ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

UYFC Phnom Penh Media

UYFC Phnom Penh Media

الذهاب إلى القناة على Telegram
1 804
المشتركون
-424 ساعات
-147 أيام
-3530 أيام
أرشيف المشاركات
រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល សម
+3
រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម ជា “ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ” និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និង តម្លៃបន្ថែមក្នុងស្រុក ជំរុញសហគ្រិនភាព និងនវានុវត្តន៍ និង ពង្រឹងភាពធន់និងបរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក “សហគ្រាសធុនមីក្រូ តូច និងមធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំ ក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល”។ នាឱកាសពិធីបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ សម្តេចធិបតី បានអំពាវនាវឱ្យរួមគ្នាគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការជ្រើសរើសទិញ និងប្រើប្រាស់ ឱ្យបានច្រើនតាមលទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងស្មារតីស្នេហាជាតិ ជំរុញផលិតកម្មក្នុងស្រុក និងបង្ហាញពីមោទនភាពចំពោះស្នាដៃផលិតករខ្មែរ។ Join-> Gazette ប្រជាជន
21 نوفمبر, 03:49

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន ៣ រួមមាន ១.សេចក្ត
+3
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន ៣ រួមមាន ១.សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបាន ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។ Join-> Gazette ប្រជាជន
19 نوفمبر, 22:32

មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអ
+3
មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីសម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានចំណាយថវិកាចំនួនជាង១៨លានដុល្លារអាមេរិក ក្នុងការសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់គុណភាពសុខាភិបាលនៅមូលដ្ឋាន និងជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន ព្រមទាំងកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ។ Join-> Gazette ប្រជាជន
19 نوفمبر, 00:47

ចំណីអាហារសម្បូរបែបផ្សារសាមគ្គី ក្រុងកំពត វីដេអូ នាំផ្លូវ Join-> Gazette ប្រជាជន
18 نوفمبر, 21:11

កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅ មន្ថែបទៀត សម្ដេចធិបតីនាយករ
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅ មន្ថែបទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា ព្រមទាំងការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរ ឯកភាពបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត រួមមាន សេដ្ឋកិច្ច និងការវិនិយោគ ការបណ្ដុះបណ្ដាលធនធានមនុស្ស សន្ដិសុខ និងការពារជាតិ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងរួមចំណែកដល់ការធានានូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក។ សូមបញ្ជាក់ផងដែរ តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា សឹង្ហបុរី រយៈពេល ១០ខែ ឆ្នាំ២០២៦ ឈានដល់ប្រមាណជាង ១.៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥,៦% បើធៀបនឹងឆ្នាំ២០២៥។ Join-> Gazette ប្រជាជន
17 نوفمبر, 21:55

កម្ពុជា-កាណាដា បានចុះហត្ថលេខាលើឯកសារចំនួន ៤ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន
+3
កម្ពុជា-កាណាដា បានចុះហត្ថលេខាលើឯកសារចំនួន ៤ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី នីង នាយករដ្ឋមន្រ្តីកាណាដា Mark Joseph Carney អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ និងកិច្ចព្រមព្រៀង ចំនួន ៤ រួមមាន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង កម្ពុជា-កាណាដា, ការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុកាណាដា និង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ការជំរុញ និងការការពារវិនិយោគបរទេសរវាងកម្ពុជា និងកាណាដា និង ការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកាណាដា។ ការផ្លាស់ប្តូរឯកសារទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា និងសាធារណរដ្ឋកាណាដា ជំរុញទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។ Join-> Gazette ប្រជាជន
16 نوفمبر, 08:07

ទីបំផុត ប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធជាផ្លូវការ ក្រោយជួសជុលអស់ ១៤ឆ្នាំ ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ
+3
ទីបំផុត ប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធជាផ្លូវការ ក្រោយជួសជុលអស់ ១៤ឆ្នាំ ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ត្រូវបានសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី១៦ វិច្ឆិកា ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីសាធារណរដ្ឋបារាំង។ បន្ទាប់ពីឆ្លងកាត់ការងារជួសជុល និងអភិរក្សអស់រយៈពេល១៤ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្នុងការថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌។ ប្រាសាទមេបុណ្យខាងលិច ជាសំណង់បុរាណដ៏សំខាន់មួយក្នុងតំបន់អង្គរ ដែលស្ថិតនៅលើកោះកណ្ដាលបារាយណ៍ទឹកថ្លា។ ជាងមួយទសវត្សរ៍មកនេះ ក្រុមអ្នកជំនាញខ្មែរ និងបារាំង ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្ដារទីសក្កាបុរៈចំណាស់មួយនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ Join-> Gazette ប្រជាជន
16 نوفمبر, 06:57

