The Web3 Perspective
الذهاب إلى القناة على Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
إظهار المزيد2 856
المشتركون
-624 ساعات
-117 أيام
+8530 أيام
أرشيف المشاركات
2 856
តើ Broker ខាតទេ ពេល Trader ចំណេញច្រើន?
Episode មួយនេះយើងមកឆ្លើយសំនួរមួយចំនួនរបស់ Community ទាក់ទងនឹង Broker Forex, Future market, Seedphrase, DCA,…..និងសំនួរ មួយចំនួនទៀត។
ហើយក៏អរគុណដល់ មតិស្ថាបនា ផ្សេងៗ។ ពួកយើងនឹងព្យាយាម កែប្រែ អោយកាន់តែប្រសើរ។
📱Video: YouTube | Facebook
🎤Audio: Substack
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 856
+3
សំរាប់គ្នាយើងដែលទំនេរ ថ្ងៃនេះ អាចទៅចូលរួម កម្មវិធី SipSip Fest នៅ Factory Phnom Penh បាន។
Bitget និង Blockchain4Youth ក៏បានចូលរួម ក្នុង កម្មវិធីផងដែរ ដោយមាន ការដូរមួយចំនួន សំរាប់ចែកជូន នៅទីនោះផ្ទាល់។
📍 https://maps.app.goo.gl/YQuVnx4445xih8YX8?g_st=ic
ពត៍មាមបន្ថែមអាចតាមដាន Page របស់ SipSip https://www.facebook.com/share/1BUqqMqbYg/?mibextid=wwXIfr
2 856
GM ☀️ ChatGPT Model ថ្មី 5.6 មានឈ្មោះថា Sol, Terra, Luna?
ឈ្មោះដូចស្រដៀងៗ 😆
-KhmerXBT
2 856
+3
GM 🌤 Weekend
ថ្ងៃនេះ យើង លើកយក រឿងសំខាន់ មួយ សម្រាប់គ្នាយើងដែលនៅក្នុង Web3/Crypto Telegram groups ឬ Social Media ផ្សេងៗ។
Telegram Group មានប្រយោជន៍ច្រើន។ យើងអាចសួរសំណួរ, ឃើញ Update, ស្គាល់ Project ថ្មី, និង រៀនពីគ្នាទៅវិញទៅមក។
តែពេលមាន Community, ក៏មាន Scammer ចូលមកជាមួយដែរ។
ជាពិសេសនៅក្នុង Web3, Scammer មិនចាំបាច់ Hack កុំព្យូទ័រយើងជាមុនទេ។ គេអាចប្រើពាក្យស្រដៀង Admin, Profile photo ស្រដៀង Admin, ឬ Message ជាភាសាខ្មែរ ដើម្បីឲ្យយើងទុកចិត្ត ហើយធ្វើអ្វីមួយ តាមការណែនាំរបស់គេ។
ចំណុចដែលគួរប្រុងប្រយ័ត្ន
- DM មកមុន៖ មានគេបន្លំខ្លួនជា Admin, Support, ឬ Project team ហើយ DM មកថា "Wallet អ្នកមានបញ្ហា", "អ្នកបាន Airdrop", ឬ "ចូល Link នេះដើម្បី Verify" ឬ ក៏ជួយបាន ទៅលើ សំនួរ ដែលយើងបានសួរក្នុងគ្រុប ជាដើម។
- Profile ស្រដៀងគ្នា៖ Scammer អាច Copy រូប, ឈ្មោះ, Bio ឲ្យមើលទៅដូចមនុស្សពិត។
- Link Claim ឬ Mint បន្ទាន់ ឬ ណែនាំឲ្យបាញ់លុយ ទិញនេះទិញនោះ៖ គេប្រើ វិធីជាច្រើន ដើម្បីឲ្យយើងចុច មុនពេលសួរ ឬពិនិត្យ។
- បច្ចុប្បន្ននេះ AI មានការវិវឌ្ឍន៍ខ្លាំង ដូចនេះ រូបភាព សំឡេង ឬ អាចថា ជា វីដេអូក៏ដោយ ក៏អាចក្លែងបន្លំ បានដែរ។
ចំណាំសំខាន់៖
គ្មាន អ្នកណា, ក្រុមការងារ, dApp, Website, ឬ Telegram Admin ណាមួយ ដែលចាំបាច់ត្រូវការ Seed Phrase ឬ Private Key របស់យើងទេ។ ហើយក៏មិនមាន Admin ពិតប្រាកដណាមួយដែល DM ទៅយើងមុនដើម្បីដោះស្រាយបញ្ហាឲ្យយើងដែរ។
តើគួរធ្វើយ៉ាងម៉េច នៅក្នុង Telegram Group?
