រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 172 مشتركاً، محتلاً المرتبة 4 925 في فئة السياسة والمرتبة 545 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 172 مشتركاً.
بحسب آخر البيانات بتاريخ 08 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -114، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.68%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.52% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 680 مشاهدة. وخلال اليوم الأول يجمع عادةً 562 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 09 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 172
المشتركون
لا توجد بيانات24 ساعات
-207 أيام
-11430 أيام
أرشيف المشاركات
10 170
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការ, គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម នៅសាលប្រជុំតូចសាលាខេត្ត នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេសក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២៥។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អភិបាល ក៏បានស្នើដល់គណៈកម្មការ, គ្រូបង្វឹក ជាពិសេសក្រុមកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែម ព្រោះថាយើងនឹងត្រូវប៉ះដៃគូចាស់ (ត្បូងឃ្មុំ) ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ៕
===============
ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/1ZugByxdsA/
ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/17F7vjYAzr/
TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1
តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម
https://t.me/kpcadmin
ផេកផ្លូវការ 👉 រដ្ឋបាលខេត្តកំពង់ចាម
https://www.facebook.com/share/1PV62RZVt9/
10 170
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការ, គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម នៅសាលប្រជុំតូចសាលាខេត្ត នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេសក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២៥។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អភិបាល ក៏បានស្នើដល់គណៈកម្មការ, គ្រូបង្វឹក ជាពិសេសក្រុមកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែម ព្រោះថាយើងនឹងត្រូវប៉ះដៃគូចាស់ (ត្បូងឃ្មុំ) ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ៕
===============
ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/1ZugByxdsA/
ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/17F7vjYAzr/
TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1
តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម
https://t.me/kpcadmin
ផេកផ្លូវការ 👉 រដ្ឋបាលខេត្តកំពង់ចាម
https://www.facebook.com/share/1PV62RZVt9/
10 170
+8
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ទុំ លឹមយន់ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញស្តីពី អង្គភាពផ្ដល់សេវាគំរូ ក្នុងវិស័យវិស័យអប់រំនៅសាលប្រជុំសាលាខេត្ត និងនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមដោយ លោកស្រី នាយករងរដ្ឋបាលខេត្ត តំណាងមន្ទីរមុខងារសាធារណៈខេត្ត , លោក ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត , តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 170
ដើមឈើផ្កា ជើងគោ ១៥.០០០ដើម ត្រូវបានធ្វើពិធីដាំ នៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
(កំពង់ចាម)៖ ដើមឈើផ្កាលម្អ ប្រភេទ"ជើងគោ" ចំនួន១៥.០០០ដើម ដែលជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមរយៈ សំណើស្នើសុំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើពិធីដាំ ស្ថិតវត្ត អញ្ជើញចូលរួមជាគណៈអធិបតី ពី ឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការក្រសួង សាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងកសាងផ្លូវជាតិលេខ៧, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតព្រំប្រទល់នៃស្រុក ព្រៃឈរ-ជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ពិធីថ្ងៃនេះ យើងធ្វើការដាក់ដាំដើមឈើផ្កា "ជើងគោ" ចំនួន ២០០ដើម ជានិមិត្តរូប លើផែនការ ១៥.០០០ដើម ដែលធ្វើនឹងដជាបន្តបន្ទាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម) សំដៅលើកកម្ពស់សោភណភាព នៅអមសងខាងផ្លូវ ដើម្បីឲ្យមានទេសភាពបៃតងស្រស់បំព្រងឡើង និងការពារជើងទេរផ្លូវជាដើម។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា រដ្ឋបាលខេត្តកំពង់ចាម បាននាំយកដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនរដ្ឋបាលបាលខេត្ត។
ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដោយការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម គ្រោងនឹងដាំដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលផែនការនេះ ប្រើប្រាស់រយៈពេល៣ខែ ក្នុងការដាក់ដាំឲ្យរួចរាល់១០០%។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបានប្រមាណជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុងឆ្នាំ២០២៦ ខាងមុខ៕
10 170
ដេីម្បីភាពស្អាត និងបៃតងនៅតាមដង📍ផ្ទះមួយខ្នង ដេីមឈេីមួយដេីម
សូមអរគុណ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្ដម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានផ្តល់កូនឈេីផ្កាជេីងគោ ដេីម្បីគាំទ្រដល់គម្រោងលេីកកំពស់សោភ័ណភាពផ្លូវជាតិលេខ៧🙏
10 170
+4
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការអនុវត្តវិធានរដ្ឋបាល នៅសាលប្រជុំរាជធានីភ្នំពេញ ទីស្តីការក្រសួងមហាផ្ទៃ ។
10 170
+4
រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការអនុវត្តវិធានរដ្ឋបាល នៅសាលប្រជុំរាជធានីភ្នំពេញ ទីស្តីការក្រសួងមហាផ្ទៃ ។
10 170
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើកបណ្ដឹងចំនួន២ ករណី ដែលស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។
10 170
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីផ្សព្វផ្សាយ យុទ្ធសាស្រ្តជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤~២០២៨
(កំពង់ចាម): នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន និងពិធីផ្សព្វផ្សាយ យុទ្ធសាស្រ្តជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤~២០២៨ ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យឹម ឆៃលី បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នា កសាង អភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យមានការរីកចម្រើនជាលំដាប់ រួមនឹងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម យឹម ឆៃលី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ ក្រុមការងារក្រុងកំពង់ចាម និងសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាមត្រូវបេីកវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនដេីម្បី ឲ្យបានដឹងថាប្រជាពលរដ្ឋខ្វះខាតអ្វី និងត្រូវការអ្វីហេីយយើង ត្រូវ ដោះស្រាយជូនគាត់។ លេីសពីនោះត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ។
ឯកឧត្តម យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន និងត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លេីសពី នោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះផងដែរ ៕
10 170
+9
នាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទស្សនាទាន អត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីទុរេនបែកអន្លូង ជាម៉ាកសមូហភាព ឬម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកស្ទឹងត្រង់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៣០០នាក់ផងដែរ។
10 170
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ
10 170
+2
សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE»
10 170
+2
សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE»
10 170
សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE»
10 170
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ សម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងកំពង់ចាម
(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៥ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ធ្វេីការចុះពិនិត្យសិក្សា និងវាយតម្លៃទីតាំងសម្រាប់គម្រោងសាងសង់កំពង់ផែទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
គួរបញ្ជាក់ផងដែរថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍អន្តរជាតិ ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរណ៍អន្តរអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត និងអាចបន្តទៅកម្សាន្តនៅខេត្តនានាផ្សេងទៀត ហើយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព សោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។
បន្ទាប់ពីបានចុះពិនិត្យ សិក្សា និងវាយតម្លៃរួចមក ឃើញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយសារមិនមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលនេះជាបច្ច័យល្អមួយសម្រាប់ គម្រោងដែល នឹងត្រូវសាងសង់នេះ ហើយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ ដូចជាការសាងសង់បន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់អនាម័យជាដើម ចំណែកច្រកចូលផ្លូវទឹកសម្រាប់នាវាចូលផែមានជម្រៅទឹកអំណោយផលល្អ និងមានតំបន់ដែលអាចឱ្យនាវារង់ចាំចូលចតបាន។
យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ៕
