រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 136 مشتركاً، محتلاً المرتبة 4 991 في فئة السياسة والمرتبة 564 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 136 مشتركاً.
بحسب آخر البيانات بتاريخ 16 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -119، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.62%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.42% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 671 مشاهدة. وخلال اليوم الأول يجمع عادةً 549 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 17 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 136
المشتركون
-224 ساعات
-297 أيام
-11930 أيام
أرشيف المشاركات
10 136
បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង១០ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍន៍ស្ថាប័ន៕
10 136
អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីអបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៨៨រូប។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។
២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។
ក្នុងដំណើរការសន្តិបាត បានប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប) រួចមកអង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។
អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ហួត វុទ្ធី អនុប្រធាន, សាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី អនុប្រធាន, លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក, ឯកឧត្តម ស្រី សុភ័ក្រ ជាលេខាធិការ និងសមាជិកចំនួន ៩ រូបទៀត។
ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថាដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតសាខា បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈកការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ទី២ ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ។ ល។ ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។
រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្ស ពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារ ឲ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នា ទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ៕
តាងនាមគណៈកម្មាធិការសាខាអាណត្តិទី ៦ ដើម្បីជាការសំដែងនូវគារវៈកិច្ចចំពោះអង្គសន្និបាតដែលបានបោះឆ្នោតគាំទ្រ និងផ្តល់នូវទំនុកចិត្ត ឯកឧត្តម អ៊ុន ចាន់ដា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖
ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើ ឯកឧត្តម សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា, ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ, ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិសាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាគៀងគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ។
10 136
រដ្ឋបាលខេត្តកំពង់ចាម ទទួលបានថវិកាពីមន្ត្រីរាជការ និងសប្បុរសជនបានចំនួន ២៧០ លានរៀល ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា
https://fb.watch/zTF40uBW4N/?
10 136
ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងមានការគាំទ្រ និងពេញនិយម នៅលើទីផ្សារ
10 136
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បើកសិក្ខាសាលាស្តីពីការស្រាវជ្រាវវត្ថុធាតុដើម (កៅស៊ូ ដំឡូងមី និងស្វាយ) សម្រាប់ជំរុញវិស័យ កសិកម្ម-ឧស្សាហកម្ម ឲ្យកាន់តែមានសក្តានុពល
10 136
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសាវនាការ ពិភាក្សាការងារ ជាមួយប្រតិភូអង្គភាពអាជ្ញាសាលា នៃសាលាដំបូងខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជួបសាវនាការ ពិភាក្សាការងារ ជាមួយប្រតិភូអង្គភាពអាជ្ញាសាលា នៃសាលាដំបូងខេត្តកំពង់ចាម ដឹកនាំដោយ លោក ហេង ណារ៉ា ប្រធានអង្គភាពអាជ្ញាសាលា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសាឡុងសាលាខេត្តកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ក្នុងជំនួបនាឱកាសនោះ លោក ហេង ណារ៉ា ប្រធានអង្គភាពអាជ្ញាសាលា បានជំរាបជូន ឯកឧត្តមអភិបាលខេត្តថា ថ្មីៗកន្លងទៅនេះ ក្រសួងយុត្តិធម៌ បានប្រកាសដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា នៅតាមសាលាដំបូងរាជធានី ខេត្ត ដោយឲ្យដំណើរការ សាកល្បង ចំនួន ៨ រាជធានី ខេត្តគឺ ៖ ១-អង្គភាពអាជ្ញាសាលា នៅសាលាដំបូង រាជធានីភ្នំពេញ ២-អង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តកណ្តាល ៣-អង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តសៀមរាប ៤-អង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តបាត់ដំបង ៥-អង្គភាព អាជ្ញាសាលា នៅសាលាដំបូង ខេត្តព្រះសីហនុ ៦-អង្គភាពអាជ្ញាសាលា នៅសាលាដំបូង ខេត្តបន្ទាយ មានជ័យ ៧-អង្គភាពអាជ្ញាសាលា នៅសាលាដំបូង ខេត្តកំពង់ចាម និង៨-អង្គភាពអាជ្ញាសាលា នៅសាលាដំបូង ខេត្តកំពង់ស្ពឺ ។
លោកប្រធានអង្គភាព បានបញ្ជាក់ទៀតថា អង្គភាពអាជ្ញាសាលា នៅតាមសាលាដំបូងនីមួយៗ មានទីតាំងស្ថិតនៅតាមសាលាដំបូងនោះ និងមានសមត្ថកិច្ចពិនិត្យគ្រប់គ្រង និងចាត់ចែងកិច្ចការ ដែលជា សមត្ថកិច្ច របស់អាជ្ញាសាលា ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដី របស់សាលាដំបូងរាជធានី ខេត្ត ដែល អង្គភាពអាជ្ញាសាលានោះស្ថិតនៅ ស្របតាមការកំណត់របស់ច្បាប់ និងប្រកាសលេខ ០៤៣ កយប្រក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការរៀបចំ និងការប្រព្រឹទ្ធទៅ នៃអង្គភាពអាជ្ញាសាលា នៅតាមសាលា ដំបូងរាជធានី ខេត្ត ព្រមទាំង លិខិតបទដ្ឋានគតិយុត្តជាធរមាន ផ្សេងៗទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអង្គភាពអាជ្ញាសាលា នៃសាលាដំបូងខេត្តកំពង់ចាម ជាមួយនោះឯកឧត្ដមអភិបាលខេត្ត ក៏បានសន្យាជម្រុញដល់អាជ្ញាធរ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា ឲ្យចូលរួមសហការ លើកិច្ចពាក់ព័ន្ធនានា ទាក់ទងនឹងផ្លូវច្បាប់ ជាមួយនឹងអង្គភាពអាជ្ញាសាលា នៃសាលាដំបូងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
10 136
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិត សូមគោរពជូនពរ និងអបអរសាទរ គោរពជូនចំពោះ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ «សម្តេច ឥស្សរវិទេសបញ្ញា»
10 136
រដ្ឋបាលខេត្តកំពង់ចាម ទទួលបានថវិកាពីមន្ត្រីរាជការ និងសប្បុរសជនបានចំនួន ២៧០ លានរៀល ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះបានធ្វើពិធីប្រគល់ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ។ ពិធីនេះធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
បើតាមលោក គ្រុយ ខន ប្រធានការិយាល័យគណនេយ្យសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពិធីប្រគល់ទទួលថវិកា នៃ «យុទ្ធនាការមួយម៉ឺននាក់ មួយម៉ឺនរៀល» ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ គឺរដ្ឋបាលខេត្តទទួលបានថវិកាសរុបចំនួន ២៧០ លានរៀល ។
គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស សំដៅធានាចីរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា ។
10 136
ប្រជាពលរដ្ឋឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជួយសា្ថបនាផ្លូវបេតុងជាងពីរគីឡូសម្រាប់ឲ្យប្រើប្រាស់
