ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 047 مشتركاً، محتلاً المرتبة 4 990 في فئة السياسة والمرتبة 574 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 047 مشتركاً.

بحسب آخر البيانات بتاريخ 07 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -125، وفي آخر 24 ساعة بمقدار -9، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.55‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.64‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 658 مشاهدة. وخلال اليوم الأول يجمع عادةً 567 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 08 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 047
المشتركون
-924 ساعات
-437 أيام
-12530 أيام
أرشيف المشاركات
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ពាក្យចូលរួមប្រណាំទូក ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនាន
សេចក្ដីជូនដំណឹង ស្ដីពីការដាក់ពាក្យចូលរួមប្រណាំទូក ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា អុជកាំជ្រួច និងការប្រគុំតន្ត្រី នៅក្រុងកំពង់ចាម ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ព.ស.២៥៧០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

Repost from កណ្ដៀរ
ឃុំព្រែកពោធិ៍ ទីប្រជុំជនស្រុកស្រីសន្ធរ 🍃🏡 📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ការរៀបចំភូមិឋាន #ភូមិឋានក្សេមក្សាន
ឃុំព្រែកពោធិ៍ ទីប្រជុំជនស្រុកស្រីសន្ធរ 🍃🏡 📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ការរៀបចំភូមិឋាន #ភូមិឋានក្សេមក្សាន្ត #ការលូតលាស់ #បរិស្ថានរស់នៅដ៏ល្អត្រកាល #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ

Repost from កណ្ដៀរ
ឃុំព្រែកពោធិ៍ ទីប្រជុំជនស្រុកស្រីសន្ធរ 🍃🏡 📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ការរៀបចំភូមិឋាន #ភូមិឋានក្សេមក្សាន
ឃុំព្រែកពោធិ៍ ទីប្រជុំជនស្រុកស្រីសន្ធរ 🍃🏡 📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ការរៀបចំភូមិឋាន #ភូមិឋានក្សេមក្សាន្ត #ការលូតលាស់ #បរិស្ថានរស់នៅដ៏ល្អត្រកាល #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ

អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីប័ង្សុកូល នៅវត្ត សុវណ្ណគីរី «ជើងឆ្នុក» ឃុំតាំងក្រាំង ស្រុកបាធាយ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ វេនទី៤ នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញប្រារព្ធពិធីប័ង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសក គង់ ខាត់ និងសូមជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ម្យ៉ាងទៀតសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុហេតុការពារជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តទៅ តាមទំនៀម ទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ដែលស្ថិតនៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានវត្តមានអញ្ជើញចូលរួម យ៉ាងច្រើន ពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត៕

ឯកឧត្តម ស្រី សុភ័ក្ត្រ អញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅការ
+5
ឯកឧត្តម ស្រី សុភ័ក្ត្រ អញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីការរៀបចំរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅបន្តសម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងតម្រង់ទិស និងពង្រឹងប្រសិទ្ធភាពនៃការរៀបចំរបាយការណ៍វាយតម្លៃសមិទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានភាពស៊ីសង្វាក់ ច្បាស់លាស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មប្ត្រីសាលាខេត្តបានទទួលអំណោយឧ
+2
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មប្ត្រីសាលាខេត្តបានទទួលអំណោយឧបត្ថម្ភពីសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ-ឧត្តរមានជ័យ។ សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៨

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសិក្ខាសាលាពង្រាងផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖ បង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវ៖ ណែនាំជាផ្លូវការនូវផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក សម្រាប់រយៈពេល ៥ឆ្នាំ (២០២៦-២០៣១)។ ប្រមូលធាតុចូល៖ ប្រមូលយោបល់ និងធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែម និងធានាថាផែនទីបង្ហាញផ្លូវនេះមានលក្ខណៈទូលំទូលាយ និងអាចយកទៅអនុវត្តបានមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលាធ្វើនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត , ប្រធាន អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អនុប្រធានមន្ទីរសង្គមកិច្ច និងអតីតយុវជនខេត្ត, អនុប្រធានមន្ទីរកិច្ចការនារីខេត្ត, អភិបាលរងក្រុង ស្រុក, ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៩ ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង៩ និងអង្គការដៃគូ សរុបចំនួន ៤៣នាក់។

