រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 195 مشتركاً، محتلاً المرتبة 4 922 في فئة السياسة والمرتبة 542 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 195 مشتركاً.
بحسب آخر البيانات بتاريخ 02 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -106، وفي آخر 24 ساعة بمقدار -1، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.41%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.51% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 654 مشاهدة. وخلال اليوم الأول يجمع عادةً 562 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 03 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 195
المشتركون
-124 ساعات
-217 أيام
-10630 أيام
أرشيف المشاركات
10 194
ចេកឆាបសាមគ្គីរបស់វត្តសុទស្សនារាមជ្រោយថ្មក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន៣០០ស្ទង ក្នុងថ្ងៃទី៣ សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ
10 194
+9
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា អមដំណើរដោយឯកឧត្តមនាយកសាខា និងប្រធានមន្ទីរពេទ្យយោធភូមិភាគទី២ ( ៧ដេ) បានចុះសួរសុខទុក្ខវីរកងទ័ព ៥រូប រួមមានពលទោ ផល សុភ័ណ្ឌ , ពលទោ ភួន សុផានិត , ពលទោ ម៉ាក់ ទីតូ និងពលទោ ឆៃ សុខអូន យោធិនទាំង ៤រូប ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាពវរ:សេនាតូច លេខ ៤៤៧ ចំណុះសឹករងខេត្តព្រះវិហារប្រចាំទិសអានសេះ ដោយឡែកលោកព្រិន្ទបាលឯក ស៊ុន ប៊ន ជាវីរ:យោធិនជួរមុខក្នុងវរ:សេនាតូចលេខ ២១៣ ចំណុះកងពលធំលេខ ២១ ប្រចាំទិសព្រះវិហារ ។យោធិនទាំង៥រូប កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិ ២ ( ៧ដេ) ស្ថិតក្នុងស្រុកកំពង់សៀម ។
10 194
អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងសប្បុរសជន ផ្តល់ជូនបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
10 194
+9
អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងសប្បុរសជន ផ្តល់ជូនបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
(ព្រះវិហារ): ដើម្បីចូលរូមដោះបញ្ហាស្រាយជីវភាព ការស្នាក់របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយសារបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា និងក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត និងសប្បុរសជន ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១.០០០គ្រួសារ ស្ថិតនៅមណ្ឌលសុវត្ថិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងថ្នាក់ខេត្ត ស្រុកជាច្រើនរូបទៀត។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត នៅក្នុងស្ថានភាព ដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង ដែលបង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈ ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវ ជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកឲ្យទាន់ពេលវេលា ដោយមិនរើសអើង។
ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់បងប្ហូនទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងត្រូវចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាព ក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ ជាពិសេស បងប្អូនត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង គឺហូបស្អាត ផឹកស្អាត នឹងរស់នៅស្អាត ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លង នៃជម្ងឺរាតត្បាតនានា ទាំងក្នុងរយៈពេល នៃការស្នាក់នៅ ព្រោះថា បើមានការធ្វេស ប្រហែស ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហាន របស់វីរៈកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពានផងដែរ៕
10 194
ជួយគ្នាក្នុងគ្រាលំបាក
ប្រជាពលរដ្ឋភៀសសឹកចំនួន ១.០០០គ្រួសារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកត្បែងមានជ័យ ទទួលបានជំនួយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជនខេត្តកំពង់ចាម។
10 194
+3
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាលាខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
10 194
+3
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសាលាខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីប្រជាពលរដ្ឋ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
10 194
+1
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីហាងកាហ្វេដ្រាហ្គន (Coffee Dragon) ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
10 194
+1
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
10 194
+2
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីអាហារដ្ឋាន ហាវ អាន (ហាងតាម៉ាប់) ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
10 194
ប្រជាពលរដ្ឋភៀសសឹក មកពីខេត្តព្រះវិហារ បង្ហាញអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព ពេលបានមកស្នាក់អាស្រ័យនៅក្នុងខេត្តកំពង់ចាម
10 194
+9
ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ពិធីចែកអំណោយជូនដល់គ្រួសារជនភៀសសឹក ចំនួន ៣៣៥គ្រួសារ ស្ថិតនៅស្រុកស្ទឹងត្រង់ ដែលជាយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅ សាលាស្រុកស្ទឹងត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
10 194
+9
ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ ពិធីចែកអំណោយជូនដល់គ្រួសារជនភៀសសឹក ចំនួន ៣៣៥គ្រួសារ ស្ថិតនៅស្រុកស្ទឹងត្រង់ ដែលជាយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅ សាលាស្រុកស្ទឹងត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
10 194
សកម្មភាពក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម មន្ត្រីមន្ទីរអង្គភាព និងអ្នកស័្មគ្រចិត្ត រៀបចំសម្លៀកបំពាក់ និងសម្ភារៈនានា ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក នៅសាលាខេត្តកំពង់ចាម
#ខ្មែរជួយខ្មែរ ខ្មែរដើម្បីខ្មែរ ស្មារតីខ្មែរតែ១
10 194
+2
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានទទួលថវិកា គ្រឿងឧបភោគ និងបរិភាគ សម្ភារមួយចំនួនពីធនាគារអេស៊ីលីដា ភីអិលស៊ី សាខាខេត្តកំពង់ចាម ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រយុទ្ធជាមួយសត្រូវឈ្លានពាន តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ ) និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
សូមគោរពជូនពរលោក លោក លោកស្រី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
10 194
+9
សាលាស្រុកកោះសូទិន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមសុខ សំអុល អនុប្រធានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានចូលរួមជួបសំណេះសំណាល និងចែកជូនគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ គ្រួរសារជនភៀសសឹក ចំនួន ៥៨គ្រួសារ ដែលត្រូវបានជម្លៀសមកក្នុងមូលដ្ឋានស្រុកកោះសូទិន។
