cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ឌឹ កាសែត - The Gazette

ព័ត៌មានសម្រាប់ទាំងអស់គ្នា

إظهار المزيد
مشاركات الإعلانات
1 604
المشتركون
-124 ساعات
+127 أيام
+1830 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ - ប្រេងសាំងធម្មតា = ៤.៣០០រៀល/លីត្រ​ (ឡើងថ្លៃ៥០៛) - ប្រេងម៉ាស៊ូត = ៤.២០០រៀល/លីត្រ​ (ថេរ) តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤៕
إظهار الكل...
👏 1
ស្រុកមង្គលបូរី ដែលមានពលរដ្ឋច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបុកគ្រឹះសាងសង់អគាររដ្ឋបាលថ្មី ដោយ : ប.ជ័យ / បន្ទាយមានជ័យ : ស្រុកមង្គលបូរី ដែលមានពលរដ្ឋច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបុកគ្រឹះសាងសង់អគាររដ្ឋបាលថ្មីតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃហើយ។ ពោលគឺជាស្រុកទី៤ក្នុងចំណោម៩នៃខេត្តនេះ ដែលនឹងមានអគាររដ្ឋបាលថ្មីបែបនេះ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៤ថា : ពេលនេះ លោកនិងមន្ត្រីបានធ្វើកិច្ចខាងជំនឿនិងសាសនាគឺពិធីសែនព្រេន និងបុកគ្រឹះសាងសង់ជើងសសរនៃអាគាររដ្ឋបាលស្រុកដែលមានពលរដ្ខជាង១៨ម៉ឺននាក់ឬច្រើនជាងគេក្នុងចំណោមស្រុក ក្រុងទាំង៩របស់ខេត្តបន្ទាយមានជ័យ។ ពោលគឺអគារនេះនិងមន្ត្រីនឹងមានភាពងាយស្រួលក្នុងបម្រើសេវាជូនពលរដ្ឋ ។ សូមរំលឹកថា : កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងមកលោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកមង្គលបូរី ១ខ្នង មានកម្ពស់២ជាន់ ។ គឺស្ថិតនៅពីមុខអគាររដ្ឋបាលចាស់នៃសាលាស្រុកដែលមានរាងដូចជាសាលារៀនផ្ទាល់ដី១ខ្នងនិងតសំយ៉ាបទៅក្រោយ ហើយផ្ទុកមន្ត្រីនិងអ្នកស្ម័គ្រចិត្តបម្រើការងារយ៉ាងណែនដូចកន្តំ។ សាលាស្រុកមង្គលបូរីមានទីតាំងស្ថិតនៅបណ្តោយផ្លូវខេត្តលេខ១៥៩បេ ភូមិ-ឃុំឬស្សីក្រោក ឬទីរួមស្រុក ។ អគារចាស់សាលាស្រុកនេះ ត្រូវរក្សាទូកជាកន្លែងធ្វើការនិងបន្ទប់ប្រជុំ ។គឺគ្រាន់តែរុះរើហោជាងនៃខ្នងលយមកមុខអគារតែបន្តិចប៉ុណ្ណោះ ។ សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤នា់ឧដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានធ្វើពិធីញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណចំនួន១ខ្នង មានកម្ពស់២ជាន់ ក្នុងក្រុងសិរីសោភ័ណដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៦ ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ អគាររដ្ឋបាលក្រុង ស្រុកទាំង២ ត្រូវអនុវត្តបាប់ពី ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤ ដល់ខែ កមរា ឆ្នាំ ២០២៥ ខាងមុខ ៕
إظهار الكل...
👏 1
ក្មេងទំនើងដែលប្រើដុំថ្មគប់និងប្រើកាំបិតកាប់ភ្ញៀវក្នុងហាងផឹកស៊ីមួយកន្លែងនៅក្រុងប៉ោយប៉ែត កម្លាំងនគរបាលបង្ក្រាបបាន៣នាក់ ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ ក្មេងទំនើង៣នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់យកមកសួរនាំ កាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៨ និង០០នាទី ។ ពោលគឺក្រោយពីមានប្រជាពលរដ្ឋប្តឹងថា ក្មេងទំនើងទាំងនោះ បាននាំគ្នាយកយកដុំថ្មគប់ និងយកកាំបិតដេញកាប់ភ្ញៀវដែលកំពុងពិសារអាហារក្នុងហាងមួយកន្លែងក្នងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរជ្រៅ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់: ១-ឈ្មោះរើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ។២-ឈ្មោះយស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ និង៣-ឈ្មោះអេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំ។ ជនសង្ស័យទាំង៣នាក់ បានសារភាពនៅចំពោះមុខនគរបាលថា ពិតជាបានដេញកាប់មនុស្សម្នាក្នុងហាងផឹកស៊ីមួយកន្លែងមែន។ ឯ មូលហេតុរឿងហិង្សារ ដោយសារឈ្មោះ សៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំជាបុគ្គលិកហាងខាងលើ មានជម្លោះពាក្យសម្តីបន្តិចបន្តួចជាមួយពួកខ្លួន។ ហេតុនេះ ទើបពួកខ្លួន មករកកាប់បុគ្គលិករូបនោះ ជាការសងសឹកនិងព្រមាន។នេះសំណាងហើយ ដែលវារត់គេចចូលក្នុងបន្ទប់បាត់ ចឹងហើយទើបពួកខ្លួនកាប់ត្រូវរបួសភ្ញៀវទៅវិញ។ នគរបាលក្រុងបានបញ្ជូនជនសង្ស័យជាទំនើងទៅដល់ការិយាល័យព្រហ្មទ័ណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាន ។ ហើយការិយាល័យជំនាញនាថ្ងៃទី១០ខែកក្កដា បាននឹងកំពុងបន្តសួរចម្លើយ កំពុងស្ថិតក្នុងការសួរនាំរបស់នគរបាលជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
إظهار الكل...
