The Web3 Perspective
الذهاب إلى القناة على Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
إظهار المزيد2 857
المشتركون
-724 ساعات
-37 أيام
+7730 أيام
أرشيف المشاركات
2 860
ខ្ញុំសាក Claim ពី Contract តាមគេ ដូចជាមិនមាន បញ្ហាអីដែរ
- Go to https://base.blockscout.com/address/0x0000000002ba96C69b95E32CAAB8fc38bAB8B3F8?tab=write_contract
- រក Tab Contract រួច Connect wallet
- ចូលទៅទី 6. Claim រួចបំពេញ Address របស់យើង ហើយចុច Write យើងនឹងអាច Claim បានហើយ។
ខ្ញុំគិតថា បានតិចតួចទេ បើមិនចង់ពិបាក ខ្លាច ចុចខុស មិនគួរ Claim តាមនឹងក៏បាន ចាំគេ ផ្ញើរអោយចូល Wallet ទៅ។
ខ្ញុំមាន 300tx ជាង បានតែ 1390 ZORA 😂 មិនគ្រប់ Gas fee ផង។
2 860
+1
Projects fantasy top នេះ ជា Projects ស្រដៀង Kaito AI ដែរ ទើបតែចេញទេ។ ទាំងអស់គ្នា អាចសាកល្បង Register និង Farm Clout ដែលជាពិន្ទុ ដូច Yap។
Register ជាមួយ X account របស់យើង។
Start here: https://fantasy.top/clout?ref=rtakhshare
2 860
ឃើញមានគ្នាយើងម្នាក់បានត្រូវគេ Hack wallet មិញៗ បាត់លុយអស់។
វាជារឿងដែលយើងមិនចង់ឃើញទេ តែ ហានិភ័យ បែបនេះ អាចកើតឡើង លើយើងគ្រប់គ្នា ដែលប្រើ Web3 ហើយពិបាកក្នុងការ រកដំណោះស្រាយណាស់ នៅពេលដែលគេ Hack ហើយ។
សោកស្តាយសំរាប់គ្នា យើងដែលបាត់បង់ ហើយក៏រំលឹកដល់យើងទាំងអស់គ្នា អោយប្រុងប្រយត្ន័បន្ថែម និង កុំដាក់លុយក្នុង Wallet ច្រើនពេកបើយើង កំពុង រៀនប្រើ។
PC រឺ Mobile ដែលប្រើ Crypto app, Crypto wallet គួរតែ ប្រុងប្រយត្ន័អោយបាន ខ្ពស់ ក្នុងការ Download app/game/extension ផ្សេងៗ។
2 860
ឃើញអ្នកខ្លះថា អាលើនឹង ក៏មិនអាន់ត្រូវដែរ មានតែ ចាំមើល យប់គេ Send អោយ រឺ អត់.
ហើយការឆែកខាងលើ គ្នា យើងគ្រាន់តែ Copy address ដើម្បីឆែក កុំ Click ផ្តេសផ្តាស់ រឺ កុំ Connect wallet។
2 860
Repost from Soursdey Web3
ZORA Airdrop អាចឆែកតាម Contract បានហើយ 🎈
ដើម្បីឆែក៖
1. ចូលទៅ Link
2. ចូលកន្លែង Account Claim ហើយ Paste Address
3. ចុច Query
4. យក Amount / (10^18) ដូចខ្ញុំបាន 3616 $ZORA
Airdrop នេះដូចអត់ Claim ទេ គេ Send ឲ្យ Direct តាម DHL 🚀
Link: https://basescan.org/address/0x0000000002ba96c69b95e32caab8fc38bab8b3f8#readContract
2 860
Zora អត់មាន Claim ទេ គេនឹងផ្ញើរ ចូល Wallet ដែលបាន Auto តែម្តង។ ឥលូវឃើញកំពុងផ្ញើរ ទៅ CEX។
សំរាប់ User ប្រហែលគៀកម៉ោង LIsting ទើបបានមើលទៅ។
List យប់នេះម៉ោង 8pm
2 860
https://youtu.be/DRJ6-xQs3do
សួរស្តីទាំងអស់គ្នា នេះជាវីដេអូ ដែលខ្ញុំចែករំលែកខ្លះៗ ពី projects Kaito AI (yaps, mindshare, rewards stations) និង ការ farm interoperability មួយចំនួន ដូចជា Hyperlane ជាដើម ដែលខ្ញុំទើបតែបាន airdrops ប្រហែល 2288 Hyper។
- សំរាប់អ្នកចង់ register kaito yaps អាចប្រើ link មួយនេះបាន: https://yaps.kaito.ai/referral/1626886394579922945
- សំរាប់ Projects cross chain ផ្សេងៗ គឺខ្ញុំបានផុសខ្លះៗរួចហើយ ហើយនឹង ផុសបន្តមួយចំនួនទៀត
បញ្ជាក់៖
- ការ Farm airdrops Kaito, រឺ Reward នៅលើ Kaito វាមិនមែនសំរាប់គ្រប់គ្នាទេ តែខ្ញុំគ្រាន់តែព្យាយាម ចែករំលែកអ្វីដែលខ្ញុំដឹង ហើយបង្ហាញ ឧកាស ដល់គ្នាយើងណាដែលគិតថាខ្លួនឯងអាចធ្វើបាន គួរតែសាកល្បង ព្រោះមាន Projects ជាច្រើនបច្ចុប្បន្ននេះ បានអោយ Rewards/Airdrops ទៅ yapper នៅលើ Kaito ច្រើន។
- សំរាប់ការ Farm project corss chain, interoperability វិញក៏ដូចគ្នា មិនមែនយើងនៅសុខៗទៅ spam tx លើវាទេ ព្រោះអាចអស់ Fee ច្រើន។ យើងព្យាយាមស្វែងយល់ និង farm projects ជាច្រើនចូលគ្នា ទើបសង្ឍឹមអាចបានចំណេញ ហើយដោយសារ តែយើងប្រើ Blockchain ច្រើន projects ច្រើន ចឹងយើងចាំបាច់ ត្រូវតែមានការ Swap/Bridge ជាច្រើន ជាប្រចាំ ដូចនេះ គួរតែដឹងថា បើត្រូវតែធ្វើដដែល តើគួរធ្វើនៅលើ Projects មួយណា ដែលអាចំណេញអាចមាន ឧកាស បាន Airdrops បន្ថែម។
▶️YouTube
📱Spotify
📱Apple Podcasts
2 860
Good morning ☀️
