ar
Feedback
ចម្រៀង សម្ព័ន្ធ (LDP Song)

ចម្រៀង សម្ព័ន្ធ (LDP Song)

الذهاب إلى القناة على Telegram

📢 ស្តាប់ចម្រៀង

إظهار المزيد
6 964
المشتركون
-124 ساعات
+177 أيام
+6230 أيام
أرشيف المشاركات
រឿងអស់តម្លៃឈប់គិតបន្ត l.បើកភ្នែកសំឡឹងមើលទៅខាងមុខ​  ទុករឿងស្មោគគ្រោក​ ចោលខាងក្រោយចុះ​ រឿងគ្មានតម្លៃហេតុអ្វីស្រណោះ គេទេដែលខុស​យើងគ្មានទោសពៃរ៍។  ll.វាគ្មានតម្លៃឱ្យគិតបន្ត​ ភ្លេចលឿនរឹតល្អ​រឿងអស់និស្ស័យ​ រឿងរ៉ាវជីវិត​អនេកពេកក្រៃ​ រឿងគ្រោះចង្រៃមិនមែនតែយើង។ R.បង្រៀនឱ្យចិត្តព្រមទទួលយក​ គ្រប់រឿងក្នុងលោកដែលកើតមានឡើង​ ជាធម្មតាទេជីវិតមនុស្សយើង ជួបគ្រប់តែរឿង​រៀនទទួលទៅ។ lll.អស់តម្លៃគិតតើគិតធ្វើអ្វី​ គិតនាំចង្រៃនាំចិត្តហ្មងសៅ​ ចោលខាងក្រោយចុះភ្នែកមើលគោលដៅ​ ធ្មិចបើកយូរទៅ​ លាលោកនេះហើយ៕ 🔴Youtube|🔵Facebook

រឿងអស់តម្លៃឈប់គិតបន្ត l.បើកភ្នែកសំឡឹងមើលទៅខាងមុខ​  ទុករឿងស្មោគគ្រោក​ ចោលខាងក្រោយចុះ​ រឿងគ្មានតម្លៃហេតុអ្វីស្រណោះ គេទេដែលខុស​យើងគ្មានទោសពៃរ៍។  ll.វាគ្មានតម្លៃឱ្យគិតបន្ត​ ភ្លេចលឿនរឹតល្អ​រឿងអស់និស្ស័យ​ រឿងរ៉ាវជីវិត​អនេកពេកក្រៃ​ រឿងគ្រោះចង្រៃមិនមែនតែយើង។ R.បង្រៀនឱ្យចិត្តព្រមទទួលយក​ គ្រប់រឿងក្នុងលោកដែលកើតមានឡើង​ ជាធម្មតាទេជីវិតមនុស្សយើង ជួបគ្រប់តែរឿង​រៀនទទួលទៅ។ lll.អស់តម្លៃគិតតើគិតធ្វើអ្វី​ គិតនាំចង្រៃនាំចិត្តហ្មងសៅ​ ចោលខាងក្រោយចុះភ្នែកមើលគោលដៅ​ ធ្មិចបើកយូរទៅ​ លាលោកនេះហើយ៕ 🔴Youtube|🔵Facebook

🎼ស្នាមញញឹមដែលទាក់ទាញជាងគេក្នុងលោក ស្នាមញញឹមដែលទាក់ចិត្តជាងគេគឺស្នាមញញឹមរបស់បុគ្គលដែលធ្វើការនឿយហត់ដើម្បីយើង ហើយពេលយើងងាកទៅចំ និយាយប្រាប់យើងវិញថា"ខ្ញុំមិនអីទេ"។ ▶️ <អត្ថន័យនៃបទ>

