The Web3 Perspective
الذهاب إلى القناة على Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
إظهار المزيد2 856
المشتركون
-624 ساعات
-117 أيام
+8530 أيام
أرشيف المشاركات
2 856
យើងមានពត៍មាន CPI ម៉ោង 7:30pm នេះ។ ទីផ្សាររំពឹងថា នឹងឡើងបន្តិច វិញពី 2.4% ទៅ 2.6%។
លើស 2.6% កាន់តែមិនល្អ។ ក្រោមការរំពឹងទុកនេះ ចាត់ទុកថាល្អ។
ព្រោះជាក់ស្តែង អ្វីដែលបារម្ភគឺ Inflation ចាប់ផ្តើមឡើងមកវិញ បីបួន ខែ ជាប់គ្នា ជាដើម ដែលធ្វើអោយ FED ពិបាកបន្តបន្ថយការប្រាក់ រឺ ចាប់ផ្តើម QE។
បើ Inflation នៅរក្សា ដដែល ឡើងចុះតិចតួច រឺ ថយទៅកាន់ 2% កាន់តែលឿន កាន់តែល្អ នៅក្នុងស្ថានភាព បច្ចុប្បន្ន។
ខ្ញុំក៏មិនច្បាស់ថា តើទីផ្សារ អាចនឹង React យ៉ាងមិចដែរ។ រងចាំមើលលទ្ធផល ទាំងអស់គ្នា។
2 856
+1
Finally Linea is coming. No less then Q1 2025។
ចឹងយើងនឹងទទួលបាន Airdrops Linea យ៉ាងយូរបំផុត ត្រឹម ខែ 03-2025។
លក្ខណ័ផ្សេងៗ មិនទាន់មានពត៍មានលំអិតទេ តែប្រាកដជា គិតទៅលើ ពិន្ទុ LXP និង LXP-L ហើយ។
More info: https://linea.mirror.xyz/0sExLyJh33ktk6x2kg3l2z0xDVUDt3ilJzsA_Kx0sp0
2 856
- Play to earn លេងហ្គេមបានលុយនៅក្នុង Crypto
- Click to earn ជាពិសេស Game Telegram ដែលត្រូវការ Click សន្សំពិន្ទុ
- Learn to earn ដែល Platform ខ្លះគេអោយយើងរៀន នេះ រៀននោះ ហើយអាចបាន Rewards ផ្សេងៗ។ ឃើញនៅលើ CEX មួយចំនួនក៏តែងតែមានប្រភេទ Learn to earn បែបនេះដែរ។
អ្វីដែលគួរអោយខ្លាចគឺ
- Show off to earn អួតរឿងលុយ ឡាន ផ្ទះ Life style ដើម្បីចុងក្រោយ អូសទាញអោយចូល ទិញ course, group VIP…. អីជាដើម។ បើចូលបានរៀនចេះមែន មិនអីទេ តែខ្លាចតែចូលហើយ មិនសូវបាន អី អស់ទាំងលុយបង់មេរៀន អស់ទាំងលុយ ធ្វើតាម ឃូជោគជ័យ។ មានច្រើនណាស់ជាពិសេស Influencer នៅលើ X។
- Cheat to earn ប្រភេទពួកបោកប្រាស់ ដែលតែងតែផុស Projects rug pool ជាច្រើន អោយ យើងទិញតាម ហើយចុងក្រោយ គ្មានសល់អីទេ។ Projects ខ្លះ មិនទាំងទុក LP អោយយើង Swap មកវិញផង។ ទិញស្រួល លក់មិនស្រួល។
ប្រយត្ន័ប្រយែង ទាំងអស់គ្នា។
2 856
គំនិតគួរពិចារណា:
1️⃣បងតើខ្ញុំគួរទិញកាក់ អី ឥលូវនេះ?
