កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
الذهاب إلى القناة على Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
إظهار المزيد6 430
المشتركون
+324 ساعات
-17 أيام
+2630 أيام
أرشيف المشاركات
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
+2
ក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី ពីសំណាក់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅតាមលទ្ធភាពរៀងៗខ្លួន។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
ដំណឹងក្ដៅពីប្រទេសថៃ !
នាយករដ្ឋមន្ត្រី Anutin Charnvirakul បង្ហើបនៅរសៀលថ្ងៃពុធនេះថា កម្ពុជាមិនទាន់បានទាក់ទងទៅប្រទេសថៃដើម្បីចរចានៅឡើយទេ។ លោក ស្នើឲ្យសាធារណជនស្តាប់យោធាទាក់ទងនឹងបញ្ហាព្រំដែន ដោយ សង្កត់ធ្ងន់ថា ទាហាននៅតែអាចគ្រប់គ្រងស្ថានការណ៍បាន។
ហាស់ ហា កម្ពុជាអត់ចាំបាច់ទាក់ទងទៅថៃដេីម្បីចរចារទេ ព្រោះ នាយករដ្ឋមន្ត្រីថៃខ្លួនឯងប្រកាសបិទផ្លូវចរចារហើយ ដូច្នេះមិនបាច់ចរចារទេ ចង់វ៉ៃដល់ណាក៏បាន កម្ពុជាកំដរថៃបានគ្រប់ពេល ។
Repost from Kampucheathmey Daily
អនុទីនរងការបរិហារដែលថា លោកនាំប្រទេសថៃចូលក្នុងផ្លូវគ្រោះថ្នាក់
https://www.kampucheathmey.com/global-news/1035379
📲 Telegram | YouTube | X (Twitter)
📣📣📣 ខេត្តបាត់ដំបង រៀបចំទីតាំងមណ្ឌលប្រជាពលរដ្ឋភៀសសឹក មានទីតាំងចំនួន ១២ កន្លែង ដូចខាងក្រោម៖
-ទីតាំងស្រុកបវេលមាន ០៥មណ្ឌល៖
លេខទំនាក់ទំនង៖017 987 889, 012 556 559, 012 698 018, 011 799 081, 012 254 404, 097 9999 2222។
១.មណ្ឌលសុវត្ថិភាពវត្តក្សត្រីក្ដុល ស្ថិតនៅភូមិក្តុលក្រោម ឃុំក្ដុលតាហែន ស្រុកបវេល
២.មណ្ឌលសុវត្ថិភាពវត្តអូរជូនពៅ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល
៣.មណ្ឌលសុវត្ថិភាពវត្តដាច់ព្រាត់ ស្ថិតក្នុងភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល
៤.មណ្ឌលសុវត្ថិភាពវត្តសាំងរាំង ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល
៥.មណ្ឌលសុវត្ថិភាពវត្តខ្នាចរមាស ស្ថិតនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល
-ទីតាំងស្រុកថ្មគោលមាន ០៣មណ្ឌល៖
លេខទំនាក់ទំនង៖ 016 831 906 , 012 864 861, 012 254 404 , 097 9999 222, 011 799 081
១. មណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស ស្ថិតនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល
២. មណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ ស្ថិតនៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
៣.មណ្ឌលសុវត្ថិភាពវត្តហ្លួងផែង ស្ថិតក្នុងភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល
-ទីតាំងស្រុករតនៈមណ្ឌលមាន ០៤មណ្ឌល៖
លេខទំនាក់ទំនង៖ 011 806 670, 012 523 931, 012 673 658 , 089 938 375
១. មណ្ឌលសុវត្ថិភាពវត្តសៅលិច ស្ថិតក្នុងភូមិបាណង់ ឃុំស្ដៅ ស្រុករតនៈមណ្ឌល
២.មណ្ឌលសុវត្ថិភាពវត្តបឹងអំពិល ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនៈមណ្ឌល
៣.មណ្ឌលសុវត្ថិភាពវត្តសួស្តីត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល
៤.មណ្ឌលសុវត្ថិភាពដីបំរុងសាលាស្រុក ស្ថិតក្នុងភូមិបាណង់ ឃុំស្ដៅ ស្រុករតនៈមណ្ឌល
🙏🙏🙏🙏🙏❤️🇰🇭❤️🙏🙏🙏🙏🙏
Repost from CPP ដើម្បីប្រជាជនកម្ពុជា (CPP for Cambodian)
ស្មារតីខ្មែរតែមួយ ទុក្ខលំបាកពេលនេះបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំ។ ជួរមុខការពារឥតឈប់ឈរ ជួរក្រោយសង្វាតរៀបចំជំនួយទាំងយប់ថ្ងៃ។ បេះដូងប្រជាជនកម្ពុជា 💙🙏
The united spirit of the Khmer people shines with unbreakable solidarity in these difficult times. The frontline stands guard without rest, while those behind tirelessly organize support day and night. This is the heartbeat of the Cambodian people. 💙🙏
Every voice, every contribution, every act of kindness matters. Cambodia asks for peace. And we stand united to protect that peace.
