ar
Feedback
AMS Khmer Civilization

AMS Khmer Civilization

الذهاب إلى القناة على Telegram

AMS Khmer Civilization is part of Apsara Media Services (AMS)

إظهار المزيد
1 569
المشتركون
+224 ساعات
+17 أيام
-130 أيام
أرشيف المشاركات
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ----------- Join A
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ----------- Join AMS Khmer Civilization *ចំណាំ៖ ឆ្នាំទាំង៤ ថោះ មមែ វក ច រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦ ជូត ឆ្លូវ ម្សាញ់ មមី រកា កុរ រាសីល្អមធ្យម។ ឆ្នាំទាំង២​ ខាល រោង រាសីស្រុតចុះ ។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35352 ----------- -Telegram -Facebook -YouTube -Web

ប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ១) ----------- Join AMS Khmer Civilization គំនូរដែលលើកមកនិយាយក្នុងពេលនេះ គឺសំដៅលើ​គំនូរ
+8
ប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ១) ----------- Join AMS Khmer Civilization គំនូរដែលលើកមកនិយាយក្នុងពេលនេះ គឺសំដៅលើ​គំនូរ​នៅតាមវត្ត ដែល​ច្រើន​សង្កេត​ឃើញ​គូរនៅក្នុងព្រះវិហារ​ សាលា​ឆាន់ ឬកុដិ​ព្រះសង្ឃ​គង់នៅ​ជាដើម។ តាមរយៈការសិក្សាលើគំនូរ​កន្លងមកគេ​ឃើញយ៉ាងច្បាស់ថា ទោះបីជាសាច់រឿងនៅក្នុងគំនូរទាំងនោះដកស្រង់ចេញពីពុទ្ធប្រវត្តិ និងរឿងជាតកដូចជា ទសជាតក ឬមហាវេស្សន្តរជាតក ក៏ជាងគំនូរ តែងប្រើសិល្បៈនិងទេពកោសល្យ​បញ្ជ្រាបគូរបញ្ចូលនូវទិដ្ឋភាពប្រពៃណី និងទំនៀម​ទម្លាប់​នៃ​សង្គម​ខ្មែរ​ ទៅក្នុង​សាច់​រឿង​ពាក់​ព័ន្ធនឹង​ព្រះពុទ្ធសាសនា។ ទិដ្ឋភាពជា រឿយៗ​ដែលគេ​ធ្លាប់ប្រទះឃើញមានដូចជា ទំនៀម​ក្នុងពិធីមង្គលការ ពិធីបុណ្យប្រពៃណី ទម្រង់ភ្លេង ការ​លេង​​ល្បែងរបាំកម្សាន្ត សម្លៀកបំពាក់ ​និងទម្រង់​សំណង់​លំនៅដ្ឋាន​​របស់ជនជាតិខ្មែរទៅ​តាម​អន្លើ​នីមួយៗ។ ទាំង​នេះក៏អាចជាសក្ខីកម្មបង្ហាញថា វត្តអារាម​គឺជាមជ្ឈ​មណ្ឌល​​នៃការថែរក្សាអត្តសញ្ញាណជាតិ និងជា​ចំណែ​ក​នៃក​​ញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរតាមសម័យកាល ហើយ​ខ្ញុំសូម​លើក​បង្ហាញអន្លើខ្លះដោយត្រួសៗដូចខាងក្រោម​។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35339 ----------- -Telegram -Facebook -YouTube -Web

ប្រាសាទភ្នាគោល គឺជាប្រាសាទបុរាណមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ ប្រាសាទនេះមានចម្ងាយប្រមា
+4
ប្រាសាទភ្នាគោល គឺជាប្រាសាទបុរាណមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ ប្រាសាទនេះមានចម្ងាយប្រមាណជា ៥៨ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទភ្នាគោលត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១០ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវ័រ្មនទី២ ។ 🌾🌤🏡🌿🏞 📍ភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប #ខេត្តសៀមរាប #រៀបចំដែនដី #AMS #កមពជាអស្ចារ្យ #Cambodia #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ប្រាសាទគោកមន គឺជាសាលា​សំណាក់មួយក្នុងចំណោមសាលា​សំណាក់ទាំង១២១ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ សំណង់ប្រភេទនេះត្រូវបានកសាងឡើងសម្រាប់ជ
+5
ប្រាសាទគោកមន គឺជាសាលា​សំណាក់មួយក្នុងចំណោមសាលា​សំណាក់ទាំង១២១ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ សំណង់ប្រភេទនេះត្រូវបានកសាងឡើងសម្រាប់ជាទីស្នាក់អាស្រ័យ និង​ជាកន្លែងបូជាសម្រាប់អ្នកធ្វើដំណើរ តាមបណ្តោយផ្លូវបុរាណទូទាំងអាណាចក្រអង្គរ។ 📍ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប #ខេត្តសៀមរាប #រៀបចំដែនដី #AMS #កមពជាអស្ចារ្យ #Cambodia #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS Khmer Civilization *ចំណាំ៖ ឆ្នាំទាំង៦ ឆ្លូវ ម្សាញ់ មមែ វក រកា ច រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង២ រោង មមី រាសីល្អមធ្យម។ឆ្នាំទាំង៤ ជូត ខាល ថោះ កុរ រាសីស្រុតចុះ ។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35334 ----------- -Telegram -Facebook -YouTube -Web