សំនួរនេះមិនគួរ សួរទេ ព្រោះដើម្បីឆ្លើយ ត្រូវដឹងរឿងច្រើន។ យើងអាយុ ប៉ុន្មាន គំរោង វិនិយោគយ៉ាងមិច? មានលុយប៉ុន្មាន? ទុនដាក់ចូល Crypto ប៉ុន្មានភាគរយ នៃ ទ្រព្យសរុប? តើវិនិយោគនឹង ប្រុងដកលុយចាយវិញពេលណា?
ឧទាហរណ៍ថា
- យើងមានលុយសល់ច្រើនប្រចាំខែ ហើយមានគំរោង សន្សំលុយដើម្បីការពារ Purchasing Power របស់យើង វាមិនពិបាកទេ ទិញតែកាក់ធំៗ ជាពិសេស BTC។ ដាក់ DCA/Auto Invest ចោលប្រចាំខែ ប្រចាំសប្តាហ៍ទៅបានហើយ។ យកពេលទៅធ្វើការ, រកស៊ី ដែលយើងអាចរកលុយបានច្រើននឹងទៅ ល្អជាង បើយើងមិនទាន់ត្រៀមខ្លួនរួចរាល់ សំរាប់ការរៀន ស៊ីជំរៅពី Crypto។
- បើយើងមានលុយតិចតួច ហើយចង់បានចំណេញលឿន វាពិបាកបន្តិច ព្រោះត្រូវ Take risk។ យើងមិនអាចទិញ BTC 100$ ហើយដេកសង្ឃឹមថា មួយឆ្នាំក្រោយ លុយយើងទៅជា 5x, 10x, 100x អីបានទេ។ ការចង់បានចំណេញច្រើនវា ត្រូវតែ Take risk ច្រើន ដូចជាការ ទិញ Altcoins រឺ Memecoins ជាដើម។
ដូចជាអ្នកទិញ Luna ដំបូងឡើងខ្លាំង អ្នកខ្លះទិញតាំងពី 10$, 20$ ឡើងរហូតដល់ 100$ មុនពេលវាធ្លាក់មក 0។ អ្នក Take profit បានក៏ចំណេញ អ្នកអត់បាន Take profit ដូចជាខ្ញុំជាដើម អង្គុយមើល Portfolio ធ្លាក់មក 0 អីចឹងទៅ។
ទិញ Meme coins ក៏ដូចគ្នា។ ទិញត្រូវឡើងលឿន តែមិនមែន អោយតែទិញ Meme coins ដឹងតែឡើងទេ។ បើយើងទិញខុស ភាគច្រើន ធ្លាក់ទៅ 0 ដូចគ្នា។
តែយ៉ាងណាក៏ដោយវាពិតជា ផ្តល់ឧកាសអោយយើងបាន 10x, 100x បានមែនប្រសិនបើយើងមានចំណេះដឹង ត្រឹមត្រូវ បូកនឹងសំណាងខ្លះៗ។
ពាក្យថា High risk, High return មិនមែនមានន័យថា អត់ចេះអីសោះ ហើយទៅ Take risk ដូច ឃូជោគជ័យ ខ្លះនិយាយថា ចំណេះដឹង 1% ភាពក្លាហាន 99% នោះទេ។ ធ្វើចឹងក៏បាន តែ ឆាប់ក្រ ច្រើនជាងឆាប់មាន។
គួរតែរផនបណ្តើរ អនុវត្ត បណ្តើរ។ ត្រូវគិតថាការ Take risk ទាំងនោះ ប៉ះពាល់យើងកំរឹតណា បើវាធ្លាក់ដល់ 0? បើវាធ្វើអោយយើងពិបាក យើងកំពុងដើរខុសហើយ។ បើវាមិនអីទេ ខ្ញុំលើកទឹកចិត្តអោយបន្ត ការរៀនសូត្រ សាកល្បងទាំងនោះ។
ព្រោះឧទាហរណ៍ជាក់ស្តែង បើ 2021 ខ្ញុំប្រើលុយសំខាន់ មកវិនិយោគ ចុងក្រោយ បាត់អស់ ពិបាកចិត្ត ជំពាក់លុយគេ តើទាំងអស់គ្នា គិតថា ខ្ញុំមានពេល មក DCA in ពី 2022 មកដល់ឥលូវ, ខ្ញុំមានពេលមក Farm airdrop ទេ? ប្រហែលត្រូវវេទនា ទាំងគ្រួសារ បាត់ហើយ ព្រោះពេលនោះ លុយទាំងអស់សឹងតែបាត់ 99%។
ចឹងសរុបមកវិញ រៀនបាន, Take risk បាន តែត្រូវដឹងថា បើជួបបញ្ហា យើងបានអីមកវិញ? បានចំណេះដឹង ដែលអាចបន្តទាញយកផលប្រយោជន៍ពីវា បាន រឺ អត់?
