ar
Feedback
សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

تُعد قناة សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ (@tddocuments) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 14 670 مشتركاً، محتلاً المرتبة 13 691 في فئة التعليم والمرتبة 358 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 14 670 مشتركاً.

بحسب آخر البيانات بتاريخ 27 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -16، وفي آخر 24 ساعة بمقدار 3، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 11.29‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 7.12‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 657 مشاهدة. وخلال اليوم الأول يجمع عادةً 1 045 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 28 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.

14 670
المشتركون
+324 ساعات
+37 أيام
-1630 أيام
أرشيف المشاركات
កិច្ចសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពីវឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
+4
កិច្ចសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពីវឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ————————— ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨​ ខែកក្កដា ឆ្នាំ២០២៦​ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពីវឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីសរសេរករណីសិក្សាស្តីពីការរៀបចំនិងគ្រប់គ្រងសហគមន៍កសិកម្ម --------------------- ខេត្តក្រចេ
+2
កិច្ចសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីសរសេរករណីសិក្សាស្តីពីការរៀបចំនិងគ្រប់គ្រងសហគមន៍កសិកម្ម --------------------- ខេត្តក្រចេះ៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្មាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ណាំ ទីវីរ៉ូ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ បានដឹកនាំក្រុមការងារ​ ចុះសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីសរសេរករណីសិក្សាស្តីពីការរៀបចំនិងគ្រប់គ្រងសហគមន៍កសិកម្មក្នុងខេត្តក្រចេះ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android​

សិក្ខាសាលាពិគ្រោះយោបល់លេីសៀវភៅណែនាំស្តីពីប្រតិបត្តិការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— ថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំមម
+3
សិក្ខាសាលាពិគ្រោះយោបល់លេីសៀវភៅណែនាំស្តីពីប្រតិបត្តិការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— ថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧​ ខែកក្កដា ឆ្នាំ២០២៦​ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លេីសៀវភៅណែនាំស្តីពីប្រតិបត្តិការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ ដែលប្រព្រឹត្តទៅនៅវេលាម៉ោង១៤:៣០នាទីរសៀល នៅបន្ទប់ប្រជុំខេត្តសៀមរាប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

+1
រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្ត "គោលការណ៍កំណត់ និងពិពណ៌នាមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ សម្រាប់មន្ត្រីតាមរចនាសម្ព័ន្ធអង្គភាព និងគ្រឹះស្ថានក្រោមឱវាទក្រសួង ស្ថាប័នថ្នាក់ជាតិ"។

កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងឆ្នាំសិក្
+3
កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងឆ្នាំសិក្សា ២០២៦-២០២៧​ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ព័ត៌មានលម្អិតសូមចុចក្នុងតំណភ្ជាប់https://www.facebook.com/www.mptc.gov.kh/posts/pfbid0bTFKnuYNjcxTsn7n2tgzuNuZLKTmHCfWtJ2fjq1fkVTH8Qjxra5DuL26GuX2zHoGl

