ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 049 مشتركاً، محتلاً المرتبة 4 990 في فئة السياسة والمرتبة 571 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 049 مشتركاً.

بحسب آخر البيانات بتاريخ 06 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -120، وفي آخر 24 ساعة بمقدار -8، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.54‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.57‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 658 مشاهدة. وخلال اليوم الأول يجمع عادةً 560 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 07 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 049
المشتركون
-824 ساعات
-377 أيام
-12030 أيام
أرشيف المشاركات
វីដេអូ៖ តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ចាមប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោ បាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងរយៈពេល ៩ខែ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ សូមទទួលយកផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំអនុវត្តបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។ ក្នុងនោះ ក៏រួមមានការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់នានាដែលបណ្ដាលមកពីគ្រោះមហន្តរាយ រួមទាំងជំងឺឆ្លងរាតត្បាតនានានៅគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម។ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងនាមក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កន្លងមក ដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានបន្តថា ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ស្ដីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានការអភិវឌ្ឍនីតិវិធីជាដំណាក់កាលៗ ពីព្រោះគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានសារៈសំខាន់។ ដូច្នេះ តម្រូវឱ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ដោយមានទិសដៅ និងគោលបំណងតែមួយ គឺធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

ស្ពានគីហ្សូណា🌉 មានប្រវែង១.៣៦០ម៉ែត្រ ទទឹង១២,២០ម៉ែត្រ និងកំពស់៣៥ម៉ែត្រ ។ ស្ពាននេះស្ថាបនាដោយប្រាក់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដ
ស្ពានគីហ្សូណា🌉 មានប្រវែង១.៣៦០ម៉ែត្រ ទទឹង១២,២០ម៉ែត្រ និងកំពស់៣៥ម៉ែត្រ ។ ស្ពាននេះស្ថាបនាដោយប្រាក់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលសរុបទឹកប្រាក់ចំនួន ៦.០៦០លានយេន នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ហើយបញ្ចប់ និងបើកសម្ភោធឲ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០០១។ 📍ក្រុងកំពង់ចាម ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ការលូតលាស់ #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងកំពង់ចាម

ស្ពានគីហ្សូណា🌉 មានប្រវែង១.៣៦០ម៉ែត្រ ទទឹង១២,២០ម៉ែត្រ និងកំពស់៣៥ម៉ែត្រ ។ ស្ពាននេះស្ថាបនាដោយប្រាក់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដ
+5
ស្ពានគីហ្សូណា🌉 មានប្រវែង១.៣៦០ម៉ែត្រ ទទឹង១២,២០ម៉ែត្រ និងកំពស់៣៥ម៉ែត្រ ។ ស្ពាននេះស្ថាបនាដោយប្រាក់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលសរុបទឹកប្រាក់ចំនួន ៦.០៦០លានយេន នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ហើយបញ្ចប់ និងបើកសម្ភោធឲ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០០១។ 📍ក្រុងកំពង់ចាម ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ការលូតលាស់ #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពង្រឹងការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហ
+5
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពង្រឹងការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ GBV បានអញ្ជើញដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម ។ កិច្ចប្រជុំធ្វើនៅមន្ទីរកិច្ចការនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកសមាជិកា នៃក្រុមការងារ GBV ដែលមកពីមន្ទីរអង្គភាពជ៉ំវិញខេត្ត និងក្រុង ស្រុក ផងដែរ។ គោលបំណង នៃកិច្ចប្រជ៉ំ៖ ដើម្បីពិនិត្យនិងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងទិន្នន័យជាក់ស្តែងនៃចំនួនករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដែលបានកើតឡើង និងបានឆ្លើយតបក្នុងត្រីមាសទី៣ , លើកឡើងនូវបញ្ហាប្រឈម ដែលបានជួបប្រទះនាពេលកន្លងមក និងរួមគ្នាស្វែងរកដំណោះស្រាយសមស្របដើម្បីបង្កើនប្រសិទ្ធភាព ដើម្បីយកទៅអនុវត្តបន្ត ។

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្ដល់សេវាដឹកជញ្ជូន ផ្លូវគោក-ផ្លូវទឹក ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន , ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត , នាយករង រដ្ឋបាលសាលាខេត្ត , ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត , អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក , នាយករដ្ឋបាល និងប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុកផងដែរ ។

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៧

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម (ស្វាយតាហែន) ស្រុកកងមាស​ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តអម្ពវត្យារាម ស្វាយតាហែន ស្រុកកងមាស​។ នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងអញ្ជើញនមសកា ព្រះរតនត្រ័យ សមាទានសីល ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេស វីរយុទ្ធជនជួរមុខ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