2️⃣បង ខ្ញុំគួរ Farm airdrops មួយណា?
ដូចសំនួរខាងលើដែរ វាពាក់ពន្ធនឹង ចំណេះដឹង បទពិសោធន៍ រួមទាំងទុនដែលយើងមាន។
បើយើងថ្មីអត់ទុនសោះ យើងមិនអាចទៅ Farm Eigen, ETHFi អីកើតទេ។ ប្រាកដណាស់ ការ Farm testnet, game telegram រឺ Airdrops projects មួយចំនួនដែលមិនមែនប្រើនទុនដើម្បូសន្សំ ពិន្ទុ។
តែបើយើងមាន ទុន មិនសូវមានពេល និង មិនសូវមានចំណេះដឹង ពាក់ពន្ធនឹង Web3, ជាពិសេសអ្នកមាន BTC, ETH បច្ចុប្បន្ននេះមាន Vault ជាច្រើនដែលអាចអោយយើង Farm ពិន្ទុ Projects 4, 5 ចូលគ្នា ដែលយើងអាចនឹងបាន Rewards/Airdrops ពី Projects ទាំងនោះពេល គេ TGE។
បើមានទុន និង ចេះប្រើ ច្រើនអាច Farm ច្រើន Projects ចូលគ្នា ដូចខ្ញុំធ្លាប់បង្ហាញ នៅក្នុង វីដេអូ YouTube ដែលបង្ហាញ ថាខ្ញុំ Farm ច្រើន Projects ចូលគ្នា យ៉ាងមិច។
សរុបមកវិញ មិនមានចំលើយល្អ សំរាប់អ្នកណាម្នាក់ទេ ព្រោះយើងមាន ស្ថានភាពខុសៗ គ្នា។ យើងត្រូវតែស្វែងយល់ ពីរូបភាព រួម ទាំងអស់សិន ហើយ សំរេចចិត្ត ធ្វើអ្វីមួយ អោយត្រូវនឹង អ្វីដែលយើងមាន។
2 856
+1
Good morning ☀️
1- Saga Vault 7 អាច Claim បានហើយ សំរាប់អ្នក Stake Saga។ លើកនេះអត់មាន Partner អីច្រើនទេ។ យើងទទួលបាន Airdrops ទៅតាម Level និង ចំនួន Saga ដែលយើង Stake។ ការគិត ស្រដៀងទៅនឹង Vault មុនៗដែរ គឺឆែកការ Stake របស់យើងថា បានកើនឡើង រឺ អត់ និងយក Airdrops មុនៗ មក Stake ទាំងអស់ រឺ អត់ ដើម្បីបាន Level ខ្ពស់ អាចបាន Multiplier។
ខ្ញុំទទួលបាន 67.8 Saga បន្ថែម។
Claim here: https://claim.airdrop.saga.xyz/
2- គំរោង XION ដែលបានដំណើរការ Testnet យូរហើយ ក៏បានទំលាក់ Airdrops ដែរ។ ខ្ញុំអត់បាន Airdrops នេះទេ ព្រោះអត់សូវបានធ្វើ។ ពីដំបូងធ្វើ តិចតួច តែក្រោយមកខ្ញុំសំរេចថា ផ្អាកធ្វើ Testnet ទាំងអស់ សិន ដោយសារចំណាយពេល ច្រើន បើធ្វើគ្រប់ Projects។
