ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 163 مشتركاً، محتلاً المرتبة 4 950 في فئة السياسة والمرتبة 557 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 163 مشتركاً.

بحسب آخر البيانات بتاريخ 10 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -110، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.64‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.49‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 675 مشاهدة. وخلال اليوم الأول يجمع عادةً 558 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 11 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 163
المشتركون
لا توجد بيانات24 ساعات
-217 أيام
-11030 أيام
أرشيف المشاركات
នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យដោះស្រាយវិវាទដីធ្លីចំនួន៣ ករណីនៅស្រុកស្រីសន្ធរ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកស្រីសន្ធរ ។

ពលរដ្ឋឃុំមេព្រីង ខេត្តកំពង់ចាម បង្ហាញការសប្បាយរីករាយពេលទទួលផ្លូវបេតុងខ្វាត់ខ្វែងក្នុងភូមិ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល
+9
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យករណីតំណាងប្រជាពលរដ្ឋក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ប្ដឹងពីបទសាងសង់លំនៅដ្ឋានបិទផ្លូវចេញចូលរបស់ប្រជាជន កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

គម្រោងស្ថាបនាផ្លូវជាតិលេខ៧ស្គន់-កំពង់ចាម សម្រេចបានជាង៦៣%ហើយ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ ៦ខែដើមឆ្នាំ ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម (កំពង់ចាម)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារ ៦ខែដើមឆ្នាំ ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការសាខាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន, លេខាធិការ ហិរញ្ញញឹក,សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ អង្គប្រជុំ បានពិភាក្សា និងអនុម័តិនូវ៖ ១-របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ រយ:ពេល ៦ខែដើមឆ្នាំ ២០២៥ និងទិសដៅការងារបន្តឆមាសទី២ របស់សាខា។ ២-របាយការណ៍ ស្តីពីស្ថានភាពហិរញ្ញវត្ថុ ចំណូល ចំណាយ ថវិកា ( គិតត្រឹមថ្ងៃទី ៣០-៦-២០២៥ ) របស់សាខា។      ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើ សេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ សាខា អាណត្តិទី ៦។ ៤-ពិភាក្សា និងអនុម័តលើ សេចក្តីសម្រេច ស្តីពី ការកំណត់ របៀបរបបធ្វើការងារផ្ទៃក្នុង របស់ សាខា អាណត្តិទី៦។          ក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំ ជំរុញធ្វើអោយវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៦ខែដើមឆ្នាំ ២០២៥ នេះ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព  ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ថ្នាក់សាខា, ការថែទាំសុខភាពសហគមន៍, ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន, ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក, ការកសាងភាពធន់សហគមន៍, ការអភិវឌ្ឍស្ថាប័ន , ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក" ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។     ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ជាពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ កែទម្លាប់រស់នៅអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ព្រមជាមួយការបន្តសហការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការអភិវឌ្ឍន៍និងលើកទឹកចិត្ត ដល់បណ្តាញយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករជួរមុខ មិនអាចខ្វះបាន ក្នុងការចូលរួមអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រួមនឹងការយកចិត្តទុកដាក់ ពង្រឹងការ គ្រប់គ្រងហិរញ្ញវត្ថុ ចំណូល ចំណាយ និងការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាព៕                  

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្
+9
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុកការងារ ( GBV) និងលោកជំទាវ អៀមវណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម ( GBV) បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវាយតម្លៃសូចនាករលេខ ១១ និង ១៣ នៃការអនុវត្តការងាររបស់ក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម ( GBV) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារ GBV ផងដែរ។ គោលបំណងនៃកិច្ចប្រជុំដើម្បីឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ហៅកាត់ថា NAPVAW របស់ក្រសួងកិច្ចការនារី។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានដឹកនាំក្រុមការងាររ
+6
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប មានថ្នាក់ខេត្ត ថ្នាក់ស្រុក និងរដ្ឋបាលឃុំស្វាយទាប មេភូមិពាក់ព័ន្ធ បានចុះនាំយកថវិកា និងសាររំលែកទុក្ខ របស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព លោក ហង់ គឹមយ៉េន ភេទប្រុស អាយុ៩៣ឆ្នាំ តួនាទីមេភូមិថ្នល់បែកលិច ដែលបានទទួលមរណ:ភាពនាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២:០០នាទី ដោយរោគាពាធ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ និងបាននាំយកនូវថវិកាមួយចំនួនផងដែរ ។

ប្រជាកសិករធូរស្រាលក្នុងចិត្ត ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះ យោងតាមប្រជាកសិករមួយចំនួនរស់នៅក្នុងឃុំកោះសូទិន ស្រុក
+1
ប្រជាកសិករធូរស្រាលក្នុងចិត្ត ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះ យោងតាមប្រជាកសិករមួយចំនួនរស់នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀមបានសំដែងនូវការធូរស្រាលក្នុងចិត្ត ដោយសារតែទឹកទន្លេមេគង្គមិនបន្តហក់ឡើងពីព្រោះថាផលដំណាំពោតពួកគាត់ខ្លះមិនទាន់ដល់ពេលប្រមូលផល ប៉ុន្តែក៏មានចម្ការពោតខ្លះបានប្រមូលផលរួចហើយដែរ។ ប្រជាកសិករបានឲ្យដឹងថាទឹកឡើក្នុងឆ្នាំ២០២៥នេះគឺឡើងសន្សឹមៗ ចំណែកក្នុងឆ្នាំ២០២៤ទឹកទន្លេបានឡើងគំហុកធ្វើឱ្យពួកគាត់ពីបាកប្រមូលផល។