កម្ពុជា-បារាំង ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានាធិ
កម្ពុជា-បារាំង ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានាធិបតីបារាំង Emmanuel MACRON បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខនិងការពារជាតិ ថាមពល សុខាភិបាល អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វប្បធម៌ និងកសិកម្ម។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ នាឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខា បន្ថែមលើសេចក្តីប្រកាសនយោបាយរួម។ Join-> Gazette ប្រជាជន
16 نوفمبر, 02:34

កម្ពុជា បារាំង បានចុះហត្ថលេខាលើឯកសារចំនួន ២៩ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស
+3
កម្ពុជា បារាំង បានចុះហត្ថលេខាលើឯកសារចំនួន ២៩ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានាធិបតីបារាំង Emmanuel MACRON អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២៩ រួមមាន ពន្ធដារ, វិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ, ការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ, ស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គីសនី, ការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ និងការបង្កើតទីផ្សារបោះដុំ រួមទាំងឯកសារអនុស្សរណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជនផ្សេងៗទៀត ចំនួន ២៣ ឯកសារ។ ការផ្លាស់ប្តូរឯកសារទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា និងសាធារណរដ្ឋបារាំង បន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និងភាពជាដៃគូជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងបារាំង កាន់តែរឹងមាំបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។ Join-> Gazette ប្រជាជន
15 نوفمبر, 08:51

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីបារាំង នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូជាប្រ
+3
ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីបារាំង នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតីបារាំង នាឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជា និងបារាំង រំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងវិស័យការពារជាតិ។ លើសពីនេះ ការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពរួម។ Join-> Gazette ប្រជាជន
15 نوفمبر, 03:58

សម្តេចធិបតីនាយករដ្ឋមន្ត្រី "គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចនៅលើទីតា
សម្តេចធិបតីនាយករដ្ឋមន្ត្រី "គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចនៅលើទីតាំងជាក់ស្តែងនោះឡើយ ការគោរពច្បាប់អន្តរជាតិ គឺជាការធានាសន្តិសុខសម្រាប់រដ្ឋទាំងអស់ ដោយមិនប្រកាន់ថាជារដ្ឋធំ ឬរដ្ឋតូចឡើយ" Join-> Gazette ប្រជាជន
15 نوفمبر, 03:46

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង" បើកជាផ្
+6
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង" បើកជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ Join-> Gazette ប្រជាជន
15 نوفمبر, 01:14

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានាធិបតីរវ៉ាន់ដា បានធ្វើជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារអនុស្សរណៈយោគយល់ចំនួន រួមមាន ១.អនុស
+3
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានាធិបតីរវ៉ាន់ដា បានធ្វើជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារអនុស្សរណៈយោគយល់ចំនួន រួមមាន ១.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា, ២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និង៣.កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ការផ្លាស់ប្តូរឯកសារទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។ Join-> Gazette ប្រជាជន
13 نوفمبر, 07:55
13 نوفمبر, ~08:33

សម្តេចធិបតីនាយករដ្ឋមន្រ្តី «កម្ពុជា យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព» យើងដឹងថា សន្តិភាព ត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល
+3
សម្តេចធិបតីនាយករដ្ឋមន្រ្តី «កម្ពុជា យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព» យើងដឹងថា សន្តិភាព ត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ ដូច្នេះ ហើយបានជាមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦នេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះយើងគឺ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែ"។ Join-> Gazette ប្រជាជន
13 نوفمبر, 02:05

ទ្វីបទាំង៥ សំឡេងជាច្រើន ប៉ុន្តែបេះដូងតែមួយ! កម្ពុជា ស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ Join-> Gazette ប្រជាជន
13 نوفمبر, 01:12

ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី Le Sourire Khmer, Sourire de la Francophonie Join-> Gazette ប្រជាជន
11 نوفمبر, 08:39

ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក្រោយមានស្ថិរភាពនយោបាយ Join-> Gazette ប្រជាជន
11 نوفمبر, 02:09

ប្លង់គោលប្រើប្រាស់ដីក្រុងកំពង់សោម ខេត្តព្រះសីហនុ Join-> Gazette ប្រជាជន
10 نوفمبر, 23:28

ចំណេះដឹង និងភាសា គឺជាស្ពានភ្ជាប់កម្ពុជាទៅកាន់ពិភពលោក Join-> Gazette ប្រជាជន
10 نوفمبر, 03:04

"សន្តិភាព ជាមូលដ្ឋាននៃការអភិវឌ្ឍ និងឯកភាពជាតិ” កម្ពុជា ស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ Join-> Gazette ប្រជាជន
09 نوفمبر, 01:34