First-Class Solutions
الذهاب إلى القناة على Telegram
Your hub for all things First-Class Translation, Visa, Immigration, and Education www.firstclass.com.kh ☎️ 016/012 595 605
إظهار المزيد1 259
المشتركون
-124 ساعات
-17 أيام
+330 أيام
أرشيف المشاركات
មានដឹងអត់! តស់ៗ បងប្អូនចូលរួមឆ្លើយម្នាក់មួយមើល✨
#firstclass #translation #service #15years
***********
First-Class
Translation | Visa | Education | Immigration
ក្រុមហ៊ុន ហ្វឺស ក្លាស សូមជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំនឹងសម្រាក ២ ថ្ងៃគឺនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២៤ ដើម្បីរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់ក្រុមការងាររបស់យើង ហើយនឹងបើកដំណើរការធម្មតាឡើងវិញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
អាស្រ័យហេតុនេះ យើងខ្ញុំសូមអធ្យាស្រ័យទុកជាមុនពីសំណាក់អតិថិជនទាំងអស់ចំពោះការអាក់ខាន ឬឆ្លើយតបយឺតយ៉ាវក្នុងកំឡុងពេលដំណើរកម្សាន្តនេះ៕ សូមអរគុណ🙏
Dear valued customers,
We’re off from Jan 20 to 21, 2024 so that our dedicated team members have have fun and get recharged on our annual trip. We will resume our services on Jan 22, 2024. During this trip, delayed responses to emails and phone calls can be expected. Thank you.
ចន្លោះពីខែមីនា ដល់ ខែឧសភា ជារដូវកាលដែលផ្កា Tulips🌷 រីកស្រស់ស្អាតបំផុតនៅប្រទេសហូឡង់។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តទៅលេងប្រទេសនេះយ៉ាងច្រើនកុះករ ដើម្បីគយគន់ និងថតរូបដ៏ស្រស់ស្អាតរបស់ផ្កា Tulips ។ ជាក់ស្តែង នៅទីនោះមិនមែនមានតែផ្កាមួយប្រភេទនេះទេ ប៉ុន្តែមានអម្បូរផ្កាស្អាតៗផ្សេងទៀតរហូតដល់ជាង ១៥០ ប្រភេទ🌷🌹
តស់ៗ! បងប្អូនដែលមានបំណងចង់ទៅលេងនៅពេលដ៏ខ្លីខាងមុខនេះ កុំភ្លេចខមិនប្រាប់ Admin ផងណ៎ា😍
#tulips #flower #netherlands #springtime
***********
First-Class
Translation | Visa | Education | Immigration
ហ្វឺស ក្លាស បន្តគាំទ្រជានិច្ចចំពោះសិស្ស-និស្សិតដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស🎓 ដោយយើងបន្តផ្តល់ការបញ្ចុះតម្លៃពិសេសរហូតដល់ 50%🎊ទៅលើការបកប្រែឯកសារ ខ្មែរ-អង់គ្លេស និង ខ្មែរ-បារាំង ដូចមានខាងក្រោម៖
• អត្តសញ្ញាបណ្ណ
• សំបុត្រកំណើត
• សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ
• តារាងព្រឹត្តិបត្រពិន្ទុ
• សៀវភៅសិក្ខាគារិក/សៀវភៅតាមដាន
• សញ្ញាបត្រ
• លិខិតសរសើរ
✍️បញ្ជាក់៖ ការផ្តល់ជូននេះនឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
#Promotion #discounts #students #translation #amindoc #firstclass
***********
☎️016/012 595 605
📩fcinfo@firstclass.com.kh
🏫អគារលេខ 306-308 មហាវិថីពាណិជ្ជកម្ម គម្រោងជីប ម៉ុងលែន 271 រាជធានីភ្នំពេញ
📍https://goo.gl/maps/QxCCZWF1jUrGTsZ97
Telegram:https://t.me/firstclasssolutions
***********
First-Class
Translation | Visa | Education | Immigration