- បើមានគេ DM មកមុន, ត្រូវតែសង្ស័យភ្លាមៗ។ ទៅសួរនៅក្នុង Group សាធារណៈសិន ថាអ្នកនោះជា Admin ឬ Support ពិត ឬមិនមែន។
- ពិនិត្យ Username ឲ្យច្បាស់។ កុំមើលតែឈ្មោះ និងរូបភាព។ ឈ្មោះអាចដូចគ្នា តែ Username មិនអាចដូចគ្នាទេ។
- ប្រើ Link ពី pinned message ឬ Channel ផ្លូវការ បើមាន។ កុំចូល Link ពីមនុស្សមិនធ្លាប់ស្គាល់។
- កុំផ្ញើ Screenshot ដែលមាន Balance, Wallet Address, ឬព័ត៌មានផ្ទាល់ខ្លួនដែលមិនចាំបាច់។
- បើមិនប្រាកដ, ត្រូវតែឈប់សិន ហើយពិចារណាឲ្យបាន ច្បាស់លាស់។ នៅក្នុង Web3, ការមិនចុចលឿនពេក, ការមិនជឿលឿនពេក គឺជាទម្លាប់សុវត្ថិភាពមួយ។
Telegram Group អាចជាកន្លែងរៀន និង ទំនាក់ទំនងគ្នា ល្អ។ តែ ក៏ជាកន្លែងដែល Scammer ចូលចិត្តដែរ។
ចឹង ប្រើ Group ដើម្បីរៀន។ សួរជាសាធារណៈពេលមិនប្រាកដ។ ហើយកុំឲ្យនរណាម្នាក់យកភាពទុកចិត្តក្នុង Community មកបន្លំយើង។
Save ទុក ហើយ Share ឲ្យមិត្តភក្តិរបស់អ្នក ជាពិសេសអ្នកដែលចូល Telegram groups Web3 ច្រើន។
#Web3GM #CambodiaCrypto #TelegramSafety #CryptoSecurity
—————————
Presented to you by Hay Cafe ☕️
Get 20% Off on Grab Food
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 856
+1
រាល់ពេលដែលមាន បរិបទថ្មី បច្ចេកវិទ្យាថ្មី ដែលគេជឿថា មានប្រយោជន៍ ហើយអាចផ្លាស់ប្តូរ ពិភពលោក យើងនឹង តែងតែជួប Bubble។
ហេតុអ្វី?
ជាទូទៅ អ្វីដែលថ្មី ហើយមនុស្សជាតិ មិនដែលធ្លាប់ជួបប្រទះ គឺយើងម៩នអាចស្មានដឹង ថា វានឹងវិវឌ្ឍន៍ទៅជា យ៉ាងមិចទេ។ អ្វីដែលដឹងគឺថា វាថ្មី ល្អ មានប្រយោជន៍ មានតំរូវការ……។
ពេលដែល Narrative ត្រូវបាន ជ្រាបចូលទៅដល់ គ្រប់គ្នា វានឹងធ្វើអោយការ វាយតំលៃ ទៅលើ របស់ថ្មីនោះ ច្រើនលើសកំណត់ ទាំងការ ផ្សព្វផ្សាយ ការបង្កើនភាពពុះកញ្ច្រោល ការវិនិយោគ ជាដើម។
នៅពេលដែលយើងគ្រប់គ្នា គិតថាវាល្អ ហើយចាប់ផ្តើមវិនិយោគ ទៅលើវា ទាំងអស់គ្នា វានឹង ទៅជា Bubble។
ឧទាហរណ៍ងាយយល់គឺ Internet។ ពិតណាស់វាមានប្រយោជន៍ តែជំនាន់ឆ្នាំ 2000 គ្មានអ្នកយល់ច្បាស់ 100% ទេ ថាវានឹងទៅជាយ៉ាងមិច ក្នុងរយះពេល 5ឆ្នាំ, 10ឆ្នាំ, 20ឆ្នាំទៀត។ មនុស្សដឹងត្រឹមថា អោយតែក្រុមហ៊ុន មាន Website គឺដឹងតែ ល្អហើយ ជាអនាគតហើយ រកលុយបានហើយ……..។
ចឹងក្រុមហ៊ុនណាក៏ដោយអោយតែដាក់ឈ្មោះ ហើយប្រកាស Website dot com របស់ខ្លួនទៅ ទីផ្សារ នឹងសំរុក ដណ្តើមគ្នាទិញ។ នេះហើយជា Bubble។
យើងមិនបាច់ សួរថា តើនឹងមាន AI Bubble រឺ ទេ? ច្បាស់ណាស់វានឹងមាន តែសំខាន់គឺពេលណាវាផ្ទុះ ហើយតើ វា ផ្ទុះកំរឹតណា គឺជាអ្វី ដែលយើងគ្រប់គ្នា ទូទៅ ពិបាក ប៉ាន់ស្មាន។
ជំនាន់ Dot Com bubble បើអ្នកដែលយល់ពិតប្រាកដ ហើយនៅបន្តវិនិយោគនៅលើទីផ្សារ ជាមួយក្រុមហ៊ុនដែលអាច ផ្លាស់ប្តូរពិភពលោក ពិតប្រាកដ ដូចជា Facebook, Google, Amazon, Microsoft….ជាដើម ពួកគាត់ នៅតែ ចំណេញច្រើន គ្រាន់តែត្រូវការ Conviction និង ភាពអត់ធ្មត់ ដើម្បិ Hold Asset ទាំងនោះ។
វាគ្រាន់តែជា គំនិតមួយជ្រុង តូចតែប៉ុណ្ណោះ មិនមែនបង្ហាញថា យើងនឹងមាន AI Bubble ឆាប់ៗ នេះទេ តែ យើងគួរតែប្រុងប្រយត្ន័ និង សិក្សា ពី History ពីមុនៗ។
Bear market មិនមែនជាពេលយើង ភ័យហើយដើរចេញទេ តែជាពេលដែលត្រូវ រៀនកាន់តែច្រើន ព្រោះ ឧកាស ភាគច្រើន គឺកើតឡើងនៅក្នុង Bear market សំរាប់អ្នក វិនិយោគ ដែលមានចំណេះដឹង និង ការគ្រប់គ្រងហានិភ័យពិតប្រាកដ។
2 856
+1
មិនមែនតែ Crypto market ទេដែលធ្លាក់ថ្លៃ យើងឃើញថា Stock market ក៏ Pull back ច្រើនដែរ។
Stock Apple ដែលទើបប្រកាសតំឡើងថ្លៃ Product របស់ខ្លួន ក៏បានធ្លាក់ថ្លៃច្រើន លើស 6%។
Kospi ដែលជា Index របស់ទីផ្សារ Korea បានធ្លាក់លើស 8% ជាង ហើយត្រូវបាន ផ្អាកជួយដូរសិន (Circuit Breaking)។
- មូលហេតុ ពិតប្រាកដ យើងក៏មិនអាចដឹងច្បាស់ដែរ ប៉ុន្តែ ការភ័យខ្លាច នៅលើ ទីផ្សារ សំរាប់ AI Bubble គឺនៅតែមាន ចឹងហើយ តែងតែមាន អ្នក Take profit នៅពេលទីផ្សារឡើង រឺ ពេលដែលមាន ពត៍មាន មិនសូវល្អណាមួយ ទាក់ទងនឹង AI Bubble។
- ចំនុចមួយទៀត គឺបញ្ហា របស់ ធនាគារ កណ្តាល របស់ប្រទេាធំៗ ដូចជា US, Japan, Eroupe ជាដើម គឺសុទ្ធតែ ចាប់ផ្តើម Pivots មក Hawkish ដោយប្រទេសខ្លះចាប់ផ្តើម តំឡើងការប្រាក់ ខ្លះៗ ហើយ។ ចំនុចនេះ ក៏ជាកត្តា មួយដែលធ្វើអោយអ្នក វិនិយោគ ប្រុងប្រយត្ន័ជាងមុន ហើយ ព្យាយាម បង្កើត Cash រឺ Cash Equivalent របស់ខ្លួន ដូចយើងឃើញថា DXY បច្ចុប្បន្ន កំពុងតែ Strong និងមាន Up trend វិញ។
រាល់ពេល Dollar Index strong, Asset តែងតែ Pull back ព្រោះមានន័យថា Investor លក់ Asset យក Dollar វិញ។
2 856
SpaceX មានតំលៃ Market Cap 2T ជាង ដែលសឹងតែ ស្មើរនឹងទីផ្សារ Crypto Market សរុបចូលគ្នាទៅហើយ តែ តំលៃ Trade អត់ខុសពី Meme coins rug pull នៅក្នុង Crypto យើងទេ។
ក្រុមហ៊ុនពិតប្រាកដ រកស៊ីពិតប្រាកដ មានចំណូលពិតប្រាកដ តែតំលៃលើ ទីផ្សារ គឺទាក់ទងច្រើនទៅនឹង Supply, Demand, Liquidity, Fear and Greed ជាក់ស្តែង។
មិនថា Crypto, Stock, Gold បច្ចុប្បន្ន នេះ សុទ្ធតែ មានការប្រែប្រួល ច្រើនហើយលឿន ដែលធ្វើអោយយើង អ្នកវិនិយោគ ធម្មតា ដែលប្រើអារម្មណ៍ ទៅទិញលក់ គឺពិតជាពិបាក។
កុំគិតថា ការវិនិយោគ (Investing) ការជួញដូរ (Trading) ជារឿងងាយស្រួល។
ត្រូវគិតថា វាទាមទារ ចំណេះដឹង បទពិសោធន៍ ការអត់ធ្មត់ និង ការគ្រប់គ្រង ហានិភ័យ របស់យើង។
ពេលដែលយើងចាប់ផ្តើម ដោយជឿថាវាស្រួល ហើយគិតថាយើងនឹងក្លាយជាអ្នកមាន ពេលនោះហើយ ដែលយើងនឹងក្លាយជាអ្នកក្រ លឿនបំផុត។
តែបើយើងចាប់ផ្តើម ដោយយល់ថា វាមិនស្រួល តែវាចាំបាច់ សំរាប់ អនាគត វែងឆ្ងាយ របស់គ្រួសារយើង យើងនឹងព្យាយាម សិក្សា អោយបានច្រើន ហើយធ្វើវា ដោយប្រុងប្រយត្ន័។
កុំប្រញាប់ ធ្វើអ្នកមានពេក តាមសំរួល មួយៗទៅ។
2 856
ស្ថានភាព ខ្វះ Chip, Memory ដោយសារតែ ការវិវឌ្ឍន៍ នៃ AI នឹងនៅតែបន្ត ហើយគ្រឿង Electronics ដែលយើងប្រើប្រាស់រាល់ថ្ងៃក៏នឹង បន្តឡើងថ្លៃដូចគ្នា។
មុនពេល AI ធ្វើអោយ ពិភពលោក មាន Deflation ប្រហែលជា យើងត្រូវប្រឈមមុខ នឹង Inflation សិនហើយ 😅។
Image from Cambo Report
2 856
+1
ថ្ងៃនេះ យើងលើកយក Fun Fact មួយ ពី Crypto culture៖
ពាក្យ HODL ដែលគ្នាយើងឃើញគេប្រើច្រើន មិនមែនកើតពីពាក្យ "Hold On for Dear Life" ដំបូងទេ។
វាចាប់ផ្ដើមពី ការវាយពាក្យខុស។
ឆ្នាំ 2013 នៅលើ BitcoinTalk, User ម្នាក់ឈ្មោះ GameKyuubi បានសរសេរ Post មួយ ដែលមាន Title ថា "I AM HODLING"។
ពាក្យដែលគាត់ចង់សរសេរ គឺ Holding។ តែគាត់វាយខុសជា Hodling។
បន្ទាប់មក Community ក៏យកពាក្យនោះមកប្រើជាភាសារបស់ Crypto។ ពីការវាយខុសមួយ វាក្លាយជាពាក្យដែលមនុស្សប្រើ ដើម្បីនិយាយពីការកាន់ Asset រយៈពេលវែង មិន Panic Sell តាមអារម្មណ៍ទីផ្សារ។
ក្រោយមក មនុស្សជាច្រើនយកពាក្យ HODL ទៅពន្យល់ថា "Hold On for Dear Life"។
តែប្រភពដើមរបស់វា គឺមិនមែន Acronym ទេ។ វាជាការវាយពាក្យខុស ដែល Community ចាប់យកទៅធ្វើជាវប្បធម៌។
តើចំណុចដែលគួរចាំគឺអ្វី?