ប្រាសាទក្រោលគោ ----------- Join AMS Khmer Civilization ប្រាសាទក្រោលគោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀត ដែលមានទីតាំងស្ថ
+9
ប្រាសាទក្រោលគោ ----------- Join AMS Khmer Civilization ប្រាសាទក្រោលគោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀត ដែលមានទីតាំងស្ថិតនៅជុំវិញអាងស្តុកទឹកនៃប្រាសាទព្រះខ័ន (ជយតដាក ឬវាលរាជដាក) ស្ថិតនៅប៉ែកឦសានប្រាសាទព្រះខ័ន។ អ្នកស្រាវជ្រាវស្គាល់ជាទូទៅថា ប្រាសាទក្រោលគោ ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងមានលក្ខណៈទូទៅស្រដៀងសំណង់ប្រាសាទផ្សេងទៀតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (ចុងស.វ.ទី១២ - ដើមស.វ.ទី១៣)។ ថ្វីត្បិតតែប្រាសាទនេះ មានទំហំតូច (បើធៀបជាមួយប្រាសាទផ្សេងទៀត) ក៏ពិតមែន តែមានរឿងជាច្រើននៅពីក្រោយដែលគួរឱ្យចាប់អារម្មណ៍។ តើប្រាសាទក្រោលគោ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ? ----------- អត្ថបទលម្អិត៖ ----------- -Telegram -Facebook -YouTube -Web

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS K
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS Khmer Civilization *ចំណាំ៖ ឆ្នាំទាំង៤ ថោះ មមី មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៦ ជូត ខាល រោង ម្សាញ់ វក ច រាសីល្អមធ្យម។ឆ្នាំទាំង២ ឆ្លូវ រកា រាសីស្រុតចុះ ។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35331 ----------- -Telegram -Facebook -YouTube -Web

ប្រធានបទ "អង្គរបុរីទឹកដីនៃអរិយធម៌ខ្មែរដំបូង" ប្រិយមិត្ត AMS អរិយធម៌ខ្មែរជាទីមេត្រី! កម្មវិធី «សំឡេងថ្ម» សូមលើកយកប្រធានបទ «អង្
+1
ប្រធានបទ "អង្គរបុរីទឹកដីនៃអរិយធម៌ខ្មែរដំបូង" ប្រិយមិត្ត AMS អរិយធម៌ខ្មែរជាទីមេត្រី! កម្មវិធី «សំឡេងថ្ម» សូមលើកយកប្រធានបទ «អង្គរបុរីទឹកដីនៃអរិយធម៌ខ្មែរដំបូង» មកបង្ហាញជូន តាមរយៈលោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ សូមប្រិយមិត្តទស្សនា! 🔗Facebook Link: https://www.facebook.com/share/v/18WRwHgoXe/?mibextid=wwXIfr ----------- -Telegram -Facebook -YouTube -Web

រៀនពាក្យ «ស្ថាបត្យកម្ម ស្ថាបត្យករ សំណង់ ការដ្ឋានសំណង់ អ្នកម៉ៅការ» #AMS KhmerCivilization #ចំណេះដឹងទូទៅ #ភាសាខ្មែរ #អក្ខរវិរុទ្ធ #ពាក្យក្នងវិស័យសំណង់ #រៀនពាក្យ #អក្សរសាស្រ្តខ្មែរ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ (២)ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ ----------- Joi
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ (២)ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS Khmer Civilization *ចំណាំ៖ ឆ្នាំទាំង៤ ឆ្លូវ រោង ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ឆ្នាំទាំង៤ មមី មមែ រកា កុរ រាសីល្អមធ្យម។ឆ្នាំទាំង៤ ជូត ខាល ថោះ ច រាសីស្រុតចុះ ។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35305 ----------- -Telegram -Facebook -YouTube -Web

