ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 182 مشتركاً، محتلاً المرتبة 4 925 في فئة السياسة والمرتبة 542 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 182 مشتركاً.

بحسب آخر البيانات بتاريخ 05 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -119، وفي آخر 24 ساعة بمقدار -7، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.11‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.46‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 724 مشاهدة. وخلال اليوم الأول يجمع عادةً 556 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 06 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 182
المشتركون
-724 ساعات
-217 أيام
-11930 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីធីបុណ្យ​ឆ្លងចេតិយ​ និងខួប​ ១០០ថ្ងៃ​ វីរយុទ្ធជន ព្រិន្ទបាលឯក ភាព​ សោភ័ណ​ នៅស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ អគារសិក្សាថ្មី និងទីចាត់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ដែលជាអំណោយរបស់សម្តេចធិបតី កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ បេីតាមគណៈកម្មការសាលា បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត មានបុគ្គលិកសរុប ២៨នាក់ ក្នុងនោះ​ផ្នែកបឋមភូមិមានបុគ្គលិកសរុប ១៧នាក់ និងផ្នែកទុទិយភូមិ មានបុគ្គលិកសរុប ៩នាក់ ។ សិស្សានុសិស្សសរុប ៨៥១នាក់ ថ្នាក់រៀនសរុប ១៦ថ្នាក់ និងបែងចែកជា ២វេនសិក្សា គឺផ្នែកមឋមភូមិ​ ១វេន និងផ្នែកទុតិយភូមិ​ ១វេន។ គណៈកម្មការសាលា បានបញ្ជាក់ថា បច្ចុប្បន្នអគារទាំងពីរនេះកំពុងកសាងបានប្រមាណជិត ៩០% និងរួចរាល់ជាស្ថាពរនាពេលខាងដ៏ខ្លីខាងមុខ បន្ទាប់ពីអគារសិក្សាថ្មីនេះសាងសង់រួចរាល់ យើងនឹង មានបន្ទប់សិក្សាគ្រប់គ្រាន់ សម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រ ហើយនឹងលែងមានផល លំបាកដូចគ្រាកន្លងមកទៀតហើយ ។ ជាមួយគ្នានោះ អាជ្ញាធរឃុំអារក្សត្នោត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការ ថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែល បានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសិក្សា ១ខ្នង ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង សម្រាប់បម្រើដល់វិស័យអប់រំ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី បានសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យប្រកបដោយគុណភាព ផងដែរ ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ អាជីវករ លក់ដូរសងខាងផ្លូវ ផ្សារបែកអន្លូង ស្រុកស្ទឹងត្រង់ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខអាជីវករ ដែលលក់ដូរនៅសងខាងផ្លូវ ផ្សារបែកអន្លូង និងចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ នៅតាមដងផ្លូវ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លង់ រហូតដល់សាលាវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងពេលនោះ ឯកឧត្តម បានអំពាវនាវដល់បងប្អូន អាជីវករ លក់ដូរ សុំជួយទុកដាក់ សម្រាម រក្សាអនាម័យ បរិស្ថាន តាមដងផ្លូវ ឲ្យមានសោភ័ណភាព ដើម្បី ជាទីកន្លែង ទាក់ ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទិញ ម្ហូបអាហារ ផលិតផល របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។ ជាមួយគ្នានោះ ឯកឧត្ដម បានណែនាំដល់អភិបាលស្រុក មេឃុំអារក្សត្នោត តាមដាន រាល់ការទុកដាក់ សម្រាមឲ្យបានត្រឹមត្រូវ មានធុង សម្រាប់ដាក់សម្រាម និងជំរុញ ដល់អាជីវករ កាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិច ព្រោះ ថង់ប្លាស្ទិច ជាសារធាតុ ប៉ះពាល់ដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ហើយ ក៏ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ផងដែរ។ ឯកឧត្តម ក៏ណែនាំ ដល់មេឃុំ មេភូមិ ធ្វើសហការ ជាមួយ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូន អាជីវករ លក់ដូរតាមដងផ្លូវ ធ្វើ ពលកម្ម ដើររើស បោសសម្អាត សម្រាម នៅតាមដងផ្លូវឲ្យស្អាត មានសោភ័ណភាព គួរឲ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ចូលមក បរិភោគអាហារ និងមកលែងកំសាន្ត៕

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកងមាស ស្តីពីករណីដីចំណីបឹងកោះគោ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
+1
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកងមាស ស្តីពីករណីដីចំណីបឹងកោះគោ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម

កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួន ជនបង្កប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ០៣នាក់ អនុវត្តតាម
+1
កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួន ជនបង្កប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ០៣នាក់ អនុវត្តតាមបទបញ្ជា របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត កម្លាំងជំនាញ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស ជាបន្តបន្ទាប់ ។ ជាក់ស្ដែង នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បាន បង្រ្កាបម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងលឺខ្លាំង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ចំនួន ០២គ្រឿង និងជនបង្ក ចំនួន ០៣នាក់ ខណៈពេលដែល ក្រុមការងារបានចុះល្បាត នៅតាមគោលដៅនានា នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។ បច្ចុប្បន្ន ទាំងជនបង្ក និងម៉ូតូដែលរឹបអូសបាន ខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី ចាត់ការតាមនីតិវិធី ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីធីបុណ្យ​ឆ្លងចេតិយ​ និងខួប​ ១០០ថ្ងៃ​ វីរយុទ្ធជន ព្រិន្ទបាលឯក ភាព​ សោភ័ណ​ នៅស្រុកស្ទឹងត្រង់ (កំពង់ចាម): អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិធីបុណ្យ​ឆ្លងចេតិយ​ និងខួប​ ១០០ថ្ងៃ​ វីរយុទ្ធជន​ ព្រិន្ទបាលឯក ភាព​ សោភ័ណ​ ដែលបានពលីក្នុងសមរភូមិមុខ​ កាលពីថ្ងៃទី២៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតនៅគេហដ្ឋាន ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សូមបញ្ជាក់ជូនថា សពវីរយុទ្ធជន ពលបាលឯក ភាព សោភ័ណ្ឌ អាយុ ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរ លក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រីទាំង ៤នាក់។ ការបាត់បង់ វីរកងទ័ព ព្រិន្ទបាលឯក ភាព សោភណ្ឌ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើដល់ភរិយា វីរយុទ្ធជន និងកូនៗ សូមខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ អាកាសធាតុមានភាពប្រែប្រួល ដោយកម្ពុជាយើងបានទទួលរងសម្ពាធពីព្យុះមូសុង ដែលអាចបណ្តាលឲ្យកើតផ្តាសាយផងដែរ ជាពិសេសត្រូវជំរុញដល់កូនៗឲ្យខិតខំរៀនសូត្រ និងនាំកូនៗ គ្រប់អាយុ ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនគ្រួសាវីរយុទ្ធជន​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត​ ពេជ្រ​ ច័ន្ទ​មុន្នី​ ហ៊ុន​ ​ម៉ាណែត​ ស្ថិតនៅឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៧០% ដោយរំពឹងថានឹងរួចរាល់១០០% នៅបំណាច់ឆ្នាំ២០២៥ នេះ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន សម្រេចឲ្យក្រុមអ្នកម៉ៅការ រៀបចំតួរផ្ទះទាំងមូលឡើងទៅលើឲ្យបាន ១,៥ម៉ែត្រ បន្ថែមទៀត ទៅតាមការស្នើសុំរបស់អ្នកស្រី ជឹង គឹមហ៊ាង ដែលជាភរិយានៃសព។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ សូមចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យក្រុមជាងអនុវត្តការងារប្រកបដោយស្តង់ដារ ដើម្បីឲ្យសំណង់មានគុណភាពខ្ពស់៕

អាវុធហត្ថខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណហិង្សាដោយចេតនា ស្ថិតនៅវត្តស្វាយបាក់ ភូមិដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្តកំពង់ចាម នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជើព្រៃ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា នៅចំណុចវត្តស្វាយមានលក្ខណ៍ ហៅវត្តស្វាយបាក់ ស្ថិតនៅភូមិដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ មានមុខរបរជាជាងសំណង់ និងជាបុគ្គលិកដឹកជញ្ជូន រស់នៅក្នុងឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ មូលហេតុដែលបង្កឱ្យកើតមានអំពើហិង្សាដោយចេតនានេះ គឺដោយសារទំនាស់ពាក្យសម្ដី។ បច្ចុប្បន្ន ទាំងជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕

សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី២៦ ឈ្មោះ ហ្វុងវង់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកងមាស ស្តីពីករណីដីចំណីបឹងកោះគោ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
+1
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកកងមាស ស្តីពីករណីដីចំណីបឹងកោះគោ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម

កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួន ជនបង្កប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ០៣នាក់ អនុវត្តតាម
+1
កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួន ជនបង្កប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ០៣នាក់ អនុវត្តតាមបទបញ្ជា របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត កម្លាំងជំនាញ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស ជាបន្តបន្ទាប់ ។  ជាក់ស្ដែង នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បាន បង្រ្កាបម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងលឺខ្លាំង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ចំនួន ០២គ្រឿង និងជនបង្ក ចំនួន ០៣នាក់ ខណៈពេលដែល ក្រុមការងារបានចុះល្បាត នៅតាមគោលដៅនានា នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។ បច្ចុប្បន្ន ទាំងជនបង្ក និងម៉ូតូដែលរឹបអូសបាន ខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី ចាត់ការតាមនីតិវិធី ៕

វត្តបទុមរតនដីដុះ ក្រុងកំពង់ចាម រៀបចំពិធី អកអំបុក បូជាប្រទីប សំពះព្រះខែ មានបងប្អូនប្រជាពលរដ្ឋ មកចូលរួមយ៉ាងច្រើនកុះករ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ក្នុងព្រឹត្តិការណ៍ប្រណាំងទូក«ង» ខ្នាតអរន្តជាតិ លក្ខណៈមិត្តភាព សាមគ្គីភាព រដ្ឋបាលស្រុកស្ទឹងត្រង់ ទទួលបានភ្ងៀវទេសចរណ៍ជាតិមកទស្សនាកំសាន្តជាង ២ម៉ឺន ៣​ពាន់នាក់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)