ar
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

الذهاب إلى القناة على Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

إظهار المزيد
6 628
المشتركون
+224 ساعات
-147 أيام
+11130 أيام
أرشيف المشاركات
បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជន ដែលមានសញ្ញាបត្រលើជំនាញខាងក្រោម អាចដាក់ពាក្យសុំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត
បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជន ដែលមានសញ្ញាបត្រលើជំនាញខាងក្រោម អាចដាក់ពាក្យសុំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដើម្បីបម្រើការងារនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ កាលបរិច្ឆេទសម្រាប់ផ្តល់ពាក្យ ចាប់ពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០២៦ នាបណ្ឌិត្យសភានគរបាលកម្ពុជា។

Repost from N/a
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​:​ 28/9/26 -​​ អានុភាព​កាតព្វកិច្ច​.រៀន​:​ 3/10/26 - សន្តតិកម្ម.​រៀន​
+2
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​:​ 28/9/26 -​​ អានុភាព​កាតព្វកិច្ច​.រៀន​:​ 3/10/26 - សន្តតិកម្ម.​រៀន​:​ 30/9/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

សេវាពិនិត្យការស្នើសុំការអនុញ្ញាតបន្ថយ ឬបង្កើនដើមទុន របស់គ្រឹះស្ថានធានារ៉ាប់រង 🔔នេតិភាល័យ 🔔 https://t.me/nephealay 🔔 អេតមីន
សេវាពិនិត្យការស្នើសុំការអនុញ្ញាតបន្ថយ ឬបង្កើនដើមទុន របស់គ្រឹះស្ថានធានារ៉ាប់រង 🔔នេតិភាល័យ 🔔 https://t.me/nephealay 🔔 អេតមីន

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ៣០រូប
+6
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ៣០រូប

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Conti
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Continued Violations of Cambodian Sovereignty and Territorial Integrity

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាព្រឹត្តិការណ៍សមរាត្រី នាព្រឹកថ្ងៃទី២១ កញ្ញា ២០២៦។ រួមគ្នាផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ផលិតដោយ៖ KiloTRAVEL 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ផ្សព្វផ្សាយ និងជំរុញដល់គ្រឹះស្ថានធនាគារ និងគ្រឹ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ផ្សព្វផ្សាយ និងជំរុញដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់សេវាសារការីឱ្យកាន់តែច្រើន —- នេះគឺដោយសារលិខិតសារការី គឺជាលិខិតអនុវត្ត ដែលការប្រើប្រាស់សេវាសារការីឱ្យបានកាន់តែច្រើន អាចជួយកាត់បន្ថយនីតិវិធីប្តឹងផ្តល់នៅតុលាការ។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ នាថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងនឹងសិក្សាលទ្ធភាពបង្កើតឱ្យមានក្រុមការងារមួយ ដើម្បីជួយជំរុញពន្លឿនការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិស័យធនាគារ-ហិរញ្ញវត្ថុ នៅតាមតុលាការឱ្យបានឆាប់រហ័ស និង លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្តប្រើប្រាស់សេវារបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្នុងការជួយសម្រុះសម្រួលបញ្ចប់វិវាទ ដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់ អ.ដ.ក. ផងដែរ៕ ប្រភព៖ អ.ដ.ក. 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

