កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
الذهاب إلى القناة على Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
إظهار المزيد6 661
المشتركون
+124 ساعات
+67 أيام
+1730 أيام
أرشيف المشاركات
Repost from Gazette ប្រជាជន
ការបើកការវាយប្រហារឈ្លានពានរបស់ភាគីថៃ មកលើកម្ពុជា នៅថ្ងៃទី ១៦ ធ្នូ ២០២៥ ម្សិលមិញ មានចំនួន ១៧ទីតាំង នេះបើយោងតាមការចេញផ្សាយក្រសួងការពារជាតិកម្ពុជា។
Join-> Gazette ប្រជាជន
Repost from APSARA FM99
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
រដ្ឋសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពានដ៏ធ្ងន់ធ្ងររបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ
……………
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានដោយ ប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមមានការប្រើប្រាស់យន្តហោះចម្បាំង អេហ្វ-១៦ (F-16) រ៉ុក្កែត ឌី.ធី.អាយ-២ (DTI-2) នាវាចម្បាំង ដ្រូនពិឃាត កាំភ្លើងធំ ១០៥ ម.ម និង១៥៥ ម.ម រថពាសដែក គ្រាប់បែកចង្កោម និងផ្សែងពុល ជាដើម មកលើទីតាំងជាច្រើននៅតាមបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ និងចូលយ៉ាងជ្រៅប្រមាណ ៨០-៩០ គីឡូម៉ែត្រ ក្នុងទឹកដីកម្ពុជា។
សកម្មភាពឈ្លានពានដ៏គឃ្លីន ដែលកំពុងបន្តកើតមានឡើងឥតឈប់ឈរនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតី នៃសហគមន៍អាស៊ាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ និងសកល។
Repost from ព្រះខ័ន
📌សហភាពអឺរ៉ុបថា អាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់
—-
សេចក្តីថ្លែងការណ៍របស់លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប៖
"ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។
នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។
នេះគឺជាសារដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ។"
ប្រភព៖ European Union in Cambodia
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ក្រសួងការពារជាតិ Ministry of National Defence
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
The Thai armed aggression has caused serious damage. As of December 16, 2025, the toll includes 17 civilian fatalities (including one infant) and 77 civilian injuries.
In this sense, Cambodia calls on the international community to strongly condemn Thailand's violations of the Joint Declaration and its repeated war crime and unlawful activities, as well as demands that Thailand take full responsibility for such brazen violations.
Cambodia urges that Thailand immediately stop all hostile activities and withdraw its forces from Cambodia's territorial integrity, and avoid acts of aggression that threaten peace and stability in the region. At the same time, we call on the Thai side to firmly honour the Ceasefire Agreement, the Joint Declaration, as well as the obligations under international law with sincerity, in good faith and goodwill.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
+2
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យ (ខុនដូ) មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
======================
នៅថ្ងៃអង្គារ ទី១៦ ខែឆ្នូ ឆ្នាំ២០២៥ លោក សុក ហៃ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់អចលនទ្រព្យ (ខុនដូ) ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
+2
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
The Ministry of Interior of the Royal Government of Cambodia Issues a Press Release On the Impacts on Civilian Areas and the Protection of Displaced Civilians Resulting from the War of Territorial Aggression by the Bangkok Government and the Thai Military From 7:00 AM until 1:00 PM on 17 December 2025.
