ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
الذهاب إلى القناة على Telegram
6 254
المشتركون
+1024 ساعات
+1027 أيام
+27130 أيام
أرشيف المشاركات
មូលដ្ឋានសិទ្ធទាំង៥ នៃរដ្ឋធម្មនុញ្ញ
------------------------------------
Channel: https://t.me/vitheanlaw
Group : https://t.me/vitheanlawgroup
FB Page: https://www.facebook.com/Vitheanlaw
Youtube: https://youtube.com/@vitheanlaw
ព័ត៌មានទូទៅអំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
បណ្ដុំឯកសារច្បាប់⏬️ https://t.me/spnews93
ចំនួនគណ:អភិបាល និងក្រុមប្រឹក្សា...!
👉 https://t.me/renthaowner
👉 https://t.me/libraryofrentha
ដាក់ចម្លើយ ឆាប់យល់ ឆាប់ចប់ 🔥😅
👉 https://t.me/renthaowner
👉 https://t.me/libraryofrentha
ប្រកាសអន្តរក្រសួង៥៣៧_ស្តីពី_ការផាកពិន័យ_ដែលស្ថិតក្រោមសមត្ថកិច្ច.pdf14.37 MB
តើអ្វីជាការឆបោកតាមបែប ផន់ហ្សី (Ponzi Schemes) និង បែបពីរ៉ាមីត (Pyramid Schemes)? តើធ្វើដូចម្តេចអាចសម្គាល់បានថា គម្រោងណាមួយជាគម្រោងឆបោក ដើម្បីអាចចៀសវាងកុំឱ្យលង់ខ្លួនជាជនរងគ្រោះ?
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
នីតិរដ្ឋជាអ្វី?
នីតិរដ្ឋ ជារដ្ឋដែលរដ្ឋាភិបាលជាអ្នកកាន់អំណាច និងរាស្រ្ត ចាត់ទុកច្បាប់ជាទីសក្ការៈដែលគេគោរពនិងអនុវត្តតាមយ៉ាងត្រឹមត្រូវ។
សញ្ញាណនៃនីតិរដ្ឋ លេចឡើងដំបូងនាចុងសតវត្សទី១៩ ពោលគឺនៅក្នុងប្រទេសអាឡឺម៉ង់ និងបារាំង។ ពួកគេយល់ថាច្បាប់ជាឆន្ទៈរបស់ប្រជាជាតិ ដែលរដ្ឋនិងរាស្រ្តមានទំនុកចិត្តលើច្បាប់ថាមានឧត្តមគតិយុត្តិធម៌ជានិច្ច។
នៅដើមពាក់កណ្ដាលសតវត្សទី២០មក គេយកច្បាប់ជាឧបករណ៍របស់រដ្ឋសម្រាប់ធ្វើអន្តរាគមន៍តាមកាលៈទេសៈនយោបាយ បម្រើមហិច្ឆតានយោបាយ ឬសំណូមពររាស្រ្ត ក្នុងចម្បាំងសេដ្ឋកិច្ចរវាងមូលធននិយម និងអ្នកពលជីវី។ ថ្វីត្បិតតែច្បាប់ត្រូវបានបង្កើតជាហូរហែរ ប៉ុន្តែច្បាប់ខ្លះសម្រាប់តែការពារអំណាចរបស់អ្នកកាន់អំណាចរដ្ឋ និងខ្លះសម្រាប់ទៀតការពារតែប្រយោជន៍ពួកមូលធននិយមតែប៉ុណ្ណោះ។
ចាប់ពីពាក់កណ្ដាលដល់ចុងសតវត្សទី២០មក ពិភពលោកទាំងមូលបានឆ្លងកាត់នូវសង្គ្រាមលោកលើកទី២ ដែលជាសង្គ្រាមប្រល័យពូជសាសន៍និងប្រឆាំងនឹងមនុស្សជាតិ ព្រមទាំងការប្រើប្រាស់អាវុធបរមាណូជាដើម។ ប្រជាជាតិទូទាំងពិភពលោក ខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីរក្សាសន្តិភាពជូនពិភពលោក។ ច្បាប់គ្រប់គ្រងប្រទេសនីមួយៗត្រូវគោរពតាមគោលការណ៍ចំនួន២ ដែលកំណត់ដោយអង្គការសហប្រជាជាតិ ពោលគឺ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរី។
