cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

កម្រងស្មេរ/Collection of Writers

អាន គិត ចែករំលែក

إظهار المزيد
لم يتم تحديد البلدلم يتم تحديد اللغةالفئة غير محددة
مشاركات الإعلانات
591
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

#រីករាយថ្ងៃកំណើតលោកតាស៊ីន_ស៊ីសាមុត ស៊ីនស៊ីសាមុតសំឡេងមាស ខ្មែរប្រជារាស្ត្រចូលចិត្តស្ដាប់ ចម្រៀងអមតៈមិនចេះស្លាប់ គេនាំគ្នាត្រាប់ដល់ឥឡូវ។ ជាមនុស្សឬមួយជាទេវតា ពីរោះអស្ចារ្យថាមិនត្រូវ រំភើបដួងចិត្តឥតហ្មងសៅ ស្ដាប់យូរៗទៅលង់ស្មោះស្ម័គ្រ។ ច្រៀងធូរតែច្បាស់ធ្ងន់សង្កត់ មិនភ្លាវមិនភ្លាត់ក្បត់ចង្វាក់ តុងខ្ពស់ទាបខ្មោចថ្នមលើកដាក់ ឥតមានអួលអាក់អន់ត្រង់ណា។ បទវិញមិនទ័លមិនទើសទាក់ បទslowបទញាក់បទភ្លេងការ រាំវង់សារ៉ាវាន់Chachacha ឬបទស្នេហាជាតិក៏បាន។ ចេះលេងឧបករណ៍តូរ្យតន្ត្រី ថែមជាកវីដ៏ចំណាន តាក់តែងទំនុកច្រៀងកម្សាន្ត បទទាំងប៉ុន្មានន័យជ្រាលជ្រៅ។ រាប់រយពាន់បទកត់លែងដឹង បទខ្លះបាត់ឈឹងលែងសល់នៅ សម័យប៉ុលពតសែនឃោរឃៅ លោកចែកឋានទៅគួរស្រណោះ។ តែទោះរូបកាយលោករលត់ ក៏ឈ្មោះសាមុតឥតស្លាប់សោះ សំឡេងលោកច្រៀងនៅទាំងអស់ ហាក់នៅស្រស់ៗរស់ជ្រងោ។ តែងដោយ សហស្ថាបនិកកម្រងស្មេរ (លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ សីហា ១៩៣៣ ហើយទទួលមរណៈនៅថ្ងៃទី១៨ ឧសភា ១៩៧៦)
إظهار الكل...
#រឿងបើកដេប៉ាតឺម៉ង់យួននៅស្រុកខ្មែរ ខ្លះថា គ្រាន់តែបើកដេប៉ាតឺម៉ង់ភាសាវៀតណាម អីក៏រំជើបរំជួលរិះគន់ម្ល៉េះ? ខ្លះទៀតថា បើមិនរៀនពីភាសាសត្រូវ ម៉េចនឹងអាចឈ្នះសត្រូវ? ខ្លះទៀតនោះថា គេបើកសម្រាប់តែអ្នកចង់រៀនតើ អ្នកមិនរៀនចាំបាច់អីឈឺក្បាល? មានដល់ទៅបណ្ឌិតខ្លះទៀតនោះ លើកឡើងពីវៀតណាមមានបង្រៀនភាសាខ្មែរសម្រាប់កងទ័ពវៀតណាម ហើយនៅអាមេរិកវិញមានបង្រៀនភាសាវៀតណាម។ គេមិនរើសអើងយើងផង ម៉េចយើងរើសអើងគេម្ល៉េះ?... ម្នាលខ្មែរទាំងឡាយ! សំណួររបស់ពួកអ្នកខាងលើនេះ ខ្ញុំពុំថាវាខុសទាំងស្រុងទេ គ្រាន់តែចង់បញ្ជាក់បន្តិចប៉ុណ្ណោះថា ៖ ទី១ បើគ្រាន់តែចង់ឱ្យខ្មែរចេះភាសាយួនដើម្បីឈ្នះយួន