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ៖ «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯងត្រូវអនុវត្តសិទ្ធិរបស់ខ្លួនក្នុងដែនកំណត់ នៃច្បាប់»
إظهار الكل...
Photo unavailableShow in Telegram
ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្តាហ៍នេះ
إظهار الكل...
👏 1
ជូនដំណើរមាតុភូមិនិវត្តន៍គ្រូស្ម័គ្រចិត្តជនជាតិចិនដែលបង្រៀនភាសាចិននៅសាលារៀនផីឆឹង ខេត្តបន្ទាយមានជ័យ ដោយ : ប.ជ័យ / បន្ទាយមានជ័យៈសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានលោក ឆាន់ ប៊ុនម៉ាន់ ជាប្រធាននិងសាលារៀនខ្មែរ ចិនផីឆឹង នៅក្រុងសិរីសោភ័ណ ដឹកនាំដោយនាយិកា ស៊ីម យ៉ារី និងចូលរួមដោយទីប្រឹក្សាដោយជាន់ខ្ពស់ ទីប្រឹក្សាសមាជិកបានរៀបចំពិធីជប់លៀងថ្លែងអំណរគុណនិងជូនដំណើរគ្រូស្ម័គ្រចិត្តជនជាតិចិនដែលបង្រៀនភាសាចិនដែលចំនួន៥រូបមកពីរដ្ឋធានីប៉េកាំងនិងខេត្ត៤ទៀតនៃប្រទេសចិន ដែលបញ្ចប់ការបង្រៀន១ឆ្នាំ/បេសកកម្មរយ:ពេល២ឆ្នាំ ក្នុង១លើកៗ ហើយត្រូវធ្វើមាតុភូមិនិវត្តន៍ ។ លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន័ថាសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានសម្របសម្រួលនិងបញ្ជូនគ្រូស្ម័គ្រចិត្តជនជាតិចិនមកបង្រៀនភាសាចិននៅគ្រឹះស្ថានសិក្សាគ្រប់កម្រឹតនានា រួមទាំងសាលារៀនផីឆឹង (ខ្មែរ ចិន) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យផងដែរហើយសាលារៀននេះ ធ្លាប់ទទួលគ្រូបង្រៀនភាសាចិនបែបនេះច្រើនលើករួចមកហើយ ។ សូមបញ្ជាក់ថា គ្រូស្ម័គ្រចិត្តជនជាតិចិនក្នុងម្នាក់ៗបេសកកម្មទៅបង្រៀនក្នុង១លើកៗនៅទីតាំងនិងប្រទេសណាមួយចំនួន២ឆ្នាំ ។ពេលបញ្ចប់រយ:ពេល១ឆ្នាំ គ្រូស្ម័គ្រចិត្តអាចវិលទៅស្រុកកំណើតមួយរយ:ពេល រួចទើបវិលមកជាថ្មីនៅទីតាំងនិងប្រទេសដដែល ឬទីតាំងនិងប្រទេសថ្មី ។ ក្នុងនាមសមាគមនិងសាលារៀន លោកឆាន់ ប៊ុនម៉ាន់បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន និងស្ថានទូតចិនប្រចាំកម្ពុជាក៏ដូចជាឪពុកម្តាយ អាណាព្យាបាលនិងសាម៉ីខ្លួនគ្រូស្ម័គ្រចិត្តជនជាតិចិនដែលបានបញ្ជូននិងបរិច្ចាគធនធានមនុស្សមកជួយបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សដោយឥតគិតថ្លៃនៅខេត្តបន្ទាយមានជ័យ ក៏ដូចនៅប្រទេសកម្ពុជាដើម្បីអោយចំណេះដឹងភាសាអន្តរជាតិដែលចាំបាច់មួយនេះ មានគុណភាពនិងស្តង់ដារ ។ ក្នុងនោះកន្លមក សមាគមនិងសាលាក៏បានទទួលបានការឧបត្ថម្ភពីភាគីចិន អោយគ្រូបង្រៀនជនជាតិខ្មែរចំនួន៣០នាក់ទៅបណ្តុះបណ្តាលជាបន្តបន្ទាប់រយ:ពេលខ្លី មធ្យមនិងវែងនៅប្រទេសចិនផងដែរ ។ សូមបញ្ជាក់ថា សាលារៀនផីឆឹង ជាចំណេះទូទៅឯកជនពេញម៉ោង(Full