ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

الذهاب إلى القناة على Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

إظهار المزيد
6 723
المشتركون
+2124 ساعات
+637 أيام
+9030 أيام
أرشيف المشاركات
សម្តេចធិបតី​ នាយករដ្ឋមន្ត្រី ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេ
+3
សម្តេចធិបតី​ នាយករដ្ឋមន្ត្រី ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ម៉ោង១០និង៣០នាទី BMចេញសន្ធឹកហើយច្រើនណាស់ទិសឧត្តរមានជ័យ ១១ ១២ ២៥
ម៉ោង១០និង៣០នាទី BMចេញសន្ធឹកហើយច្រើនណាស់ទិសឧត្តរមានជ័យ ១១ ១២ ២៥

អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាស
អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ លម្អិត៖ https://kh.cc-times.com/posts/26143

ថ្ងៃពុធ​ ០៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៥ -លោក​ ម៉ៅ​ វិសាល​ ប្រធានលេខាធិការដ្ឋា
+8
ថ្ងៃពុធ​ ០៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៥ -លោក​ ម៉ៅ​ វិសាល​ ប្រធានលេខាធិការដ្ឋាន​ ស.ស.យ.ក.​ ស្រុកអង្គរជុំ​  បានដឹកនាំសមាជិក​អចិន្ត្រៃយ៍​ និងសមាជិក​ ស.ស.យ.ក.​ ស្រុកអង្គរជុំ​ ចូលរួមអមដំណេីរ​ លោក​ ខូយ រ៉ាត់ ប្រធានក្រុមប្រឹក្សាស្រុកអង្គរជុំ លោក ភន់ សុខុម អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ​ ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកសង្គ្រាមមកស្នាក់នៅទីតាំងសុវត្តិភាព​ និងបាននាំយកគ្រឿងឧបភោគបរិភោគ​ និងសម្ភាប្រេីប្រាស់មួយចំនួន​ ជូនដល់ប្រជាពលរដ្ឋដែលភៀសសឹក​ ក្នុងស្រុកអង្គរជុំ​ +សមាសភាពចូលរួមមាន៖ -សមាជិកក្រុមប្រឹក្សាស្រុក -អភិបាលរងនៃគណៈអភិបាលស្រុក -លោក​ នាយក​ រដ្ឋបាលស្រុក -មេឃុំ​ និងសហការី

Repost from AKP News
អគ្គទីប្រឹក្សាកម្ពុជា ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា (AK
+2
អគ្គទីប្រឹក្សាកម្ពុជា ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា (AKP) តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បានចូលរួមថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្របសម្រួលជំនួយសង្រ្គោះបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌ រួមទាំងជំនួយសេដ្ឋកិច្ចពិសេស" ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃបញ្ឈប់អារិភាពជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធធុនធ្ងន់ បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើកម្ពុជា រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល មកលើរចនាសម្ព័ន្ធស៊ីវិល និងទីតាំងស៊ីវិលផ្សេងទៀត ហើយត្រូវអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។ សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕ ដោយ ផែន រតនៈ —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

Repost from SBM News
ថៃតែងលេងសង្គ្រាមចិត្តសាស្ត្របង្កើតព័ត៌មានក្លែងក្លាយ អំពីប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 របស់កម្ពុជា អានអត្ថបទពេញ | កម្មវិ
ថៃតែងលេងសង្គ្រាមចិត្តសាស្ត្របង្កើតព័ត៌មានក្លែងក្លាយ អំពីប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 របស់កម្ពុជា អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម

យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ធ្នូ ២០២៥
យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ធ្នូ ២០២៥

លាន់ខ្លាំង ជាយក្រុងសំរោង ថៃផ្លោងចូល៤គ្រាប់ ១១ ធ្នូ ២០២៥
លាន់ខ្លាំង ជាយក្រុងសំរោង ថៃផ្លោងចូល៤គ្រាប់ ១១ ធ្នូ ២០២៥

តើហេតុអ្វីបានជា ការផលិត ឬបង្ហាញព័ត៌មាន Drone យោធា មិនគួរបង្ហោះជាសាធារណៈ? ១. ជារឿងសន្តិសុខជាតិ ត្រូវការការការពារព័ត៌មាន៖ Drone
តើហេតុអ្វីបានជា ការផលិត ឬបង្ហាញព័ត៌មាន Drone យោធា មិនគួរបង្ហោះជាសាធារណៈ? ១. ជារឿងសន្តិសុខជាតិ ត្រូវការការការពារព័ត៌មាន៖ Drone ប្រភេទយោធា មានបច្ចេកវិទ្យាសម្ងាត់ ដែលទាក់ទងនឹងសមត្ថភាពការពារជាតិ។ ការបង្ហោះព័ត៌មានអំពីរចនាសម្ព័ន្ធ ឬការផលិត អាច​ជះ​ឥទ្ធិពលដល់សន្តិសុខជាតិបាន។ ២. ជារឿងពាក់ព័ន្ធច្បាប់ និងបទបញ្ជា អាចជាព័ត៌មានហាមប្រកាស:ឯកសារ និងព័ត៌មានពាក់ព័ន្ធ​ឧបករណ៍យោធា មិនមែនជាទិន្នន័យសាធារណៈទេ។ ការបង្ហោះ​អាចប៉ះពាល់ដល់ច្បាប់ ឬនាំ​ឲ្យ​មាន​ការស៊ើបអង្កេត។ ៣. ជារឿងឆ្លុះបញ្ចាំងសមត្ថភាពយោធា អាចធ្វើឱ្យមានការយល់ឃើញខុសឆ្គងពីភាគីក្រៅ: ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានបច្ចេកទេស Drone យោធា អាចធ្វើឲ្យក្រុមអន្តោប្រវេសន៍ ឬអ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យល់​ថា ជារឿងពិត ឬជាការបង្ហាញសមត្ថភាពពិតៗរបស់យោធា ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ។ ៤. ជារឿងពាក់ព័ន្ធនឹងការយល់ច្រឡំសាធារណៈ អាចបង្កឱ្យបង្កើតព័ត៌មានមិនត្រឹមត្រូវ:ការ​ផ្សព្វ​ផ្សាយ​រូបភាព ឬព័ត៌មានការផលិត Drone យោធា ដោយគ្មានប្រភពត្រឹមត្រូវ អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ និងការប៉ះពាល់ដល់សង្គម៕ ✍️ជី សុផាត - Sophat Chy

⚠️បើសហគមន៍អន្តរជាតិ មិនមានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន, ថ្ងៃនេះ ថៃឈ្លានពានកម្ពុជា
⚠️បើសហគមន៍អន្តរជាតិ មិនមានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន, ថ្ងៃនេះ ថៃឈ្លានពានកម្ពុជា ថ្ងៃស្អែក ថៃនឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀត ដែលខ្សោយ និងតូចជាងខ្លួន ដែលនេះនឹងប៉ះពាល់ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់! (លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា, ៩ ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន