាសាលប្រជុំសាលាខេត្ត។

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ និងគ្រឿងញៀន