ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 187 مشتركاً، محتلاً المرتبة 4 923 في فئة السياسة والمرتبة 541 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 187 مشتركاً.

بحسب آخر البيانات بتاريخ 04 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -112، وفي آخر 24 ساعة بمقدار -3، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 7.05‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.45‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 718 مشاهدة. وخلال اليوم الأول يجمع عادةً 555 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 187
المشتركون
-324 ساعات
-167 أيام
-11230 أيام
أرشيف المشاركات
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអ
+9
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តជោតនារាម (បឹងកុក) ស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៤៤៤នាក់។ ក្នុងអង្គវេទិកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ សរុបចំនួន ៤៧ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

វេទិកាក្រុមប្រឹក្សាខេត្ត នៅក្រុងកំពង់ចាម ទទួលបានសំណើរ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ចំនួន៤៧ កំពង់ចាម÷ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ជារៀងរាល់ឆ្នាំវេទិកាក្រុមប្រឹក្សាខេត្តកំពង់ចាមតែងតែរៀបចំវេទិកាសាធារណៈ ដែលផ្តល់ ឪកាសដល់ប្រជាពលរដ្ឋ អាចលើកឡើងពីបញ្ហា នានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាព រួមជាមួយ អាជ្ញាធរពាក់ព័ន្ធ ចូលរួម ដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ដែលធ្វើឡើងនៅវត្តបឹកកុក នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្មវិធីនេះក៏មានការអញ្ជើញ ចូលរួមដោយ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត សាលាក្រុងកំពង់ចាម កងកម្លាំងទាំងបី មេឃុំ មេភូមិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋចូលរួមចំនួន៤៤៤។ ក្នុងឪកាសនោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកា សាធារណៈនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ក្នុងនោះ ការពិនិត្យ និងដោះស្រាយ បញ្ហា សំណួរ សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកជំទាវ ប៉ាង ដានី បានឲ្យដឹងថា អង្គវេទិកាសាធារណៈនេះ មានគោលបំណងដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលប្រទេសកម្ពុជា អនុវត្តតាមគោលការណ៍លទ្ធិ ប្រជាធិប តេយ្យសេរីពហុបក្ស ដែលអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកជំទាវ បានបន្ថែមថា អត្ថប្រយោជន៍សំខាន់វេទិកាសាធារណៈនាពេលនេះ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការជួយជំរុញឱ្យកម្ពុជា អនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឲ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិកាក្រុមប្រឹក្សាខេត្តនៅគ្រប់បណ្ដា ក្រុង/ស្រុក ទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវ បញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។ ក្នុងវេទិកាសាធារណៈនោះ ប្រជាពលរដ្ឋបានលើកឡើង សំណើរ និងសំណូមពរ ក្តីកង្វល់ចំនួន៤៧ រួមមាន បញ្ហា ចរាចរណ៍ធ្វើដំណើរ បញ្ហាបរិសា្ថន បញ្ហាអំពូលភ្លើងសូឡា ដីផ្ទះ ធ្វើទ្វារទឹក ជួសជុល ផ្លូវកៅស៊ូ ផ្លូវបេតុង សង់ផ្ទះមនុស្សធម៍ សំណើរកង់ ស្វែងរកការងារ ដើមឈើនៅលើដំបូលផ្ទះអ្នកជិតខាង ក្នុងនោះ លោកជំទាវ បានដោះស្រាយបញ្ហា សំណើ និងសំណូមពរ បានមួយចំនួនធំ ហើយនៅសេសសល់ នឹងយកទៅដោះស្រាយ តាមនិតិវិធីរបស់រដ្ឋបាលខេត្ត ដើម្បីសុំគោលការណ៍ពីថ្នាក់នាំ ដោះស្រាយបន្តទៅទៀត។

Repost from BTV News
[WATCH] អាជ្ញាធរ និងពលរដ្ឋក្នុងឃុំបារាយណ៍សប្បាយរីករាយ ខណៈមានអំពូលសូឡាបំភ្លឺផ្លូវងាយស្រួលធ្វើដំណើរ https://youtu.be/WTNKJyDjUIE #BTVNews #BTVCambodia #MorningNews Website | Facebook | Telegram | TikTok

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង លោក ជូ
+9
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង លោក ជូរ រតន: អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការអនុវត្តមូលនិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រូសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក ដែល​ប្រព្រឹត្ត​ទៅនៅសាលាខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក ជនបង្គោលនៃការិយាល័យអបរំ យុវជន និងកីឡា ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនួយការរដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន២៤៧នាក់។

កិច្ចប្រជុំរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសជលផល ៣ករណី និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកព្រៃឈរ

ឯកឧត្តមអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសជលផល ៣ករណី និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកព្រៃឈរ កំពង់ចាម : សមត្ថកិច្ចចម្
+8
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសជលផល ៣ករណី និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកព្រៃឈរ កំពង់ចាម : សមត្ថកិច្ចចម្រុះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយករណី ឈានទៅរឹបអូសវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ ធ្វើការបំផ្លាញចោលមួយចំនួនផងដែរ។ ប្រតិបត្តិការខាងលើនេះធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាស្ត្រ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាម លោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឱ្យដឹងថា ក្នុងការចូលបង្ក្រាបបទល្មើសនេសាទនេះ លោក បានចាត់ឱ្យលោក ស៊ីវ សុខលីន អភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ដឹកនាំកម្លាំងមូលដ្ឋាន មានកងរាជអាវុធហត្ថស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន សហការជាមួយខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ករណីរួមមាន៖ ករណីទី០១៖ ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤២០ ម៉ែត្រ បង្គោលចម្រឹងចំនួន ២១០ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចរលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ករណីទី០២៖ ឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦៧០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៤៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ករណីទី០៣៖ ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៦៦៥ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣២៥ ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២៥ គីឡូក្រាម ចំណុចក្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និ
+5
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោកជំទាវ ជាន ឡេងទាង សមាជិកាក្រុប្រឹក្សាខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៤ ធ្វើនៅសាលប្រជុំសាលាខេត្ត។

