cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

សាបព្រោះគ្រាប់ពូជ

សាបព្រោះគ្រាប់ពូជ បង្កើតឡើងក្នុងគោលដៅចែករំលែកព័ត៌មានស្ដីពីអាហារូបករណ៍ទាំងនៅក្នុងប្រទេស និងក្រៅបរទេស។

إظهار المزيد
كمبوديا390الخمير الوسطي347التعليم17 623
مشاركات الإعلانات
9 376
المشتركون
-224 ساعات
-127 أيام
-3330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ចង់ស្វែងរកកការងារមែនទេ? សម្រាប់ថ្ងៃទី១៥ ដល់ ២២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៥៣ ៧៦១កន្លែង កំពុងរងចាំអ្នក! ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន និងកំពុងជំរុញក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៣ មុំទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈ ការបង្កើត, ការរក្សា, និងការបង្កើន ការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។ សូមយុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram) ដើម្បីទទួលបានព័ត៌មានលម្អិត 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
إظهار الكل...
IMG_9549.MP45.34 MB
Repost from UYFC Phnom Penh
Photo unavailableShow in Telegram
តស់! ចូលរួមពិព័រណ៍ជំនាញ និងជម្រើសការងារក្រោយបញ្ចប់ការសិក្សានៅក្រៅប្រទេស (GAW Series - Study Abroad Major and Career Fair) ដែលរៀបចំដោយ WEduAbroad | WEduShare 😍💼✈️ ពិព័រណ៍ជំនាញ និងជម្រើសការងារក្រោយបញ្ចប់ការសិក្សានៅក្រៅប្រទេស គឺជាកម្មវិធីដែលប្រមូលផ្តុំព័ត៌មានអំពីមុខជំនាញសិក្សានិងជម្រើសការងារមុនទៅសិក្សានៅក្រៅប្រទេសជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្តាប្រទេសធំៗនៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចស្វែងយល់ព័ត៌មានបន្ថែមពីមុខជំនាញ និងជម្រើសការងារក្រោយបញ្ចប់ការសិក្សានៅក្រៅប្រទេស និងទទួលបានការប្រឹក្សាយោបល់ជាមួយភ្នាក់ងារជំនាញដោយឥតគិតថ្លៃ។ 🗓កាលបរិចេ្ឆទ: ថ្ងៃសៅរ៍ ទី២៧ ខែ កក្កដា ឆ្នាំ២០២៤ 🕐ពេលវេលា: ម៉ោង ១ រសៀល ដល់ ម៉ោង ៥ ល្ងាច 📍ទីតាំង: អគារ Garden in the Air (GIA) Tower កោះពេជ្រ 🌟ចុះឈ្មោះចូលរួមដោយសេរីតាមតំណភ្ជាប់នេះ៖ 📌 https://forms.office.com/r/U78F69Yufa លេខទូរស័ព្ទទំនាក់ទំនង: 023 902 903 | 017 54 83 54 | 081 63 63 60 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
إظهار الكل...
Repost from UYFC Phnom Penh
ទិដ្ឋភាពក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» នៅអគារខេមរានី ស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ🩸💉🫶🏻 ស.ស.យ.ក. រាជធានីភ្នំពេញ បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំនូវកម្មវិធីនេះឡើង ដើម្បីចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
إظهار الكل...
លោកស្រី តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ ទទួលបន្ទុកលើការងារដឹកនាំ ផ្តល់យោបល់កម្មវិធីសាបព្រោះគ្រាប់ពូជ ដឹកនាំកិច្ចប្រជុំរួមដំបូង​ ដើម្បីពិនិត្យលើសកម្មភាពការងារដែលកម្មវិធីបានអនុវត្តន៍នាពេលកន្លងមកក្នុងឆមាសទី១ និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០រសៀល នៅអគារខេមរានី ស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ ។ ✅Join us@[កម្មវិធីសាបព្រោះគ្រាប់ពូជ](https://t.me/uyfcppedu) 📺 [បណ្តាញផ្សព្វផ្សាយយើង](https://linktr.ee/uyfcppedu)
إظهار الكل...
Repost from UYFC Phnom Penh
Photo unavailableShow in Telegram
