អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
الذهاب إلى القناة على Telegram
វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងរបស់ អ.ស.ហ. ត្រូវការចាំបាច់នូវក្រមសីលធម៌ ដែលបង្កើតនូវការជឿជាក់លើភាពមិនលម្អៀងក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីឱ្យអង្គភាពទទួលបាននូវគុណភាព គុណតម្លៃ និងកាត់បន្ថយភាពអសកម្ម។
إظهار المزيد707
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
-430 أيام
أرشيف المشاركات
ថ្ងៃពុធ ៤រោច និងថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ អមដោយលោក សេង ឈាងឡាយ ប្រធានការិយាល័យសវនកម្មទី១ និងលោកស្រី កែម សិរីបុត្រ អនុប្រធានការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ បានចូលរួមកម្មវិធី “សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦” ក្រោមមូលបទ ប្រព័ន្ធគាំពារសង្គមក្នុងពេលពហុវិបត្តិ (Polycrisis) ក្នុងបរិបទកម្ពុជា និងតំបន់ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+2
នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៦ ដោយមានអនុញ្ញាតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់មន្ដ្រីក្រោមឱវាទ អ.ស.ហ. ដល់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តមុខងារសវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. តំណាង ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ គោលបំណងនៃការរៀបចំកម្មវិធីឡើង គឺដើម្បីប្រគល់ពានរង្វាន់ដល់បេក្ខជនដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ សរុបទាំងអស់មានចំនួន ៥រូប។ ក្នុងកម្មវិធីនេះ លោកអនុប្រធានបានធ្វើការអបអរសាទរ និងសំណះសំណាល ដល់បេក្ខជនជាជ័យលាភីទាំងអស់ដែលមានវត្តមាន និងតំណាងមកពីអង្គភាពក្រោមឱវាទ អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+5
នាព្រឹកថ្ងៃចន្ទ ២រោច និងថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨,២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោក ចិន វាសនា អនុប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ អមដោយសហការីចំនួន ៥រូប បានចូលរួមសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ ហានិភ័យបច្ចេកវិទ្យា និង សន្តិសុខសាយប័រនិងទិន្នន័យ ក្រោមការផ្តល់ជំនួយបច្ចេកវិទ្យា (TA) ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ មន្រ្តីអង្គភាពក្រោមឱវាទ អ.ស.ហ. និងភាគីពាក់ព័ន្ធ ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារ ណូវូថែលភំ្នពេញ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល និងរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+4
នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោកអនុប្រធានអង្គភាព លោកប្រធាននាយកដ្ឋានកិច្ចការទូទៅ លោកប្រធាននាយកដ្ឋានសវនកម្មទី១ និងលោកប្រធាននាយកដ្ឋានសវនកម្មទី២ របស់អង្គសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចូលរួមវេទិការផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់ អ.ស.ហ. និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ អ.ស.ហ. និងស្ថាប័នពាក់ព័ន្ធ ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារ សុខា រាជធានីភំ្នពេញ។ កម្មវិធីនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នារសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ អមដោយមន្ត្រីជំនាញចំនួន ២ រូប នៃការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងលោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅនៅសណ្ឋាគារ ខាសលបេវិយូ រីសត និងស្ប៉ា ខេត្តកំពត ដោយមានការចូលរួមពីតំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ និងសិស្សានុសិស្សផងដែរ។ កម្មវិធីនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១៧:៣០ នាទីរសៀល ប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+2
នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោកស្រី កែម សិរីបុត្រ អនុប្រធានការិយាល័យសវនម្មទី១ និងលោក ស៊ាប សាំងលី មន្ត្រីជំនាញការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្តង់ដាសវនកម្មអន្តរជាតិសម្រាប់សហគ្រាសមិនស្មុគស្មាញ (ISA for LCE)” ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីការអនុវត្តការងារសវនកម្ម ស្របតាមគោលការណ៍និងនីតិវិធីសវនកម្ម និងស្តង់ដាវិជ្ជាជីវៈពាក់ព័ន្ធជាធរមាន ព្រមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តការងារសវនកម្មនៅកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាពក្រោមឱវាទ អ.ស.ហ. និងមន្ដ្រីជំនាញនៃ ន.គ.ស. គណនេយ្យករ សវនករ និងភាគីពាក់ព័ន្ធ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការអនុវត្តផែនការយុទ្ធសាស្រ្តសវនកម្ម ២០២៣-២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គភាពបានធ្វើការវាយតម្លៃខ្ពស់ ដោយបានផ្តល់ជាអនុសាសន៍ ព្រមទាំងណែនាំឱ្យជំនាញកែសម្រួលលើចំណុចមួយចំនួនបន្ថែមផងដែរ។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការអនុវត្តការងារ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំចំនួន ២ រួមមាន៖ ១).សេចក្តីព្រាងសេចក្ដីណែនាំស្ដីពីទម្រង់របាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ២).សេចក្តីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការ
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍សវនកម្ម...
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+2
នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចរចាថវិកាសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នារសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ជា សេរីបណ្ឌិត ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយសហការីចំនួន ២ រូប បានចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាអំពី “ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍សម្រាប់ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល” នៅការិយាល័យមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសហការគ្នា។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+5
នាព្រឹកថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការនិងនីតិវិធីស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីការវាយតម្លៃដំឡើងថ្នាក់និងផ្លាស់ប្តូរប្រភេទមន្ត្រីលក្ខន្តិកៈរបស់ អ.ស.ហ. ដែលបម្រើការងារនៅអង្គភាពសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញ។ ជាលទ្ធផលនៃកិច្ចប្រជុំឯកឧត្តមប្រធានអង្គភាពបានធ្វើការវាយតម្លៃខ្ពស់។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំបន្ថែមមួយចំនួនសម្រាប់ការកែសម្រួល។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការអនុវត្តការងារផងដែរ។

ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើការរៀបចំ "សេចក្តីព្រាងសេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃ ហានិភ័យផ្ទៃក្នុងនៃបណ្តាអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ" ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នារសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី១។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបានលទ្ធផលល្អប្រសើរធៀបនឹងផែនការ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានសវនកម្មទី១។ កិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាព បានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំសមាជិក និងសមាជិការចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការប្រចំាឆមាសទី១ ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទ អ.ស.ហ. និងសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការប្រចំាឆមាសទី១ ឆ្នាំ២០២៦ របសអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។