ចិត្តគិតយល់គុណ - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

ឥស្សរភាពជីវិត | LDP SONG I. ស៊ូទ្រាំមិនបាននឹងចិត្តគិតដឹង ថាខ្លួនឯងហ្នឹងធ្វើមិនគប្បី រស់យករួចខ្លួនឬមានសេរី តែអ្នកដទៃរងទុក្ខវេទនា II. ឱ្យគេធ្វើខុសលស់លើគ្រាន់ជាង ខ្លួនមានភាពល្អៀងបំពានលើគ្នា ដែលស្មោះដែលត្រង់បែរជួបវេរា ព្រោះយើងបំពារលើចិត្តគ្នាល្អ R. ចិត្តត្រូវការខ្លាំងមិនអាចខ្វះបាន នៅក្នុងសន្ដានដួងចិត្តសថ្លា រស់រួចផុតទោសធ្ងន់នោះហៅមហា គឺទោសមនសិការស្រែកដៀលបៀតបៀន III. ដួងចិត្តស្រឡះរួចផុតទណ្ឌកម្ម រឿងរ៉ាវរកាំស៊ូទ្រាំគឺគ្មាន ឥស្សរៈជីវិតពេញក្នុងសន្ដាន មនោសុចរិតបានរស់មានសេរី 🎼 និពន្ធដោយ: លោកពូជាទីគោរព

🎼 ឥស្សរភាពជីវិត | LDP SONG "ស៊ូទ្រាំមិនបាននឹងចិត្តគិតដឹង ថាខ្លួនឯងហ្នឹងធ្វើមិនគប្បី រស់យករួចខ្លួនឬមានសេរី តែអ្នកដទៃរងទុក្ខវេ
🎼 ឥស្សរភាពជីវិត | LDP SONG "ស៊ូទ្រាំមិនបាននឹងចិត្តគិតដឹង ថាខ្លួនឯងហ្នឹងធ្វើមិនគប្បី រស់យករួចខ្លួនឬមានសេរី តែអ្នកដទៃរងទុក្ខវេទនា"... លោកពូលោកខ្លាចអ្នកស្ដាប់យល់ច្រឡំ ថាមានអ្វីដឹងក្រៅអំពីចិត្តគិតយល់ ឬចិត្តគិតដឹង ដូច្នេះលោកពូលោកបានកែពាក្យពី "ស៊ូទ្រាំមិនបាននឹងចិត្តដែលដឹង" ទៅជា "ស៊ូទ្រាំមិនបាននឹងចិត្តគិតដឹង" វិញ។ -ដើម្បីដឹងការពិតក្នុងរឿងអ្វីមួយបាន ការដឹងតាមទ្វាទាំង៥ មិនអាចយកជាការបានឡើយ គឺទ្វាទាំង៥នេះដឹងរឿងមិនពិតទេ មានតែការដឹងតាមទ្វាមនោ ឬដឹងដោយចិត្តគិតយល់មួយគត់ ទើបជាការដឹងដ៏ត្រឹមត្រូវ និងជាការដឹងរបស់ខ្សែវិញ្ញាណពិតប្រាកដ ព្រោះក្នុងលោកនេះក្រៅពីវិញ្ញាណគ្មានអ្វីដឹងទេ។

លាចិត្តអកតញ្ញូ [...]ចំរៀងនេះដែលពូដេកស្តាប់រាប់រយដងដោយទឹកភ្នែកហូរមិនស្រាក ពូពាល់ត្រូវច្បាស់ណាស់ថាគិតមិនយល់គឺមិនបានទទួលរបស់ដែលមានតម្លៃគឺទឹកចិត្តទេ៕" សំណេរលោកពូ ថ្ងៃទី 29 ខែ ឧសភា ឆ្នាំ 2022

វាលវដ្ដសង្សារ | LDP SONG I. ជាពាក្យខ្លីទេ!វាលវដ្តសង្សារ តែឮពេលណាឱរ៉ាតក់ស្លុត ញ័រអស់ជើងដៃហឫទ័យរន្ធត់ នឹករឿងប្រាសព្រាត់ខ្ចាយខ្ចាត់ទីទៃ II. វាលវដ្ដសង្សារពាក្យនេះខ្លីណាស់ តែចិត្តយល់ច្បាស់សង្វេគពេកក្រៃ អន្លង់អន្លោចស្លុតអស់ជើងដៃ នៅនាលោកិយគ្មានអ្វីបាំងបាន R. គ្មានអ្វីទាក់ចិត្តបំភ័ន្តបានឡើយ ក្នុងលោកិយអើយគ្មានអ្វីជួយប្រាណ វាលវដ្តសង្សារខ្ញុំឮមិនបាន ព្រោះចិត្តសន្ដានយល់អត្ថន័យច្បាស់ III. ទោះយូរយ៉ាងណាអារម្មណ៍ថាខ្លី ពេលបែកទីទៃដល់ប្រាកដណាស់ មួយពេលកន្លងពេលបានខើចច្បាស់ ឈឺផ្សាខ្លាំងណាស់វាលវដ្តសង្សារ 🎼 និពន្ធដោយ : លោកពូជាទីគោរព