ក្នុងន័យថ្មី នីតិរដ្ឋ ជារដ្ឋដែលមានច្បាប់គ្រប់គ្រងល្អ កើតចេញពីគោលការណ៍សកលនៃឧត្តមគតិយុត្តិធម៌ ពីតម្លៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះហើយ ច្បាប់ទាំងនោះ គេត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ក្នុងប្រព័ន្ធមួយដែលមានការត្រួតពិនិត្យ។ នៅប្រទេសបារាំងនិងកម្ពុជា ឱ្យឈ្មោះស្ថាប័នដែលពិនិត្យធម្មនុញ្ញភាពនេះថា ក្រុមប្រឹក្សាធម្មនុញ្ញ រីឯប្រទេសខ្លះទៀតហៅថា តុលាការធម្មនុញ្ញ។
បច្ចុប្បន្ននេះ នីតិរដ្ឋ ជាសញ្ញាណមួយដែលមិនជាប់ឋិតឋេរនឹងប្រទេស វាហាក់ដូចជាភាវៈមួយនៃការអនុវត្តច្បាប់។ ដូច្នេះការស្វែងរកស្តង់ដារជាសកលមួយដើម្បីកំណត់ ឬសម្គាល់និយមន័យនៃពាក្យនីតិរដ្ឋ ប្រាកដជាជួបប្រទះនូវបញ្ហាច្រើន។
គេអាចនិយាយដោយខ្លីបានថា ប្រទេសមួយអាចចាត់ថាជានីតិរដ្ឋមួយទាមទារឱ្យមានលក្ខខណ្ឌចំនួន៤ ជាអាទិ៍៖
១- រដ្ឋ និងរាស្រ្ត
២- ប្រព័ន្ធយុត្តិធម៌
៣- ច្បាប់ និងឧត្តមគតិយុត្តិធម៌
៤- ប្រព័ន្ធនៃការត្រួតពិនិត្យ និងការទទួលខុសត្រូវ។
សាស្ត្រចារ្យបណ្ឌិត ព្រឿន ភារី
ប្រភេទនៃកម្រិតអតិបរមា និងអប្បបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋ ក្នុងក្រមព្រហ្មទណ្ឌ៖
- ទោសដាក់ពន្ធនាគារអស់មួយជីវិត (មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ២០ ឆ្នាំទៅ ៣០ ឆ្នាំ (មាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំទៅ ៣០ ឆ្នាំ (មាត្រា ៣៥៩ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំទៅ ២០ ឆ្នាំ (មាត្រា ៣៥៨ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ (មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ៧ ឆ្នាំទៅ ១៥ ឆ្នាំ (មាត្រា ៣៦៦ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ (មាត្រា ៣៦៥ នៃក្រមព្រហ្មទណ្ឌ)
- ទោសដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ ១០ ឆ្នាំ (មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ)
ប្រភេទសិទ្ធិប្រត្យក្សក្នុងក្រមរដ្ឋប្បវេណី
សិទ្ធិប្រត្យក្ស សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងគ្រប់បុគ្គលដទៃផ្សេងទៀតបាន។ សិទ្ធិប្រត្យក្សដែលកំណត់ក្នុងក្រមរដ្ឋប្បវេណីរួមមាន កម្មសិទ្ធិ សិទ្ធិកាន់កាប់ សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល (សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ សេវភាព) សិទ្ធិប្រាតិភោគប្រត្យក្ស (សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ និង សិទ្ធិប្រាតិភោគដោយអនុប្បទាន។
១/ កម្មសិទ្ធិ
កម្មសិទ្ធិ សំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុ ដែលជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរីបាន ក្នុងទំហំដែលច្បាប់បានកម្រិត។
២/ សិទ្ធិកាន់កាប់
-ការកាន់កាប់ សំដៅទៅលើការក្ដាប់ទុកវត្ថុ។