សិស្សរៀនជំនាញបច្ចេកទេសនៅខេត្តកំពង់ចាម បច្ចុប្បន្នមានការងារធ្វើបណ្តើរៗហើយ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងកែលម្អសួនច្បារ ក្នុងក្រុងកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បាន
+3
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានចាត់អាជ្ញាធរមូលដ្ឋាន សហការជាមួយខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ករណីនៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន៖ ករណីទី១៖ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ បង្គោលចម្រឹងចំនួន ២១០ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ។ ករណីទី២៖ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦៧០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៤៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម។ ករណីទី៣៖ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៦៦៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣២៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម ។

អភិបាលខេត្តកំពង់ចាម គ្រោងរៀបចំកសាងសួនបាញ់ទឹកខ្នាតធំ នៅទន្លេអុំ (កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដ
+9
អភិបាលខេត្តកំពង់ចាម គ្រោងរៀបចំកសាងសួនបាញ់ទឹកខ្នាតធំ នៅទន្លេអុំ (កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ឲ្យដឹងថា នៅតំបន់ទន្លេអុំ ក្រៅពីគម្រោងកសាងសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅដើមឆ្នាំ ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្ត ក៏មានគម្រោងរៀបចំជាសួនបាញ់ទឹកខ្បាតធំមួយទៀត ស្ថិតនៅក្នុងផ្ទៃទន្លេអុំ ក្បែរវិមានឯករាជ្យ។ ការបញ្ជាក់បែបនេះ ស្របពេលដែលវេលារសៀលថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់ សួនបាញ់ទឹកខ្នាតធំ ស្ថិតនៅក្នុងផ្ទៃទន្លេ ទីរូមខេត្តព្រៃវែង ដែលបានដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូក្រុមការងារក្រសួងទេសចរណ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ (កំពង់ចាម): នៅព្រឹកថ្ងៃ
+9
អភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូក្រុមការងារក្រសួងទេសចរណ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ (កំពង់ចាម): នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រតិភូ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយលោក ម៉ែន ភារម្យ អគ្គនាយករងនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដេីម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍​ និងតំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយចំនួនក្នុងខេត្តកំពង់ចាម។ បើតាមលោក ម៉ែន ភារម្យ អគ្គនាយករងនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារក្រសួងទេសចរណ៍ ដោយបានកិច្ចសហការជាមួយក្រុមហ៊ុន វីភី ស្មាត (VP.Start Technology co.,LTD) ស្នើសុំការឯកភាព និងគាំទ្រពី ឯកឧត្តម អភិបាលខេត្ត ដើម្បីដឹកនាំក្រុមការងារចុះរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទនរគបាជ័យ និងតំបន់កោះប៉ែន រួមនិងការចុះសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន ការផ្តិតយករូបភាព ពីទីតាំងរមណីយដ្ឋានប្រាសាទនគរបាជ័យ និងតំបន់ទេសចរណ៍ធម្មជាតិ កោះប៉ែន ផងដែរ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមការងារក្រសួងទេសចរណ៍ និងក្រុមហ៊ុន វីភី ស្មាត ដែលបានមកបំពេញទស្សនកិច្ចការងារនៅលើទឹកដីខេត្តកំពង់ចាម នាឱកាសនេះ។ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការគាំទ្រលើបេសកកម្មនេះ ហើយក៏បានចាត់ឱ្យអភិបាលរងខេត្ត ១រូប រួមនឹងមន្ទីរទេសចរណ៍ សហការចូលរួមបំពេញការងារខាងលើឱ្យទទួលបានជោគជ័យ៕

កិច្ចប្រជុំរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន នាព្រឹកថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២៥ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន ។ ពិធីនេះធ្វើនៅសាលប្រជុំ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ស្នងការរង នៃស្នងការនគរបាលខេត្ត ,លោក មេបញ្ជារការរងកងរាជអាវុធហត្ថខេត្ត និងលោកស្រី ប្រធានមន្ទីរ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប។ លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន គោលបំណងដើម្បី ធានាដល់ការអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពលខ្ពស់ប្រកបដោយចីរភាព ក្នុងការបង្កើន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពទាក់ទាញ់គោលដៅ ទេសចរណ៍ដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារ៍ និងចូលរួមគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព ។ លោក គន់ សុភា អភិបាលរងបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំខាងនេះសូមក្រុមងារវិស័យទេសចរណ៍គ្រប់គ្នាដែរ ពាក់ព័ន្ធសូមយកចិត្តទុកដាក់ ចូលរួមបញ្ចេញមតិយោបល់ ដើម្បីក្រុមការងារទទួលយកទៅសិក្សាបន្ថែម ក្នុងការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ រមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន ដើម្បីបន្តលើក កម្ពស់វិស័ យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និង ធម្មជាតិ ដោយបន្ថែម ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមាន ឱ្យបានច្រើនកន្លែងរួមនឹងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជា ការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍៕

សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ អានបន្ត៖​ https://kampongcham.gov.kh/564645645-2/ ..................... ទទួលបានព័ត៌មានថ្មី
សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ អានបន្ត៖​ https://kampongcham.gov.kh/564645645-2/ ..................... ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងរដ្ឋបាលខេត្តកំពង់ចាម សូមតាមដាននៅលើឆាណែលតេឡេក្រាម និង platform ខាងក្រោម៖ តេលេក្រាមរដ្ឋបាលខេត្តកំពង់ចាម ហ្វ៊េសប៊ុករដ្ឋបាលខេត្តកំពង់ចាម