ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 195 مشتركاً، محتلاً المرتبة 4 922 في فئة السياسة والمرتبة 542 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 195 مشتركاً.

بحسب آخر البيانات بتاريخ 02 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -106، وفي آخر 24 ساعة بمقدار -1، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.41‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.51‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 654 مشاهدة. وخلال اليوم الأول يجمع عادةً 562 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 03 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 195
المشتركون
-124 ساعات
-217 أيام
-10630 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ

ឯកឧត្ដម អ៊ុន ចាន់ដា ៖ «កំពង់ចាមយើង ធ្វើបាន សូមអបអរសាទរ ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម»

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយស្បៀង និងសម្ភារៈប្រើប្រាស់ ពីក្រុមហ៊ុន ខេ ស៊ីមេន  

អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា
+9
អភិបាលខេត្តកំពង់ចាម លើកជាយោបល់អោយអង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំអោយប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់ (កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកយោបល់ដល់អង្គការដៃគូអភិវឌ្ឍ លើវិស័យពិការភាពនេះ គឺអោយរាយការណ៍អំពីស្ថានភាពពិតប្រាកដអំពីការឈ្លានពានរបស់ថៃ ដែលមានការអូសបន្លាយពេលវេលាដែលអាចបង្កអោយជនស្លូតត្រង់ធ្លាក់ខ្លួនមានពិការភាព ជាបន្តបន្ទាប់ ដូច្នេះ សូមស្នើសុំ និងធ្វើការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ទៅមជ្ឈដ្ឋានអន្តរជាតិ ដើម្បីចូលរួមអន្តរាគមន៍បញ្ឈប់អំពើរឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ហើយដើម្បីជាការចូលរួមបញ្ឈប់នូវការបង្កើតឲ្យមានប្រជាពលរដ្ឋធ្លាក់ខ្លួនជាជនពិការតទៀត ពីការឈ្លានពានរបស់ថៃ។ ថ្លែងបែបនេះក្នុងឱកាស​ប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នាព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៥​ នៅសាលាស្រុកកំពង់សៀម​។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានថ្លែងបន្តថា ចំពោះជនមានពិការភាព គឺជាតួអង្គមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍សង្គម គ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ការងារ មុខរបរ សហគ្រិនភាព ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសង្គម ដែលជាគន្លឹះក្នុងការបង្កើនគុណភាពជីវិតរបស់ខ្លួនផ្ទាល់និងគ្រួសារប្រកបដោយ សេចក្តីថ្លៃថ្នូរ បរិយាបន្ន សមភាព និងរស់នៅដោយឯករាជ្យ។ ឯកឧត្ដមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ការធ្វើបរិយាបន្នពិការភាពលើគ្រប់វិស័យ គឺជាការថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ​ ដែលចេះគោរព ប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយ មនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាពមានឬក្រ មិនមាន ការមើលងាយ និងលើក កម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជាយើង​ ដោយកិរិយាមិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំ​ឱ្យកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាពនៅតាមសំណង់អគារ​ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព​ផងដែរ​ ៕

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដម ស្រី អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេ
+9
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដម ស្រី អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលដើម្បីត្រៀមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ដកំពង់ចាម កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្ដកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ https://m.freshnewsasia.com/localnews/412872-2025-12-21-19-38-25

