កម្រងបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យដីធ្លី សំណង់ &ផ្សេងៗ
الذهاب إلى القناة على Telegram
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់ភាពដេីមដែលជាឯកសារ បទបង្ហាញ មេរៀន ក្រសួង 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
إظهار المزيد2 558
المشتركون
-124 ساعات
+47 أيام
+2130 أيام
أرشيف المشاركات
Repost from នេតិភាល័យ
ទំនាក់ទំនងរវាងសារការី និងលិខិតប្រគល់សិទ្ធិ (Power of Attorney - POA)
លិខិតប្រគល់សិទ្ធិ គឺជាលិខិតគតិយុត្តដែល អាណត្តិទាយក ប្រគល់អំណាចឱ្យ អាណត្តិគាហក ធ្វើសកម្មភាព ឬអនុវត្តនីតិកម្មជំនួសខ្លួន ក្នុងវិសាលភាព និងលក្ខខណ្ឌដែលបានកំណត់នៅក្នុងលិខិត។ ជាទូទៅ លិខិតប្រគល់សិទ្ធិអាចបែងចែកជា លិខិតប្រគល់សិទ្ធិទូទៅ (General Power of Attorney) និង លិខិតប្រគល់សិទ្ធិពិសេស (Special Power of Attorney) អាស្រ័យលើទំហំ និងគោលបំណងនៃសិទ្ធិដែលត្រូវប្រគល់។ ដើម្បីឱ្យការប្រគល់សិទ្ធិមានសុពលភាព ភាគីទាំងពីរត្រូវមានសមត្ថភាពតាមផ្លូវច្បាប់ និងការប្រគល់សិទ្ធិត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ស្របតាមលក្ខខណ្ឌដែលច្បាប់កំណត់។ នៅក្នុងការអនុវត្ត សារការីមានតួនាទីធ្វើនីត្យានុកូលកម្មលើលិខិតប្រគល់សិទ្ធិ ដោយបញ្ជាក់អត្តសញ្ញាណ សមត្ថភាពតាមផ្លូវច្បាប់ និងភាពស្ម័គ្រចិត្តពិតប្រាកដរបស់ភាគីក្នុងការចុះហត្ថលេខាឬផ្តិតស្នាមមេដៃ ដែលជួយបង្កើនភាពជឿជាក់ និងតម្លៃជាភស្តុតាងខ្ពស់របស់ឯកសារ។ ទោះជាយ៉ាងណា ការទាមទារឱ្យលិខិតប្រគល់សិទ្ធិត្រូវធ្វើនីត្យានុកូលកម្ម ឬអត់ អាស្រ័យលើប្រភេទនីតិកម្ម និងបទប្បញ្ញត្តិច្បាប់ ឬតម្រូវការរបស់ស្ថាប័នដែលពាក់ព័ន្ធ។
🔔នេតិភាល័យ
🔔https://t.me/nephealay
🔔អេតមីន
+6
នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី ៖
១. សេចក្តីព្រាងអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
២. សេចក្តីព្រាងអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាង បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជនជាមួយប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
====================
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលដឹកនាំដោយឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ លើការងារអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
កិច្ចប្រជុំនេះ ភាគីទាំងពីរផ្តោតលើការពិភាក្សានូវចំណុចគន្លឹះមួយចំនួនរួមមាន៖ ការគាំទ្ររបស់ភ្នាក់ងារសង្គមកិច្ចនៅតាមសាលាដំបូងរាជធានី-ខេត្ត, ការបង្កើតក្រុមការងារយុត្តិធម៌អនីតិជន និងការប្រឈមរបស់មណ្ឌលយុវនីតិសម្បទារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
Repost from ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)
+2
ឯកឧត្តមរដ្ឋលេខាធិការ ហង្ស សុតសំភារ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “យល់ដឹងសកល KNOWLEDGE LINE ” ក្រោមប្រធានបទ “ តួនាទី និងភារកិច្ចរបស់ស្ថាបត្យករ ” របស់អគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍បាយ័ន (BTV)។
៩ កក្កដា ២០២៦
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Join MLMUPC News
🌐 Website
🌐 Facebook
🌐 Youtube
🌐 Tiktok
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+8
ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត សហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ៩រោច ខែមឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ត ដេីម្បីពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន នៅក្នុងគន្ថីទី៧ ស្តីពីញាតិ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមអនុប្រធានប្រចំាការ លោកជំទាវអនុប្រធាន និង ឯកឧតម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ រួមទាំងតំណាងក្រុមជំនាញការ JICA ផងដែរ។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងឈប់ទទួលពាក្យសុំចូលរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការ ឆ្នាំសិក្សា ២០២៦-២០២៨ រហូតដល់ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នឹងកំណត់យកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទធ្វើតេស្តសមត្ថភាពដើម្បីចូលរៀន។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
Repost from កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
+2
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: ការធានាកាតព្វកិច្ច.រៀន: 4/7/26
កិច្ចសន្យាសំខាន់ៗ.រៀន: 8/7/26
សេចក្តី.សិទ្ធិប្រត្សក្យ. រៀន: 6/7/26
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)
"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"
Celebrating the 9th anniversary of Sambor Prei Kuk Temple Zone’s inscription on the UNESCO World Heritage List (8 July 2017 ~ 8 July 2026)
“Safeguarding our cultural heritage is a shared duty of all Cambodians.”
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ_Buddhist Institute
+1
ធម៌ដែលស្វាមីភរិយាត្រូវតែចេះចាំគ្រប់គ្នា
Repost from Netra Post
សម័យហ្វូណនខ្មែរមានអំណាចដ៏ធំ គឺអំណាចកងទ័ព អំណាចនយោបាយ និងអំណាចសេដ្ឋកិច្ច ដែលត្រួតត្រាក្នុងតំបន់ទាំងមូល
https://www.facebook.com/share/v/18qCRvoFgF/
FACEBOOK | YOUTUBE | TIKTOK | WEBSITE
វីដេអូសង្ខេប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “បើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម. ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម”។
ខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារ ទី៧ កក្កដា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា
=====================
កំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
+2
នៅថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាម ដល់សិស្សសារការី ជំនាន់ទី ៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មុខវិជ្ជា“ការពិគ្រោះយោបល់អតិថិជន និងការអនុវត្ត”។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។
ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public as well as members of national and international media as follows:
On Sunday, July 05, 2026, at approximately 12:35 PM, our forces were conducting a patrol operation in the Cashew plantation area in Chouk Kruos village, Thma Don village, Kouk Mon commune, Banteay Ampil district, Oddar Meanchey province, when they encountered a patrol from the Royal Thai Armed Forces operating on the other side of the barbed wire fence. Shortly after both patrols had passed one another, an explosive device detonated behind our patrol, wounding 04 Cambodian personnel with shrapnel injuries. The wounded soldiers are currently receiving attentive medical care from medical teams and relevant personnel.
Concerning the above explosive incident, the frontline Command Post and expert teams are conducting a comprehensive and meticulous investigation to determine the cause of the explosion, so as to bring forth facts for both our forces and the public.
Taking this opportunity, the Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Monday, July 06, 2026
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ក្រសួងព័ត៌មាន - Ministry of Information
ផ្សាយបន្តផ្ទាល់៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
👉ទស្សនានៅលើ Facebook
👉ទស្សនានៅលើ Youtube
