ar
Feedback
Mala San

Mala San

الذهاب إلى القناة على Telegram

Environmental and Human rights defender | Author of Behind the black curtain

إظهار المزيد
1 740
المشتركون
لا توجد بيانات24 ساعات
-77 أيام
+1730 أيام
أرشيف المشاركات
តុលាការអាមេរិកសម្រេចឱ្យវិទ្យុអាស៊ីសេរីដំណេីរការឡេីងវិញ​ ហេីយបញ្ជារដ្ឋបាលត្រាំត្រូវរាយការណ៍ជាប្រចាំខែទៅតុលាការលេីបញ្ហាផ្តល់ថវិកាឡេីងវិញនេះ។

អនិច្ចារដែនជម្រកសត្វព្រៃឡង់ចំនួន៩៩ហិកតាត្រូវបានរដ្ឋកាត់ជួលទៅឲ្យក្រុមហ៊ុនស៊ីម៉ង់ខេភី ដើម្បីសាងសង់រោងចក្រស៊ីម៉ង់។
+2
អនិច្ចារដែនជម្រកសត្វព្រៃឡង់ចំនួន៩៩ហិកតាត្រូវបានរដ្ឋកាត់ជួលទៅឲ្យក្រុមហ៊ុនស៊ីម៉ង់ខេភី ដើម្បីសាងសង់រោងចក្រស៊ីម៉ង់។

CCFD-Terre Solidaire, an international solidarity NGO, is launching the second edition of its International Photography Prize for Humanist and Environmental Photography, with the support of Sebastião Salgado (Honorary President). https://ccfd-terresolidaire.org/en/campagne/ccfd-terre-solidaire-photo-award-en/

Repost from PED CAMBODIA
ចុះឈ្មោះចូលរួមឥលូវនេះ! ទិវាព្រៃឈើអន្តរជាតិ ក្រោមមូលបទ៖ «ការអភិរក្សព្រៃឈើ ដើម្បីនិរន្តរភាពសហគមន៍» ខ្ញុំព្រះករុណា សូមថ្វាយបង្គំ
ចុះឈ្មោះចូលរួមឥលូវនេះ! ទិវាព្រៃឈើអន្តរជាតិ ក្រោមមូលបទ៖ «ការអភិរក្សព្រៃឈើ ដើម្បីនិរន្តរភាពសហគមន៍» ខ្ញុំព្រះករុណា សូមថ្វាយបង្គំ និមន្តព្រះតេជគុណ និងសូមគោរពអញ្ជើញបងប្អូនសិស្ស និស្សិត យុវជន ចូលរួមទិវាព្រៃឈើអន្តរជាតិ ក្រោមមូលបទ៖ «ការអភិរក្សព្រៃឈើ ដើម្បីនិរន្តរភាពសហគមន៍» ដែលនឹងប្រារព្វឡើងក្នុងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ ៥:០០នាទីល្ងាច។ សម្រាប់ព្រះតេជគុណចាប់អារម្មណ៍និមន្ត និងបងប្អូនយុវជន សិស្ស និស្សិត ចាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះតាមតំណរភ្ជាប់ខាងក្រោមនេះ https://docs.google.com/forms/d/e/1FAIpQLSeBWRdpMAR8SS1tx6hE3f1Y0Y9IEFj4i2dC13tP997_s90UXQ/viewform

Repost from PED CAMBODIA
🙋‍♂️មកដល់ទៀតហើយ! វគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋានសម្រាប់ពលរដ្ឋកម្ពុជា"​ ដែលនឹងរៀបចំឡើងនៅថ្ងៃទ
🙋‍♂️មកដល់ទៀតហើយ! វគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋានសម្រាប់ពលរដ្ឋកម្ពុជា"​ ដែលនឹងរៀបចំឡើងនៅថ្ងៃទី29 ដល់30 ខែមីនាឆ្នាំ2025នេះ។ 🎯វគ្គបណ្តុះបណ្តាលផ្តោតទៅលើ 💡សិទ្ធិរដ្ឋធម្មនុញ្ញ និងក្របខណ្ឌច្បាប់ជាតិសំខាន់ៗដែលធានា និងទទួលស្គាល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។ 💡សិទ្ធិបរិស្ថាន និងច្បាប់បរិស្ថាននៅក្នុងប្រទេសកម្ពុជា 💡ក្របខ័ណ្ឌច្បាប់អន្តរជាតិដែលធានា និងទទួលស្គាល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។​ ⛳️អ្នកចូលរួមនឹងទទួលបានៈ 🧑‍💼វិញ្ញាបនបត្របញ្ជាក់ការចូលរួម ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោមនេះ https://docs.google.com/forms/d/e/1FAIpQLSencINhYWvnIWb5zjzFr2wF1JzZR6i3Bsd91DAzWw-vfZRNDg/formResponse

លោកពូ ជុន ច័ន្ទបុត្រ​ ក្រៅពីប្រយុទ្ធពាក្យសម្តី និងប្រាជ្ញាដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិ គាត់ក៏កំពុងតែប្រយុទ្ធន
លោកពូ ជុន ច័ន្ទបុត្រ​ ក្រៅពីប្រយុទ្ធពាក្យសម្តី និងប្រាជ្ញាដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិ គាត់ក៏កំពុងតែប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយទៀត នោះគឺជាជំងឺមហារីកដែលបាននឹងកំពុងយាយីមកលើរូបរាងកាយរបស់គាត់។ ទោះបីជាប្រឈមនឹងស្ថានភាពលំបាកបែបណាក៏ដោយ ក៏លោកនៅតែចំណាយកម្លាំងកាយចិត្តបំពេញការងារពោរពេញដោយគុណភាព ដើម្បីបម្រើអ្នកស្តាប់ឲ្យទទួលបាននូវព័ត៌មានពិត ព័ត៌មានដែលជាគុណប្រយោជន៍សម្រាប់ពលរដ្ឋរស់នៅក្នុងសង្គមមួយដែលមានរដ្ឋធម្មនុញ្ញចែង និងកំណត់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ជាយានសម្រាប់អភិវឌ្ឍន៍សង្គម ក្រោយការបែកបាក់ជាតិអស់រយៈពេលកន្លះស.វកន្លងមក។ ក្នុងនាមជាអ្នកគាំទ្រ អ្នកស្តាប់ដ៏សកម្ម ជាវាគ្មិន និងជាអ្នកចូលរួមផ្តល់នូវទស្សនទានគំនិតជាមួយវិទ្យុអាសេរី ខ្ញុំសូមជូនពរលោកពូជុន ច័ន្ទបុត្រឲ្យទទួលបានជោគជ័យ​នៅក្នុងដំណើរការព្យាបាលលើកទី៣នៃជំងឺមហារីករបស់គាត់ ហើយជូនពរឲ្យលោកពូឆាប់មានកម្លាំងពលំដើម្បីបម្រើមិត្តអ្នកស្តាប់តទៅទៀត។

ក្លាហានឲ្យដូចឡុងគន្ធា និងភួន កែវរស្មី! អស់រយៈពេល២៤៧ថ្ងៃមកហើយ ដែលអ្នកទាំងពីរត្រូវជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌នៅពន្ធនាគារដាច់ដោយឡែ
ក្លាហានឲ្យដូចឡុងគន្ធា និងភួន កែវរស្មី! អស់រយៈពេល២៤៧ថ្ងៃមកហើយ ដែលអ្នកទាំងពីរត្រូវជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌នៅពន្ធនាគារដាច់ដោយឡែកពីគ្នា។ គ្រាកាលជាប់ឃុំលើកទីមួយ អ្នកទាំងពីររស់នៅក្នុងអគារឃុំឃាំងតែមួយ ពន្ធនាគារតែមួយ ម្ល៉ោះហើយអាចជួយមើលថែរក្សាគ្នាបាន រីឯការជាប់ឃុំឃាំងលើកទីពីរនេះ អ្នកទាំងពីរត្រូវឃ្លាតឆ្ងាយពីគ្នា និងអាចគ្មានឱកាសអាចជួបគ្នារហូតដល់ទៅ៦ឆ្នាំឯណោះ។ នៅក្នុងឱកាសនៃការប្រារព្ធជាសាកលនូវទិវាអន្តរជាតិនារី ថ្ងៃទី៨ ខែមីនា ខាងមុខនេះ យើងសូមបួងសួងដល់វត្ថុសាកសិទក្នុងលោកមេត្តាជួយថែរក្សា ការពារ និងប្រោសព្រំពរជ័យដល់អ្នកទាំងពីរឲ្យមានសុខភាពផ្លូវចិត្ត ផ្លូវកាយល្អ និងឆាប់ទទួលបានយុត្តិធម៌ និងមានសេរីភាពក្នុងពេលខាងមុខដ៏ឆាប់ៗនេះ។ សូមអរគុណដល់វីរភាព ការលះបង់​ និងសេចក្តីអង់អាចក្លាហានរបស់អ្នកទាំងពីរនៅក្នុងបុព្វហេតុដើម្បីសិទ្ធិមនុស្ស បរិស្ថាន និងលើកតម្កើងសេរីភាពបញ្ចេញមតិ។

