cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

មន្ទីរព័ត៌មានខេត្តកែប

إظهار المزيد
مشاركات الإعلانات
227
المشتركون
لا توجد بيانات24 ساعات
+37 أيام
+930 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

03:16
Video unavailableShow in Telegram
ព័ត៏មានជាតិ:(ប្រភពក្រសួងព័ត៌មាន - Ministry of Information)តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងធ្លាក់ ២០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១២ ខែកក្កដា នេះ។ ព័ត៏មានអន្ដរជាតិ:(ប្រភព BTV International) អ៊ុយក្រែន ជំរុញឱ្យ NATO ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធ ដើម្បីវាយប្រហារចូលក្នុងរុស្ស៊ី ។
إظهار الكل...
10.mov168.10 MB
ដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋា - ភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖ (១) ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល (២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព (៣) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន (៤) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបប ការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អប្រសើររយៈពេល កន្លងមក, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព ឱ្យស្របតាម ស្ថានភាពជាក់ស្តែង។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១២ កក្កដា ២០២៤ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
إظهار الكل...
អនុក្រឹត្យ ស្តីពីការផ្ទេរប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងវិញ #SD ឯកសារមន្ត្រីសាធារណៈ JOIN US | @oa_channel
إظهار الكل...
02:25
Video unavailableShow in Telegram
ព័ត៏មានជាតិ:(ប្រភពFRESH NEWS )កុំប្រើទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៣នាក់ និងរងរបួស១៣នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែកក្កដាម្សិលមិញ។ ព័ត៏មានអន្ដរជាតិ:(ប្រភព BTV International) លោក Biden សំដៅទៅឈ្មោះលោក Zelenskiy តែច្រឡំ ជាលោកឈ្មោះ Putin ទៅវិញ មុនពេលកែសម្ដីខ្លួនឯង ។
إظهار الكل...
9.mov123.16 MB
إظهار الكل...
ព័ត៌មានពេលព្រឹក

02:34
Video unavailableShow in Telegram
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២៤
إظهار الكل...
12.mov227.37 MB
Photo unavailableShow in Telegram
យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ អាស្រ័យហេតុនេះ សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។  លេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
إظهار الكل...
Photo unavailableShow in Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ​ "ពានរង្វាន់សម្តេចធិបតី"​ ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់​ ដែលបាន​ចូលរួម​ សម្តេច​ធិបតី​ ក៏បាន​អរគុណចំពោះ​គណៈប្រតិភូតំណាងចលនាអូឡាំពិក និងសមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី ២ នេះ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​​កម្ពុជា បាន និងកំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ ដូចជា កីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo អាចចូលរួមប្រកួតបាន ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានប្រកាសថា សម្តេច បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ "ពានរង្វាន់របស់សម្តេចធិបតី" ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់គ្នា ។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ផងដែរ ៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.