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ដោយយកនូវចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តប្រាសាទជ័យមង្គល ស្ថិតនៅក្នុងភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។    មានប្រសាសន៍នៅក្នុងជំនួបនោះ ឯកឧត្តម  បាននាំនូវបណ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុនសែន សម្តេចប្រធានរដ្ឋសភា និងសម្តេចមហាបវធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។      បន្ទាប់មកឯកឧត្តមក៏បានលើកឡើងថា រៀងរាល់ពេលចូលដល់រដូវភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកនូវចង្ហាន់ រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីវេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់ជីដូនជីតាដែលបានចែកឋានទៅ ។ ក្នុងនោះឯកឧត្តមក៏បានលើឡើងផងដែរអំពីការីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមកាដឹកនាំដ៏ល្អរបស់រដ្ឋាភិបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានឯកភាពជាតិ និងរួមគ្នាកសាងនូវប្រទេសអោយកានតែមានការអភិវឌ្ឍ។  លើសពីនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរ និងសំណូមពរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងលើកទឹកចិត្តឱ្យខិតខំមន្ថែមទៀតទៅលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខ និងភាពអសន្តិសុខនានា ដែលធ្វើអោយរាំងស្ទះដល់ដំណើរការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ក៏ដូចជាសង្គមជាតិរបស់យើង។ សូមបញ្ជាក់ផងដែរថា ឯកឧត្តម លន់ លឹមថៃ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃព្រះសង្ឃ ១២ អង្គ  ៣២០.០០០រៀល , លោកតាលោកយាយ និងប្រជាពលរដ្ឋដែលចូលរួម ១៨០នាក់ ក្នុងម្នាក់ ៗថវិកា ១០.០០០រៀល , ប្រជាការពារ និងនគរបាលប៉ុស្តិ៍ ១៥នាក់ ក្នុងម្នាក់ថវិកា ២០.០០០រៀល និងបច្ចយ័កសាងវត្ត ១.៤០០.០០០រៀល សរុបថវិកា ៤.០២០.០០០រៀល។

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+4
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម រួមមាន ថ្នាំពេទ្យ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធានមន្ទីរ ព្រមទាំងសហការី និងសូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+4
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ រួមមាន ថវិកា 15,000,000រៀល (ដប់ប្រាំលានរៀល) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកអភិបាលស្រុក និងសូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+9
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យិន សុីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងសហការី រួមមាន ថ្នាំពេទ្យ ភេសជ្ជៈ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោកប្រធាន ព្រមទាំងសហការី និងសូមជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+8
#សមរភូមិក្រោយនិងសមរភូមិមុខគឺតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីក្រុមហ៊ុន ហ្គេនប៊ឺត រួមមាន ភេសជ្ជៈ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ-ឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់ ថ្នាក់ដឹកនាំក្រុមហ៊ុន ហ្គេនប៊ឺត និងសហការី និងជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក«ង»ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ និងអុចកាំជ្រួច នៅថ្ងៃចេញព្រះវស្សា (កំពង់ចាម)៖ ន
+9
រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក«ង»ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ និងអុចកាំជ្រួច នៅថ្ងៃចេញព្រះវស្សា (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច ដើម្បីពិភាក្សា និងរៀបចំផែនការការងារឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងកាន់តែអធិកអធម ក្នុងឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ នៅក្រុងកំពង់ចាម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ បានណែនាំ និងរំលេចនូវចំណុចសំខាន់ៗដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការត្រៀមលក្ខណៈបច្ចេកទេសប្រណាំងទូក រៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល បណ្តែតប្រទីប និងការអុចកាំជ្រួចឱ្យមានភាពទាក់ទាញ ព្រមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងអនាម័យ បរិស្ថាន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់មហាជន។ ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ដោយមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រណាំងសរុបចំនួន ៨៨ ទូក (ស្មើនឹង ៤៤ គូ)។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំពិធី ក៏ដូចជាជួយដល់កីឡាករអុំទូកទាំងអស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចតាមបណ្តាអនុគណៈកម្មការនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