✍️ សេចក្ដីថ្លែងការណ៍រួម៖ អ្នកកាសែតផ្នែកបរិស្ថានជនជាតិអង់គ្លេសម្នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលកម្ពុជាវិញ ចេញផ្សាយ ថ្ងៃទី៤ ខែកុ
✍️ សេចក្ដីថ្លែងការណ៍រួម៖ អ្នកកាសែតផ្នែកបរិស្ថានជនជាតិអង់គ្លេសម្នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលកម្ពុជាវិញ ចេញផ្សាយ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥; ក្រុមសង្គមស៊ីវិល សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចមិនឱ្យអ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វីលីន (Gerald Flynn) ចូលក្នុងប្រទេសកម្ពុជាវិញ គឺជាការរំលោភបំពានទៅលើអ្នកសារព័ត៌មាន និងជាករណីថ្មីមួយក្នុងចំណោមករណីរំលោភបំពានជាច្រើនផ្សេងទៀត ដែលអ្នកសារព័ត៌មាន រាយការណ៍ពីករណីរសើប និងបែបស៊ើបអង្កេត បានទទួលរងគ្រោះ ។ យើងខ្ញុំសូមថ្កោលទោសចំពោះការបណ្តេញចេញដែលត្រូវបានធ្វើឡើងពុំត្រឹមត្រូវនេះ និងអំពាវនាវឱ្យអាជ្ញាធរធ្វើការសម្របសម្រួលឱ្យលោក បានត្រឡប់ចូលមកកម្ពុជា ដើម្បីបន្តការងាររបស់លោកវិញ ។ 👉តាមដានយើងនៅលើ Facebook | Telegram | Website

អ្នកកាសែតសញ្ជាតិអង់គ្លេសលោក​ ជេរី​ ហ្វ្លីន​ ត្រូវបានមន្ត្រីអន្តោប្រវេសន៍ព្រលានយន្តហោះសៀមរាបបដិសេធមិនផ្តល់វីសារ​កាលពីថ្ងៃទី៥មក
+2
អ្នកកាសែតសញ្ជាតិអង់គ្លេសលោក​ ជេរី​ ហ្វ្លីន​ ត្រូវបានមន្ត្រីអន្តោប្រវេសន៍ព្រលានយន្តហោះសៀមរាបបដិសេធមិនផ្តល់វីសារ​កាលពីថ្ងៃទី៥មករា​ ឆ្នាំ២០២៥នេះ​ ក្រោយលោកវិលត្រឡប់ពីវិសម្សកាលនៅប្រទេសថៃមកកម្ពុជាវិញ។ លោកជេរី​ តែងតែសកម្មរាយការណ៍អំពីបទល្មេីសព្រៃឈេីនៅទូទាំងប្រទេសកម្ពុជា​ ដែលចេញផ្សាយនៅលេីទំព័រកាសែតរបស់អាមេរិកដ៏ល្បីល្បាញ Mongabay។ លោកត្រូវបានរដ្ឋាភិបាលដាក់ចូលក្នុងបញ្ជីខ្មៅ​តាំងពីថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ម្ល៉េះ​ យោងតាមការបញ្ជាក់របស់មន្ត្រីអន្តោរប្រវេសន៍​ ដែលត្រូវបានផ្សព្វផ្សាយដោយMongabay។ រដ្ឋាភិបាលគួរតែលេីកទឹកចិត្ត​ និងអនុញ្ញាតឱ្យស្ថាប័នកាសែតឯករាជ្យមានលទ្ធភាពរាយការណ៍ពីបទល្មេីសព្រៃឈេី​ និងធនធានធម្មជាតិ​ ហេីយគួរតែការពារដល់អ្នកដែលហ៊ានរាយការណ៍ពីការពិត​។

សមាគមIDEA: អ្នកស្លាប់ម្នាក់ក្នុងព្រឹត្តិការណ៍ចែកអាំងប៉ាវ​ គឺជាស្ត្រីពិការជេីងរេីសអេតចាយ​ ចិញ្ចឹមចៅកំព្រា​ និងកូនដែលមានបញ្ហាវិ
+1
សមាគមIDEA: អ្នកស្លាប់ម្នាក់ក្នុងព្រឹត្តិការណ៍ចែកអាំងប៉ាវ​ គឺជាស្ត្រីពិការជេីងរេីសអេតចាយ​ ចិញ្ចឹមចៅកំព្រា​ និងកូនដែលមានបញ្ហាវិបល្លាសស្មារតីម្នាក់។ គាត់មានឈ្មោះគង់​ វន្ថា​ និងជាសមាជិករបស់សមាគមផងដែរ។

Breaking News: ឃាតករដែលសម្លាប់លោកលិម​ គិមយ៉ា​ ត្រូវបានបញ្ជូនដល់ដៃសមត្ថកិច្ចថៃហេីយ។ ប្រភព:​ https://www.khaosodenglish.com/new
Breaking News: ឃាតករដែលសម្លាប់លោកលិម​ គិមយ៉ា​ ត្រូវបានបញ្ជូនដល់ដៃសមត្ថកិច្ចថៃហេីយ។ ប្រភព:​ https://www.khaosodenglish.com/news/2025/01/08/gunman-in-bangkok-political-murder-caught-in-cambodia/?fbclid=IwZXh0bgNhZW0CMTEAAR1MskIEQgyAkq5mYwikpQu7ZH0__7Nb9GjGoOLqadmIs8E-djDAubho48I_aem_i5iTu0NF27HFJL6VuVHCbQ

Update: នគរបាលកម្ពុជាថា​ នឹងបញ្ជូនខ្មាំងកាំភ្លេីងដែលបាញ់សម្លាប់លោកលីម គីមយ៉ាទៅប្រទេសថៃ​វិញ​ ក្រោយបញ្ចប់នីតិវិធីរួចរាល់។
+1
Update: នគរបាលកម្ពុជាថា​ នឹងបញ្ជូនខ្មាំងកាំភ្លេីងដែលបាញ់សម្លាប់លោកលីម គីមយ៉ាទៅប្រទេសថៃ​វិញ​ ក្រោយបញ្ចប់នីតិវិធីរួចរាល់។

📌 អត្ថបទ៖ ឆ្នាំ ២០២៤៖ រឿងរ៉ាវនៃការចាប់ខ្លួនរបស់សកម្មជនមួយចំនួននៅកម្ពុជា​ ចេញផ្សាយ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឆ្នាំនេះ អង្គការ លីកាដូ បានធ្វើការចងក្រងនូវរឿងរ៉ាវរបស់អ្នកទាំងនោះ ។ យើងបានលើកឡើងនូវសាច់រឿងផ្សេងៗគ្នារបស់សកម្មជនម្នាក់ៗក្នុងខែនីមួយៗ រួមមានព័ត៌មានលម្អិតពីការចាប់ខ្លួនរបស់ពួកគេ ពេលដែលពួកគេជាប់ក្នុងពន្ធនាគារ រយៈពេលនៃការជាប់ពន្ធនាគារ និងបញ្ហាប្រឈមរួមគ្នាដែលអ្នកការពារសិទ្ធិមនុស្សកំពុងជួបប្រទះ នៅក្នុងបរិបទលំហសង្គមស៊ីវិលដែលកាន់តែរួមតូចទៅៗ ។ 👉តាមដានយើងនៅលើ Facebook | Telegram | Website

Repost from PED CAMBODIA
photo content

Repost from PED CAMBODIA
📣UPDATE: នាព្រឹកថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ក្បួនធម្មយាត្រាបានធ្វេីដំណេីរមកដល់ស្រុកសំរោង​ ខេត្តកំពង់ស្ពឺហេីយ។ សូមបញ្ជាក់ផ
+7
📣UPDATE: នាព្រឹកថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ក្បួនធម្មយាត្រាបានធ្វេីដំណេីរមកដល់ស្រុកសំរោង​ ខេត្តកំពង់ស្ពឺហេីយ។ សូមបញ្ជាក់ផងដែរថា​ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ​ អង្គការ សមាគម អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព យុវជន និងប្រជាពលរដ្ឋសរុបចំនួន៣០នាក់ បាននាំគ្នាធ្វើធម្មយាត្រាដើម្បីជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូ លើកទី៧៦។​ ដោយធ្វើដំណើរចេញពីរង្វងូលទុរេ​នខេត្តកំពត​ ឆ្ពោះមករាជធានីភ្នំពេញ ដោយគ្រោងនឹងបញ្ចប់នៅចំណុចចេតិយព្រះសក្យមុនី មុខស្ថានីយរថភ្លើងរាជធានីភ្នំពេញ។

