ឃ្លាំងផ្ទុកឯកសារ និងលិខិតរដ្ឋបាលផ្សេងៗ
الذهاب إلى القناة على Telegram
ខ្ញុំក៏សុំខន្តីអភ័យទោសទុកជាមុន រាល់ការចែករំលែក ឯកសារផ្សេងៗ ប្រសិនបើជា ឯកសារទាំងនោះជាកម្មសិទ្ធបញ្ញា របស់ស្ថាប័ន ឬបុគ្គល ណាមួយពុកម៉ែ បងប្អូន ក៏ដូចជា លោកគ្រូ អ្នកគ្រូ អាចខំមិន ឬឆាតមកខ្ញុំផ្ទាល់។
إظهار المزيد5 875
المشتركون
لا توجد بيانات24 ساعات
-27 أيام
+630 أيام
أرشيف المشاركات
Repost from ចំណេះដឹងផ្នែកកុំព្យូទ័រ
+2
សេចក្តីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ( ក.ប.ទ.) សូមជម្រាបជូនដល់និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ ឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។
ក.ប.ទ. នឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តសរុបចំនួន ៣០០នាក់ ដើម្បីចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលមានលក្ខខណ្ឌ ដូចខាងក្រោម៖
1. ប្រភេទនិងលក្ខខណ្ឌ
ក. និស្សិតស្ម័គ្រចិត្តចំនួន ២៥០នាក់ សម្រាប់ចូលរួមរៀបចំក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥
- ជានិស្សិតកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលចាប់ពីឆ្នាំទី៣ ឡើងទៅ
ខ. និស្សិតស្ម័គ្រចិត្តចំនួន ៥០នាក់ សម្រាប់ចូលរួមជាមន្ត្រីទំនាក់ទំនង (Liaison Officer)
- ជានិស្សិតកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ ចាប់ពីឆ្នាំទី៣ ឡើងទៅ
2. លក្ខណៈសម្បត្តិទូទៅសម្រាប់ជ្រើសរើស
- មានចំណេះដឹងភាសាអង់គ្លេសដែលអាចប្រើប្រាស់បាន
- មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
- មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ
- មានសមត្ថភាពដោះស្រាយបញ្ហា និងមានភាពបត់បែន
- មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
- មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
- មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
- ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។
3. អត្ថប្រយោជន៍
- ទទួលបានបទពិសោធការងារជាក្រុម និងបំណិនជំនាញទន់ (Soft Skill)
- ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម
- ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល
- យល់ដឹងអំពីឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់រដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗ និងស្ថាប័នស្រាវជ្រាវកម្រិតជាតិ និងអន្តរជាតិ
- សាកល្បងប្រើប្រាស់ឧបករណ៍ឌីជីថលដោយផ្ទាល់
- ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ។
4. ព័ត៌មាននិងការដាក់ពាក្យស្នើសុំ
- និស្សិតដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំតាមរយៈ QR Code ដែលភ្ជាប់មកខាងក្រោម ឬតំណភ្ជាប់ https://go.gov.kh/dgc/volunteer2025 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។