HODL មិនមែនមានន័យថា យើងត្រូវកាន់ Asset អ្វីគ្រប់យ៉ាងដោយមិនគិតនោះទេ។
វាជាការរំលឹកថា នៅក្នុង Market ដែលមានការប្រែប្រួលខ្លាំង, មនុស្សងាយ FOMO Buy និង Panic Sell។
បើគ្មានផែនការ, យើងងាយធ្វើតាមអារម្មណ៍។ បើមានផែនការ, យើងអាចដឹងថា អ្វីគួររក្សាទុក, អ្វីគួរលក់ចេញ ហើយទិញលក់ នៅពេលណា។
ចឹង HODL អាចជា meme ក៏បាន អាចជា culture ក៏បាន។ តែសម្រាប់យើង, ចំណុចសំខាន់គឺ៖ កុំឲ្យ Market ឬ FOMO បញ្ជា ទៅលើការសំរេចចិត្ត របស់យើង។ ត្រូវមានជំហរ ខ្លួនឯងមួយច្បាស់លាស់ ដោយមាន Risk Management ត្រឹមត្រូវ ហើយមានទំនួលខុសត្រូវដោយខ្លួនឯង កុំជឿគេ។
Save ទុក ហើយ Share ឲ្យមិត្តភក្តិរបស់អ្នក ដែលធ្លាប់គិតថា HODL កើតពីពាក្យ "Hold On for Dear Life" តាំងពីដំបូង។
#Web3GM #HODL #Bitcoin #CryptoCulture
—————————
Presented to you by Hay Cafe ☕️
Get 20% Off on Grab Food
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 856
គួរទុកលុយក្នុង Wallet រឺ Exchange ក្នុងស្ថានភាព បច្ចុប្បន្ននេះ?
Episode មួយនេះ យើងបង្ហាញពីការវិវត្តថ្មីៗនៃទីផ្សារ Crypto ដោយផ្ដោតលើការទិញលក់ Stock តាមរយៈមុខងារ RWA Project ថ្មី របស់ Bitget និង ហានិភ័យដែលកំពុងកើនឡើងនៅក្នុង DeFi។
ការវាយប្រហារទៅលើ Smart Contracts កាន់តែងាយស្រួល នៅពេលដែលបច្ចេកវិទ្យា AI កាន់តែឆ្លាតវៃ ដែលតម្រូវឱ្យអ្នកវិនិយោគផ្លាស់ប្ដូរយុទ្ធសាស្រ្តរក្សាទុកទ្រព្យសកម្មរបស់ខ្លួន មួយចំនួន និង ព្យាយាម តាមដាន សិក្សា ពី ការវិវឌ្ឍន៍នេះអោយបានដិតដល់។
ក្រៅពីហានិភ័យនៃសុវត្ថិភាពទាំងនេះ យើងក៏បាន Update ពត៍មានបន្ថែមខ្លះៗ ទាក់ទងទៅនឹង Projects Reality ជា RWA Project ថ្មីរបស់ Bitget ដែលយើងបានលើកឡើង កាលពីមិនទាន់ ចេញជាផ្លូវការ នៅក្នុង EP32។
—————————
🔥Present to you by Bitget
- Experience UEX on Bitget Now
- Join BGB Holder Channel
- Join BGB Holder Group Chat
—————————
📱Video: YouTube | Facebook
🎤Audio: Substack
