cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

សមាគមសាលាត្រាជូ Sala Traju Association

إظهار المزيد
كمبوديا692الخمير الوسطي625التعليم26 518
مشاركات الإعلانات
5 619
المشتركون
-424 ساعات
+167 أيام
+4530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ឯកឧត្តម ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាងឯកឧត្តម ទីហ្សានិត ប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូលេខទី៦ ដែលទើបដាក់សម្ពោធថ្មីៗ ចំនួន ៥ក្បាល ជូនដល់ បណ្ណាសារដ្ឋានជាតិ ដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រើប្រាស់ជូនដល់សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមនូវចំណេះដឹងច្បាប់ថ្មីៗ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផល ពិសាល ក៏បាន ថ្លែងអំណរគុណដល់បណ្ណាសារដ្ឋានជាតិ ដែលផ្ដល់ជាឯកសារ និងបានអនុញ្ញាតឱ្យសមាគម តម្កល់ស្នាដៃនានារបស់សមាជិក សមាជិកា និងតែងតែផ្តល់កិច្ចសហការគាំទ្រក្នុងការសម្របសម្រួលការផលិតស្នាដៃស្រាវជ្រាវនានា។ សូមបញ្ជាក់ថា សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅស្វែងរកអានព្រឹត្ដិបត្រច្បាប់សាលាត្រាជូ និងឯកសារពាក់ព័ន្ធនានាបាន នៅបណ្ណាសារដ្ឋានជាតិ ដែលឃ្លាំងផ្ទុកឯកសារដ៏ធំរបស់ជាតិ។ 👉 បណ្ណសារដ្ឋានជាតិនៃកម្ពុជា ទីតាំង 📍https://maps.app.goo.gl/1FQSucVgabWKw6U89?g_st=it 👉 ក្រុមការងារផ្សព្វផ្សាយ: +855 97 846 9589 +855 97 24 92 380 +855 86 973 4563 👉 Facebook: https://www.facebook.com/share/p/sizqzcwRKMUKpXgD/?mibextid=WC7FNe :::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
នៅក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីពី «វិធីសាស្រ្ដស្រាវជ្រាវ» ជូនដល់កម្មសិក្សាការីជំនាន់ទី២៥ និងអ្នកហាត់ការរដ្ឋបាល ដែលធ្វើឡើងដោយលោក ទេព វិភូ អនុប្រធាននាយកដ្ឋានកម្មវិធីសមាគមសាលាត្រាជូ, បេក្ខជនបណ្ឌិតជំនាញទំនាក់ទំនងអន្ដរជាតិ, គ្រូបង្រៀនច្បាប់ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ នៅទីស្នាក់ការការិយាល័យសមាគម (ជាន់ទី១១ អគារ PPIU)។ ----------------- កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីនិងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។ 👉🏻 សហការរៀបចំបណ្ដុះបណ្ដាលដោយ : ត្រាជូត្រេននីង https://t.me/trajutraining 👉 កម្មវិធីកម្មសិក្សារបស់សាលាត្រាជូ តំណ ៖ https://t.me/salatraju/5839 👉 Facebook Page ៖ https://www.facebook.com/share/p/eS91oWcVbQdxvWjt/?mibextid=WC7FNe ::::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សមាជិក សមាជិកាសមាគមសាលាត្រាជូ បានអញ្ជើញទៅចូលរួមក្នុង «ពិធីទស្សនកិច្ច និងចូលរួមសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. នៅជាប់របងខាងលិចនៃអគារមិត្តភាពរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីខាងលើនេះ សមាគមសាលាត្រាជូ បានចាត់ឱ្យលោក ខៀវ ដារ៉ា សមាជិកគណៈកម្មការប្រតិបត្តិ និងជាអនុប្រធាននាយកដ្ឋានកម្មវិធី ដឹកនាំកម្មសិក្សាការីជំនាន់ទី២៥ ដើម្បីចូលរួមក្នុងពិធីនេះផងដែរ។ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះទីស្ដីការគណៈរដ្ឋមន្រ្តី និងអង្គជំនុំជម្រះវិសាមញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលបានផ្តល់កិត្តិយសអញ្ជើញសមាជិក សមាជិកាសមាគមសាលាត្រាជូ ចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់សម្រាប់ប្រជាជន និងប្រទេសជាតិយើងទាំងមូល។ 👉 Facebook ៖ https://www.facebook.com/share/p/KiGTDAUVTVoJHvv1/?mibextid=WC7FNe :::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
3👍 1
នៅក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលមូលដ្ឋាននៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមូលដ្ឋានស្តីពី «របៀបតាក់តែង និងចងក្រងវាក្យស័ព្ទច្បាប់អេឡិចត្រូនិកនៃគម្រោងត្រាជូ ឡ» ជូនដល់កម្មសិក្សាការីជំនាន់ទី២៥ និងអ្នកហាត់ការរដ្ឋបាល ដែលធ្វើឡើងដោយលោក ខៀវ ដារ៉ា អនុប្រធាននាយកដ្ឋានកម្មវិធី និងជាប្រធានការិយាល័យ ត្រាជូ ឡ នៅទីស្នាក់ការការិយាល័យសមាគម (ជាន់ទី១១ អគារ PPIU)។ ----------------- កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តីនិងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។ សហការរៀបចំបណ្ដុះបណ្ដាលដោយ : ត្រាជូត្រេននីង https://t.me/trajutraining 👉 កម្មវិធីកម្មសិក្សារបស់សាលាត្រាជូ តំណ ៖ https://t.me/salatraju/5839 👉 Facebook Page ៖ https://www.facebook.com/share/p/rxMzeARmX8XXcp7R/?mibextid=WC7FNe ::::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
ថ្លែង និងពិភាក្សានៅក្នុង «ពិធីសម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៦ និងការធ្វើបទបង្ហាញពិសេស» នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ, គណៈអធិបតី និងវាគ្មិនកិត្តិយស ព្រមទាំងអ្នកចូលរួមទាំងអស់ បានកត់សម្គាល់ពីគុណតម្លៃនៃការអាន និងការសរសេរផលិតស្នាដៃជាអត្ថបទស្រាវជ្រាវច្បាប់ និងអត្ថបទពាក់ព័ន្ធនានា សម្រាប់ជាប្រយោជន៍យូរអង្វែង នៃការចូលរួមជាចំណែកមិនអាចខ្វះបាន នៃវឌ្ឍនភាព និងវិបុលភាពសង្គមនីតិរដ្ឋកម្ពុជា។ ព្រឹត្តិបត្រច្បាប់សាលាត្រាជូ ជាវណ្ណកម្មមួយក្នុងវណ្ណកម្មស្រាវជ្រាវផ្សេងទៀត ដែលបាន និងកំពុងចូលរួមចំណែក នៅក្នុងចក្ខុវិស័យនេះ។ កម្មវិធីសម្ពោធផ្លូវការ និងការចែករំលែកតាមរយៈការធ្វើបទបង្ហាញរយៈពេល ៣ ម៉ោង និង ៣០ នាទី នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសមាគមសាលាត្រាជូ, ឯកឧត្ដមបណ្ឌិត ឆាយ ហុក ផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ដសាលាត្រាជូ និងជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្ដិធម៌, លោក ហ៊ិន សំអាត សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយស ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក/លោកស្រី ចៅក្រម ព្រះរាជអាជ្ញា មេធាវី លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសប្បុរសជន តំណាងស្ថាប័នឧបត្ថម្ភ ដៃគូសហការ អ្នកនិពន្ធក្នុងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ, សមាជិក សមាជិកាសមាគមសាលាត្រាជូ, និស្សិតផ្នែកនីតិសាស្រ្ដនៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងសាធារណជនទូទៅ។ 👉 Facebook ៖ https://www.facebook.com/share/p/6PTxYAVhgLS1jcEy/?mibextid=WC7FNe :::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
🏆 1
ចាប់ផ្តើមទទួលការចុះឈ្មោះ ✍🏻 ———————————— កម្មពិធី «សម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៦» នឹងចាប់ផ្ដើមនាពេលបន្តិចទៀតនេះ ចាប់ពីវេលាម៉ោង ០៨ និង០០នាទីព្រឹក នៅសាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ តំណលីង៖ https://t.me/salatraju/7795 👉 ទីតាំងPPIU ៖https://maps.app.goo.gl/cmN2aQHQSfc1q8AaA?g_st=it 🔜 មកមុនទទួលបានសៀវភៅមុន ➡️ Facebook: https://www.facebook.com/share/p/huwQDPsMK3YXpmxi/?mibextid=WC7FNe :::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
Photo unavailableShow in Telegram
សម្រាប់អ្នកមានកាតសមាជិកមានសុពលភាព ទទួលបានសៀវភៅដែលមានតម្លៃ 15$  ហ្វ្រីមួយក្បាល។
إظهار الكل...
2
មានរៀបចំដាក់ជាវ នៅព្រឹកថ្ងៃស្អែក។
إظهار الكل...
👍 2
🔜ជួបគ្នាថ្ងៃស្អែកក្នុងកម្មពិធី «សម្ពោធព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៦» គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៨ និង០០នាទីព្រឹក នៅសាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ តំណលីង៖ https://t.me/salatraju/7795 👉 សមាជិក​ សមាជិកាសមាគម កុំភ្លេចមកទទួលយកព្រឹត្តបត្រដោយឥតគិតថ្លៃ 🪪 👉 សូមចុចលីងនេះ ដើម្បីចុះឈ្មោះចូលរួម ៖ https://docs.google.com/forms/d/1ArxPrMuoVFOsaXGI5PefhBHWlLh_y2gP2rjcpzcMYHs/edit ——————————————— វេបសាយថ្មី ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៦: https://publication.traju.org/2024/05/13/trajubulletin6/ ——————————————— #TrajuBulletin #bookpublishing #salatraju ➡️ Facebook: https://m.facebook.com/story.php?story_fbid=pfbid0kfD1w5z2h3T8crhGss5QRqhGZFzv3HPkuxRQezEHXD4Y7CcLqSdwMzEN5sRsmFZ5l&id=100064454541500 :::::::::::::::::::::::::::::::::::: រក្សាទំនាក់ទំនងជាមួយត្រាជូ Website I Twitter I LinkedIn I TikTok I IG 👉Channel Telegram Traju ៖ https://t.me/salatraju
إظهار الكل...
👍 2
أرشيف المشاركات
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.