—————
#TruthFromCambodia
#CambodiaNeedsPeace
#JusticeForCambodia
#ThailandFireFirst
#AgainstThaiInvasion
Repost from សុវណ្ណ បញ្ញា (Sovan Panha)🇰🇭
គិតត្រឹមម៉ោង ៣រសៀលនេះ យោធាថៃ បន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលតំបន់អូរភ្លុកដំរី នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ - FN
+2
រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា យើង បាននិងកំពុងឈ្លានពាន ដោយខ្មាំងសត្រូវ៕
ប្រភព 👉 រដ្ឋបាលរាជធានីភ្នំពេញ
១៧ធ្នូ២០២៥
ដោយ៖ SR
Repost from សុីសុីថាមស៍
ទូតចិនរម្លឹកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ក្រោយឃើញថា ថៃទម្លាក់គ្រាប់ចូលទឹកដីកម្ពុជា៧០គីឡូ នៅស្រុកស្រីស្នំខេត្តសៀមរាប ក្បែរជំរំជនភៀសសឹក
Repost from ព្រះខ័ន
Nikkei Asia៖ កម្ពុជាដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP បន្ទាប់ពីរងពន្ធគយរបស់សហរដ្ឋអាមេរិក
---
កម្ពុជាបានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងភាពរីកចម្រើនសម្រាប់ដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP។ នេះបើយោងតាមប្រភពរបស់រដ្ឋាភិបាលជប៉ុន ដែលបានប្រាប់សារព័ត៌មាន Nikkei កាលពីថ្ងៃទី១៦ ខែធ្នូ។
ការចរចាចូលជាសមាជិកអាចចាប់ផ្តើមបានលុះត្រាតែមានការយល់ព្រមពីប្រទេសសមាជិកទាំង១២ ហើយការចរចានឹងផ្តោតលើបញ្ហា ដូចជាវិសាលភាពនៃការលុបបំបាត់ពន្ធគយជាដើម។ ការចូលជាសមាជិករបស់កម្ពុជានឹងត្រូវបានសម្រេចជាផ្លូវការ នៅពេលដែលទទួលបានការយល់ព្រមជាឯកច្ឆន្ទ។
តាម Nikkei Asia, ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយគាំពារពន្ធគយរបស់សហរដ្ឋអាមេរិក, ប្រទេសកាន់តែច្រើនចាប់អារម្មណ៍ចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែលជាកិច្ចព្រមព្រៀងមួយមានគោលដៅលើកកម្ពស់ពាណិជ្ជកម្ម ដោយការលុបបំបាត់ពន្ធគយ ឬកំណត់ពន្ធគយឲ្យទាបជាងមុន។
Nikkei Asia បានបន្ថែមថា ប្រហែល ៤០% នៃការនាំចេញរបស់កម្ពុជា គឺមានគោលដៅសម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិក។ កន្លងមកកម្ពុជា ធ្លាប់ប្រឈមនឹងពន្ធបដិការរបស់សហរដ្ឋអាមេរិកក្នុងអត្រា ៤៩% ដែលក្រោយមកត្រូវបានបន្ថយមកនៅត្រឹម១៩%។ ការណ៍នេះ បានគូសបញ្ជាក់ពីតម្រូវការចំាបាច់ សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន ហើយក្នុងន័យនេះ ការចូលជាសមាជិក CPTPP គឺជាការបើកទីផ្សារថ្មីៗ មួយទៀត។
សូមជម្រាបថា កិច្ចព្រមព្រៀង TPP ដែលដំបូងឡើង ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៦ ដោយសមាជិក ១២ប្រទេស រួមទាំងសហរដ្ឋអាមេរិកផង។ យ៉ាងណា TTP មិនអាចចូលជាធរមានបានទេ ពីព្រោះលោក ដូណាល់ ត្រាំ កាលពីអាណត្តិទី១របស់លោក បានដកសហរដ្ឋអាមេរិកចេញ ក្នុងឆ្នាំ២០១៧។ ក្រោយមកជប៉ុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីចរចាឡើងវិញនូវកិច្ចព្រមព្រៀងនេះ ក្នុងចំណោមសមាជិក ១១ ដែលនៅសេសសល់ ទើបនាំឲ្យមាន CPTPP ដែលចូលជាធរមានក្នុងឆ្នាំ២០១៨។ អង់គ្លេសក៏បានចូលរួមក្នុងប្លុកនេះ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះមាន ១០ប្រទេស និងតំបន់ រួមទាំងកម្ពុជាផង កំពុងចរចា ឬបានដាក់ពាក្យស្នើសុំចូលជាសមាជិកជាផ្លូវការ។ ការចរចាចូលជាសមាជិករបស់ប្រទេសកូស្តារីកា កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ៕
ផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
ប្រភព៖ Nikkei Asia
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from កម្មវិធីៈ ខ្ញុំស្វែងយល់ពីច្បាប់
+3
📍វគ្គថ្មី និស្សិតច្បាប់ : 📚ឆ្នាំទី ១- ៤
សេចក្តីផ្តេីម.កាតព្វ ចូលរៀន: 03/01/26
ក្រមរដ្ឋប្បវេណី . ចូលរៀន: 07/01/26
នីតិវិធីរដ្ឋប្បវេណី .ចូលរៀន: 03/01/26
នីតិវិធីព្រហ្មទណ្ឌ . ចូលរៀន: 05/01/26
ចុះឈ្មោះ👉Telegram: https://t.me/Prjusticpr
👉Telegram: https://t.me/Visal_Mao
🗂Telegram channel: https://t.me/Daravanlaw
សូមអរគុណ។