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 856
យើងក៏បានលើកឡើងពី បញ្ហាធំមួយនៅលើ Web3 បច្ចុប្បន្ន គឺបញ្ហា មានការ Hack ជាច្រើនទៅលើ Protocol សឹងតែរាល់ថ្ងៃ ដែលកត្តាធំមួយ គឺបណ្តាលមកពី ការប្រើប្រាស់ AI ជាជំនួយ។
ពួកយើង Record មុនពេល Anthropic release Mythos/Fable ចឹងក្នុង វីដេអូ ទាំងអស់គ្នា នឹង ឃើញយើង និយាយពីការប៉ាន់ស្មានថា វាអាចនឹងចេញ ក្នុងខែ 06។
តែជាក់ស្តែង វាបានចេញ ហើយក៏ត្រូវបាន បិទដោយ US Government វិញហើយដែរ ដោយមិនទាន់ច្បាស់ថា ពេលណា នឹងអាច Release បានវិញទេ។
តែគោលគំនិតធំ គឺយើង ចង់ពិភាក្សា និង ផ្តល់យោបល់ មួយចំនួន ទាក់ទងនឹងការ រក្សាទុក Digital asset របស់ទាំងអស់គ្នា។
Full Episode Drop 8pm tonight on our YouTube Channel
—————————
⚡️@web3perspective
🔗All Social Media: https://linktr.ee/web3perspective
—————————
⚠️ Disclaimer: NFA, DYOR
2 856
យប់នេះ មាន Episode ទី 33 ថ្មីមួយទៀត ដែលយើង Update ពី Reality RWA របស់ Bitget ដោយសារតែ ក្នុង EP32 យើងបាន លើកឡើង ពេលដែល Product មិនទាន់ Live។
ឥលូវ EP33 នេះ មិនទាន់ Release ផង គេចេញ Stock+ មួយទៀតបាត់ ហើយ 🤣។
ដូចពួកយើងធ្លាប់លើកឡើង កន្លងមកចឹង ថា Crypto Exchange នឹងព្យាយាម ចាប់យកចំណែកទីផ្សារ របស់ TradeFi ចឹង យើងនឹងឃើញ គ្រប់ CEX មានការ Update ច្រើន និង លឿនទៅលើ Product ទាំងនេះ។
សំរាប់អ្នកចាប់អារម្មណ៍ ពី US stock គួបន្តតាមដាន ពត៍មានទាំងអស់នោះ ដើម្បីដឹងថា មាន Stock ដែលយើង ចង់ទិញ រឺ អត់? លក្ខណ័គេយ៉ាងមិច? Dividend គេចែកយ៉ាងមិច?
Episode យប់នេះ យើងបាន បង្ហាញចំនុចទាំងនេះមួយចំនួនដែរ។
Drop 8pm on our YouTube Channel
2 856
Idol យើង គាត់អោយ Ticker មកពីរ
Eli Lilly (LLY) និង Nokia (NOK)
ប្រុងប្រយត្ន័ផង Stock ឥលូវក៏ឡើងចុះ ច្រើនៗ ដែរ។
2 856
+3
ថ្ងៃនេះ Web3 GM 🌤 យើងមកពន្យល់ Myth មួយ ដែលយើងច្រើនជួបពេលចូល Projects NFT ឬ Web3 Project ថ្មីៗ៖
"Free Mint" មានន័យថា ឥតគិតថ្លៃ និង គ្មានហានិភ័យ មែនទេ?
