កម្រងវិស័យការងារ (ច្បាប់)
الذهاب إلى القناة على Telegram
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
إظهار المزيد731
المشتركون
+124 ساعات
+27 أيام
+130 أيام
أرشيف المشاركات
+2
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | ប្រកាស ស្តីពី ការតែងតាំងសមាសភាពគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត។
Repost from HENG Sour
ឯកឧត្តម ហេង សួរ៖ ការស្នើសុំរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺត្រូវការលិខិតអត្រានុកូលដ្ឋាន ជាចាំបាច់។
#MLVT #HENGSour #បសស #NSSF
Repost from HENG Sour
អបអរសាទរ ខួបលើកទី៧៣ ដែលកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ
៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៤
#MLVT #HENGSour
Repost from HENG Sour
ឯកឧត្តម ហេង សួរ៖ មានប័ណ្ណ ប.ស.ស. គឺទទួលបានការធានារ៉ាប់រងពីរាជរដ្ឋាភិបាល លើការព្យាបាល ថែទាំសុខភាព ដោយឥតគិតថ្លៃ។
#MLVT #HENGSour #បសស #NSSF
Repost from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
+2
ឱកាសការងារក្នុងស្រុក សម្រាប់ថ្ងៃចន្ទទី ២៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានចំនួន ៥១ ៥៩៩ កន្លែង!
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)។
#MLVT #HENGSour #NEA
Repost from HENG Sour
ឯកឧត្តម ហេង សួរ៖ កម្មវិធីបណ្តុះបណ្តាល ១,៥លាននាក់ មិនត្រឹមរៀនបានតែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនោះឡើយ។ អ្នកផ្សេងក៏អាចចូលរៀនបានដូចគ្នាដែរ គ្រាន់តែមិនទទួលបាននូវប្រាក់ឧបត្ថម្ភ។
#MLVT #HENGSour #TVET
Repost from HENG Sour
ឯកឧត្តម ហេង សួរ៖ TVET មិនមែនជាកម្មសិទ្ធិតែឯងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះឡើយ។
#MLVT #HENGSour #TVET
Repost from HENG Sour
ឯកឧត្តម ហេង សួរ ផ្តល់អនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធលើការបណ្តុះបណ្តាលជំនាញTVET សម្រាប់ធ្វើការពិចារណា និងកែលំអបន្ថែម។
#MLVT #HENGSour #TVET
Repost from HENG Sour
ឯកឧត្តម ហេង សួរ សង្ឃឹមថា យុវជន និងសិស្សានុសិស្សដែលបានចូលរួមក្នុងទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលពីរថ្ងៃកន្លងមកនេះ នឹងសម្រេចចិត្តចាប់យកជំនាញTVETណាមួយ។
#MLVT #HENGSour #TVET
Repost from HENG Sour
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
#MLVT #HENGSour
Repost from HENG Sour
សុនខយន្ត ជាគ្រឿងយន្តសម្រាប់បង្រៀនសិស្សនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
ប្រភពវីដេអូ៖ សារព័ត៌មានថ្មីៗ
#MLVT #HENGSour #TVET
Repost from HENG Sour
ឯកឧត្តម ហេង សួរ រំពឹងថាយុវជននឹងរើសជំនាញTVET ដែលទីផ្សារការងារកំពុងត្រូវការ។
#MLVT #HENGSour #TVET
Repost from HENG Sour
ឯកឧត្តម ហេង សួរ៖ ពលរដ្ឋម្នាក់គួរមានជំនាញTVETមួយយ៉ាងតិចប្រចាំជីវិត។
#MLVT #HENGSour #TVET
Repost from HENG Sour
ឯកឧត្តម ហេង សួរ គោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញTVETដល់យុវជន។
#MLVT #HENGSour #TVET
Repost from HENG Sour
+9
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតារខ្មែរ» ដោយផ្ទាល់រួមគ្នា។
សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិមានចំនួនពីរដងក្នុងមួយសប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥ល្ងាចនៃថ្ងៃសុក្រ៕
#MLVT #HENGSour
Repost from HENG Sour
+7
ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧
(ភ្នំពេញ)៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង បានថ្លែងអំណរគុណ ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កន្លងមក ជាពិសេស ការចូលរួមសហការក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
ឯកឧត្តមថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់ បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់តម្លើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។
ឯកឧត្តមបញ្ជាក់ថា ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើបTVET អាចបញ្ជ្រាបទៅក្នុងទស្សនៈយុវជន និងសង្គម ហើយទទួលយក TVET ជាស្ពាន ជាថ្នាលដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។
ឯកឧត្តមថ្លែងថា៖«យើងសង្ឃឹមថា យុវជនដែលទើបតែដល់វ័យ ចូលទីផ្សារការងាររើសជំនាញ TVET មួយដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន។»
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ ៦ ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ ៣ ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះបានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុ សិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែច្រើនជាងមុន។
សូមជម្រាបជូនថា ក្នុងទិវាជាតិនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមិថុនានេះ។ ក្នុងទិវានេះ ក្រសួងបានរៀបចំឱ្យមានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ ខ្សែសង្វាក់ផលិតកម្ម ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងសមិទ្ធផល និងស្នាដៃផ្សេងៗ បង្កប់នូវគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីជាច្រើន ជាពិសេស ការបង្ហាញជូនដល់សាធារណជនបានទស្សនាដោយផ្ទាល់នូវរ៉ូបូតផលិតដោយក្រុមនិស្សិតខ្មែរ ដែលមានសមត្ថភាពអាចនិយាយឆ្លើយឆ្លងគ្នាបានរហូតដល់ ៦ភាសា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗជាច្រើន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានអំពីឱកាសទទួលបានជំនាញ និងអត្ថប្រយោជន៍ផ្សេងៗពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ៕
#MLVT #HENGSour #TVET
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