🎼 វាលវដ្តសង្សារ | LDP SONG "វាលវដ្ដសង្សារ ពាក្យនេះខ្លីណាស់ តែចិត្តយល់ច្បាស់សង្វេគពេកក្រៃ អន្លង់អន្លោចស្លុតអស់ជើងដៃ នៅនាលោកិយ
🎼 វាលវដ្តសង្សារ | LDP SONG "វាលវដ្ដសង្សារ ពាក្យនេះខ្លីណាស់ តែចិត្តយល់ច្បាស់សង្វេគពេកក្រៃ អន្លង់អន្លោចស្លុតអស់ជើងដៃ នៅនាលោកិយគ្មានអ្វីបាំងបាន"

ឥស្សរភាពជីវិត | LDP SONG I. ស៊ូទ្រាំមិនបាននឹងចិត្តដែលដឹង ថាខ្លួនឯងហ្នឹងធ្វើមិនគប្បី រស់យករួចខ្លួនឬមានសេរី តែអ្នកដទៃរងទុក្ខវេទនា II. ឱ្យគេធ្វើខុសលស់លើគ្រាន់ជាង ខ្លួនមានភាពល្អៀងបំពានលើគ្នា ដែលស្មោះដែលត្រង់បែរជួបវេរា ព្រោះយើងបំពារលើចិត្តគ្នាល្អ R. ចិត្តត្រូវការខ្លាំងមិនអាចខ្វះបាន នៅក្នុងសន្ដានដួងចិត្តសថ្លា រស់រួចផុតទោសធ្ងន់នោះហៅមហា គឺទោសមនសិការស្រែកដៀលបៀតបៀន III. ដួងចិត្តស្រឡះរួចផុតទណ្ឌកម្ម រឿងរ៉ាវរកាំស៊ូទ្រាំគឺគ្មាន ឥស្សរៈជីវិតពេញក្នុងសន្ដាន មនោសុចរិតបានរស់មានសេរី 🎼 និពន្ធដោយ: លោកពូជាទីគោរព

🎼 ឥស្សរភាពជីវិត | LDP SONG "ដួងចិត្តស្រឡះរួចផុតទណ្ឌកម្ម រឿងរ៉ាវរកាំស៊ូទ្រាំគឺគ្មាន ឥស្សរៈជីវិតពេញក្នុងសន្ដាន មនោសុចរិតបានរស់
🎼 ឥស្សរភាពជីវិត | LDP SONG "ដួងចិត្តស្រឡះរួចផុតទណ្ឌកម្ម រឿងរ៉ាវរកាំស៊ូទ្រាំគឺគ្មាន ឥស្សរៈជីវិតពេញក្នុងសន្ដាន មនោសុចរិតបានរស់មានសេរី"

ចិត្តគិតយល់គុណ | LDP SONG I.គិតយល់ពីគុណទន់ភ្លន់សំពះ ចិត្តលំឱនណាស់ព្រោះយល់តម្លៃ គិតទៅល្អល្អះម៉ត់ហ្មងពេកក្រៃ នៅនាលោកិយគ្មានអ្វីស្មើចិត្ត II. ជាចិត្តហូរចេញពីបេះដូងថ្លា ពេញដោយចេតនាស្មោះសពេកពិត សំដៅចង់ជួយគ្មានកលគ្មានកិច្ច គិតដល់ជានិច្ចកោតក្រែងគោរព R. ខ្ញុំស្គាល់គុណនេះជាគុណតម្លៃ សែនល្អពេកក្រៃតម្លៃលះបង់ ជាចិត្តផ្ដល់ឱ្យគ្មានទារផលស្នង ដោយចិត្តត្រឹមត្រង់ជាក្រុមគ្រួសារ III. គុណអើយ! អើយគុណខ្ពង់ខ្ពស់ខ្លាំងណាស់ ចិត្តខ្ញុំសំពះសូមផ្សងសច្ចា កំណើតខាងមុខបានជួបជុំគ្នា រស់ដោយភ្លឺថ្លាព្រោះដោយសារគុណ 🎼 និពន្ធដោយ: លោកពូជាទីគោរព