Repost from PED CAMBODIA
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ​ អង្គការ សមាគម អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព យុវជន និងប្រជាពលរដ្ឋសរុបចំនួន៣០នា
+9
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ​ អង្គការ សមាគម អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព យុវជន និងប្រជាពលរដ្ឋសរុបចំនួន៣០នាក់ បាននាំគ្នាធ្វើធម្មយាត្រាដើម្បីជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស​ ចេញពីរង្វងូលធូរ៉េនខេត្តកំពត​ ឆ្ពោះមករាជធានីភ្នំពេញ ដោយគ្រោងនឹងបញ្ចប់នៅចំណុចចេតិយព្រះសក្យមុនី មុខស្ថានីយរថភ្លើងរាជធានីភ្នំពេញ។

អង្គការលីកាដូអំពាវសុំមហាជនចូលរួមបរិច្ចាគសំឡីអនាម័យ ឬថវិកាដើម្បីទិញចែកជូនអ្នកទោស និងក្មេងស្រីក្នុងពន្ធនាគារ។ សូមបរិច្ឆាគតាមរយ:
អង្គការលីកាដូអំពាវសុំមហាជនចូលរួមបរិច្ចាគសំឡីអនាម័យ ឬថវិកាដើម្បីទិញចែកជូនអ្នកទោស និងក្មេងស្រីក្នុងពន្ធនាគារ។ សូមបរិច្ឆាគតាមរយ:តំណភ្ជាប់នេះ​ https://www.facebook.com/share/p/19XwPFX8ke/?mibextid=WC7FNe

ចុះឈ្មោះចូលរួមឥលូវនេះ! ជំនួបជាមួយអ្នកការពារបរិស្ថានវ័យក្មេងទាំងបីរូប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ហេង គឹមសួរ, ធួន ស្រីពៅ ន
ចុះឈ្មោះចូលរួមឥលូវនេះ! ជំនួបជាមួយអ្នកការពារបរិស្ថានវ័យក្មេងទាំងបីរូប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ហេង គឹមសួរ, ធួន ស្រីពៅ និងស៊ុយ សុមិនា គឺជាយុវនារីដែលមានភាពសកម្ម និងសេចក្តីអង់អាចក្លាហានចូលរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ពួកគេទាំងបីបានចាប់ផ្តើមបំពេញការងារដ៏មានសារៈសំខាន់មួយនេះចាប់តាំងពីឆ្នាំ២០២២មក ទោះបីជាការងារមួយនេះត្រូវបានគេមើលឃើញថាមានហានិភ័យ និងបិរយាកាសតូចចង្អៀតនៅក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនក៏ដោយ។​ ដើម្បីចង់ជ្រាបច្បាស់អំពីរឿងរ៉ាវតស៊ូ និងខ្សែជីវិតរបស់ពួកគេទាំងបីនាក់ ចុះឈ្មោះចូលរួមតាមរយៈ https://docs.google.com/forms/d/e/1FAIpQLSd3mwbJpgr0sMnHDJnsKO-SxvZKI-GlwcQfxX7qYqge_leYeQ/viewform ផុតកំណត់ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៤។

ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC) កម្មវិធីថ្ងៃនេះ សហការរៀបចំឡើងដើម្បីចូលរួមអប
ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC) កម្មវិធីថ្ងៃនេះ សហការរៀបចំឡើងដើម្បីចូលរួមអបអរសាទរ និងការប្រារព្ធេទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបលើកទី៧៦ ដោយសង្គមស៊ីវិល ឆ្នាំ២០២៤ ប្រធានបទ ៖ លើកកម្ពស់សិទ្ធិបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌សង្គម កាលបរិច្ឆេទ ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤ ដល់ ៥ ល្ងាច) លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98

*អក្ខរាវិរុទ្ធដែលបានកែរួច
*អក្ខរាវិរុទ្ធដែលបានកែរួច