Time) និងក្រៅម៉ោង(Part Tome)ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាប្រទេសកម្ពុជានិងក្រសួងអប់រំចិន ។ សាលាមានគ្រូបង្រៀនជាជនជាតិខ្មែរ ជនជាតិបរទេស ពិសេសគឺគ្រូជនជាតិចិន ដែលប្រទេសចិនតាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជូនមកជួយបង្រៀនផងដែរ ។ បច្ចុប្បន្នសាលាស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មានអគារសិក្សា២ខ្នង ស្មើ២៤បន្ទប់ ហើយស្របតាមនិយាមគរុកោសល្យ មានសម្ភារ: បរិធានឧបទ្ទេស មានកម្មវិធីសិក្សាច្បាស់លាស់ ហើយទាន់សម័យ ។ ក្នុងនោះ មានបុគ្គលិកសិក្សា១៧នាក់.សិស្សជិត៣០០នាក់ ដែលចែកជាថ្នាក់ចំណេះទូទៅ ភាសាចិនអង់គ្លេសពេញម៉ោង ថ្នាក់ភាសាចិនក្រៅម៉ោង ។ ហើយសិស្សបានកើនឡើង នាឆ្នាំនេះ ។ ឯប្រតិីនសិក្សាគឺពេញ១២ខែនៃឆ្នាំសិក្សាតែម្តង(ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ជាឆ្នាំចាស់និងដល់ខែតុលា ជាឆ្នាំថ្មី។ ប៉ុន្តែការសិក្សា១សប្តាហ៍តែ៥ថ្ងៃគឺចន្ទ-សុក្រប៉ុណ្ណោះ ។ ជាលទ្ធផលនៃការសិក្សាសិស្សគឺមត្តេយ្យសិក្សានិងបឋមសិក្សាជាប់៩៧,៩១% ។ គ្រូស្ម័គ្រចិត្តជនជាតិចិនវ័យក្មេងមកបង្រៀនភាសាចិនទាំង៥រូប ( អ្នកគ្រូអ៊ូ ឈីលីន មកពីខេត្តម៉ុហ្គោលីក្នុងតំបន់ស្វ័យ័តជនជាតិម៉ុហ្គោល,,អ្នកគ្រូជូ ជីងអាន មកពីខេត្តក្វាងស៊ីតំបន់ស្វ័យ័តជនជាតិជុង ,អ្នកគ្រូយ៉ាង ជឺអ៊ី និងអ្នកគ្រូវ៉ាង ស៊ី មកពីខេត្តហ៊ឺណាន ,អ្នកគ្រូវ៉ាង ចឹង មកពីរាជធានីប៉េកាំង) ក៏បង្ហាញមនោសញ្ចេតនាដឹងគុណនិងទឹកចិត្តគោរពស្រឡាញ់ រាប់អានដ៏ជ្រាលេជ្រៅរបស់ពួកគាត់ជាមួយប្រធាន អនុប្រធាន ទីប្រឹក្សា សមាជិកសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនិងនាយិកា នាយករង លោកគ្រូអ្នកគ្រូ នៃសាលារៀនផីឆឹង ដែលទុកដូចជាឪពុកម្តាយ អាណាព្យាបាល ជាសាច់ញាតិហើយបានផ្តល់កន្លែងស្នាក់នៅ ការហូបចុក មើលថែរក្សាយ៉ាងស្និតស្នាល រាក់ទាក់ កក់ក្តៅដូចក្នុងគ្រួសារតែមួយ ។ អ្នកគ្រូក៏សូមអរគុណនិងជូនពរអោយសិស្សានុសិស្សដែលទទួលការបង្រៀនពីពួកខ្លួននិងគ្រូបង្ក្រៀនជនជាតិខ្មែរ សូមបន្តខិតខំព្យាយាមរៀនសូត្រអោយបានចេះចាំ មានចំណេះដឹង មានជំនាញដើម្បីអនាគតរុងរឿង.។ ចុងក្រោយទាំងខាងសមាគម សាលារៀននិងគ្រូស្ម័គ្រចិត្តបានឧទ្ទិសនូវកិច្ចខិតខំរបស់ពួកខ្លួនដើម្បីថែក្សាទំនាក់ទំនង.កិច្ចសហប្រតិបត្តិការដ៏ល្អផូរផង់ដែលមានតាំងពីយូរលង់មកហើយរវាងប្រជាជននិងថ្នាក់ដឹកនាំកម្ពុជា ចិនអោយរឹងរឹតតែរីកចម្រើន រឹងមាំ រុងរឿងនិងរីករាយរៀងរហូតតទៅទៀត ៕
إظهار الكل...
👍 1
Photo unavailableShow in Telegram
👏 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.