-ការក្ដាប់ទុកវត្ថុ សំដៅលើការគ្រប់គ្រងលើរូបវត្ថុ តាមការជាក់ស្ដែង ទោះដោយចំពោះក្ដី ឬដោយប្រយោលក្ដី។
៣/ សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល
សិទ្ធិប្រត្យក្សប្រើប្រាស់ និង អាស្រ័យផល សំដៅទៅលើសិទ្ធិប្រើប្រាស់ និង អាស្រ័យផលលើអចលនវត្ថុ ដែលមានដូចជា ជួលអចិន្ត្រៃយ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យនៅ និងសេវភាព។
ក. សិទ្ធិជួលអចិន្ត្រៃយ៍
សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួលអចលនវត្ថុ រយៈពេលវែងចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំឡើងទៅ។
ខ. ផលុបភោគ
ផលុបភោគ សំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី។
គ. សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
-សិទ្ធិប្រើប្រាស់ សំដៅទៅលើសិទ្ធិអាស្រ័យផលនៃអចលនវត្ថុ ត្រឹមកម្រិតនៃសេចក្ដីត្រូវការរបស់ម្ចាស់សិទ្ធិប្រើប្រាស់ និង គ្រួសាររបស់ខ្លួន។
-សិទ្ធិអាស្រ័យនៅ សំដៅទៅលើសិទ្ធិកាន់កាប់ចំណែកមួយនៃអាគារ ត្រឹមកម្រិតនៃសេចក្ដីត្រូវការសម្រាប់ការរស់នៅ របស់ម្ចាស់សិទ្ធិអាស្រ័យនៅ និង គ្រួសាររបស់ខ្លួន។
ឃ. សេវភាព
សេវភាព សំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដីរបស់ខ្លួន ដោយយោងទៅតាមគោលបំណងដែលកំណត់នៅក្នុងកិច្ចសន្យាបង្កើត។
៤/ សិទ្ធិប្រាតិភោគប្រត្យក្ស
សិទ្ធិប្រាតិភោគប្រត្យក្ស សំដៅទៅសិទ្ធិធានាបំណុលដែលរួមមានដូចជា សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក និងសិទ្ធិប្រាតិភោគដោយអនុប្បទាន។
ក. សិទ្ធិឃាត់ទុក
សិទ្ធិឃាត់ទុក ជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលអ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមានសិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះ រហូតដល់ពេលដែលខ្លួនទទួលបានការសងចំពោះសិទ្ធិលើបំណុល។
ខ. ឯកសិទ្ធិ
ឯកសិទ្ធិ សំដៅទៅលើសិទ្ធិដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
គ. សិទ្ធិលើការបញ្ចាំ
សិទ្ធិលើការបញ្ចាំ សំដៅទៅលើសិទ្ធិកាន់កាប់លើវត្ថុ ដែលបានពីកូនបំណុល ឬតតិយជនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
ឃ. ហ៊ីប៉ូតែក
ហ៊ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលបានការសង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាង ម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។
ង. សិទ្ធិប្រាតិភោគដោយអនុប្បទាន
ប្រាតិភោគដោយអនុប្បទាន សំដោទៅលើការណ៍ដែលកូនបំណុល ឬតតិយជនធ្វើអនុប្បទាននូវចលនវត្ថុរបស់ខ្លួនជាកំណត់ ទៅម្ចាស់បំណុល ដើម្បីធានាកាតព្វកិច្ច ក្នុងករណីនេះ បើកាតព្វកិច្ចត្រូវបានសងរួចហើយ កម្មសិទ្ធិលើវត្ថុដែលជាកម្មវត្ថុ ត្រូវផ្ទេរទៅអ្នកបង្កើត។
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