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដាំបង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៦ និង៦A នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដាំបង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៦ និង៦A នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដាំបង្គោលភ្លើងសូឡា បំភ្លឺតាមដងផ្លូវជាតិលេខ៦ និង៦A ក្រោមគំនិតផ្តួចផ្តើមកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ។ លោក សុីម គង់ អភិបាលស្រុកជើងព្រៃ និងលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានបញ្ជាក់ថាឲ្យដឹងថា ក្នុងផែនការបន្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកបានជំរុញឲ្យមានការបំពាក់បង្គោលសូឡាបំភ្លឺផ្លូវ ចាប់ពីចំនុចរង្វង់មូលស្គន់ ទៅដល់ព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ និងពីរង្វង់មូលស្គន់ ទៅស្រុកបាធាយភ្ជាប់ រហូតដល់ព្រំប្រទល់ ខេត្តកណ្តាល ដោយគម្រោងនេះនឹងសម្រេចរួចរាល់១០០% នៅក្នុងឆ្នាំ២០២៦ ខាងមុខ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ (កំពង់ចាម): នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ (កំពង់ចាម): នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរនអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ ស្ថានភាពទំនប់តំបន់ ស្តិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ។ បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអោយដឹងថា ទំនប់អាងទឹកតំបន់ គឺបានធ្វើការជួសជុលកែលម្អឡើងវិញ នៅចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបាលខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមាន: ការជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង ហើយទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ស្រុកជើងព្រៃ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៦រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺទាំង ៦រូប រួមមាន ៖ ១ -ឈោ្មះ ឈាង អូន ភេទប្រុស អាយុ ៥៤ ឆ្នាំ ២ -ឈ្មោះ ញ៉ុក វិន ភេទប្រុស អាយុ ៥៤ឆ្នាំ ៣ -ឈ្មោះ ណៃ នាង អាយុ ភេទប្រុស ៥៦ ឆ្នាំ ៤ -ឈ្មោះ ចិន ថន ភេទប្រុស អាយុ ៥៤ ឆ្នាំ ៥ -ឈ្មោះ ឈឿន គីម ភេទប្រុស អាយុ ៣១ ឆ្នាំ ៦ -ឈ្មោះ កំសត់ កូប ភេទប្រុស អាយុ ៣៥ ឆ្នាំ សូមបញ្ជាក់ថា វីរកងទ័ព ទាំង ៦រូប ខាងលើ បម្រើការនៅអង្គភាពយុទ្ធភូមិភាគទី២ ប្រចាំការនៅទិសប្រាសាទខ្នារ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន-ថៃ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកានោះឡើយ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងការកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពរបស់យើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់វេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ នឹងអាលបានទៅបម្រើជាតិមាតុភូមិឡើងវិញ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យសូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពរបស់យើងឲ្យបានល្អប្រសើរ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ ជាការឆ្លើយតបចំពោះទឹកចិត្តដ៏ប្រពៃ របស់ឯកឧត្តមអភិបាលខេត្ត បងៗវីរកហទ័ព បានលើកដៃគោរពថ្លែងអំណរគុណ និងបានបានប្តេជ្ញាចិត្តថា៖ យើងខ្ញុំនឹងបន្តកិច្ចខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ដោយមិនខ្លាចការលំបាក និងការបូជាខ្លួនដើម្បីសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ វីរកងទ័ព ថ្លែងបន្ថថា៖ សកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ កងទ័ព និងប្រជាពលរដ្ឋ ដែលជាកម្លាំងចម្បងក្នុងការកសាង និងការពារជាតិមាតុភូមិឲ្យបានគង់វង្សយូរអង្វែង៕

នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត បានទទួលអំណោយពីក្រុមហ៊ុនក្រដាសជូតមាត់Mc Tissue ដើម្បីឧបត្
+3
នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត បានទទួលអំណោយពីក្រុមហ៊ុនក្រដាសជូតមាត់Mc Tissue ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមជូនពរក្រុមហ៊ុន Mc Tissue ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ព្រមទាំង ក្រុមការងារ និងតំណាងចែកចាយ ទាំងអស់ សូមប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាលាខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយពីប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភដល់វីរកងទ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាលាខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយពីប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាលាខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយពីម្ចាស់អាហារដ្ឋានតន្ត្រីមាសពេជ្រ ដើម
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាលាខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយពីម្ចាស់អាហារដ្ឋានតន្ត្រីមាសពេជ្រ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

អភិបាលខេត្តកំពង់ចាម បញ្ជូនអំណោយ រដ្ឋបាលខេត្ត និងសប្បុរសជន ឧបត្ថម្ភនគរបាលការពារព្រំដែនទិសប្រាសាទព្រះវិហារ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)