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research នៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី👩🏻‍🎓🇦🇺 កម្មវិធី Melbourne Research Scholarship and Research Training Program (RTP) កំពុងផ្ដល់អាហារូបករណ៍ដល់និស្សិតឆ្នើមដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា ហើយកំពុងដាក់ពាក្យស្នើសុំចូលរៀនថ្នាក់ស្រាវជ្រាវអនុបណ្ឌិតនៅសាកលវិទ្យាល័យ Melbourne។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន៖ Arts Humanities and Social Sciences, Agricultural and Veterinary Sciences, Architecture Building Planning and Design Business, Economics, Engineering, Education, Environment, Food Science, Health, Computer Science, Information Technology, Law, Visual and performing arts, Veterinary, Music និង Science។ ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ បេក្ខជនអាចចូលទៅកាន់ https://scholarships.unimelb.edu.au/awards/graduate-research-scholarships ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ https://scholarships.unimelb.edu.au/awards/graduate-research-scholarships#eligibility ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
إظهار الكل...
Repost from UYFC Phnom Penh
02:25
Video unavailableShow in Telegram
«ទោះបីយើងមិនមែនជាវេជ្ជបណ្ឌិតសង្គ្រោះអ្នកជំងឺក៏ពិតមែន ប៉ុន្តែយើងក៏អាចចូលរួមជួយសង្គ្រោះជីវិតមនុស្សបាន តាមរយៈការស្ម័គ្រចិត្តផ្ដល់ឈាម»🩸💉🫶🏻 តស់! ចូលរួមជាមួយស.ស.យ.ក. រាជធានីភ្នំពេញ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ក្នុងការចែករំលែកនូវក្ដីស្រឡាញ់ និងភាពកក់ក្ដៅ តាមរយៈការចូលរួម យុទ្ធនាការផ្ដល់ឈាមសង្គ្រោះជីវិត ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់អាចរស់រាន និងមានសុខភាពរឹងមាំឡើងវិញ។ 🗓 ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ⏰ វេលាម៉ោង ៨:០០នាទីព្រឹក-១៦:០០នាទីរសៀល 📍 អគារខេមរានី, ស.ស.យ.ក. រាជធានីភ្នំពេញ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
إظهار الكل...
IMG_2191.MP4109.77 MB
Repost from UYFC Phnom Penh
Photo unavailableShow in Telegram
ស.ស​.យ.ក រាជធានីភ្នំពេញនឹងសហការជាមួយ សាលា Lee Kuan Yew School of Public Policy រៀបចំកម្មវិធី Infomation Session ស្តីអំពីព័ត៌មានទូទៅទាក់ទងនឹងកម្មវិធីសិក្សា និងអាហារូបករណ៍ ជូនសាធារណជន សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សាថ្នាក់អនុបណ្ឌិត សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៥។ 🗓️ ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ⏰ ម៉ោង ១០:០០ព្រឹក ដល់ ម៉ោង ១:០០រសៀល 📍 សណ្ឋាគារ Hyatt Regency Link សម្រាប់ចុះឈ្មោះ👉៖ https://www.eventbrite.sg/e/lky-school-of-public-policy-nus-info-session-phnom-penh-13-jul-24-tickets-933035051957?aff=lkysppmeetus JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
إظهار الكل...
Photo unavailableShow in Telegram
អបអរសាទរខួបទី១៦ឆ្នាំ «ប្រាសាទ​ព្រះ​វិហារ» ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២៤ Join-> GazettePeople
إظهار الكل...
Repost from UYFC Phnom Penh
Photo unavailableShow in Telegram
ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» 🩸💉🫶🏻 កម្មវិធីនេះរៀបចំឡើងដើម្បីចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។ 🗓️ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ⏰ វេលាម៉ោង ៨:០០នាទីព្រឹក-១៦:០០នាទីរសៀល 📍 អគារខេមរានី, ស.ស.យ.ក. រាជធានីភ្នំពេញ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
إظهار الكل...
Photo unavailableShow in Telegram
#សេចក្តីជូនដំណឹង ស្ដីពី "កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤" ដោយផ្តល់ឱកាសដល់និស្សិតឆ្នើមតំណាងកម្ពុជា ចូលរួមជាមួយនិស្សិតដទៃមកពីបណ្តាប្រទេសនៃតំបន់អាសុីប៉ាសុីហ្វិក ជាមួយនឹងដំណើរទស្សនកិច្ចសិក្សារយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសចិន។ 📥ដាក់ពាក្យតាមរយៈ៖ [email protected] 🗓ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៤ ប្រភព៖​ https://www.facebook.com/share/p/P7jpxtNGqFJg9v6f/?mibextid=WC7FNe ✅Join us@[កម្មវិធីសាបព្រោះគ្រាប់ពូជ](https://t.me/uyfcppedu) 📺 [បណ្តាញផ្សព្វផ្សាយយើង](https://linktr.ee/uyfcppedu)
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.