Telegram: https://t.me/cppforcambodian
© CPP ដើម្បីប្រជាជនកម្ពុជា | #CPP |
Repost from Kampuchea Thmey TV
វីដេអូបង្ហាញពីការបាញ់ផ្លោងរបស់យោធាថៃ ចូលភូមិសាស្រ្ដស្រុកសំពៅលូន ខេត្តបាត់ដំបង នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
———
📲 JOIN Kampuchea Thmey TV
Repost from TVK-នាយកដ្ឋានព័ត៌មាន(News Department)
«ខ្ញុំឈឺចាប់ណាស់ ខ្ញុំស្រណោះខ្លួនណាស់ ចាស់ប៉ុណ្ណេះហើយនៅតែរត់ រត់នោះរត់គេចសង្រ្គាម….ខ្ញុំចង់ទៅផ្ទះវិញ»
នេះជាសំដីប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់រស់នៅតាមព្រំដែនកម្ពុជា-ថៃ ដែលបាននឹងកំពុងជ្រកកោននៅខេត្តសៀមរាប ក្រោយពីប៉ុន្មានថ្ងៃដែលយោធាថៃបើកការវាយប្រហារតាមអាកាសតាមបណ្តោយព្រំដែន
#Cambodia_People_atTheborderscamps
សម្ដេចតេជោ ហ៊ុន សែន «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឱ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់»
៩ ធ្នូ ២០២៥
We are defending our territory with fortified trenches and various types of weapons. As for the invading enemy, when they move in to attack our bases, they cannot bring their trenches with them, and their heads are not made of iron. This situation gives us the upper hand, allowing us to employ defensive tactics that can break the enemy’s forces.
9.12.2025
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
Repost from News Today❤️
+5
គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនក្នុងខេត្តជាប់ព្រំដែន ចំនួន៤ខេត្ត សរុប ៦៣៥សាលា បានបិទទ្វារ គ្រូ ៥៤៤១នាក់ មិនបានបង្រៀន សិស្ស ១៦៣ ៥២៨នាក់ ខកខានមិនបានរៀន ។ នេះជាលទ្ធផលនៃការវាយប្រហារយ៉ាងកំរោលរបស់យោធាថៃមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ។
As of December 10, 2025, a total of 635 schools in four border provinces were closed, 5,441 teachers were absent from teaching, and 163,528 students were absent from school. This is as a result of the Thai military's brutal attack on Cambodia since December 7, 2025.
ប្រភពពីក្រសួងព័ត៌មាន
Repost from Kampuchea Thmey TV
សមត្ថកិច្ចចម្រុះកម្ពុជាឃាត់ខ្លួនជនជាតិថៃ៧៥នាក់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
———
📲 JOIN Kampuchea Thmey TV
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
«បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ» 🇰🇭🪖❤️
ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព....
ក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា នៅទីនោះ... នៅតាមព្រំដែន ក្នុងព្រៃជ្រៅ កណ្តាលភ្លៀងផ្គរ ឬក្រោមកម្ដៅថ្ងៃដ៏រលាក បងប្អូនកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិមួយនេះ។
ពាក្យថា «ការពារជាតិ» សម្រាប់ពួកយើង គឺគ្រាន់តែជាពាក្យនិយាយ តែសម្រាប់បងប្អូន វាគឺជា «ការលះបង់» ដ៏ធំធេងបំផុត។ បងប្អូនសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីប្រពន្ធកូន និងឪពុកម្តាយ ដើម្បីមកថែរក្សាសុខសន្តិភាពឱ្យប្រជាជនរាប់លាននាក់។ រាល់ដំណក់ញើសដែលហូរចុះ គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ជាតិ ហើយរាល់ជំហានដែលបងប្អូនដើរល្បាត គឺជាការធានានូវបូរណភាពទឹកដីនៃកម្ពុជា។
សូមកុំមានអារម្មណ៍ថាឯកា! ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច។ ពួកយើងសូមឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហាន និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះនៅក្នុងក្រអៅបេះដូងជារៀងរហូត។
សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។
អ្នកគឺជាវីរបុរសក្នុងបេះដូងពួកយើង! 🙏🇰🇭
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
