ar
Feedback
ស្រុកបាកាន

ស្រុកបាកាន

الذهاب إلى القناة على Telegram
229
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام
أرشيف المشاركات
លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន អញ្ជើញជាអធិបតីបើកកម្មវិធីសង្ក្រានឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ វិទ្យាល័យហ៊ុ
+3
លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន អញ្ជើញជាអធិបតីបើកកម្មវិធីសង្ក្រានឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ វិទ្យាល័យហ៊ុនសែនរំលេច 👉https://www.facebook.com/share/p/YnvrPjqBzTMKcsSL/?mibextid=NOb6eG

Measures such as sluice gates prevent freshwater from entering the sea, in adherence to the 1995 Mekong Agreement. We follow the 1995 Mekong Agreement. Please ask the Mekong River Commission because we have already informed the Mekong River Commission this agreement. We call on you not to slander us in order to oppose China in accordance with the geopolitical strategy. We also think of our national interests just as you do, and it does not mean that your brains are better than us. Fortunately, you were born in a rich country and we were born in a poor country. That’s why you look down on us.

បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។ ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖ ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។ ៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ ៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។ ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។ យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ៕ Following a series of slanderous reports about the presence of Chinese troops at the Ream naval base, they now fabricate the story of the Techo Funan Canal, which falsely mentions that the canal will further facilitate the Chinese navy near the Vietnamese border even when the canal is still under construction. Today I would like to remind friends or non-friends on the following points: 1. Cambodia needs Chinese troops for what? 2. Cambodia and Viet Nam are good neighbours and have good cooperation in all fields. 3. China and Viet Nam have good relations and are comprehensive strategic partners. 4. Why would Cambodia bring Chinese troops into its country, which violates the constitution? And why would China bring its troops to Cambodia, which is contrary to the principle of respect for Cambodia's independence? 5. In addition to Article 53 of the Constitution, which prohibits Cambodia from having foreign military bases on its territory, Article 55 clearly states that any treaty and agreement incompatible with the independence, sovereignty, territorial integrity, neutrality and national unity of the Kingdom of Cambodia shall be eliminated. This makes it clear that no agreement can be implemented if it is not in line with Cambodia's independence and sovereignty, as the Constitution has already been repealed. 6. The Techo Funan Canal purely serves socio-economic benefit as it provides more waterways to the southwestern Cambodia additional to the existing transport routes along the Mekong River. This vital infrastructure facilitates agricultural activities by providing water for crop cultivation, is good for water management during the rainy season, and increases freshwater fish production, among other benefits. This canal has no impacts on the flow of the Mekong River as it does not connect directly to the Mekong but rather to the Bassac River.

ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា។ ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី (Equinox) ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ។ សូមកោតសរសើរដល់ផលិតករ ដែលបានផលិតវីដេអូបង្ហាញពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត ដោយប្រៀបបាននឹងឋានសួគ៌នាពេលព្រឹកព្រលឹម។ 🇰🇭

ពិធីផ្សព្វផ្សាយ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ឈានឆ្ពោះពិភពលោកកាកបាទក្រហម ន
+3
ពិធីផ្សព្វផ្សាយ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ឈានឆ្ពោះពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ ២០២៤ ។ ក្រោម អធិបតីភាព លោក ផាយ ឡេង អភិបាលស្រុកបាកាន និងជាអនុសាខាកាកបាទក្រហម កម្ពុជា។ នាព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ នៅបរិវេណវត្តរំលេច ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ 👉https://www.facebook.com/share/p/dWUvJ47XuVWY2EGu/?mibextid=qi2Omg 👉https://www.facebook.com/share/p/ubp1QSiiF1FS6fGb/?mibextid=qi2Omg

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោក ផាយ ឡេង អភិបាលស្រុកបាកាន បានចុះជូបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យអូរ
+9
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោក ផាយ ឡេង អភិបាលស្រុកបាកាន បានចុះជូបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យអូរតាប៉ោង ដើម្បីពង្រឹងសមត្ថភាព និងរៀបចំកាលវិភាគ សម្រាប់សិស្ស ដើម្បីឲ្យសិស្សវិទ្យាល័យអូរតាប៉ោង ប្រឡងជាប់ 100% ក្នុងឆ្នាំសិក្សា ២០២៣ -២០២៤ ខាងមុខនេះ។ ពិធីនេះ មានការចូលរួមលោក រី ណាក់ ប្រធានការិយាល័យអប់រំស្រុកបាកាន ព្រមទាំងមានការចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរ និងផល់ប៉ះពាល់អំពីបញ្ហាគ្រឿងញៀន ដោយលោកវរសេនីយ៍ទោ​ ចាន់​ សុភី​ អធិការរង​ ទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈ​ និងលោកវរសេនីយ៍ទោ​ សុង​ គឹមសែ​ អធិការរង​ ទទួលផែនការងារប្រឆាំងគ្រឿងញៀន ផងដែរ។ 👉ស្រុកបាកានថ្ងៃនេះ https://www.facebook.com/share/p/QuddtFbPUBRJ1PNo/?mibextid=ZbWKwL

នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ លោក ផាយ ឡេង អភិបាលស្រុកបាកាន និងសហការី ពិនិត្យមើលទីតាំងនៅវត្ត រំលេច ស្ថិតនៅឃុំរំលេច សម្រា
+3
នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ លោក ផាយ ឡេង អភិបាលស្រុកបាកាន និងសហការី ពិនិត្យមើលទីតាំងនៅវត្ត រំលេច ស្ថិតនៅឃុំរំលេច សម្រាប់ត្រៀមរៀបចំកម្មវិធីកាកបាទក្រហម នៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤។ 👉ស្រុកបាកានថ្ងៃនេះ https://www.facebook.com/share/p/i6xKxzNf73KipLFV/?mibextid=ZbWKwL

នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទី ថានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមេទឹក បាននាំយកថវិកាចំនួន ២ ០០០ ០០០រៀល
+4
នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទី ថានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមេទឹក បាននាំយកថវិកាចំនួន ២ ០០០ ០០០រៀល និងក្រុមការងារឃុំទាំង៣តំបន់បាននាំយកថវិកា ២ ៣០១ ០០០រៀល ចូលរួមបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលថវិកាកសាងប្រពន្ធ័ដោះទឹកភ្លៀងក្នុងទីធ្លាសាលាបឋមសិក្សាទួលលៀប។ 👉ស្រុកបាកានថ្ងៃនេះ https://www.facebook.com/share/p/ueWMAfyn3xVdT65Q/?mibextid=ZbWKwL

ព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងសហការី ព្រមទាំងលោក កែវ សាងផលបុណ្យ ប្រធានការិយាល័
+7
ព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងសហការី ព្រមទាំងលោក កែវ សាងផលបុណ្យ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាកាន ពិនិត្យលើវឌ្ឍនភាពនៃមន្ទីរពេទ្យបង្អែកបាកាន និងពិនិត្យស្ថានភាព លូដោះទឹក ដែលហូរចេញពីមន្ទីពេទ្យបង្អែកស្រុកបាកាន។ 👉ស្រុកបាកានថ្ងៃនេះ https://www.facebook.com/share/p/Z4Di764uk7ZovKZB/?mibextid=qi2Omg

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារ នីត្យានុកូលកម្ម ដែល
+3
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារ នីត្យានុកូលកម្ម ដែលរដ្ឋបាលឃុំបឹងបត់កណ្តោលបានផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលឯកសារមួយចំនួនប្រជាពលរដ្ឋមិនទាន់បានមកយកពីរដ្ឋបាលឃុំ ដើម្បីឲ្យក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ យកចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។ 👉ស្រុកបាកានថ្ងៃនេះ https://www.facebook.com/share/p/izMJiAYY1dgAvd9n/?mibextid=qi2Omg

នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទី ថានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាកាន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀ
+9
នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទី ថានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាកាន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំកម្មវិធី សង្ក្រាននៅវត្តបាកាន ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៧។ 👉ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន https://m.facebook.com/story.php?story_fbid=pfbid02n8S6Z8tP9A5CUYNLkU1HYL1638ttpabH2Kos41Zws4HTvHSy2aPg2EyxP6SYBLvKl&id=100077632025209&mibextid=ZbWKwL

សម្តេចធិបតី ហ៊ុន ម៉ាណែត «ខ្ញុំហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ ព្រោះជាសមិទ្ធផលលើកដំបូងនិងបង្ហាញរូបរាងជាក់ស្តែងនៅលើទឹកដីកម្ពុជា» ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនជឿថា មានមន្ត្រីជាន់ខ្ពស់ខ្មែរ និយាយអវិជ្ជមាន ពីគម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយរបស់វិទ្យុប្រតិក្រិយានោះឡើយ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះពិនិត្យ និងព្យាបាលជំងឺបឋមជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមបណ្តាឃុំទាំង៩(First Round)ក្នុងស្រុកបាកានបានចំនួនជិត៦០០០នាក់។

សូមអញ្ជើញទស្សនា បទ : អបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា និពន្ធទំនុកច្រៀងដោយ : កូន នាគ ច្រៀងដោយ : ហង្ស សុវណ្ណារិទ្ធិ - ស៊ាង មេត្តា បច្ចេកទេសសំឡេងដោយ : លោក សុធី ឡយ បច្ចេកទេសរូបភាព : KF - 179 លំនាំបទ : រាំវង់កម្ពុជា ប្រភពវីដេអូ ចម្រៀងគ្រួសារខ្មែរ

+2
សេចក្ដីសម្រេចស្ដីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាក.pdf10.07 MB

ក្រសួងមហាផ្ទៃ | ផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨។

គណបក្សប្រជាជនកម្ពុជាប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
+1
គណបក្សប្រជាជនកម្ពុជាប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

Repost from N/a
ក្លឹបគ្រូបង្រៀនស្រុកបាកាននឹងត្រូវបង្កើតឡើងដើម្បីផ្តល់អត្ថប្រយោជន៍ដល់គ្រូនិងបុគ្គលិកអប់រំ។