រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 045 مشتركاً، محتلاً المرتبة 4 994 في فئة السياسة والمرتبة 575 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 045 مشتركاً.
بحسب آخر البيانات بتاريخ 08 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -122، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.60%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.56% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 663 مشاهدة. وخلال اليوم الأول يجمع عادةً 559 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 09 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 045
المشتركون
-224 ساعات
-357 أيام
-12230 أيام
أرشيف المشاركات
10 045
+9
នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ចើញចុះមកពិនិត្យស្ថានភាពផ្លូវ លូ និងច្រាំង ទន្លេ ដែលរងការបាក់ស្រុតដោយទឹកជំនន់ទន្លេមេគង្គ ស្ថិតនៅឃុំកំពង់រាប និងបន្តចុះពិនិត្យវឌ្ឍនភាពការជួសជុលផ្លូវគមនាគមន៍ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ដែលទើបបានជួសជុលរួចរាល់។
10 045
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត
10 045
+9
#សមរភូមិក្រោយមិនភ្លេចសមរភូមិមុខ
#ខ្មែរស្រលាញ់ខ្មែរ_ខ្មែរឈាមជ័រតែមួយ
#ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង
នារសៀលថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យ ព្រះមេគណខេត្តកំពង់ចាម គណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តស្វាយតាហែន ស្រុកកងមាស រួមមាន បច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យ ព្រះមេគណខេត្តកំពង់ចាម គណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តស្វាយតាហែន ព្រមទាំងព្រះមន្ត្រីសង្ឃ និងសប្បុរសជន និងបានប្រគេនពរ និងជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
10 045
+9
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការបក្ស ក្រុង ស្រុក និងមន្ត្រីបក្សពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានណែនាំដល់គ្រប់រចនាសម្ព័ន្ធគណបក្សឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយនូវសមិទ្ធផល ចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំងការចុះផ្ទាល់តាមខ្នងផ្ទះ និងការប្រើប្រាស់បណ្តាញព័ត៌មាន ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតឱ្យទទួលបានជ័យជម្នះ។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានជំរុញ ឱ្យអាជ្ញាធរមូលដ្ឋានចុះធ្វើបញ្ជីបច្ចុប្បន្នភាពអចលនទ្រព្យគណបក្សឱ្យបានច្បាស់លាស់ និងជំរុញនីតិវិធីដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់។ ដោយឡែកឃុំសង្កាត់ទាំងអស់ ត្រូវជំរុញការធ្វើរបាយការណ៍អភិវឌ្ឍន៍ប្រាំឆ្នាំ ២០២២-២០២៧ និងទិសដៅអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៧-២០៣២ និងបណ្ដាឯកសារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំសន្និបាតគណបក្សឃុំសង្កាត់ ដែលនឹងចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសការត្រៀមលក្ខណៈ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ និងការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ជាពិសេសចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
10 045
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖
🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
🔗 Facebook
🔗 Youtube
🔗 Tiktok
🔗 X (Twitter
🔗 Instagram
🔗 Website
10 045
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖
🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
🔗 Facebook
🔗 Youtube
🔗 Tiktok
🔗 X (Twitter
🔗 Instagram
🔗 Website
10 045
+4
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបុណ្យ ទក្ខិណានុប្បទានខួបគម្រប់៧ថ្ងថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាន ឧទ្ទិសបួងសួងសូមឱ្យ វិញ្ញានក្ខន្ធ ឯកឧត្តម ទូច ឆៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
10 045
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោក លោកស្រី នាយករងសាខា ព្រមទាំងសហការី និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត បានចុះសួរសុខទុក្ខ លោកស្រី តុង សុរិយា អាយុ ៣៣ឆ្នាំ រស់នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភរិយារបស់ វីរៈទ័ពជួរមុខនៅតំបន់ ប្រសាទខ្នារ ឈ្មោះ អនុសេនីយទោ ហុន ភក្ខិណា អាយុ៤០ឆ្នាំ នៅក្នុងកងពលតូចលេខ២១ បានមកសម្រាលកូននៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម(ដែលសេវាសម្រាល និងថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត ទាំងស្រុង ) ។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុង តួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។
ក្នុងឱកាសនោះដែរ លោកជំទាវ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារ លោកស្រី រួមមាន៖ អង្ករ ១បេ ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ,ទឹកត្រី ១យួរ, មី ១កេស, (ឃីតម៉ុង ភួយ ក្រម៉ា សារ៉ុង ១ឃីត) ,ផ្លែឈើ ១កន្ត្រក និងថវិកា ២០០.០០០រៀល ផងដែរ ។
10 045
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមវេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រគល់ពានរង្វាន់អ្នកផលិតមាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «វេទិកាប្រព័ន្ធ ផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងពានរង្វាន់ជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ (ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
10 045
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC
(កំពង់ឆ្នាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