សារៈមន្ទីរសំខាន់ៗទាំង ៦០ នៅទីក្រុងប៊ែកឡាំងរបស់អាល្លឺម្ល៉ង់ នឹងបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាដោយសេរីសម្រាប់រៀងរាល់ថ្ងៃអាទិត្យសប្តាហ៍ទី១នៃខែនិមួយៗ ដោយចាប់ផ្តើមពីខែកុម្ភៈ រហូតដល់ ខែធ្នូ ឆ្នាំ ២០២៤ នេះ✨
ក្នុងចំណោមសារៈមន្ទីរទាំងនេះក៏មានរួមបញ្ចូលសារៈមន្ទីរដ៏ពេញនិយមដូចជា៖ សារៈមន្ទីរ Altes, Gemäldegalerie និង Pergamon ហើយក៏មាននូវកន្លែងសំខាន់ៗមួយចំនួនទៀតរួមមាន៖ សារៈមន្ទីរ Werkbundarchiv, Decorative Arts Museum និង Knoblauchhaus ផងដែរ៕
#Museums #Berlin #FreeofChargeEntry #UpdatedNews
***********
First-Class
Translation | Visa | Education | Immigration
ជាមួយនឹងបទពិសោធន៍ច្រើនជាង ១៥ ឆ្នាំកន្លងទៅនេះ ហ្វឺស ក្លាស មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសេវាកម្មបកប្រែជូនអតិថិជន ដោយធានាឱ្យបានថា គ្រប់សំណៅឯកសារបកប្រែទាំងអស់គឺត្រឹមត្រូវទៅតាមអត្ថន័យដើមពេញលេញ និងមិនមានកំហុស ហើយបច្ចុប្បន្ននេះ ឯកសារបកប្រែដែលមានបញ្ជាក់ត្រា ហ្វឺស ក្លាស របស់យើងគឺមានការទទួលស្គាល់គុណភាពពីគ្រប់បណ្តាស្ថានទូត/ស្ថានកុងស៊ុលទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថាប័នរដ្ឋក្នុងស្រុក និងក្រៅប្រទេស, អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ, ស្ថានប័នឯកជនក្នុងស្រុក និងក្រៅប្រទេស ជាដើម✨
As a translation service provider with over 15 years of experience, First-Class ensures that all translations are accurate, complete, and error-free; our certified translations are currently accredited by all embassies/consulate in Cambodia, as well as local and international governments, local and international NGOs, and the private sectors inside and outside Cambodia…etc.
#translation #Admin #Document #FirstClassSolutions
***********
☎️016/012 595 605
📩fcinfo@firstclass.com.kh
🏫អគារលេខ 306-308 មហាវិថីពាណិជ្ជកម្ម គម្រោងជីប ម៉ុងលែន 271 រាជធានីភ្នំពេញ
📍https://goo.gl/maps/QxCCZWF1jUrGTsZ97
Telegram:https://t.me/firstclasssolutions
***********
First-Class
Translation | Visa | Education | Immigration
ទិដ្ឋាការ F1 ជាប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់សិស្ស-និស្សិត ដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ វិទ្យាល័យ និងស្ថាប័នសិក្សាឯកជនផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។ ក្រោយទទួលបានសិទ្ធិចូលរៀនហើយ សិស្ស-និស្សិតត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការកំឡុងពេល 120 ថ្ងៃ (4 ខែ) មុនថ្ងៃចូលរៀន✨
📝ឯកសារតម្រូវសម្រាប់ F1 Visa:
ឯកសារពីខាងសាលារៀន
• លិខិតទទួលស្គាល់ និងបញ្ជាក់ការចុះឈ្មោះចូលរៀន
• វិក្កយបត្របង់ប្រាក់
ឯកសារផ្ទាល់ខ្លួន
• រូបថត
• លិខិតឆ្លងដែន
• អត្តសញ្ញាប័ណ្ណ
• សំបុត្របញ្ជាក់កំណើត
• សៀវភៅគ្រួសារ
• ព្រឹត្តបត្រពិន្ទុ៣ខែចុងក្រោយ
• ពិន្ទុ TOEFL ឬ IELTS
• ឯកសារសិក្សា
• ឯកសារពិនិត្យសុខភាព និងចាក់វ៉ាក់សាំង
• ភស្តុតាងស្តីពីហិរញ្ញវត្ថុរបស់ឪពុកម្តាយ ឬអាណាព្យាបាល ឬពីសាម៉ីខ្លួន
#F1 #visa #studentvisa #usa
ប្រឹក្សាព័ត៌មានលម្អិត
☎️016/012 595 605
📩fcinfo@firstclass.com.kh
🏫អគារលេខ 306-308 មហាវិថីពាណិជ្ជកម្ម គម្រោងជីប ម៉ុងលែន 271 រាជធានីភ្នំពេញ
📍https://goo.gl/maps/QxCCZWF1jUrGTsZ97
Telegram: https://t.me/firstclasssolutions
***********
First-Class
Translation | Visa | Education | Immigration
គិតត្រឹមដើមឆ្នាំ ២០២៤ នេះ ក្នុងចំណោមរដ្ឋទាំង៥០នៅសហរដ្ឋអាមេរិក មានរដ្ឋចំនួន ១០ ដែលទទួលបានប្រាក់កម្រៃអប្បបរមាគិតជាម៉ោងច្រើនជាងគេដោយក្នុងនោះរួមមាន៖
• Washington: $16.28/មួយម៉ោង
• California: $16.00/មួយម៉ោង
• New York: $16.00/មួយម៉ោង
• Connecticut: $15.69/មួយម៉ោង
• New Jersey: $15.13/មួយម៉ោង
• Maryland: $15.00/មួយម៉ោង
• Colorado: $14.42/មួយម៉ោង
• Arizona: $14.35/មួយម៉ោង
• Maine: $14.15/មួយម៉ោង
• Hawaii: $14.00/មួយម៉ោង
#usa #minimumwageincrease #perhour #updatednews
***************
☎️016/012 595 605
📩fcinfo@firstclass.com.kh
🏠អគារលេខ 306-308 មហាវិថីពាណិជ្ជកម្ម គម្រោងជីប ម៉ុងលែន 271 រាជធានីភ្នំពេញ
📍https://goo.gl/maps/QxCCZWF1jUrGTsZ97
Telegram: https://t.me/firstclasssolutions
***************
First-Class
Translation | Visa | Education | Immigration
សម្រាប់បងប្អូនខ្មែរយើងដែលត្រៀមទៅរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ឬកាណាដា ការយល់ដឹងច្បាស់ពីខ្នាតដែលប្រើប្រាស់ជាប្រចាំថ្ងៃនៅទីនោះនឹងសម្រួលដល់ជីវភាពប្រចាំថ្ងៃ ការទិញដូរ ការគោរពច្បាប់ និងការធ្វើប្រាស្រ័យទាក់ទងផងដែរ✨
📝ចំណាំ៖ ទោះបីកាណាដាប្រើប្រាស់ខ្នាត metric ជាផ្លូវការក្តី ប៉ុន្តែប្រជាជនភាគច្រើនប្រើតែខ្នាត imperial ទេ ដោយសារឥទិ្ធពលពីសហរដ្ឋអាមេរិក។
#immigrationtousa #immigrationtocanada
***************
First-Class
Translation | Visa | Education | Immigration
ការត្រៀមលក្ខណៈ និងផែនការសម្រាប់ថ្ងៃអនាគតគឺជាជំហានមួយនាំមកនូវជោគជ័យ និងសេចក្តីចម្រុងចម្រើនដល់ក្រុមគ្រួសារយើង។ ការវិនិយោគសម្រាប់អនាគតធំមួយគឺការធ្វើអន្តោប្រវេសន៍ បង្កើតអាជីវកម្មស្របច្បាប់ បង្កើតការងារ ទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ចូលសញ្ជាតិពេញលេញ ហើយក៏អាចនាំចំណេះដឹង ការអភិវឌ្ឍន៍មកមាតុភូមិកម្ពុជាវិញផងដែរ។
បើមានកម្មវិធីមួយនេះ តើលោកអ្នកអាចស្រមៃឃើញជិវិតរបស់ខ្លួននឹងឈានដល់កម្រិតណាទៅ?
#canada #startupvisa
***************
☎️016/012 595 605
📩fcinfo@firstclass.com.kh
🏠អគារលេខ 306-308 មហាវិថីពាណិជ្ជកម្ម គម្រោងជីប ម៉ុងលែន 271 រាជធានីភ្នំពេញ
📍https://goo.gl/maps/QxCCZWF1jUrGTsZ97
Telegram: https://t.me/firstclasssolutions
TikTok: www.tiktok.com/@firstclass222
***************
First-Class
Translation | Visa | Education | Immigration
បើបានទៅលេងមើលទេសភាពនៅរដ្ឋនេះ មិនដឹងល្អយ៉ាងណាទេ!
តស់! បងប្អូនជួយឆ្លើយម្នាក់មួយមើល✨
#usa #didyouknow
ទិដ្ឋាការប្រភេទនេះអនុញ្ញាតឱ្យបងប្អូនអាចធ្វើដំណើរកម្សាន្តបែបទេសចរណ៍ ទៅលេងសាច់ញាតិ ពិនិត្យសុខភាព បំពេញបេសកកម្ម និងស្នាក់នៅតំបន់ Schengen (ប្រទេសសមាជិកសហភាពអឺរ៉ុប) សម្រាប់ក្នុងរយៈខ្លីដោយមិនលើសពី ៩០ ថ្ងៃ និងមិនត្រូវការសុំទិដ្ឋាការម្តងមួយប្រទេសនោះឡើយ។ រាល់ការដាក់ពាក្យស្នើសុំទិដ្ឋាប្រភេទនេះ បងប្អូនត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវ ដោយភ្ជាប់ជាមួយឯកសារតម្រូវ និងដាក់ពាក្យឱ្យបានមុន ៣ ខែនៃថ្ងៃចេញដំណើរ✈️
បណ្តាប្រទេសនៅក្នុងតំបន់ Schengen រួមមាន៖ ប្រទេសអូទ្រីស បែលហ្ស៊ិក ក្រូអាត សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អ៊ីតាលី ឡាតវី លិចតេនស៍ លីទុយអាន លុចហ្សំបួរ ម៉ាល់តា ហូឡង់ ន័រវ៉េ ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត និងស្វ៊ីស✨
#schengenvisa #firstclass
ប្រឹក្សាព័ត៌មានលម្អិត
☎️016/012 595 605
📩fcinfo@firstclass.com.kh
🏫អគារលេខ 306-308 មហាវិថីពាណិជ្ជកម្ម គម្រោងជីប ម៉ុងលែន 271 រាជធានីភ្នំពេញ
📍https://goo.gl/maps/QxCCZWF1jUrGTsZ97
Telegram: https://t.me/firstclasssolutions
TikTok: www.tiktok.com/@firstclass222
***********
First-Class
Translation | Visa | Education | Immigration
🍁កាណាដា ស្ថិតក្នុងចំណោមប្រទេសកំពូលៗទាំង១០ របស់ Global Liveability Index 2023 ជាប្រទេសមានសុខុដុមរមនាបំផុតនៅលើពិភពលោក ហើយទីក្រុងធំៗចំនួន៣នៃប្រទេសនេះត្រូវបានបោះឆ្នោតជ្រើសរើស និងជាប់ជាទីក្រុងដែលមានវិស័យអប់រំ និងវិស័យសុខាភិបាលល្អផ្តាច់គេ។
ទីក្រុងធំៗទាំង៣នោះរួមមាន៖
✅Vancouver ជាទីក្រុងដែលផ្តល់នូវសុខុដុមរមនាច្រើនជាងគេក្នុងចំណោមទីក្រុងទាំង៣នេះ ដោយសារតែមានសម្រស់ធម្មជាតិស្រស់ត្រកាលនៅតាមជួរភ្នំ និងសមុទ្រ។
✅Calgary មានផ្លូវក្រាលកៅស៊ូ និងផ្លូវជិះកង់វែងជាងគេនៅអាមេរិកខាងជើង ដែលមានចម្ងាយ 900 ម៉ាយល៍ (1,448.41 គីឡូម៉ែត្រ) នៅក្បែរភ្នំ Rocky ។
✅Toronto ជាទីក្រុងដ៏មមាញឹក និងពេញនិយមបំផុត ដែលប្រជុំទៅដោយប្រជាជនចម្រុះជាតិសាសន៍ រហូតធ្វើឱ្យទីក្រុងមួយនេះជាក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតទី៣នៅអាមេរិកខាងជើង៕
#Canada #TopRank #MostLivableCountries
Step through a futuristic doorway and find yourself face-to-face with strangers 375 miles away! The Vilnius-Lublin Portal isn't a sci-fi fantasy, it's a real-life project connecting Lithuania and Poland. These 11-ton "doors" open with a live video feed, letting you chat, wave, and share smiles with folks in Lublin's portal in real-time.
More than just a tourist gimmick, the portal aims to bridge borders and build empathy. It challenges us to see beyond differences and connect as humans, not nationalities. Think of it as a digital campfire, sparking spontaneous conversations and forging unexpected friendships.
#VilniusLublinPortal #BridgingBorders #humanconnection
សួស្តីឆ្នាំថ្មី! ឆ្នាំសកល ២០២៤🎆🎊
ក្នុងឱកាសដ៏វិសេសនេះ ហ្វឺស ក្លាស សូមជូនពរដល់អតិថិជន បណ្តាដៃគូ និងប្រជាជនខ្មែរទាំងអស់ ទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រុងចម្រើនជានិរន្ត។ ជាពិសេស សូមឱ្យដំណើរកម្សាន្តទៅកាន់ទីជិត ឆ្ងាយ ប្រកបដោយភាពរីករាយ និងសុវត្ថិភាព✨
Happy New Year 2024!
May you be blessed with success, happiness, development, tranquility, serenity, and prosperity. Wishing you a safe and enjoyable trip.
#happy #newyears2024 #bestwishes
តើបងប្អូនបានត្រៀមហើយឬនៅ? ចុងសប្តាហ៍នេះហើយណាចា៎ស!✨
#temple #beaches #mountains
***********
First-Class
Translation | Visa | Education | Immigration
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
