ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 216 مشتركاً، محتلاً المرتبة 4 928 في فئة السياسة والمرتبة 540 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 216 مشتركاً.

بحسب آخر البيانات بتاريخ 25 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -118، وفي آخر 24 ساعة بمقدار -4، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.34‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.26‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 648 مشاهدة. وخلال اليوم الأول يجمع عادةً 537 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 26 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 216
المشتركون
-424 ساعات
-337 أيام
-11830 أيام
أرشيف المشاركات
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីស្រង់ព្រះ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ថ្ងៃទី៣ (ថ្ងៃឡើងស័ក) (កំពង់ចាម): ថ្ងៃព្រហស្បតិ៍ ១៤រ
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីស្រង់ព្រះ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ថ្ងៃទី៣ (ថ្ងៃឡើងស័ក) (កំពង់ចាម): ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំប្រារព្ធពិធីស្រង់ព្រះ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ថ្ងៃទី៣ (ថ្ងៃឡើងស័ក) ក្រោមព្រះរាជធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅ បរិវេណខាងមុខសាលាខេត្តកំពង់ចាម។ ពិធីដ៏ឱឡារិក និងមានអត្ថន័យដ៏វិសេសវិសាលនេះ មានការនិមន្តពីព្រះមន្ត្រីសង្ឃ ចំនួន១០៨ អង្គ ប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ចំនួន ១០.០០០សន្លឹក ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាននាខេត្តកំពង់ចាមដែលមកចូលរួម ដើម្បីពង្រឹងសេចក្ដីសុខផ្នែកផ្លូវចិត្ត នារសៀលថ្ងៃទីបី នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឡើងស័ក ឬថ្ងៃឆ្លង ដែលគេប្រារព្ធពិធីស្រង់ទឹករូបបដិមាព្រះពុទ្ធ ប្រោះព្រុំសុំសេចក្តីសុខ ជូនវីរកងទ័ពនិង ធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី ក្នុងបុព្វហេតុជាតិមាតុភូមិ។ គួរបញ្ជាក់ថា ពិធីស្រង់ទឹកព្រះពុទ្ធរូបនៅពេលល្ងាច អាស្រ័យលើទំនៀមទម្លាប់នៃស្រុកនីមួយៗ។ ពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានការលេងល្បែងប្រជាប្រិយ និងការកម្សាន្តសប្បាយផ្សេងៗផងដែរ។ ក្នុងពិធីនេះដែរ សម្តេចបានយាងដឹកនាំព្រះសង្ឃ ១០៨ អង្គ ប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ចំនួន ១០.០០០ សន្លឹក ជូនដល់ប្រជាពលរដ្ឋ ដែលមកចូលរួម ដើម្បីពង្រឹងសេចក្ដីសុខផ្នែកផ្លូវចិត្តផងដែរ៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តគិរីសោភ័ណ ស្រុកចំការលើ ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តគិរីសោភ័ណ ស្រុកចំការលើ ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិង លោកជំទាវ ញូង ចរិយា បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសំណេះសំណាល និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តគិរីសោភ័ណ (វត្តភ្នំទែតក្នុង) ដែលស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានសម្តែងនូវការគោរព និងថ្វាយសព្ទសាធុការពរជ័យចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងកិច្ចទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិដ៏ល្អថ្លៃថ្លា។ ក្រៅពីកិច្ចប្រគេនចង្ហាន់ ថ្នាក់ដឹកនាំខេត្តទាំងពីរ ក៏បានសំណេះសំណាលដោយក្តីមេត្រីភាពជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្ត ដោយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងសុំឱ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្តីសុខ សិរីសួស្តី និងភាពចម្រុងចម្រើនជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងទូទាំងព្រះរាជាណាចក្រកម្ពុជាជានិរន្តរ៍៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្តង់ពិព័រណ៌ ភូមិមួយផលិតផលមួយរបស់ស្រុកចំការលើ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី (ខេត្តកំ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្តង់ពិព័រណ៌ ភូមិមួយផលិតផលមួយរបស់ស្រុកចំការលើ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី (ខេត្តកំពង់ចាម)៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសំណេះសំណាលពិនិត្យស្តង់ពិព័រណ៌ ភូមិមួយផលិតផលមួយរបស់ស្រុកចំការលើ ស្ថិតក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តគិរីសោភ័ណ (វត្តភ្នំទែតក្នុង) ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ។ គួរបញ្ជាក់ថា សម្រាប់សង្ក្រាន្តឆ្នាំថ្មី ស្រុកចំការលើ ឆ្នាំនេះ គឺប្រព្រឹត្តទៅ(នៅវត្តភ្នំទែតក្នុង) ដែលមានការដាក់តាំងពិពណ៌ផ្លែឈើ និងទិន្នផល កសិផលដែលជាតំណាងអោយស្រុករួ មមាន: ចេកណាំវ៉ា ៩០ស្ទង ខ្នុរ ៩០ផ្លែរួ រួមនឹងចេកឆាប -គ្រាប់ចន្ទី និងទិន្នផលក្នុងស្រុកជាច្រើនមុខទៀត បានដាក់តាំងចែកជូនបងប្អូនប្រជាពលរដ្ឋពិសាលដោយសេរី និងឥតគិតថ្ងៃ។ https://www.facebook.com/share/p/1KkS1kGJKG/