🎼 ចិត្តគិតយល់គុណ | LDP SONG "គុណអើយ! អើយគុណខ្ពង់ខ្ពស់ខ្លាំងណាស់ ចិត្តខ្ញុំសំពះសូមផ្សងសច្ចា កំណើតខាងមុខបានជួបជុំគ្នា រស់ដោយភ្
🎼 ចិត្តគិតយល់គុណ | LDP SONG "គុណអើយ! អើយគុណខ្ពង់ខ្ពស់ខ្លាំងណាស់ ចិត្តខ្ញុំសំពះសូមផ្សងសច្ចា កំណើតខាងមុខបានជួបជុំគ្នា រស់ដោយភ្លឺថ្លាព្រោះដោយសារគុណ"

🎼 One life one sad | បទភ្លេងមនោសញ្ចេតនា LDP SONG

🎼 Sentiments and Memories | បទភ្លេងមនោសញ្ចេតនា LDP SONG

🎼 Feeling Fly| បទភ្លេងមនោសញ្ចេតនា LDP SONG

ចិត្តចង់បានបុណ្យ | LDP SONG I.ចិត្តចង់បានបុណ្យគឺជាចិត្តបាប ជាចិត្តឆ្អេះឆ្អាបស្មោគគ្រោកចង្រៃ អាត្មានិយមអញក្រាស់ពេកក្រៃ សព្វយ៉ាងលកលៃឱ្យតែបានអញ II.ចិត្តចង់បានបុណ្យជាចិត្តថោកទាប ព្រោះក្នុងរូបភាពគួរឱ្យស្រឡាញ់ តែក្នុងជម្រៅគឺដើម្បីអញ មើលមុខគួរខ្នាញ់ចង់ធាក់ចំមុខ R.បើថារកស៊ីដើម្បីអញចុះ តែធ្វើបុណ្យសោះនៅតែរំអុក ចង់បានមកអញចង់បានមាត់មុខ បុណ្យឆ្កួតអីរុកបុកមកតែខ្លួន III.បុណ្យពិតធ្វើយូរអញកាន់តែស្តើង បុណ្យយាយតាយើងបុណ្យយូរអញមួន អញមាំអញរឹងអញធំពេញខ្លួន បុណ្យយូរយាយយួនយកដីអស់រលីង៕ 🎼និពន្ធដោយ : លោកពូ

អូនផ្ដាំមុនលា | LDP SONG [...]ចិត្តស្រឡាញ់គុណសម្បត្តិ និងគុណធម៌ដែលមនុស្សហ្នឹងមាន ស្រឡាញ់ចិត្តលះបង់ដែលដៃគូខ្លួនមាននិងបានធ្វើចំពោះខ្លួននោះជាចិត្តគោរព ចងចាំក្តីល្អរបស់ដៃគូខ្លួនដែលមានចំពោះខ្លួនធ្វើការលះបង់ក៏យើងសប្បាយជាអារម្មណ៍បាន នៅពេលដែលបានទទួលការលះបង់របស់ដៃគូជីវិតក៏ខ្លួនបានកក់ក្តៅ ពេលព្រាត់ដៃគូខ្លួនទៅ មិនអាចយកមនុស្សថ្មីមកជំនួសបានទេ មានអារម្មណ៍ថាខុសឆ្គងនឹងមនសិការ នេះគឺស្នេហាតម្លៃ ឬស្នេហាមនុស្ស។ ការព្រាត់បែបនេះ ហៅថាការព្រាត់ទៅទាំងតម្លៃ។[...] 🎼 សំណេរលោកពូ ថ្ងៃទី24 ខែមករា ឆ្នាំ2020

វិប្បដិសារី - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)

ស្នេហ៍ព្រាត់ទាំងតម្លៃ - ភ្លេងសុទ្ធ (ក្រៅផ្លូវការ)