ឈ្វេងយល់ពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដែលរដ្ឋសភាអនុម័តជាឯកច្ឆន្ទនៅថ្ងៃនេះ ................ វិមានរដ្ឋសភា៖ ក្នុងស
ឈ្វេងយល់ពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដែលរដ្ឋសភាអនុម័តជាឯកច្ឆន្ទនៅថ្ងៃនេះ ................ វិមានរដ្ឋសភា៖ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ អង្គសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដោយសំឡេងគាំទ្រ ១១២ លើ ១១២ សំឡេង។ តើការធ្វើវិសោធនកម្មច្បាប់នេះមានគោលបំណង និងសារៈសំខាន់យ៉ាងណា? ប្រវត្តិ និងភាពចាំបាច់៖ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ត្រូវបានប្រកាសឱ្យប្រើតាំងពីឆ្នាំ១៩៩៥។ ការធ្វើវិសោធនកម្មនៅពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការធ្វើសមាហរណកម្មវិជ្ជាជីវៈមេធាវី កម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ៖ ១. ការពង្រឹងគុណវុឌ្ឍិ និងស្តង់ដារវិជ្ជាជីវៈ៖ កំណត់កាន់តែច្បាស់លាស់នូវលក្ខខណ្ឌនៃការចូលប្រកបវិជ្ជាជីវៈមេធាវី ការបណ្តុះបណ្តាល និងការប្រឡងជ្រើសរើស សំដៅលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឱ្យកាន់តែខ្ពស់។ ២. ការគ្រប់គ្រងស្ថាប័ន និងរចនាសម្ព័ន្ធគណៈមេធាវី៖ ធ្វើឱ្យយន្តការដឹកនាំ និងការគ្រប់គ្រងផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានភាពបត់បែន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ៣. ការពង្រឹងវិន័យ និងការការពារសិទ្ធិមេធាវី៖ រៀបចំនីតិវិធីវិន័យឱ្យកាន់តែច្បាស់លាស់ និងធានានូវឯករាជ្យភាព ព្រមទាំងការការពារសិទ្ធិរបស់មេធាវីក្នុងការបំពេញវិជ្ជាជីវៈការពារក្តីជូនកូនក្តី។ សារៈសំខាន់ចំពោះប្រជាពលរដ្ឋ និងប្រព័ន្ធយុត្តិធម៌កម្ពុជា៖ លើកកម្ពស់សេវាការពារក្តី៖ ធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាការពារក្តី និងជំនួយផ្នែកច្បាប់ប្រកបដោយគុណភាព យុត្តិធម៌ និងភាពស្មោះត្រង់។ គាំទ្រការកែទម្រង់យុត្តិធម៌៖ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនីតិរដ្ឋ,លើកកម្ពស់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងបរិយាកាសវិនិយោគនៅកម្ពុជា៕ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

Repost from N/a
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​:​ 28/9/26 -​​ អានុភាព​កាតព្វកិច្ច​.រៀន​:​ 3/10/26 - សន្តតិកម្ម.​រៀន​
+2
📍វគ្គថ្មីនិស្សិតច្បាប់: - កាតព្វកិច្ច​​.កិច្ចសន្យា​រៀន​:​ 28/9/26 -​​ អានុភាព​កាតព្វកិច្ច​.រៀន​:​ 3/10/26 - សន្តតិកម្ម.​រៀន​:​ 30/9/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

មន្តសេ្នហ៍អង្គរ នារដូវកាលបៃតង 🇰🇭 #មន្តស្នេហ៍កម្ពុជា #ស្ថាបត្យកម្មខ្មែរបុរាណ #កម្ពុជាមាតុភូមិខ្ញុំ #សំណង់ខ្មែរបុរាណ #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC ដោយ៖ វិរៈ ប៊ុនថាំ គ្រុប | កណ្តៀរ Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

សូមអញ្ជើញចូលរួមទស្សនាទិដ្ឋភាពដ៏កម្រ និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយៈក្នុងព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៦ នៅពេលរស្មីព្រះអាទិត្យរះបញ្ចេញពន្លឺពីលើកំពូលកណ្ដាលប្រាសាទអង្គរវត្ត បង្កើតជាទស្សនីយភាពដ៏កម្រ ដែលរួមបញ្ចូលសម្រស់ធម្មជាតិ និងភាពរុងរឿងនៃអរិយធម៌ខ្មែរ ព្រមទាំងទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃតំបន់ឧទ្យានជាតិអង្គរនារដូវកាលបៃតង។ 🗓️ ថ្ងៃទី២១–២៣ ខែកញ្ញា ឆ្នាំ២០២៦ 📍 ប្រាសាទអង្គរវត្ត ខេត្តសៀមរាប #ស្ថាបត្យកម្មខ្មែរបុរាណ #រចនាបទសំណង់ខ្មែរ #សំណង់ខ្មែរបុរាណ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត| ខេត្តសៀមរាប Join MLMUPC News 🌐 Website 🌐 Facebook 🌐 Youtube 🌐 Tiktok