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារទូទៅរបស់គម្រោង Mekong-BRIDGE ————————— ថ្ងៃសុក្រ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២
+2
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារទូទៅរបស់គម្រោង Mekong-BRIDGE ————————— ថ្ងៃសុក្រ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦​ ក្រុមការងារគម្រោង Mekong-BRIDGE នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន​ បានចូលរួមកិច្ចប្រជុំជាមួយតំណាងក្រុមការងារមូលនិធិMKCF នៅវេលាម៉ោង ២:០០នាទីរសៀល តាមប្រព័ន្ធអនឡាញ ដែលមានអ្នកចូលរួមសរុប១៤រូប ស្រី៣រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំសម្ភាសន៍ប្រមូលទិន្នន័យអំពីមុខងារ តួនាទី និងភារកិច្ចក្នុងការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ————————— ចាប់ព
+3
កិច្ចប្រជុំសម្ភាសន៍ប្រមូលទិន្នន័យអំពីមុខងារ តួនាទី និងភារកិច្ចក្នុងការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ————————— ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារ រួមជាមួយទីប្រឹក្សាជាតិ និងអន្តរជាតិនៃគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះជួបសំភាសន៍ជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប​ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ​គោលដៅ ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅពីការអនុវត្តមុខងារ តួនាទី ភារកិច្ច និងតម្រូវការអភិវឌ្ឍន៍សមត្ថភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិភាក្សាលើកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នា
+2
កិច្ចប្រជុំពិភាក្សាលើកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានការអញ្ជេីញចូលរួមពីលោកប្រធាន/អនុប្រធាននាយកដ្ឋាន និងសហការីនៃនាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ សរុបចំនួន៥រូប​ ស្ត្រី១រូប​ នៅទីស្តីការក្រសួងមហាផ្ទៃ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាសរបស់គម្រោង Mekong-BRIDGE ————————— នាព្រឹក ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ
+2
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាសរបស់គម្រោង Mekong-BRIDGE ————————— នាព្រឹក ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦​ លោក មុំ វីរៈ នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងជាប្រធានគម្រោងបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំត្រីមាសរបស់គម្រោង Mekong-BRIDGE ជាមួយតំណាងក្រុមការងារមូលនិធិMKCF តាមប្រព័ន្ធអនឡាញ ដែលមានអ្នចូលរួមសរុបចំនួន១១រូប ស្រី៣រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— រាជធានី
+3
កិច្ចប្រជុំរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ————————— រាជធានីភ្នំពេញ៖​ នៅរសៀលថ្ងៃពុធ​ ២រោច​ ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ចេីញដឹកនាំកិច្ចប្រជុំរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ នៅសាលប្រជុំខេត្តស្ទឹងត្រែង​ ទីស្តីការក្រសួងមហាផ្ទៃ។​ កិច្ចប្រជុំបានផ្តោតទៅលេី​របៀបវារះចំនួន៣​ រួមមាន​ ១.)​ ការពិនិត្យ​ និងចូលរួមយោបល់លេីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦​ ២.)​ របាយការណ៍ស្រាវជ្រាវ​ ការរៀបចំសៀវភៅគោល​ និង៣.)​ បទបង្ហាញពីវឌ្ឍនភាពការងារនៃការធ្វេីបច្ចុប្បន្នភាពរចនាសម្ព័ន្ធ​ និងជំរឿនមន្ត្រីជាក់ស្តែងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចសម្ភាសន៍ប្រមូលទិន្នន័យដើម្បីរៀបចំករណីសិក្សាស្តីពីការរៀបចំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ————————— ខេត្តសៀមរាប៖ ថ្ងៃពុធ
+4
កិច្ចសម្ភាសន៍ប្រមូលទិន្នន័យដើម្បីរៀបចំករណីសិក្សាស្តីពីការរៀបចំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ————————— ខេត្តសៀមរាប៖ ថ្ងៃពុធ ២រោច​ ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីរៀបចំករណីសិក្សាស្តីពីការរៀបចំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលបំណងចងក្រងនូវបទពិសោធន៍ជាក់ស្តែង និងបញ្ហាប្រឈមនានាដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ នៅរដ្ឋបាលខេត្តសៀមរាប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

ពិធីបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ————————— ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១រោច​ ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
+3
ពិធីបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ————————— ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១រោច​ ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងលោក នាក់​ ណេរ៉ុន​ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍសមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការដែលបម្រើការងារនៅរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកដែលមានសិក្ខាកាមសរុបចំនួន៥៦រូប ស្ត្រី១៤រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