ប៉ុន្តែ សំរាប់គ្នាយើង ថ្មីៗ ដែលមិនសូវទាន់យល់ និង ចេះប្រើ Wallet គួរតែព្យាយាម សាកល្បងប្រើប្រាស់ Testnet ទាំងអស់នោះ ព្រោះយើងបាន រៀនផង ហើយក៏មានឧកាសបាន Rewards/Airdrops បែបនេះដែរ ដោយយើងចំណាយតែពេលវេលា មិនមានចំណាយលុយពិតប្រាកដទេ។
អាចគិតវាដូចជាការលេង Game Telegram ប៉ុន្តែយើងរៀនប្រើ Projects Web3, Blockchain ទាំងនោះ ដែលអាចនឹងទទួលបាន ចំណេះដឹងច្រើនជាង ការលេង Game។
មួយរយះនេះឃើញមាន Testnet មួយចំនួនបាន Airdrops ច្រើនៗ ដែរ ដូចជា Mantra ជាដើម ដែល ខ្ញុំផុសថ្ងៃមុន។
Check your XION Eligibility here: https://believe.xion.burnt.com
2 856
+1
Good morning ☀️ 89k
បើយើងឆ្ងល់ថា មិចបានអាចមាន Crypto cycle 4ឆ្នាំ កើតឡើងបាន? បើវាកើត ពីរដង បីដង រួចហើយ។
បើស្រួលចឹងទៅជា សេដ្ឋីគ្រប់គ្នាហើយ។
មនុស្ស នៅតែជាមនុស្ស។ យើង zoom out មើលតំលៃ ដូចស្រួលគិតណាស់ តែពេល BTC 15k, 16k, 20k, 30k, 50k, 70k មួយៗ មិនទាំងហានចង់ទិញផង។
គ្រាន់តែឡើងដល់ 80k នាំគ្នា Seaech Google, download Coinbase app ព្រោងព្រាត។
វានៅតែកើតឡើង ដដែលៗ ច្រើនដងទៀតទោះជាមិនមែន 4ឆ្នាំ ក៏ដោយ។ ដូចជា Stock market កើតឡើងមក រ៉ាប់រយឆ្នាំហើយ ឆ្លងកាត់ Bull, Bear រ៉ាប់ភ្លេច តែនៅតែមាន អ្នកទិញថ្លៃ លក់ថោក ដើម្បីខាត។ វានៅតែមាន វាត្រូវតែមាន សំខាន់យើងនៅក្នុង ក្រុមមួយណា។
2 856
+1
Fun fact, Did you know that stable coins also has ATH and ATL?
During 2021 bull market, I use to see Tik Tok influencers put many coins with the predictions of the higher price.