យើងឃើញទីផ្សារឡើងមកវិញ តាំងពីយប់មិញ ដោយសារមានពត៍មានល្អៗ មួយចំនួន។
‼️មួយរយះមុន មានបញ្ហាជាច្រើន ដែលបូកបញ្ចូលគ្នា ធ្វើអោយមាន ភាពមិនច្បាស់លាស់ ទាំង សេដ្ឋកិច្ច និង នយោបាយអាមេរិក ដូចជា:
- Trump គាត់ថា គាត់មាន វិធីអាចធ្វើអោយគាត់ ឈរឈ្មោះ ធ្វើប្រធាននាធិបតិ ម្តងទៀត តែជាក់ស្តែងច្បាប់គេ អោយកាន់តំណែងបានតែ ពីរអាណត្តិទេ។
- Trump បានបង្កើត បញ្ហាពន្ធគយរបស់ខ្លួនជាមួយគ្រប់ប្រទេសជុំវិញ ពិភពលោក ជាពិសេសគឺជាមួយចិន ដែលតំឡើង ខ្លាំងទៅវិញ ទៅមក។ ការតំឡើងរបស់គាត់ មានការផ្លាស់ប្តូរ លឿនៗ ដោយមិនមានគោលការច្បាស់លាស់។
- Trump បន្ទោស ប្រធាន FED Powell ថា មិនបន្ថយការប្រាក់ ហើយក៏បាន ផុសនិយាយឌឺដង ទៅគាត់ជាច្រើនលើក រហូតដល់មានពត៍មានជាច្រើន ចេញមកថា Trump កំពុងតែរកវិធី បណ្តេញ Powell ចេញពីតំណែង ហើយដាក់អ្នកថ្មី ដែលព្រមស្តាប់គាត់។ តែជាក់ស្តែងនៅក្នុងច្បាប់ ធនាគារកណ្តាល ជាស្ថាប័នឯករាជ្យ មិននៅក្រោម រដ្ឋាភិបាល ចឹងគាត់មិនអាចបណ្តេញចេញ ងាយៗ ទេ។
កត្តាធំៗ ទាំងនោះ បានធ្វើអោយទីផ្សារ ធ្លាក់ចុះ ដោយសារតែ មានភាព មិនច្បាស់លាស់ ច្រើន។
មួយវិញទៀត រដ្ឋបាល Trump ដែលចង់ឃើញ ទីផ្សារធ្លាក់ចុះ ហើយ Bond Yield ធ្លាក់ចុះដែរ បែជាមិនដូចការគិត ព្រោះ តំរូវការ US Bond នៅតែមិនកើនឡើង ធ្វើអោយ yields ធ្លាក់តិចតួច តែក៏ឡើងមកវិញ ចឹងហើយបានជាគាត់ ខឹងខ្លាំងហើយចង់អោយ FED ឆាប់បន្ថយការប្រាក់ ដើម្បីជួយអោយ Short term yield ធ្លាក់ចុះ ហើយងាយនឹងទាញ Long term bond yield អោយធ្លាក់ចុះដែរ មុនពេល រដ្ឋាភិបាលអស់លុយ ហើយត្រូវខ្ចីលុយជាច្រើន ដើម្បីដំណើរការបន្ត ក្នុងការប្រាក់ទាបសមរម្យមួយ។
✔️ពត៍មានល្អមួយចំនួន ដែលយើងឃើញតាំងពីយប់មក
- យប់មិញនេះគេមានចេញពត៍មានមួយចំនួន ដែល Treasury Secretary Bassen បានចូលរួមប្រជុំ ជាមួយ វិស័យធនាគារ មួយចំនួនដែលរៀបចំឡើង ដោយ JP Morgan តែមិនមានផ្សាយជាសាធារណះទេ។ ពត៍មានលេចលឺមក គឺ Bassen គាត់ទទួលស្គាល់ថា ការធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយចិនបែបនេះ គឺមិនមានលទ្ធផលល្អទេ ហើយគេនឹងស្វែងរក ដំណោះស្រាយ ការចរចា មួយជាមួយចិន។
- ម្សិលមិញ ក៏មានការប្រកាស តំណែង ប្រធាន SEC ជាផ្លូវការ គឺលោក Paul Atkin ដែលគាត់ជាអ្នកគាំទ្រ BTC និង Digital Asset។ គាត់ក៏បានបញ្ជាក់ហើយថា នឹង ព្យាយាម បង្កើតច្បាប់អោយបាន ច្បាស់លាស់ ទាក់ទងទៅនឹង Digital asset ដែលវាក៏ជះឥទ្ធិពលល្អមកដល់ Crypto។