យើងអាចមានជាកន្លែងបង្រៀនតូចតាច មិនបាច់ដល់ថ្នាក់ដាក់ជាដេប៉ាតឺម៉ង់ធំដុំក្នុងសាកលវិទ្យាល័យជាតិដ៏ធំមួយនៃរាជធានីយើងទេ ហើយសូម្បីតែបងប្អូនខ្មែរក្រោមដ៏មានទឹកចិត្តស្នេហាជាតិរបស់យើងដែលពួកគាត់ភាគច្រើនចេះយួន ក៏អាចអញ្ជើញពួកគាត់មកបង្រៀនបានដែរ។ ធ្វើបែបនេះទើបធានាបានថា យើងមានភាពកក់ក្ដៅ។ ទី២ មិនឱ្យយើងប្រយ័ត្នយ៉ាងម៉េចបានចំពោះសាសន៍យួន បើវាល្បិចសាហាវម្លឹងៗ ហើយរាល់ថ្ងៃក្ដាប់ក្បាលម៉ាស៊ីនខ្មែរជាប់យ៉ាងនេះនោះ។ បើយើងសិក្សាពីប្រវត្តិសាស្ត្រពិតឱ្យស៊ីជម្រៅ យើងនឹងកាន់តែព្រឺក្បាលចំពោះសាសន៍យួននេះ។ ទី៣ ការបង្កើតដេប៉ាតឺម៉ង់ភាសាយួននេះ គេមានគោលដៅគេវែងឆ្ងាយណាស់ ហើយវាជាផ្នែកមួយនៃសេណារីយោក្នុងការលេបខ្មែរដោយសន្តិវិធី។ ទី៤ យើងគិតថាបើយើងរឹតត្បិតភាសាយួនលើដីខ្មែរជាការរើសអើង ចុះយើងសួរយួនវិញទៅមើលថាពួកគេរើសអើងយើងទេ? តើយួនអនុញ្ញាតឱ្យយើងមានភាសាខ្មែរនៅស្រុកពួកគេដោយងាយស្រួលទេ? យើងអាចសួរខ្មែរក្រោមចំពោះចំណុចនេះ នឹងដឹងច្បាស់ ថាតើយួនធ្វើទុក្ខបុកម្នេញខ្មែរក្រោមខ្លាំងកម្រិតណា។
إظهار الكل...
អ្នកប្រព្រឹត្តបទល្មើសព្រៃឈើគឺមានទោសតាមច្បាប់ មិនមែនរួចខ្លួន ហើយយកមុខយកមាត់ ថែមទាំងមកបបួលគេដាំកូនឈើធ្វើព្រងើយទេ។ យោងតាម "ច្បាប់ស្ដីពីព្រៃឈើ" អនុម័តដោយសភាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ និងអនុម័តដោយព្រឹទ្ធសភាថ្ងៃទី១៥ សីហា ឆ្នាំ២០០២ ៖ មាត្រា ៩៣ អ្នកប្រព្រឹត្តបទល្មើសទាំងបីថ្នាក់ (ថ្នាក់ទី១ ទី២ និងទី៣) ត្រូវជាប់ពន្ធនាគារ រឹបអូសវត្ថុតាង និងពិន័យជាប្រាក់ (សូមមើលលម្អិតពិស្ដារក្នុងឯកសារច្បាប់ដែលបានដាក់ជូនខាងក្រោម ឬមើលក្នុងScreenshot)។ មាត្រា ៩៤ បុគ្គលណាប្រព្រឹត្ត បុគ្គលនោះចេញថ្លៃស្ដារជួសជុលឱ្យដូចដើម។ មាត្រា ១០០ សកម្មភាពបង្កដោយមន្ត្រីអាជ្ញាធរ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ (សូមមើលលម្អិតពិស្ដារក្នុងឯកសារច្បាប់ដែលបានដាក់ជូនខាងក្រោម ឬមើលក្នុងScreenshot)។ https://t.me/bookforyouthpdf/481
إظهار الكل...
Yuong Soda in សៀវភៅ

