ar
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

الذهاب إلى القناة على Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

إظهار المزيد
6 428
المشتركون
+324 ساعات
+77 أيام
+3530 أيام
أرشيف المشاركات
Repost from AMS
ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ចូលរួមឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ និងពងមាន់មួយលានគ្រាប់ដល់វីរកងទ័ពនិងជនភៀសសឹក អានបន្
ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ចូលរួមឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ និងពងមាន់មួយលានគ្រាប់ដល់វីរកងទ័ពនិងជនភៀសសឹក អានបន្ត https://ams.com.kh/c/1277792 📰 Join AMS News

ទ័ពសៀមងាប់ទាំងអស់ពេលប៉ុនប៉ងលួចថ្មអង្គរឥឡូវវានឹងដូចគ្នា។
ទ័ពសៀមងាប់ទាំងអស់ពេលប៉ុនប៉ងលួចថ្មអង្គរឥឡូវវានឹងដូចគ្នា។

គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែទៅលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ

Repost from N/a
សម្រាប់អ្នកច្បាប់ ថ្ងៃនេះខួប ១៤ឆ្នាំ នៃការប្រកាសឱ្យប្រើ «ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា» និងច្បាប់ពាក់ព័ន្ធក្នុងវិស័យ
+1
សម្រាប់អ្នកច្បាប់ ថ្ងៃនេះខួប ១៤ឆ្នាំ នៃការប្រកាសឱ្យប្រើ «ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា» និងច្បាប់ពាក់ព័ន្ធក្នុងវិស័យរដ្ឋប្បវេណី 📘📘📘📘📘 (២១ ធ្នូ ២០១១ - ២១ ធ្នូ ២០២៥)

ព្រឹកនេះ! ថៃបន្តផ្លោងគ្រាប់ និងបាញ់ផ្សែងពុល ចូលភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន
ព្រឹកនេះ! ថៃបន្តផ្លោងគ្រាប់ និងបាញ់ផ្សែងពុល ចូលភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក បំផ្លាញសាលាបឋមសិក្សាចំនួន១កន្លែង និងអគារពាណិ
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក បំផ្លាញសាលាបឋមសិក្សាចំនួន១កន្លែង និងអគារពាណិជ្ជកម្មចំនួន១កន្លែង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រមទាំងផ្លោងគ្រាប់គ្រប់ប្រភេទចូលតំបន់ស៊ីវិលក្នុងខេត្តឧត្តរមានជ័យ បណ្ដាលឱ្យខូចខាតរថយន្តប្រជាពលរដ្ឋចំនួន២គ្រឿង៕ On 20 December 2025, Thai soldiers continued to use F-16 fighter aircraft to drop bombs, destroying one primary school and one commercial building in Veal Veng District, Pursat Province, and also fired various types of munitions into civilian areas in Oddar Meanchey Province, causing damage to two civilian vehicles. 👉ផេកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ⏬️ 🌐 https://www.facebook.com/share/p/196kcdutjz/?mibextid=wwXIfr -Join Telegram📱 https://t.me/GDI_service_news -Website🌐http://www.gdi.gov.kh/

នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី: ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាអំព
នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី: ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីវគ្គសិក្សាដ៏ល្អបំផុត ឆ្ពោះទៅរកភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំងពីរ។ ខ្ញុំសូមបញ្ជាក់សារៈសំខាន់សម្រាប់កម្ពុជា និងថៃ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសន្ទនា ប្រាជ្ញា និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលនឹងធ្វើឡើងនៅថ្ងៃស្អែកគឺជាវេទិកាដ៏សមស្របនិងស្ថាបនាដើម្បីឱ្យប្រទេសទាំងពីរអាចចរចាដោយបើកចំហរ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌និងយូរអង្វែង៕

សំឡេងរបស់ប្រជាជនកម្ពុជាកំពុងបន្លឺឡើងបង្ហាញប្រាប់ពិភពលោកថា កម្ពុជាស្រឡាញ់សន្តិភាពនិងមិនចង់បានសង្រ្គាមឡើយ The voices of the Cambodian people are resounding to tell the world that Cambodia loves peace and does not want war. #MarchForPeaceKH #ដើរដើម្បីសន្តិភាព #Cambodia #needpeace 🌐Facebook 🌐YouTube 🌐TikTok 🌐Telegram

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១២:០៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ៤:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំ និងរថក្រោះបាញ់នៅភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ៤:០២នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ចាប់ពីម៉ោង ៥:៤៨នាទី រហូតដល់ម៉ោង ៦:៣៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង៧៥ម.ម លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ៨:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ - ម៉ោង ៩:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។ - ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១១:៣០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ១០:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។ - ចាប់ពីម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងជាប់ច្រកព្រំដែនជ័យជំនះ។ - ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ចូលទីតាំងសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ - ម៉ោង ១១:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។ - ក្រោយទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 រួចមក នៅម៉ោង ១១:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកប្រមាណ ៥គ្រឿង បានរំលោភឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ - ម៉ោង ១២:៣៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៣:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ១៣:៤៣នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រច្រកជ័យជំនះ។ - ម៉ោង ១៤:១៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ២គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីប្រជុំជនដែលប្រជាជនស៊ីវិលរស់នៅច្រើនកុះករ។ - ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ - ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៦:១១នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ គិតមកដល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ។ សកម្មភាពរបស់យោធាថៃនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ #កម្ពុជាត្រូវការសន្តិភាព #យុត្តិធម៌សម្រាប់កម្ពុជា ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

កម្ពុជា-រុស្ស៊ី មានក្តីបារម្ភដូចគ្នាលើផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត និងបានបដិសេធចំពោះសេចក្តីរាយការណ៍
+2
កម្ពុជា-រុស្ស៊ី មានក្តីបារម្ភដូចគ្នាលើផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត និងបានបដិសេធចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដែលគ្មានមូលដ្ឋាន ចោទប្រកាន់ថាពលរដ្ឋរុស្ស៊ី កំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា។