ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 165 مشتركاً، محتلاً المرتبة 4 942 في فئة السياسة والمرتبة 550 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 165 مشتركاً.

بحسب آخر البيانات بتاريخ 09 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -110، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.77‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.45‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 689 مشاهدة. وخلال اليوم الأول يجمع عادةً 554 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 165
المشتركون
لا توجد بيانات24 ساعات
-237 أيام
-11030 أيام
أرشيف المشاركات
លោក ង៉ូវ វីរ៉ាត់ ឈរជើងនៅទិស មុំបី និងភរិយា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដោយយកចិត្តទុកដាក់

ព្រះសង្ឃ និងយុវជនខេត្តកំពង់ចាមនៅតែជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយថៃ

គម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទឹកភ្លៀង នៅក្រុងកំពង់ចាមសម្រេចបាន៨០%ហើយ

គម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទឹកភ្លៀង នៅក្រុងកំពង់ចាមសម្រេចបាន៨០%ហើយ កំពង់ចាម៖ ឯកឧត្តម ពូ ម៉ា
+9
គម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទឹកភ្លៀង នៅក្រុងកំពង់ចាមសម្រេចបាន៨០%ហើយ កំពង់ចាម៖ ឯកឧត្តម ពូ ម៉ានីត អគ្គនាយករដ្ឋានទឹកកង្វក់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា ប្រព័ន្ធលូរំដោះទឹកកខ្វក់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទឹកភ្លៀង គិតមកត្រឹមខែសីហា ឆ្នាំ២០២៥នេះ ខាងក្រុមហ៊ុន ប្រើប្រាស់រយៈពេល៣២ខែ សម្រេចបានការសាងសង់លើគម្រោងនេះ បានចំនួន៨០% ហើយខាងក្រុមហ៊ុននិងបិទបញ្ចប់ការរដ្ឋានរួចរាល់ទាំងស្រុងនៅចុងឆ្នាំ២០២៥។ លោក ថ្លែងបែបក្នុងនេះ ក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យវឌ្ឍនភាពគម្រោងធានាគារអភិវឌ្ឍន៍ADB នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងនោះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម និងអ្នកតំណាងខាងក្រុមហ៊ុន BUCG។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរ (កំពង់ចាម): នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ ចំនួន៤១៨នាក់ នៅស្រុកព្រៃឈរ ស្ថិតនៅសាលាស្រុកព្រៃឈរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំជឿតាមក្រុមជ្រុលនិយម ដែលតែងតែញុះញង់ បំបាក់ស្មារតីកងទ័ព ធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីបរទេស ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមជឿជាក់ចំពោះថ្នាកដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ និងសូមកុំជឿតាមក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែញុះញង់បងប្អូនប្រជាពលរដ្ឋ បំបាក់ស្មារតីកងទ័ព គប់គិតនិងបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានធ្វើការអំពាវនាវយ៉ាងដូច្នេះនៅពេលដែលឯកឧត្តមដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន៤១៨នាក់ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានរំលឹកអំពីមូលហេតុ និងសភាពការណ៍វិវត្តថ្មីៗ នៅតាមបណ្តោយព្រំប្រទល់ជាមួយប្រទេសថៃ។ ទង្វើរបស់ថៃនេះ គឺជាចេតនាឈ្លានពានទឹកដីកម្ពុជាយ៉ាងគឃ្លើននិងសាហាវឃោឃៅបំផុតដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កម្ពុជា។ យើងមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ យើងចង់បានសន្តិភាព។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ដោយភាពអត់ធ្មត់ សន្តិវិធី តាមរយៈយន្តការនានា និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជនដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះស្មារតីស្នេហាជាតិរបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានស្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីឯកភាពជាតិជាធ្លុងមួយដើម្បីបុព្វហេតុជាតិមាតុភូមិ ពីការឈ្លានពានរបស់កងទ័ពថៃ និងការរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេស ហើយគ្មានអ្នកណាមកស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានជួយពន្យល់ណែនាំដល់ពលករយើងដែលត្រឡប់មកពីប្រទេសថៃ ឱ្យប្រកបរបបរកស៊ី ឬធ្វើការនៅក្នុងស្រុកយើងវិញ ប្រសើរជាងទៅធ្វើការនៅស្រុកគេ ដែលទទួលរងការប្រមាថមើលងាយ៕

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់
+3
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់រដ្ឋបាលខេត្ត ចែកជូនក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិតាណេង សង្កាតសំបួរមាស ក្រុងកំពង់ចាម ដោយក្នុង ១គ្រួសារ ទទួលបានគ្រឿងឧបភោគនិងបរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនផងដែរ។

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន
+9
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា របស់គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រី តំណាងមន្ទីរជំនាញទាំង៦ និងលោក លោកស្រី សមាជិកសមាជិការលេខាធិការដ្ឋាន គ.ជ.ប.ជ ផងដែរ។ គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សា៖ ១-ត្រៀមរៀបចំការចុះផ្សព្វផ្សាយចំពីការចំណាកស្រុកដោយសុវត្ថិភាព តាមបណ្ដាក្រុងស្រុក ដោយសហការជាមួយស្នងការនគរបាលខេត្ត ២-ត្រួតពិនិត្យកែសម្រួលរបាយការណ៍ប្រចាំខែសីហា និងលេីកទិសដៅបន្ត ៣-ត្រៀមប្រមូលរបាយការណ៍ និងប្រមូលវឌ្ឍនភាពផែនការសកម្មភាពការងារ របស់មន្ទីរជំនាញទាំង៦ និងបណ្ដាក្រុងស្រុក ដេីម្បីឱ្យទាន់កិច្ចប្រជុំរយ:ពេល១០ខែ ស្របទៅនឹងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សឆ្នាំ២០២៥។