MYTH:
បើគេថា Free Mint, មានន័យថា យើងមិនចំណាយអ្វីទេ ហើយវាមានសុវត្ថិភាព។
REALITY:
Free Mint អាចមានតម្លៃ Mint = 0។ តែវាមិនមានន័យថា គ្មានចំណាយ និង គ្មានហានិភ័យ 100% នោះទេ។
ចំណុចទីមួយ៖ Gas Fee នៅតែអាចមាន
នៅលើ Blockchain ជាច្រើន, ពេលយើង Mint, Claim, ឬធ្វើប្រតិបត្តិការណាមួយ, Network ត្រូវការថ្លៃ Gas Fee។
ចឹង ទោះបី Mint Price = 0 ក៏ដោយ, យើងអាចនៅតែចំណាយ Gas Fee សម្រាប់ប្រតិបត្តិការនោះ។
បើ Network រវល់ ឬ Gas Fee ខ្ពស់, Free Mint អាចមិន Free ដូចដែលយើងគិតទេ។
ចំណុចទីពីរ៖ Contract នៅតែសំខាន់
Free Mint គឺការប្រើ Smart Contract មួយ។
បើ Smart Contract ពិត និង សុវត្ថិភាព, វាអាចជាការប្រើ Project ធម្មតា។ តែបើ Website ក្លែងក្លាយ ឬ Contract ក្លែងបន្លំ, វាអាចសុំ Permission ឬ Signature ដែលបង្កហានិភ័យដល់ Wallet របស់យើងបាន។
ចឹង កុំមើលតែពាក្យ Free។ ត្រូវមើលថា Wallet Popup សុំឲ្យយើងធ្វើអ្វី។
ចំណុចទីបី៖ "Free" តែងបង្កឲ្យមានការ FOMO
Scammer ដឹងថាពាក្យ Free ធ្វើឲ្យមនុស្សចង់ចុចលឿន។
គេអាចដាក់ Countdown, Limited spots, ឬ "Wallet eligible" ដើម្បីឲ្យយើងភ្ជាប់ Wallet មុនពេលគិត។
តែ ឱកាសពិត មិនគួរធ្វើឲ្យយើងបាត់បង់ការប្រុងប្រយ័ត្ននោះទេ។
តើគួរធ្វើយ៉ាងម៉េច ដើម្បីការពារខ្លួនបាន?
- ពិនិត្យ Link ពីប្រភពផ្លូវការ។ កុំចូលពី DM ឬ Comment ផ្សេងៗ។
- អាន Wallet Popup។ វាសុំ Mint ធម្មតា ឬ សុំ Approve Token?
- ពិនិត្យ Gas Fee មុន Confirm។ Free Mint ក៏នៅតែមានថ្លៃ Gas Fee Network ដែរ។
- កុំប្រើ Main Wallet សម្រាប់ Mint NFT ណាមួយ ដែលមិនទាន់ទុកចិត្ត។
- បើ Website សុំ Seed Phrase ឬ Private Key, បិទភ្លាម។
គ្មាន Free Mint ពិត ណាមួយ ត្រូវការ Seed Phrase ឬ Private Key របស់យើងទេ។
សរុបមក, Free Mint មិនមែនក្លែងបន្លំទាំងអស់ទេ។ តែពាក្យ Free ក៏មិនមែនឲ្យយើងចុច Sign ដោយមិនគិតនោះដែរ។
Save ទុក ហើយ Share ឲ្យ មិត្តភក្តិរបស់អ្នក ជាពិសេស អ្នកដែលចូលចិត្ត Mint ដោយប្រញាប់។
#Web3GM #FreeMint #GasFee #CryptoSecurity
2 856
+3
ថ្ងៃនេះ Web3 GM 🌤 យើងនិយាយពី Safety Tip មួយ ដែលគួរប្រុងប្រយ័ត្ន គឺ៖ Fake Airdrop Site។
Airdrop ពិតអាចមាន។ Project ពិតក៏អាចចែក Token ឲ្យ Community មែនដែរ។
តែបញ្ហាគឺ Scammer ចូលចិត្តយកពាក្យ Airdrop ទៅប្រើ ព្រោះមនុស្សឃើញពាក្យ Free, Claim ហើយចង់ចុចយកលឿនៗ។
Fake Airdrop Site គឺជាគេហទំព័រដែលបន្លំខ្លួនថា ជា Claim Page ផ្លូវការ។ វាអាច Copy Logo, Copy ពណ៌, Copy ឈ្មោះ Project, ហើយដាក់ប៊ូតុង Claim ឲ្យមើលទៅដូចពិត។
តែអ្វីដែលវាចង់បាន មិនមែនឲ្យ Token យើងទេ។ វាចង់ឲ្យយើងភ្ជាប់ Wallet, Sign អ្វីមួយ, Approve Token, ឬ វាយ Seed Phrase/Private Key ចូល។
ហេតុអ្វីវាគ្រោះថ្នាក់?