In that list it has USDT 1$ —-> 2$ 🤭
2 856
LXP សំរាប់អ្នក Hold NFT ដូចជា ទំលាក់មកហើយ។
លើកនេះ Linea ធ្វើលឿនៗ សង្ស័យ តែ Airdrops ឆាប់ៗហើយមើលទៅ😅
គ្រប់ campaign ដូចជាចប់អស់ហើយ។ ខ្ញុំបានសរុប 6274 LXP ដោយសារអត់មាន Alpha NFT កុំអីបានថែម 1715 LXP ទៀតបាត់។
2 856
កាលពី 2021 retail investor ចូលមក សួរកាក់ណាគួរ ទិញ គ្រប់គ្នា និយាយពី
- L1 ថ្មីៗ ETH Killer
- DeFi 1.0, DeFi 2.0, DeFi 3.0
- ទោះជាប្រភេទ Ponzi ក៏ជាកាក់ DeFi ដូចជា OHM អីដែរ
- Meme coins ពិតណាស់ក៏មានដែរ តែចំនួន មានតិច ធៀបជាមួយឥលូវ។ ភាគច្រើនមានតែ កាក់ឆ្កែរ ឆ្មារ។
2025 ពេល Retail Investor ចូលមក សួរថា គួរទិញកាក់ណា? ចំឡើយមិនបាច់គិត Technology, DeFi អីទេ។
ទិញតែ ឆ្កែរ ឆ្មារ កណ្តុរ កំព្រុក កង្កែប ម៉ាន់ ទារ ជ្រូក….😁
ហើយមួយៗ នាំគ្នានិយាយថា I come here for tech 😂
2 856
អបអរ សាទរផង សត្វមួយទៀតចូល Binance ហើយ។
Projects ផ្សេងៗ ទាល់តែកែ ឈ្មោះទៅ សត្វ ទាំងអស់ហើយ មើលទៅ បានឆាប់បាន List ក្នុង Cycle នេះ។
2 856
A couple weeks agos BTC is below 60k.
The price discovery after hit ATH 73k to now nearly 82k is very fast.
The history still on the way to repeat again. We are still not sure 100% but everything until now is predictable follow old data.
6months after halving, a couple week after US election. We’re always see the big push up in BTC price.
Will we see the big bull like 2021 in 2025?
No one know for sure 100% but at least you should have your theory of how much percentage you believe in it?
How is the risk/rewards now? How you can position yourself in if you are sideline?
Example,
- your theory is BTC top 100k. Are you willing to take risk to buy in this 80k price range? May be not worth the risk. You can wait the correction to 60k or 70k if market give you chance.
- your theory is BTC top 200k. Can you buy now? Sure yes. Why not? But how much percentage you believe in it? If you believe only 60% then good, but only 60% of your stable coins now.
There are no way to predict everything right. The only good way is create your own theory and believe in yourself then start investing by managing your risk follow how much percentage you believe in your theory.
2 856
+1
អ្នក Hold Linea Testnet Voyage NFT នឹងទទួលបាន LXP Bonus តាមប្រភេទ នីមួយៗ។
ស្តាយដែរ អត់មានអាធំជាងគេ ឈ្មោះ Alpha ហើយអត់បានទិញ ព្រោះកាលនុងថ្លៃពេក។ ឥលូវខាត អស់ 1715LXP ព្រោះខ្ញុំមានតែ 4។
More info: https://linea.mirror.xyz/B0OsaiL4SUdvpyKTgdPP7pePUtQSVSBthne0rMo87RI
2 856
ម៉ោង 10pm នេះមាន Superhcain Race លើ Layer3 សំរាប់អ្នក Stake ចាប់ពី 3333 L3 ឡើង។
https://app.layer3.xyz/races/superchain-op-race?slug=superchain-op-race
2 856
BTC 80k🎉
If you went through Luna crash, FTX crash, the biggest bear market of crypto cycle.
You deserved today. You deserved the good feeling of your portfolio reach ATH again after lose 99% from 2021.
The journey still ongoing just don’t be too greedy. Prepare yourself to take profit.
2 856
ក្រុមហ៊ុនជាច្រើន នឹងចាប់ផ្តើម មាន សេចក្តីរាយការណ៍ថា បុគ្គលិក ឥលូវ ឈ្លើយៗ ណាស់ 😂។
កុំទាន់ដាក់ពាក្យ លាឈប់លឿនពេក គ្នាយើង។ ធ្វើការយក Airdrops ប្រចាំខែ អោយស្រួលបួលសិនទៅ ក្រែងល ផែនការ ប្រែប្រួល ពាក់កណ្តាលផ្លូវ 🤭