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យ ករណីស្នើសុំបោះបង្គោលព្រំដីនៅតាមចំណីអូរ នៃរមណីដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មដារ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំព
+8
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និជាអនុប្រធានអចិន្ត្រៃយ៍សាខា ដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារវីរៈកងទ័ពឈ្មោះព្រិទ្ទបាលឯក ង៉ូវ បេរ៉ាត ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ លោកជំទាវ បានផ្ដល់អំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន(ផ្លែឈើ០១កន្ត្រក សម្ភារសម្រាប់ទារក ១កន្ត្រក និងថវិកាចំនួន ២.០០០.០០០រៀល ។ បន្ទាប់លោកជំទាវ បានបន្តត្រួតពិនិត្យបន្ទប់ផ្ដល់សេវាចម្រុះជាពហុវិស័យទាក់ទងនឹងយេនឌ័រ ដែលទើបនឹងផ្លាស់ប្ដូរទីតាំងមកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។

+3
20250826_094327.jpg4.54 MB

ពួតដៃសាមគ្គី មូលមីអភិវឌ្ឍន៍ ❤️🇰🇭❤️🤝💪 ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជ
+6
ពួតដៃសាមគ្គី មូលមីអភិវឌ្ឍន៍ ❤️🇰🇭❤️🤝💪 ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អ សោភ័ណភាព រូបសំណាក "នាគព័ន្ធ" និងសួនច្បារនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។

ពិធីប្រគល់ទទួលហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ បានដឹកមកដល់រដ្ឋបាលខេត្តកំពង់ចាម លោកជំទាវ ប
+5
ពិធីប្រគល់ទទួលហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ បានដឹកមកដល់រដ្ឋបាលខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ព្រមទាំងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញទទួលហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ សម័យប្រឡង ២៨ សីហា ២០២៥ ពីគណៈមេប្រយោគទូទាំប្រទេសប្រចាំខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ឡៅ ឈីវអ៊ាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាមបានដឹកមកដល់រដ្ឋបាលខេត្តកំពង់ចាម ពិធីប្រគល់ទទួលនៅវេលាម៉ោង៨:៣០នាទី ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ (កំពង់ចាម): នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និងលោកជំទាវ វេជ្ជ. ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារ អ.ប.ព. បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា នាសម័យប្រលង ២៨-សីហា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត  ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍សំខាន់ៗ រួមមាន: ១-ការផ្អាកជាបណ្ណោះអាសន្នចំពោះទីតាំងអាជីកម្មថតចម្លង ឯកសារអុីនធឺណេត និងអាជីវកម្ម លក់សម្ភារសិក្សាគ្រប់ប្រភេទ។ ២-ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង។  ៣-ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។ ៤- មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមការការ-ក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះ រួមនឹងការបាញ់ថ្នាំសម្លាប់មូស នៅគ្រប់មណ្ឌលប្រឡង ឲ្យបានមុន។ ៥-សម្រាប់ការផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សម្របសម្រួល ជាកម្លាំងសន្តិសុខ មើលការខុសត្រូវ ទទួលផ្ញើមិនតម្រូវឱ្យបង់ប្រាក់ឡើយ និងចែកជូននូវទឹកបរិសុទ្ធ និងភេសជ្ជៈ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ តាមរយៈ ឯកឧត្តម អភិបាលខេត្តកំពង់ចាម៕

ញត្តិគាំទ្រ ការសម្រេចចិត្តបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ពីសាកលវិទ្យាល័យថៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ
ញត្តិគាំទ្រ ការសម្រេចចិត្តបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ពីសាកលវិទ្យាល័យថៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាល​ឃុំអារក្សត្នោត​ នៃស្រុកស្ទឹងត្រង់​ នាំយកម៉ូតូ​ និងគ្រឿងឧបភោគបរិភោគមួយចំនួ​នធំទៅកងទ័ពកងពលតូចអន្តរាគមន៍លេខ៧ នៅព្រឹក​ ថ្ងៃទី​២៣​ ខែសីហា​ ឆ្នាំ​២០២៥​ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត​ រួមនឹងសប្បុរសជន​ បាននាំម៉ូតូ១៣គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ​មួយចំនួន​ រួមនឹងថវិកា​របស់សប្បុរសជនក្នុងឃុំអារក្សត្នោត ទៅប្រគល់ជូនកងកម្លាំងដែលឈរជើងនៅសមរភូមិមុខទិសទី១​ នៅភូមិសាស្ត្រខេត្តព្រះវិហារ៕

រដ្ឋបាល ឃុំអារក្សត្នោត និងសប្បុរសជន នាំយកអំណោយជាម៉ូតូ និងម្ហូបអាហារមួយចំនួ នធំទៅផ្តល់ជូនវីរកងទ័ពចំណុះកងពលធំអន្តរាគមន៍លេខ៣ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ ព្រិន្ទបាលឯក ម៉េត ដានី ដែលកំពុងសម្រាកព្យាបាលជំងឺ https://m.freshnewsasia.com/localnews/399852-2025-08-24-20-17-23