ច្បាប់ស្ដីពីព្រៃឈើ (PDF)

វាមិនចម្លែកទេដែលប្រទេសខ្មែរកំពុងវិនាសដូចសព្វថ្ងៃព្រោះថា ខ្មែរបច្ចុប្បន្នមិនសូវគិតពីវាសនានយោបាយប្រទេសជាតិខ្លួនប៉ុន្មានទេ។ ពួកមន្ត្រីធំៗក្បត់ជាតិ ចូលដៃជើងសាសន៍ដទៃ លក់ជាតិខ្លួន ពួកឯកឧត្ដមជំទាវឧកញ៉ាមួយភាគធំមានដោយសារការជួយពួកមន្ត្រីខូចខិលទាំងនោះ ហើយបើកទីផ្សារងងឹតខុសច្បាប់ក្រោមស្លាកយីហោរកស៊ីផ្សេងៗបិទបាំង និងពាក់ស្រោមមុខសប្បុរសធម៌ក្លែងក្លាយបោកបន្លំភ្នែករាស្ត្រ។ ប្រជាពលរដ្ឋតូចតាចក្រីក្ររហេមរហាមរកអង្ករច្រកឆ្នាំងមិនឃើញ គ្មានកម្លាំងកំហែងនិងពេលវេលាទៅគិតរឿងសង្គមផងដែរ ហើយបើលោជាគិត ពេលខ្លះចាញ់បោកអ្នកនយោបាយ ឬមនោគមដែលមិនល្អអូសទាញ។ ពលរដ្ឋខ្លះក៏រងឥទ្ធិពលនៃការគំរាមកំហែង ចង់និយាយរឿងជាតិ ក៏គេហាមប្រាមមិនឱ្យនិយាយ មិនឱ្យធ្វើ មិនឱ្យគិត ថែមទាំងបង្ខំឱ្យគាំទ្របក្សរដ្ឋាភិបាលផ្ដាច់ការ។ ងាកទៅយុវជនមួយភាគធំ គ្មានស្មារតីស្រឡាញ់ជាតិទេ ពួកគេមិនខំរៀន មិនខំធ្វើការ ខំតែធ្វើរឿងឥតបានការ រឿងអបាយមុខពាលាក្រៅសាលា ហើយបើលោជាគិតវិញគឺច្រើនតែដើរខុសផ្លូវតាមការអូសទាញមិនល្អ ហើយយុវជនខ្លះចូលចិត្តធ្វើអីជោរតាមគ្នាប៉ុណ្ណោះ និងបានតែមួយឆាវ។ អ្នកនយោបាយវិញ មួយចំនួនខាំតែគ្នា ដណ្ដើមតែលាភស្កការៈ កេរ្តិ៍ឈ្មោះ ចាក់រុក ឆ្កឹះឆ្កៀល លាបពណ៌អ្នកល្អៗ ទាញជើង ប៉ែងជើងអ្នកប្រជាធិបតេយ្យដូចគ្នាឱ្យដួល មិនតម្រង់ទិសទៅប្រយុទ្ធនឹងរបបផ្ដាច់ការប៉ុន្មានទេ ខ្លះចុះចូលឬលួចចុះចូលលក់ក្បាលឱ្យរដ្ឋាភិបាលក៏មាន។ បណ្ឌិតបញ្ញវន្តខ្លះ មិនហ៊ានសូម្បីតែសរសេររឿងជាតិ បានត្រឹមតែអំនួត និងក្អេងក្អាងបង្អួតចំណេះដឹង។ ដោយឡែកអ្នកតស៊ូសង្គម អ្នកធ្វើការងារពិតប្រាកដ អ្នកស្រឡាញ់ជាតិពិត ហ៊ានរិះគន់ ហ៊ានលូកដៃជួយ បែរជាត្រូវជាប់គុកច្រវ៉ាក់ ពិការរបួស ស្លាប់ រត់ចោលស្រុក ហើយជួនកាលមិនទទួលបានការការពារនិងឱ្យតម្លៃពីមជ្ឈដ្ឋានទៅវិញ។ អ្នកស្នេហាជាតិម្នាក់ពេលខ្លះមានឥទ្ធិពលមិនស្មើតារាTik tokឆ្កួតម្នាក់ផង។ ខ្មែរមិនសូវចេះស្រឡាញ់គ្នាដូចពីសម័យដើមទេ គឺមានតែខាំគ្នាឥតស្រាកស្រានដូចពូជមាន់ជល់។ នៅទីណា ខាំគ្នាទីនោះ។ រឿងទាំងនេះហើយជាឫសគល់នៃការវិនាសស្រុកខ្មែរដូចសព្វថ្ងៃ។ បើមិននាំគ្នាកែទេ កុំសង្ឃឹមថាប្រទេសនេះប្ដូរមុខមាត់ឱ្យសោះ។ ទីបំផុតទៅខ្មែរនៅសល់តែឈ្មោះ តែបាត់ព្រលឹង បាត់ទឹកដី សម្បតិធនធានគ្រប់យ៉ាង៕
إظهار الكل...
#បណ្ឌិតពិត_បណ្ឌិតក្លាយ (បទជាប់ទង) បណ្ឌិតពិត គិតរឿងជាតិ ឃ្លាតសង្ខារ ចិត្តហានក្លា ការពារខ្មែរ បែរត្រូវគ្រាប់ បណ្ឌិតក្លាយ ស្ដាយបុណ្យសក្តិ ប្រាក់ធនទ្រព្យ ស្ដាប់បង្គាប់ ផ្គាប់ចៅហ្វាយ កាយបានសុខ។ បណ្ឌិតពិត ឥតធ្វើសេក ស្រែកបន្ទរ មានជំហរ ឈរនិយាយ ស្ដីឥតទុក បណ្ឌិតក្លាយ ឆ្ងាយសច្ចៈ លាក់ទំនុក បិទមាត់ចុក ញ៉ុកត្រចៀក ខ្វាក់គ្រាប់ភ្នែក។ បណ្ឌិតពិត មិត្តបងប្អូន កូនចៅក្រោយ ស្រែកដង្ហោយ ដោយស្រណោះ ខ្សោះយំយែក បណ្ឌិតក្លាយ កាយរលត់ ផុតក្រោមមេឃ គេអរត្រេក ដេកធូរទ្រូង ទូងស្គររាំ។ ដកស្រង់ពីសៀវភៅកំណាព្យ "ស្រណោះជាតិខ្មែរ"
إظهار الكل...