ទឹកធ្លាក់ឆាយប្រុយដ៏ស្រស់ស្អាតលាក់ខ្លួនក្បែរស្ពានខ្ពស់ជាងគេនៅកម្ពុជា 💦✨ 📍 ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ 🎞 វីដេអូៈ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - គឹម បូរិន

ទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ៧ មេមុត - ស្នួល អមដោយចំការកៅស៊ូ🌳🚗 📍ស្រុកមេមុត ខេត្តត្បូងឃ្មុំ 🎞 វីដេអូៈ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - លី សុវណ្ណា

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ ----------- Join AMS Khmer Civilization *ចំណាំ៖ ឆ្នាំទាំង៤ ជូត រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦ ឆ្លូវ ខាល ថោះ មមី វក ច រាសីល្អមធ្យម។ ឆ្នាំទាំង២ ម្សាញ់ រកា រាសីស្រុតចុះ ។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35302 ----------- -Telegram -Facebook -YouTube -Web

សួស្តីប្រិយមិត្ត AMS អរិយធម៌ខ្មែរជាទីមេត្រី! អង្គរបុរី គឺជាអតីតរាជធានី និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏រុងរឿងបំផុ
សួស្តីប្រិយមិត្ត AMS អរិយធម៌ខ្មែរជាទីមេត្រី! អង្គរបុរី គឺជាអតីតរាជធានី និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏រុងរឿងបំផុតនៃអាណាចក្រភ្នំ ឬហ្វូណាន ដែលជាគ្រឹះដំបូងបង្អស់នៃប្រវត្តិសាស្ត្រខ្មែរ។ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ កម្មវិធី «សំឡេងថ្ម» នឹងលើកយកប្រធានបទ «អង្គរបុរីទឹកដីនៃអរិយធម៌ខ្មែរដំបូង» មកបង្ហាញជូន តាមរយៈលោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ សូមប្រិយមិត្តកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា! #amskhmercivilization

សិលាចារឹកភ្នំបារៀង (K.1562) ខេត្តកំពង់ធំ ----------- Join AMS Khmer Civilization ប្រាសាទភ្នំបារៀង ជាបុរាណដ្ឋានដ៏មានសារៈសំខាន់
+2
សិលាចារឹកភ្នំបារៀង (K.1562) ខេត្តកំពង់ធំ ----------- Join AMS Khmer Civilization ប្រាសាទភ្នំបារៀង ជាបុរាណដ្ឋានដ៏មានសារៈសំខាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហ៊ុម​ព័ទ្ធជុំវិញដោយភូមិចំនួនបួន រួមមាន ភូមិកគោ ភូមិកំពង់ជ្វា ភូមិបាក់ស្រី និងភូមិចារ ហើយស្ថិតនៅខាង​ត្បូងស្ទឹងសែនចម្ងាយប្រមាណ ១  គ.ម. និងខាងកើតតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ ២០គ.ម.។ ការហៅបុរាណដ្ឋាននេះថា “បារៀង” គឺទំនងក្លាយមកពីពាក្យដើមថា “ព្រះរៀង” ដែលអាចសំដៅលើប្រាង្គប្រាសាទដែលសង់ជាថ្នាក់ៗរៀងគ្នាចាប់ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ឬអាចហៅសំដៅដល់រូបថ្មគោលចំនួន ៤ ដើម ដែលមានចម្លាក់ទេពទាំងសងខាង តម្កល់នៅក្នុងខ្ទមយាយទេពត្រង់ជួរគ្នាពីជើងទៅត្បូង ដែលមើលទៅហាក់ដូចជារូបព្រះកំពុងស្ថិតនៅរៀងគ្នាដូច្នោះដែរ។ នៅត្រង់ផ្នែកកំពូលនៃភ្នំបារៀង មាននៅសល់មេទ្វារចារឹកចំនួន ១ ផ្ទាំង ហើយសព្វថ្ងៃកំពុងដាក់តម្កល់នៅរោងប្រក់ព្រះពុទ្ធរូបសម័យថ្មី។ តើសិលាចារឹកនេះមានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ? ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=35291 ----------- -Telegram -Facebook -YouTube -Web