កណ្ដៀរ
الذهاب إلى القناة على Telegram
2 763
المشتركون
-424 ساعات
+27 أيام
+1530 أيام
أرشيف المشاركات
2 763
ឃុំវាលរេញ 🍃🏡
📍ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
#ការរៀបចំដែនដី #សហគមន៍ភាព #អភិវឌ្ឍន៍សហគមន៍
#ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកព្រៃនប់
2 763
+7
សូមស្វាគមន៍មកកាន់សហគមន៍អេកូទេសចរណ៍បាគងភូមិខ្ញុំ☘️
ទីសម្រាកលម្ហែដ៏ពេញនិយមក្នុងស្រុកបាគង ខេត្តសៀមរាប
https://maps.app.goo.gl/2qvzsbbRiCodUP8Y8
#ដើរលេង #ទស្សនា #ទេសចរណ៍ផ្សារភ្ជាន់ទឹកដី #ស្រុកបាគង
📸: កណ្តៀរ | ២៥រាជធានី-ខេត្ត| ទេសចរណ៍
2 763
ពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ចំនួន ៤សហគមន៍ រួមមាន សហគមន៍នេសាទបឹងរាំង, សហគមន៍នេសាទជ្រលង, សហគមន៍នេសាទចុងអូរ និងសហគមន៍នេសាទព្រៃនប់២ ស្ថិតនៅសហគមន៍នេសាទបឹងរាំង ក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III។
គម្រោងនេះមានគោលបំណង លើកកម្ពស់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន នៅតាមសហគមន៍ងាយរងគ្រោះ រួមចំណែកដល់ការកែលម្អបរិស្ថានរស់នៅ លើកកម្ពស់ជីវភាព និងពង្រឹងភាពធន់របស់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
#សហគមន៍មូលដ្ឋាន #ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ #ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសហគមន៍មូលដ្ឋាន #LASEDIII #MLMUPC
#ក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកព្រៃនប់
2 763
ភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់🌱🏘️
📍ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
#ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងច្បារមន
2 763
សម្រាប់ផ្លូវថ្មីទាំងអស់ក្នុងក្រុងបាត់ដំបងនេះ គឺហាមដាច់ខាត កាយផ្លូវដាក់លូ ដាក់លូកាយផ្លូវ គឺត្រូវរៀបចំប្រព័ន្ធលូឱ្យបានរួចរាល់ មុននឹងកសាងផ្លូវ
2 763
ផ្លូវក្នុងក្រុងបាត់ដំបង នឹងត្រូវជួសជុលឡើងវិញ ក្នុងដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមការគាំទ្រដោយ ADB ក្នុងនោះ ផ្លូវចំនួន ៧ខ្សែ ស្មើនឹង ១១គ.ម. នឹងត្រូវប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដោយផ្លូវកៅស៊ូ DBST ប្រវែង ១គ.ម. ទៅកាន់ឯកភ្នំ បានសាងសង់រួចរាល់ តែត្រូវផ្អាកការដ្ឋានដោយសារតែទឹកជំនន់
2 763
អាទិភាពយើង គឺបន្តប្រើប្រាស់យន្តការការទូតឱ្យអស់លទ្ធភាព ឈរលើគោលការណ៍កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញា ដែលមានស្រាប់ ដើម្បីចៀសវាងសង្គ្រាមបង្ហូរឈាមបន្តទៀត
2 763
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់កម្លាំងដើម្បីយកទឹកដី នេះជាជំហររបស់កម្ពុជា ព្រោះសកម្មភាពនេះ ខុសពីច្បាប់អន្តរជាតិ។
2 763
ការការពារទឹកដី គឺជាកាតព្វកិច្ចរបស់យើង ហើយជាការសោកស្តាយដែលយើងបាត់បង់ការគ្រប់គ្រងមួយចំនួន ប៉ុន្តែគ្រប់តំបន់ សុទ្ធសឹងតែមានការតស៊ូរបស់កងកម្លាំងរបស់យើង ហើយយើងក៏នៅតែបន្តច្បាំងតាមរយៈយន្តការការទូត ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់
2 763
ទោះបីតំបន់មួយចំនួន បានបាត់បង់ការគ្រប់គ្រង ប៉ុន្តែការទាមទាររបស់យើង មិនដែលបោះបង់នោះទេ ហើយក្នុងអតីតកាល ការទាមទារទឹកដីរបស់យើង ក៏មិនមែនអំឡុងពេលសង្គ្រាមនោះទេ គឺតាមរយៈយន្តការការទូត និងការដាក់សម្ពាធពីអន្តរជាតិ
2 763
ទឹកដីយើងត្រូវតែដោះស្រាយ តែយើងជ្រើសរើសវិធីសាស្ត្របញ្ចៀសការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងផ្តល់ពេលវេលា សម្រាប់បងប្អូនអាចរកស៊ី ចិញ្ចឹមជីវិត
2 763
អភិក្រមរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ប្រជាពលរដ្ឋទាំងបងប្អូនភៀសសឹក និងបងប្អូនរងគ្រោះដោយទឹកជំនន់៖ ទី១៖ ជីវិតប្រជាពលរដ្ឋ, ទី២៖ សុខទុក្ខប្រជាពលរដ្ឋ, ទី៣៖ ការស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ។
2 763
ខ្ញុំទៅមើលការងារក្រៅផ្លូវការ ស្ងាត់ៗ មិនមែនខ្លាចពីបញ្ហាសុវត្ថិភាពទេ ប៉ុន្តែមិនចង់រំខានដល់កងកម្លាំង និងអាជ្ញាធរ ក្នុងការរៀបចំកម្លាំងការពារ ដើម្បីទុកពេលឱ្យជួយអន្តរាគមន៍បំពេញតម្រូវការប្រជាពលរដ្ឋវិញ
2 763
ខ្ញុំសង្ឃឹម និងជឿជាក់ថា និស្សិតជ័យលាភីទាំងអស់នឹងយកចំណេះ ជំនាញដែលទទួលបាននេះ ទៅចូលរួមបម្រើសង្គមជាតិ មាតុភូមិដោយប្រកាន់ខ្ជាប់នូវសីលធម៌ វិជ្ជាជីវៈ វិន័យ និងមនសិការស្នេហាជាតិ។
2 763
ការអប់រំបណ្តុះបណ្តាលរបស់យើង គឺគិតគូរចាប់ពីថ្នាក់មូលដ្ឋានរហូតដល់កម្រិតឧត្តមសិក្សា ដែលកម្រិតឧត្តមសិក្សា គឺបញ្ជាក់ពីធនធានមនុស្សរបស់យើង