+5
វិញ្ញាសាQCMប្រឡងក្របខណ្ឌរដ្ឋ​_.pdf4.06 MB

Repost from N/a
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ កាតព្វកិច្ច​&កិច្ចសន្យា​📘📘📘📚​​ឆ្នាំទី​ ​១​ - ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 012833
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ កាតព្វកិច្ច​&កិច្ចសន្យា​📘📘📘📚​​ឆ្នាំទី​ ​១​ - ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 012833175 ចុះឈ្មោះ​ 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ប្រសិនបើ លោក លោកស្រី មានបញ្ហា ឬចម្ងល់ផ្នែកច្បាប់ដែលត្រូវ ការប្រឹក្សាយោបល់ផ្នែកច្បាប់ សូមអញ្ជើញមកទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃនៅនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ រៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទ : 096 94 76 168 097 94 76 168 និង076 94 76 168 និងតាមរយៈបណ្តាញសង្គមដែលមានភ្ជាប់មកជាមួយ សូមអរគុណ

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្
+7
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា =================== វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីក្រសួងយុត្តិធម៌ និងទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជាមួយនឹងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមការសហការដឹកនាំរបស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រមទាំង ឯកឧត្តម និងលោកជំទាវ ដែលជាតំណាងគណៈកម្មការនានា នៃរដ្ឋសភា។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិនេះ ហើយសេចក្តីព្រាងច្បាប់នេះនឹងដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ។

"Cambodia crackdown on scams" Deputy Prime Minister Sun Chanthol quotes from Bloomberg on January 8th, 2026: "When we had all
"Cambodia crackdown on scams" Deputy Prime Minister Sun Chanthol quotes from Bloomberg on January 8th, 2026: "When we had all the evidence, we took action, according to the law of the land."

"Cambodia crackdown on scams Deputy Prime Minister Sun Chanthol quotes from Bloomberg on January 8th, 2026: “You cannot use t
"Cambodia crackdown on scams Deputy Prime Minister Sun Chanthol quotes from Bloomberg on January 8th, 2026: “You cannot use the one issue of the scam centers to invade another country. Do not add fuel to the fire."

នៅថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាមដល់ស
+4
នៅថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាមដល់សិស្សសារការី ជំនាន់ទី ៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ លោក ផង់ វិចិត្រ សារការី នៃមន្ទីរសារការីមេគង្គ មុខវិជ្ជា “អគារសហកម្មសិទ្ធិ និងបុរី”។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

សេចក្តីជូនដំណឹងអំពីគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរបស់ក្រសួងយុត្តិធម៌ នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នឹងចាប់ផ្តេីមអនុវត្តគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ ប្រសិនបើ លោក លោកស្រី មានបញ្ហា ឬចម្ងល់ផ្នែកច្បាប់ដែលត្រូវការការប្រឹក្សាយោបល់ផ្នែកច្បាប់ សូមអញ្ជើញមកទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ នៅនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ រៀងរាល់ម៉ោងធ្វើការ តាមរយៈ÷ ១- ការអញ្ជើញមកទទួលការប្រឹក្សាយោបល់ដោយផ្ទាល់ នៅទីស្តីការក្រសួងយុត្តិធម៌ (អាគារសេនាយុត្តិធម៌ទី២) ២- ឬអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៦ ៩៤៧ ៦១៦៨ / ០៩៧ ៩៤៧ ៦១៦៨ / ០៧៦ ៩៤៧ ៦១៦៨។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី
+7
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៤គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចំនួន ១.០៣៣ កន្លែង ដោយមិនឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+RCqF09MaN7xkMmVl តំណភ្ជាប់សម្រាប់ដាក់ពាក្យស្នើសុំប្រឡង https://reg.amt.live/web/signup