- Link អាចមើលទៅស្រដៀងគេហទំព័រពិត។ ខុសតែអក្សរមួយ ឬ Domain មួយ ក៏អាចបន្លំបាន។
- Wallet Popup អាចសុំ Permission ដែលយើងមិនយល់។ ពេលខ្លះយើងគិតថា Claim Token តែការពិតវាសុំ Approve ឲ្យ Contract ប្រើ Token របស់យើង។
- Scammer អាចប្រើ DM, Comment, ឬ Telegram Group ដើម្បីដាក់ Link ឲ្យមើលដូចជាមានឱកាសបន្ទាន់ ពិតប្រាកដ។
ចំណុចគួរប្រុងប្រយ័ត្ន ដែលត្រូវចាំ
- បង្ខំឲ្យ Claim លឿនពេក៖ "Only 10 minutes left", "Claim now", "Wallet eligible"។ FOMO ខ្លាំងពេក ត្រូវប្រុងប្រយ័ត្ន។
- Link មិនច្បាស់៖ Domain ចម្លែក, អក្សរខុស, ឬ Link ខ្លីៗ ដែលមើលមិនឃើញពេញ។
- សុំ Seed Phrase, Private Key, ឬ Recovery Phrase៖ នេះមិនមែនចំណុចគួរប្រុងប្រយ័ត្នធម្មតាទេ។ នេះគឺ Scam ហើយ។
គ្មាន Project, dApp, Website, Support, ឬ Admin ណាមួយ ត្រូវការ Seed Phrase ឬ Private Key របស់យើង ដើម្បី Claim Airdrop ទេ។
តើគួរធ្វើយ៉ាងម៉េច មុនចុច Claim?
- ចូល Link ពី Social Media ផ្លូវការ បើអាច ហើយព្យាយាមផ្ទៀងផ្ទាត់ច្រើនប្រភព ដូចជា X, Discord, Telegram...។
- ពិនិត្យ Domain ឲ្យច្បាស់។ កុំមើលតែ Logo។
- អាន Wallet Popup មុន Sign។
- ប្រើ Wallet ដែលមានចំនួនតិចសម្រាប់សាកល្បង Link ថ្មីៗ។ កុំភ្ជាប់ Main Wallet ដែលមាន Asset ច្រើនទៅគ្រប់ Website។
- សួរគ្នាយើងក្នុង Group សិន បើមិនប្រាកដ។ តែត្រូវប្រយ័ត្នពេលមានគេ DM ទៅផ្ទាល់ពេលយើងសួរអ្វីមួយ។ ឆ្លងឆ្លើយក្នុង គ្រុប ជារឿងល្អបំផុត។
ចំណាំចុងក្រោយ៖ Airdrop ពិត មិនចាំបាច់បង្ខំឲ្យយើងបោះបង់ ការប្រុងប្រយ័ត្នទេ។
បើ Link មួយធ្វើឲ្យយើងប្រញាប់, មិនអាន, ហើយចុច Sign ដោយភ័យខ្លាចខកឱកាស, នោះគឺជាចំណុចដែល Scammer ចង់បាន។
Save ទុក ហើយ Share ឲ្យ មិត្តភក្តិរបស់អ្នក មុនពេលគេចុច Claim Link បន្ទាប់។
#Web3GM #FakeAirdrop #WalletSafety #CryptoSecurity
2 856
We live now.
- YouTube: https://www.youtube.com/live/b7WA0BwcpxI?si=AYA98p8Jazvlr2l2
- Facebook: https://www.facebook.com/share/v/1BYcqM9MmM/
Come join us and ask question
2 856
Web3 Weekly Recap សប្តាហ៍នេះយើងនឹងជជែកគ្នាពី
- New Hawkish FED
- Oil cools down
- New Ethlabs
- Market Risk Off across all tech, AI stock
និងពត៍មានមួយចំនួនទៀត។
Livestream at 8pm on YouTube and Facebook.
See you guy there, bring your question if you have one.
