កម្រងវិស័យការងារ (ច្បាប់)
الذهاب إلى القناة على Telegram
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
إظهار المزيد729
المشتركون
+124 ساعات
+37 أيام
لا توجد بيانات30 أيام
أرشيف المشاركات
“4 ចំណុច សាងទំនុកចិត្តខ្លួនឯងឡើងវិញ” ✅
1- ចាកចេញពីមនុស្សដែលតែងតែបន្ទោសបង្អាប់អ្នក មនុស្សបែបនេះតែងតែធ្វើឱ្យអ្នកខ្មាសគេ លក់មុខអ្នកនៅចំពោះមុខគេជានិច្ច នៅក្បែរមនុស្សបែបនេះនឹងធ្វើឱ្យអ្នកបាត់បង់អស់នូវជំនឿជាក់ក្នុងខ្លួន
2- ត្រូវចាំថា ទោះយើងធ្វើបានល្អប៉ុនណាក៏ដោយ ក៏នៅមានអ្នកមិនពេញចិត្តដែរ កុំខ្វល់ពីសម្តីអ្នកដទៃ បន្តធ្វើរឿងដែលអ្នកយល់ថាត្រឹមត្រូវទៅគឺបានហើយ
3- មានគោលដៅជីវិតខ្លួនឯង នៅពេលដែលយើងគ្មានគោលដៅជីវិត តែលតោល មិនអាចធ្វើឱ្យយើងមានទំនុកចិត្តបានទេ គោលដៅមិនចាំបាច់ច្រើនទេ គោលដៅតូចបន្តិចក៏បានដែរ តែត្រូវសម្រេចវាឱ្យបាន នៅពេលដែលអ្នកសម្រេចបាននូវអ្វីដែលអ្នកគិត នោះអ្នកនឹងកាន់តែមានទំនុកចិត្តបន្ថិចម្តងៗ
4- ដឹងពីចំណុចខ្សោយខ្លួនឯង ហើយហ៊ានប្រឈមមុខនឹងវា អ្នកណាក៏មានចំណុចខ្សោយដែរ កុំខ្លាចនឹងបង្ហាញចំណុចខ្សោយរបស់ខ្លួនឯងឱ្យគេដឹង នៅពេលដែលអ្នកស៊ាំនឹងចំណុចខ្សោយខ្លួនឯង ហើយចេះស្វែងរកចំណុចខ្លាំងនៅក្នុងចំណុចខ្សោយរបស់ខ្លួន នោះអ្នកនឹងកាន់តែមានទំនុកចិត្ត
ខាងលើនេះជាតិចនិក 4 យ៉ាងក្នុងការបង្កើនទំនុកចិត្តក្នុងខ្លួន សង្ឃឹមថាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