សិក្ខាសាលាតម្រង់ទិសសៀវភៅណែនាំស្តីពីការធានាគុណភាព(Quality Assurance)​ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន​ ————————— រាជធានីភ្នំពេញ៖ ថ
+3
សិក្ខាសាលាតម្រង់ទិសសៀវភៅណែនាំស្តីពីការធានាគុណភាព(Quality Assurance)​ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន​ ————————— រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ​ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន បានចូលរួមសិក្ខាសាលាតម្រង់ទិសសៀវភៅណែនាំស្តីពីការធានាគុណភាព ( Quality Assurance) របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលធ្វេីបទបង្ហាញដោយលោកបណ្ឌិត​ Ramhari Lamichhane ទីប្រឹក្សាគម្រោង​ ដោយមានអ្នកចូលរួមសរុប៣៩រូប ស្រី១២រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា របស់នាយកដ្ឋានកិច្ចការទូទៅ ————————— រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ​ ១
+1
កិច្ចប្រជុំរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា របស់នាយកដ្ឋានកិច្ចការទូទៅ ————————— រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ​ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៦​ លោកស្រី ម៉ៅ ម៉ាលីស ប្រធាននាយកដ្ឋានកិច្ចការទូទៅ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា របស់នាយកដ្ឋានកិច្ចការទូទៅ​ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ក្រសួងមហាផ្ទៃ​ ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានកិច្ចការទូទៅ សរុបចំនួន១២រូប ស្រី៤រូប នៅបន្ទប់ប្រជុំខេត្តរតនគិរី។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលសំណើគម្រោងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ............................ រាជធានីភ្នំពេញ
+3
កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលសំណើគម្រោងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ............................ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលសំណើគម្រោងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាមួយតំណាងមកពីអគ្គលេខាធិការអាស៊ាន ទទួលបន្ទុកផ្នែកគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ (Initiative for ASEAN Integration & Narrowing the Development Gap Division) ដែលមានអ្នកចូលរួមសរុបចំនួន​ ៦រូប (ស្រី២រូប) តាមរយៈប្រព័ន្ធអនឡាញ។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

ការប្រមូលទិន្នន័យរៀបចំការវាយតម្លៃបឋម សម្រាប់គម្រោងការកសាងភាពធន់ និងការអភិវឌ្ឍប្រកបដោយបិរយាបន្ន ————————————— ខេត្តកំពង់ស្ពឺ៖
+4
ការប្រមូលទិន្នន័យរៀបចំការវាយតម្លៃបឋម សម្រាប់គម្រោងការកសាងភាពធន់ និងការអភិវឌ្ឍប្រកបដោយបិរយាបន្ន ————————————— ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍្ត​ ១១កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ​ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងសហការី​ បានអញ្ចើញដឹកនាំចុះប្រមូលទិន្នន័យរៀបចំការវាយតម្លៃបឋម សម្រាប់គម្រោងការកសាងភាពធន់ និងការអភិវឌ្ឍប្រកបដោយបិរយាបន្ន ដើម្បីកំណើន និងភាពអង់អាច (Mekong-BRIDGE) នៅស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។​ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

លោកស្រី ជី ច័ន្ទរស្មី នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋានបានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សា នៅក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្
+3
លោកស្រី ជី ច័ន្ទរស្មី នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋានបានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សា នៅក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ....................... ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ជី ច័ន្ទរស្មី នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សា នៅក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»។ ពិធីយ៉ាងអធិកអធមបានរៀបចំដោយក្រសួងកិច្ចការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»។ ពិធីនេះមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូត រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុបប្រមាណ១,២០០ នាក់ (ចូលរួមផ្ទាល់ប្រមាណ២០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ១,០០០នាក់) ដើម្បីរួមគ្នាបង្កើតកម្លាំងសរុប ក្នុងការលើកកម្ពស់បរិយាកាសគាំទ្រក្មេងស្រីកម្ពុជា។ » Facebook » Telegram » YouTube » Website

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ————————— ខេត្តកណ្តាល៖ ថ្ងៃពុធ ១០កើ
+3
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ————————— ខេត្តកណ្តាល៖ ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក សូកាន ណារិទ្ធិ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការទូទៅ និងលោក ជា វិបុល ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្យាយ តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារ ————————— ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១០កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
+3
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារ ————————— ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១០កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៦ លោក គង់​ ចាន់ថន​ នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តព្រះវិហារ​ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល និងក្រុមប្រឹក្សា ក្រុងស្រុកទាំង៨ រដ្ឋបាលសាលាខេត្ត មេឃុំចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

ពិធីបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ————————— ខេត្តមណ្ឌលគិរី៖ ថ្ងៃអង្គារ ៩កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥
+2
ពិធីបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍសមត្ថភាព ————————— ខេត្តមណ្ឌលគិរី៖ ថ្ងៃអង្គារ ៩កើត ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងលោក ឌឹម នី អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍសមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការដែលបម្រើការងារនៅរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកដែលមានសិក្ខាកាមសរុបចំនួន៦៩រូប ស្ត្រី២៧រូប។ ដេីម្បីទទួលបានព័ត៌មានផ្សេងៗ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន សូមចុចតំណភ្ជាប់ខាងក្រោម៖ » Facebook » Telegram » YouTube » Website 📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android