- និស្សិតដែលគ្រប់លក្ខខណ្ឌនឹងជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) ហើយនឹងត្រូវជូនដំណឹងឱ្យមកសម្ភាសន៍ជាមួយគណៈកម្មការជ្រើសរើស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩២ ៨៨៦ ២៤២ / 096 777 7515 ឬអ៊ីមែល pr@dgc.gov.kh។
#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
ចង់បានជា File Word (កែបាន)សូមឆាត📧 Telegram:https://t.me/PR_BossICT_Skills
កិច្ចតែងការបង្រៀន មេរៀនទី២ អំពីជីម៉ែល (Gmail) និងសាលាឌីជីថល (វិធីសាស្ដ្របង្រៀន៖ បែបផែនទីគំនិត) សម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦
ចង់បានជា File Word (កែបាន)សូមឆាត📧 Telegram:https://t.me/PR_BossICT_Skills
កិច្ចតែងការបង្រៀន មេរៀនមូលដ្ឋានអំពីការប្រើប្រាស់ តេលេក្រាម (វិធីសាស្ដ្របង្រៀន៖ បែបផែនទីគំនិត) សម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦
ចង់បានជា File Word (កែបាន)សូមឆាត📧 Telegram:https://t.me/PR_BossICT_Skills
កិច្ចតែងការបង្រៀន មេរៀនមូលដ្ឋានអំពីការប្រើប្រាស់ តេលេក្រាម (វិធីសាស្ដ្របង្រៀន៖ បែបផែនទីគំនិត) សម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦
Repost from ចំណេះដឹងផ្នែកកុំព្យូទ័រ
ដំណោះស្រាយ Telegram អោយបង់លុ≥យពេលដាក់ ទូរស័ព្ទថ្មី
មេរៀន_ការបង្កើត_និងការប្រើប្រាស់_GMail_GoogleForm_GoogleMeet_Update.pdf20.23 MB
សេចក្តីណែនាំ លេខ៧២២១ អ.រតន. ស្តីពីការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយ សម្រាប់ទូទាត់ថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។
Repost from Free កម្មវិធី កុំព្យូទ័រ ជាច្រើន
🔔សៀវភៅ មេរៀន និងលំហាត់ Photoshop 2021 អស់លោកអ្នកអាចទិញយកទៅរៀនដោយខ្លួនឯងនៅផ្ទះបាន ។
✍️អ្វីដែលលោកអ្នកទទួលបាន🧑💻
💃 ១. ទទួលបាន File កម្មវិធី Photoshop 2020, 2021 ឬ 2022 (ជា File Crack) សម្រាប់ទៅតម្កើងលើកុំព្យូទ័រ អស់លោកអ្នក
😓 ២. ទទួលបាន File PDF សៀវភៅ និងលំហាត់ Photoshop មួយក្បាល មាន 74 ទំព័រ មាន 22លំហាត់
👨🎓 ៣. ទទួលបាន Folders លំហាត់ ទាំង 22 មានរូបភាពសម្រាប់ ឌីសាញ នៅក្នុងនិងទាំងអស់
🎉 ៤. ទទួលបាន Group មួយសម្រាប់ចូលទៅ ដោនឡូត រូបភាព ឬក៏ File PNG ផ្សេងៗ រាប់រយរូប
✔️ ៥. ទទួលបាន ការ Support ពីលោកគ្រូផ្ទាល់រាល់បញ្ហាផ្សេងៗ ពេល អនុវត្ត
💬 បញ្ជាក់: រាល់លំហាត់ទាំងអស់ លោកអ្នកអាចធ្វើបាន💯🛍 ព្រោះលំហាត់នីមួយៗលោកគ្រូសរសេរប្រាប់ពីចំណុចមួយៗយ៉ាងលំអិត
💵តម្លៃសៀវភៅ ៣០,០០០ រៀល
ទំនាក់ទំនងមកកាន់អេតមីន💌
🆗ទំនាក់ទំនងសម្រាប់ការជាវសៀវភៅ:
@PR_BossICT_Skills
Repost from Free កម្មវិធី កុំព្យូទ័រ ជាច្រើន
ទំនាក់ទំនងមកកាន់អេតមីន💌 សម្រាប់យក Presets_PhotoShop_សម្រាប់កែរូប
@PR_BossICT_Skills
https://youtu.be/LDzuMUWxbX8
Repost from Free កម្មវិធី កុំព្យូទ័រ ជាច្រើន
ទំនាក់ទំនងមកកាន់អេតមីន💌 សម្រាប់យក Presets_PhotoShop_សម្រាប់កែរូប
@PR_BossICT_Skills
https://youtu.be/TQXxQ4YJhIg?si=ZY2hWAlioNk0n8uk
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