បន្ទាប់ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ​ សង្ក្រាន្តកំពង់ចាម​ លេីសពីការជួបជុំ​ សេចក្តីសប្បាយរីករាយ​ អនាម័យ​ល្អ​ បរិស្ថានស្
+9
បន្ទាប់ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ​ សង្ក្រាន្តកំពង់ចាម​ លេីសពីការជួបជុំ​ សេចក្តីសប្បាយរីករាយ​ អនាម័យ​ល្អ​ បរិស្ថានស្អាត​ និងសេដ្ឋកិច្ច​ ក៏ជាធាតុផ្សំនៃការព្យាបាលជំងឺផ្លូវចិត្តផងដែរ។ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណ​សម្រាប់ការគាំទ្ររបស់ពូមីង​ ពុកម៉ែ​ បងប្អូន🙏 ជួបគ្នានៅរសៀល​ ថ្ងៃ​ទី១៦នេះ​ ក្នុងពិធីស្រង់ព្រះ​ ក្រោមព្រះរាជាធិបតី​ សម្តេចព្រះពោធិវ័ង្ស​ ណយ​ ច្រឹក​ សម្តេចសង្ឃនាយករងទី១​ គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍លៀសហាល ៥តោន នៅសង្ក្រាន្តកំពង់ចាម

ពិធីស្រង់ព្រះ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មុខសួនច្បារសាលាខេត្តកំពង់ចាម យាងប្រោះព្រំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ពិធីស្រង់ព្រះ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មុខសួនច្បារសាលាខេត្តកំពង់ចាម និមន្តប្រោះព្រំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក

នៅព្រឹក​ ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២៦នេះ​ គឺជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ រដ្ឋបាល​ស្រុកស្រីសន្ធរ​ បានបង្កេីត
+9
នៅព្រឹក​ ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២៦នេះ​ គឺជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ រដ្ឋបាល​ស្រុកស្រីសន្ធរ​ បានបង្កេីតព្រឹត្តិការណ៍ការបំបោលក្របី-សេះ​ និងរទេះ​គោ​ ដោយមានចូលរួមពីសំណាក់​ លោក​ ប៊ិន​ ឡាដា​ អភិបាលស្រុកស្រីសន្ធរ​ និង​ លោក​ ទុំ​ ដាំ​ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ និងមន្ត្រីរាជការ​ បងប្អូនប្រជាពលរដ្ឋ​យ៉ាងច្រេីនកុះករ។

ថ្ងៃចូលឆ្នាំទីមួយ មានភ្ញៀវទេសចរជិត ១ លាននាក់ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម (កំពង់ចាម)៖ នៅថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៦ នេះ ដែលត
+9
ថ្ងៃចូលឆ្នាំទីមួយ មានភ្ញៀវទេសចរជិត ១ លាននាក់ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម (កំពង់ចាម)៖ នៅថ្ងៃទី ១៤ខែមេសា ឆ្នាំ ២០២៦ នេះ ដែលត្រូវនឹងថ្ងៃចូលឆ្នាំទី១ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជាជិត ១លាននាក់ ។ តាមរបាយការណ៍របស់មន្ទីរទេសចរខេត្តកំពង់ចាមបានឱ្យដឹងថា ទិន្នន័យទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖ សម្រាប់សង្ក្រាន្តក្រុងកំពង់ចាម មានភ្ញៀវទេសចរ ជាតិចំនួន ១៦៥,៥៤២ នាក់ និងចំនួនភ្ញៀវទេសចរ តាមរមណីយដ្ឋានក្រុង-ស្រុក ៧៩៣,២៥៨នាក់ សរុបភ្ញៀវទេសចរជាតិ ចំនួន ៩៥៨,៦៤៥ នាក់ ទេសចរបរទេស១៥៥ នាក់ ។ គួរបញ្ជាក់ផងដែរថា ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីល្បែងប្រជាប្រិយ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត ។ ជាមួយគ្នានោះ ក៏មានការបង្ហាញពីរពណ៌តាមស្តង់ រហូតដល់ទៅជាង១០០ ស្តង់ សម្រាប់ភ្ញៀវទស្សនាផងដែរ ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការលេងល្បែងប្រជាប្រិយ នៅបរិវេណសួនច្បារមុខសាលាខេត្តកំពង់ចាម ដើម្បីបង្ករបរិយាកាសរីករាយរួមគ្នាជាមួយនឹងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនោះ ។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

កម្រងរូបភាពថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃវារៈវ័នបត បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីខេត្ត បានលេងកម្សាន្ត
+3
កម្រងរូបភាពថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃវារៈវ័នបត បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីខេត្ត បានលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព ។ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia