រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 165 مشتركاً، محتلاً المرتبة 4 942 في فئة السياسة والمرتبة 550 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 165 مشتركاً.
بحسب آخر البيانات بتاريخ 09 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -110، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.77%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.45% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 689 مشاهدة. وخلال اليوم الأول يجمع عادةً 554 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 165
المشتركون
لا توجد بيانات24 ساعات
-237 أيام
-11030 أيام
أرشيف المشاركات
10 165
លោក ឈុន ធន អាណាព្យាបាលសិស្សប្រឡងបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ ពេញចិត្តនឹងការរឹតបន្តឹងចំពោះការប្រឡង ដែលធ្វើអោយមានភាពល្អប្រសើរ និងមានរបៀបរៀបរយ
10 165
+7
នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណ:អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់ អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មាន ឯកសារគ្រប់គ្រាន់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កិច្ចប្រជុំធ្វេីឡេីងតាមរយះប្រព័ន្ធកម្មវិធីZOOM ។
10 165
+6
នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និងលោកអភិបាលនៃគណ:អភិបាលស្រុកចំការលើ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន៤០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុង០១គ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីវអុីវ ថវិកា នំប័ុង០១ដើម និងទឹកបរិសុទ្ធ០១ដប ព្រមទាំងបានឧបត្ថមប្រជាការពារភូមិចំនួន៦នាក់ផងដែរ ។
10 165
លោកស្រី អៀម សុភាព មកពីស្រុកកំពង់សៀម បានអង្គុយរង់ចាំកូនស្រីពៅតាំងពីព្រលឹម ដោយមានរៀបចំបាយម្ហូបរួចជាស្រេចដើម្បីទទួលកូនស្រីចេញពីប្រឡង
10 165
លោកយាយមកពីស្រុកព្រៃឈរ ជូនចៅទាំង៣មកប្រឡងបាក់ឌុបនៅមណ្ឌលគរុកោសល្យ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងជូនពរចៅអោយទទួលបានលទ្ធផលល្អក្នុងការប្រឡងនេះ
10 165
លោក ធឿម ម៉ាអាត មកពីស្រុកកងមាស ខេត្តកំពង់ចាម ជាអាណាព្យាបាល ជឿជាក់លើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់កូន ជូនពរបេក្ខជនទាំងអស់ជោគជ័យលើការប្រឡងបាក់ឌុបឆ្នាំនេះ
10 165
សិស្សថ្នាក់ទី១២ មកពីសាលាវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស មានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីយកជ័យជំនះក្នុងដំណើរការប្រលងបាក់ឌុបឆ្នាំ២០២៥នេះ
10 165
ខេត្តកំពង់ចាម ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងសញ្ញាបត្របាក់ឌុប ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព ឬមានភាពប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ!
10 165
ទឹកចិត្តជាជីតា៖ លោក បូរិន មកពីស្រុកកោះសូទិនខេត្តកំពង់ចាម ស៊ូមិនទៅរត់ម៉ូតូកងបី សុខចិត្តចំណាយពេល ដើម្បីមកលើកទឹកចិត្តចៅ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យសំបួរមាស
10 165
+5
នៅថ្ងៃទី២៨ ខែសីហា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ដល់សិស្សថ្នាក់ទី១២ យុវតី ជា កញ្ញា អាយុ ១៧ ឆ្នាំ ដែលជាបេក្ខជនមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ចាម ។
គួរបញ្ជាក់ថា បច្ចុប្បន្នយុវតី រស់នៅក្នុងមណ្ឌលអង្គការមេត្រីអន្តរជាតិ មានស្រុកកំណើតស្ថិតនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហេីយមានជីវភាពខ្វះខាតជួបការលំបាក ។
ក្នុងឱកាសនោះដែរលោកជំទាវបាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ដែលតែងយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដោយមិនរើសអើង និងបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនក្មួយស្រីរួមមានគ្រឿងឧបភោគនិងបរិភោគ សម្ភារមួយចំនួន ព្រមទាំងថវិកាចំនួន ១.០០០.០០០រៀល ដោយឡែកលោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបានឧបត្ថម្ភថវិកាបន្ថែម ២០០.០០០រៀល ផងដែរ។
10 165
លោក ស្រី សុភ័ក្រ្ក កាត់ស្រោមវិញ្ញាសារដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុខាងជើង
10 165
លោក ផេន សុផល អភិបាលរងខេត្តកំពង់ចាមជូនពរដល់សិស្សានុសិស្សឲ្យប្រឡងជាប់ទាំងអស់គ្នា
10 165
អាជីវករផ្សារថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម អំពាវនាវដល់បងប្អូនលេងបណ្តាញសង្គម បើមិនច្បាស់ មិនពិតសូមកុំចុច like និង share បន្ត
10 165
អាជីវករផ្សារថ្មគោល ឃុំរអាង ស្រុកកំពង់សៀម បានអោយដឹងថាការចែករំលែកព័ត៌មានមិនពិតធ្វើអោយមានភាពវឹកវរក្នុងសង្គម និងធ្វើអោយប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋទូទៅ
10 165
+5
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និងលោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណ:អភិបាលស្រុកចំការលើ បានអញ្ជើញនាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន២០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុង០១គ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីវអុីវ និងថវិកា ព្រមទាំងបានជួយឧបត្ថម្ភថវិកាដល់ប្រជាការពារភូមិចំនួន២នាក់ផងដែរ ។
10 165
+3
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។
គួរបញ្ជាក់ថា មណ្ឌលប្រឡងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមមាន ៣៣បន្ទប់ ដោយមានបេក្ខជនសរុប ៨២៥នាក់ ។
ក្នុងឱកាសនោះដែរឯកឧត្តម បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ និងបេក្ខជនធ្វើដំណើរប្រកបដោយសុខសវត្ថិភាពល្អ។
10 165
+5
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅសាលាបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម។
គួរបញ្ជាក់ថា មណ្ឌលប្រឡងសាលាបឋមសិក្សាឧត្តរមាន ២០បន្ទប់ ដោយមានបេក្ខជនសរុប ៥០០នាក់ ។
ក្នុងឱកាសនោះដែរឯកឧត្តម បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ និងបេក្ខជនធ្វើដំណើរប្រកបដោយសុខសវត្ថិភាពល្អ។
10 165
+2
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុក ក្រុងកំពង់ចាម។
គួរបញ្ជាក់ថា មណ្ឌលប្រឡងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន បឹងកុកមាន ២១បន្ទប់ ដោយមានបេក្ខជនសរុប ៥២៥នាក់ ។
ក្នុងឱកាសនោះដែរឯកឧត្តម បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ និងបេក្ខជនធ្វើដំណើរប្រកបដោយសុខសវត្ថិភាពល្អ។
10 165
+5
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅសាលាបឋមសិក្សាឧត្តរ។
គួរបញ្ជាក់ថា មណ្ឌលប្រឡងសាលាបឋមសិក្សាឧត្តរមាន ២០បន្ទប់ ដោយមានបេក្ខជនសរុប ៥០០នាក់ ។
ក្នុងឱកាសនោះដែរឯកឧត្តម បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ និងបេក្ខជនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពល្អ និងសុខភាពល្អគ្រប់ៗ ។