កាលពី ប្រធាន SEC ចាស់លោកជួបប្តឹង Gary Gensler លាលែងពីតំណែង, ស្ថាប័នមួយនេះ មិនទាន់មាន អ្នកគ្រប់គ្រងច្បាស់លាស់ទេ គឺមានតែ ប្រធានស្តីទី បណ្តោះអាសន្តសិន ដោយសារតែ Process នៃការស្បតចូលកាន់តំណែង ធំៗ តាមស្ថាប័នទាំងអស់ ត្រូវឆ្លងកាត់ សភា អនុមត្ត័ ដែលទើបតែប្រកាស ផ្លូវការ ម្សិលមិញ នេះ។ វាជាផលល្អមួយ ដល់ទីផ្សារ ដែលមាន អ្នកគ្រប់គ្រង បង្ហាញ ឆន្ទះ ក្នុងការ ជំរុញ ច្បាប់គ្រប់គ្រង អោយបាន សមហេតុផល មិនមែន តាមប្តឹង។
- ក្រោយមក Trump ក៏មាន ការឆ្លើយសំនួរ អ្នកការសែតជា តាមទំលាប់គាត់ ធម្មតា ដែលក្នុងនោះគាត់បានបញ្ជាក់ ម្តងទៀតថា គាត់មិនចង់ធ្វើខ្លាំងជាមួយចិនទៀតទេ។ គាត់ នឹងមាន ការចរចា ល្អមួយជាមួយ ចិន ហើយពន្ធគយលើចិន នឹងមិនមែន ខ្ពស់ដល់ 145% នោះទេ។
វាត្រូវនឹងពត៍មានដែលលេចលឺ តាំងពីយប់មិញមក ដែលធ្វើអោយទីផ្សារ កាន់តែមានភាពច្បាស់លាស់ ជាងមុនថា គេនឹងមិនឃើញ សង្គ្រាមពាណិជ្ជកម្ម កើនកំដៅទៀតទេ ហើយអាចនឹងមាន ការចរចា ឆាប់ៗ រវាង អាមេរិក និងចិន។
- មួយវិញទៀត មានគេសួរគាត់ រឿងចង់បញ្ឈប់ ប្រធាន FED Powell គាត់ប្រាប់ថា គាត់នឹងមិនបញ្ឈប់ តំណែង Powell ទេ តែគាត់សង្ឃឹមថា FED នឹងបន្ថយការប្រាក់ អោយបានលឿន។ នេះក៏ជារឿងល្អមួយទៀត ដែលផ្តល់លំនឹង ដល់ទីផ្សារ ព្រោះបើមានការបញ្ឈប់ ប្រធាន FED មុនអាណត្តិមែន វានឹងបង្ករ បញ្ហាច្រើន ដល់ទំនុកចិត្តលើ អាមេរិក និង ប្រាក់ដុល្លារ។
ពត៍មានដែលបង្ហាញភាពច្បស់លាស់ជាងមុន វាតែងតែធ្វើអោយទីផ្សារឡើងមកវិញ ខ្លះ បន្ទាប់ពីធ្លាក់ថ្លៃខ្លាំង មួយរយះមក។ តែសួរថា វានឹងឡើងខ្លាំង ដល់ ATH វិញ?
ប្រហែលជាមិនលឿនដល់ថ្នាក់នឹងពេកទេ ព្រោះថា គ្រប់បែបយ៉ាងនៅតែមិនទាន់ចេញជាលទ្ធផល 100% នៅឡើយ។
- រឿងពន្ធគយ មិនទាន់ប្រកាសថា ចរចារ បានកំរឹតណាខ្លះទេ,
- រឿងជាមួយចិនក៏គ្រាន់តែនិយាយសិន តែមិនទាន់មានការចរចារ ពិតប្រាកដមួយទេ
- FED នៅតែប្រហែលមិនទាន់ហានបន្ថយការប្រាក់ដោយសារ តែបារម្ភពី Inflation ដែលកើនឡើងដោយសារ Tariff ជាដើម។
ចឹងហើយយើងនៅត្រូវតាមដាន ចំនុចសំខាន់ៗទាំងនោះ មួយចំនួន ទៀត។
តែយ៉ាងណា ក៏វានៅតែជាចំនុច ល្អមួយ ក្នុងការដែលទីផ្សារ ចាប់ផ្តើម React positive ទៅនឹងពត៍មានល្អៗ ទាំងនោះ។
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
