រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 187 مشتركاً، محتلاً المرتبة 4 923 في فئة السياسة والمرتبة 541 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 187 مشتركاً.
بحسب آخر البيانات بتاريخ 04 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -112، وفي آخر 24 ساعة بمقدار -3، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.05%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.45% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 718 مشاهدة. وخلال اليوم الأول يجمع عادةً 555 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 187
المشتركون
-324 ساعات
-167 أيام
-11230 أيام
أرشيف المشاركات
10 183
+5
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុន LY GIA ASIA CO., LTD. ចំនួន ១០.០០០ដុល្លារ ជូនដល់រដ្ឋបាលខេត្តទុកសម្រាប់ប្រើប្រាស់លើការចំណាយក្នុងកម្មវិធីផ្សេងៗ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន LY GIA ASIA CO., LTD. សម្រាប់ទឹកចិត្តដ៏ល្អប្រពៃក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សំដៅចូលរួមកសាង និងអភិវឌ្ឍន៍ខេត្ដកំពង់ចាម អោយកាន់តែមានការរីកចំរើនទ្វេរឡើង ក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
10 183
+9
រសៀលថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ស្ថិតនៅទីស្តីការក្រសួង។
10 183
+9
អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋចំនួន៨ ក្នុងវេទិកាសាធារណៈ នៅក្នុងស្រុកស្រីសន្ធរ
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តកោះកែវ ស្ថិតក្នុងភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី ២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
អាស្រ័យហេតុនេះ សូមស្នើដល់ លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។
សូមបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ មានសមាសភាពចូលរួមប្រមាណជាង ៦០០នាក់ ។ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន៨ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើរសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល៕
10 183
+9
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម រួមគ្នាលុបបំបាត់មេរោគអេដស៍
(កំពង់ចាម) ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ សូមរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ដើម្បីឆ្ពោះទៅសម្រេចបាននូវការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ដោយជោគជ័យ ។
ការថ្លែងបែបនេះក្នុងពិធីអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលពិធីនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង បាន លើកឡើងថា ដើម្បីអាចឈានទៅលុបបំបាត់ទាំងស្រុងនៃមេរោគអេដស៍ក្នុងខេត្តកំពង់ចាម និងទូទាំងប្រទេស សូមយុវវ័យទាំងអស់កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។ សូមស្រ្តីមានផ្ទៃពោះទាំងអស់ទៅទទួលយកការធ្វើតេស្តឈាមរកមេរោគអេដស៍នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដើម្បីដឹងពីស្ថានភាពរបស់ខ្លួន និងដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
លើសពីនេះ ឯកឧត្តម ស្នើសូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ប្រញាប់ទៅស្វែងរកការធ្វើតេស្តឈាមរកមេរោគ អេដស៍ឱ្យបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ បណ្តាញអង្គការសង្គមស៊ីវិល ដើម្បីបានដឹងពីស្ថានភាពរបស់ខ្លួន និងបានទទួលការថែទាំព្យាបាលទាន់ពេលវេលា ជាពិសេសការប្រើប្រាស់ស្រោមអនាម័យ ១០០% នៅតែជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព ក្នុងការបង្ការការចំលង មេរោគអេដស៍ និងជំងឺកាមរោគ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ទិវានេះ ប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។
ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណង លើកកំពស់យល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ប្រជាពលរដ្ឋទូទៅនិងជាការដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចំលងមេរោគអេដស៍ផងដែរ៕
10 183
រាជរដ្ឋាភិបាល មិនបានលាក់ព័ត៌មាន ហើយ ការវាស់វែង និង បោះបង្គោលព្រំដែននេះមិនធ្វើឱ្យកម្ពុជាបាត់ដីនោះទេ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
មូលហេតុដែលបង្គោលព្រំដែន មានខ្លះចាស់ ខ្លះថ្មី ហើយបង្គោលទាំងនោះនៅទីតាំងចាស់ មិនមានការផ្លាស់ប្ដូរទីតាំងបង្គោលឡើយ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
ការបោះបង្គោលព្រំដែនលេខ ៤៣ គឺត្រឹមត្រូវ ច្បាស់លាស់ និងគ្មានការបាត់បង់ដីនោះទេ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
សូមស្ដាប់មន្ត្រីជំនាញពន្យល់ពីបច្ចេកទេសទាក់ទងនឹងការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះ បង្គោលលេខ ៥២-៥៩
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
ការបោះបង្គោលព្រំដែនបណ្តោះអាសន្នមិនមែនធ្វើឡើងដោយតក់ក្រហល់នោះទេ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
អ្វីទៅជាបង្គោលបណ្តោះអាសន្ន? បង្គោលបណ្តោះអាសន្នខុសគ្នាពីបង្គោលព្រំដែនអចិន្ត្រៃយ៍យ៉ាងម៉េច?
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
វឌ្ឍនភាពនៃការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២-៤៧ និង ៥២-៥៩
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
ប្រវត្តិនៃការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-ថៃ
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 183
+2
ជំនាញរាជអាវុធហត្ថខេត្តកំពង់ចាម
បង្រ្កាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរសារធាតុញៀន
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានរាជអាវុធហត្ថ ក្រុងកំពង់ចាម និងកម្លាំងមូលដ្ឋានរាជអាវុធហត្ថ ស្រុកកំពង់សៀម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិថ្មគោល ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណី ខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ រស់នៅភូមិថ្មគោល ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្រៅពីនោះ ក៏បានរឹបអូសនូវវត្ថុតាងមួយចំនួន រួមមាន ៖ ម្សៅក្រាមពណ៍សថ្លាចំនួន ០៧កញ្ចប់តូច ទម្ងន់ ៤.៤៦ក្រាម ។ ទូរសព្ទដៃចំនួន ០២គ្រឿង រួមទាំង សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី កសាងសំណុំរឿង តាមនីតិវិធី៕
